សមន្តបាសាទិកា

ពីវិគីភីឌា

សាមន្ត​បាសាទិកា (Samantapāsādikā) អដ្ឋកថា​កែ​ព្រះ​វិន័យ​ទាំង ៥ គម្ពីរ ព្រះពុទ្ធ​ឃោសាចារ្យ​តែង​នៅ​លង្កា ចែក​ចេញ​ជា ៥ គម្ពីរ​ដូច្នេះ ៖

(១) បឋម​សមន្ត​បាសាទិកា អដ្ឋកថា​អាទិកម្ម អធិប្បាយ​សេចក្ដី​ក្នុង​គម្ពីរ​នេះ​ឲ្យ​ច្បាស់​ឡើង ២៧ ខ្សែ​ចប់ មសឲល ២-១ ។ របស់​ព្រះ​រាជ​ទ្រព្យ ៧ គម្ពីរ សាលា​បាលី ៥ គម្ពីរ ព្រះ​រាជ​បណ្ណាល័យ ១ គម្ពីរ​បាន​ពី​ខេត្ត​បាត់ដំបង រួម​ជា ១៣ គម្ពីរ ។

(២)​ ទុតិយ​សមន្ត​បាសាទិកា អដ្ឋកថា​បាចិត្តិយ អធិប្បាយ​សេចក្ដី​ក្នុង​គម្ពីរ​នេះ​ឲ្យ​ច្បាស់​ឡើង មាន ១៨ ខ្សែ​ចប់ មសឲល ២-២ ។ របស់​រាជ​ទ្រព្យ ៤ គម្ពីរ សាលា​បាលី ២ គម្ពីរ រួម​ជា ៦ គម្ពីរ ។

(៣) តតិយ​សមន្តបាសាទិកា អដ្ឋកថា​មហា​វគ្គ មាន ៨-៩ ខ្សែ​ចប់ មសឲល ២-៣ ។ របស់​សាលា​បាលី ១ គម្ពីរ ព្រះ​រាជ​បណ្ណាល័យ ២ គម្ពីរ បាន​ពី​វត្ត​ឈើទាល​នឹង​វត្ត​តាមិម ខេត្ត​បាត់ដម្បង រួម​ជា ៣ គម្ពីរ ។

(៤) ចតុត្ថ​សមន្ត​បាសាទិកា អដ្ឋកថា​ចុល្ល​វគ្គ មាន ៥​ខ្សែ​ចប់ មសឲល ២-៤ ។ របស់​ព្រះ​រាជ​ទ្រព្យ ១ គម្ពីរ ។

(៥) បញ្ចម​សមន្ត​បាសាទិកា អដ្ឋកថា​បរិវារ មាន​៥​ខ្សែ​ចប់ មសឲល ២-៥ ។ របស់​ព្រះ​រាជ​ទ្រព្យ ១ គម្ពីរ ។

កំណត់​សម្គាល់៖

Samantapāsādikā: a collection of Pali commentaries on Theravada Tipitaka Vinaya.