សមុទ្រ មេឌីទែរ៉ានេ

ដោយវិគីភីឌា

សមុទ្រ​មេឌីទែរ៉ានេ គឺជា​សមុទ្រ​មួយ​នៃ "មហាសមុទ្រអាត្លង់ទិក" ដែល​ហ៊ុមព័ទ្ធ​ដោយ​តំបន់​មេឌីទែរ៉ានេ ដែល​ស្ទើរតែ​ជា​សមុទ្របិទ​មួយ​ដោយសារ​ផ្ទាំងទ្វីប ដែល​ខាងជើង​ជាប់នឹង​ទ្វីបអឺរ៉ុប ខាងត្បូង​ជាប់នឹង​ទ្វីបអាហ្វ្រិក និង ខាងកើត​ជាប់នឹង​ទ្វីបអាស៊ី​។ ពាក្យ "មេឌីទែរ៉ានេ" មានន័យ​ថា "នៅ​កណ្ដាល​ផ្ទៃដី" (in the middle of the land) ។ សមុទ្រ​នេះ​មាន​ក្រឡាផ្ទៃ​ប្រហែល ២.៥ លាន​គីឡូម៉ែត្រការ៉េ ប៉ុន្តែ​បាន​ភ្ជាប់​ទៅកាន់​មហាសមុទ្រអាត្លង់ទិក តាមរយៈ​ច្រកសមុទ្រ​ហ្គីប្រាល់តា ដែល​មាន​ប្រវែង​តែ ១៤ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ តាម​ភូមិសាស្ត្រ​មហាសមុទ្រ ជួនកាល​វា​ត្រូវ​បាន​គេ​ហៅ​ថា "សមុទ្រ​មេឌីទែរ៉ានេ​អឺរ៉ាហ្វ្រិកា" ឬ សមុទ្រ​មេឌីទែរ៉ានេ​អឺរ៉ុប" ដើម្បី​កុំ​ឲ្យ​ច្រឡំ​ជាមួយ​ចំណាត់ថ្នាក់ក្រុម​នៃ​សមុទ្រ​មេឌីទែរ៉ានេ​នៅ​កន្លែង​ផ្សេង​ទៀត​។