សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ
| សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ | |
|---|---|
| ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ (១៦០២-១៦១៨) | |
| អង្គមុន | បទុមាទេវី រាជធានីជើងព្រៃ |
| អង្គក្រោយ | ង្វៀង ផុក ង៉ុក វ៉ាង រាជធានីឧដុង្គមានជ័យ |
| ប្រសូត | បន្ទាយលង្វែក ក្រុងកម្ពុជាធិបតី |
| សុគត | ព្រះបរមរាជវាំងស្រីសន្ធរ រាជធានីស្រីសន្ធរ |
| រាជពន្ធភាព | ព្រះបាទស្រីសុរិយោពណ៌ (១៦០២-១៦១៨) |
| រាជបច្ឆាញាតិ | ព្រះបាទជ័យជេស្ឋាទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី ព្រះឧភយោរាជឧទ័យរាជា ព្រះឯកក្សត្រី ព្រះវិសុទ្ធក្សត្រី |
| វង្ស | រាជវង្សកម្វុជទេឝ (ដោយរៀបអភិសេក) |
| សាសនា | ព្រះពុទ្ធសាសនាបែបខ្មែរ(និកាយថេរវាទ) សាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) ព្រហ្មញ្ញសាសនា |
សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ ឬ សម្ដេចព្រះក្សត្រី គឺជាព្រះរាជអគ្គមហេសីនៅព្រះបាទស្រីសុរិយោពណ៌ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ ជាព្រះវររាជមាតានៅព្រះបាទជ័យជេស្ឋាទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលឧដុង្គនិងព្រះឧភយោរាជឧទ័យរាជា ហើយជាសម្ដេចព្រះរាជអយ្យិកា (លោកយាយ) នៅអតីតព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលឧដុង្គប្រាំព្រះអង្គ គឺ ព្រះបាទពញ្ញាតូ ព្រះបាទពញ្ញានូរ ព្រះបាទអង្គចន្ទ អុីប្រាហុីម ព្រះបាទអង្គនន់ ព្រះបាទអង្គសូរ និងជាសម្ដេចព្រះមហយ្យកា (យាយទួត) នៃព្រះបាទស្រីជ័យជេដ្ឋ ព្រះបាទអង្គសូរ អតីតព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលឧដុង្គ។
ព្រះរាជជីវប្រវត្តិ
[កែប្រែ]ព្រះអង្គទ្រង់ប្រសូត នារាជធានីបន្ទាយលង្វែក ក្រុងកម្ពុជាធិបតី។ ទ្រង់គឺជាព្រះរាជបុត្រីរបស់ចៅពញាយសរាជា ព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះបាទស្រីសុរិយោពណ៌ ព្រះអង្គមានព្រះនាមថា ព្រះជាតិក្សត្រី និងមានព្រះបុត្រាបុត្រីចំនួនបួនព្រះអង្គជាមួយនឹងព្រះបាទស្រីសុរិយោពណ៌ គឺ ព្រះបាទជ័យជេស្ឋាទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលឧដុង្គ ព្រះឧភយោរាជឧទ័យរាជា ព្រះឯកក្សត្រី (ជាព្រះមហេសីព្រះរាជាសៀម ព្រះបាទនរេន្ទ្រសូរ) ព្រះវិសុទ្ធក្សត្រី[១]ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ ជាលើកទី២ នៅរាជធានីល្វាឯមរបស់ព្រះរាជស្វាមី ព្រះបាទស្រីសុរិយោពណ៌ទ្រង់អភិសេកព្រះជាតិក្សត្រី ជាព្រះអគ្គមហេសី តាំងព្រះនាមជា សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ ហើយព្រះអង្គតែងតាំងឲ្យមានព្រះស្នំឯក ទោ ត្រី ចត្វាឲ្យមានយសស័ក្ដិធំតូចតាមលំដាប់។[២] ព្រះអង្គទ្រង់សោយព្រះទិវង្គត នាព្រះបរមរាជវាំងស្រីសន្ធរ រាជធានីស្រីសន្ធរ។
រជ្ជកាលព្រះបាទសម្ដេចព្រះសត្ថា ព្រះអង្គអភិសេក ព្រះស្រីសុរិយោពណ៌ ជាសម្ដេចព្រះមហាឧបរាជ ព្រះអង្គយកព្រះជាតិក្សត្រីដែលជាព្រះរាជបុត្រីព្រះចៅពញាយសរាជាជាព្រះរាជទេពី។ ( ព្រះជាតិក្សត្រីត្រូវជា ព្រះបុត្រីនៃព្រះយសរាជា។ ព្រះស្រីសុរិយោពណ៌ ស្ដេចត្រូវជាព្រះរាជបុត្រព្រះបរមិន្ទរាជា។ ព្រះយសរាជានិងព្រះបរមិន្ទរាជាត្រូវជាព្រះរៀម ព្រះអនុជ រួមព្រះអយ្យកាមួយ ពាក្យរាស្ត្រថាបងប្អូនជីដូនមួយ នឹងគ្នាព្រោះព្រះយសរាជា ជាព្រះរាជបុត្រព្រះស្រីសុគន្ធបទហើយ ព្រះបរមិន្ទរាជាត្រូវជាព្រះរាជបុត្រព្រះអង្គចន្ទ។ ព្រះឝ្រីឝៅគន្ធបទនិងព្រះអង្គចន្ទត្រូវជាព្រះរៀមព្រះអនុជបង្កើត។ ដូច្នេះព្រះស្រីសុរិយោពណ៌ និង ព្រះជាតិក្សត្រីត្រូវជាព្រះអនុជ មានព្រះអយ្យកាទួតតែមួយ)។[៣]
ព្រះរាជឥស្សរិយយស
[កែប្រែ]- ព្រះជាតិក្សត្រី នៅព្រះអង្គម្ចាស់ស្រីសុរិយោពណ៌។
- សម្ដេចព្រះក្សត្រី នៅសម្ដេចព្រះមហាឧបរាជស្រីសុរិយោពណ៌។
- សម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី នៅព្រះបាទស្រីសុរិយោពណ៌ ព្រះចៅក្រុងកម្ពុជាធិបតី នារាជធានីកោះស្លាកែត។
- សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ នៅព្រះបាទស្រីសុរិយោពណ៌ ព្រះចៅក្រុងកម្ពុជាធិបតី នារាជធានីក្រុងល្វាឯម និងរាជធានីស្រីសន្ធរ។
ព្រះរាជវង្សានវង្ស
[កែប្រែ]ពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះនាម ចៅពញាយសរាជា កែវនាយកនៃក្រុងមានជ័យ ព្រះរាជបុត្រារបស់ព្រះបាទឝ្រីឝៅគន្ធបទនិងអ្នកព្រះម្នាងកេសរបុប្ផា។
- ព្រះរាជស្វាមី ព្រះបាទស្រីសុរិយោពណ៌ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ ។
- ព្រះរាជបុត្រាព្រះរាជបុត្រី ព្រះបាទជ័យជេស្ឋាទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលឧដុង្គ ព្រះឧភយោរាជឧទ័យរាជា ព្រះឯកក្សត្រី (ជាព្រះមហេសីព្រះរាជាសៀម ព្រះបាទនរេន្ទ្រសូរ) ព្រះវិសុទ្ធក្សត្រី
- ព្រះនត្តាព្រះនាម អតីតព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលឧដុង្គប្រាំព្រះអង្គ គឺ ព្រះបាទពញ្ញាតូ ព្រះបាទពញ្ញានូរ ព្រះបាទអង្គចន្ទ អុីប្រាហុីម ព្រះបាទអង្គនន់ ព្រះបាទអង្គសូរ
- ព្រះរាជបុត្រាព្រះរាជបុត្រី ព្រះបាទជ័យជេស្ឋាទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលឧដុង្គ ព្រះឧភយោរាជឧទ័យរាជា ព្រះឯកក្សត្រី (ជាព្រះមហេសីព្រះរាជាសៀម ព្រះបាទនរេន្ទ្រសូរ) ព្រះវិសុទ្ធក្សត្រី
- ព្រះរាជស្វាមី ព្រះបាទស្រីសុរិយោពណ៌ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលស្រីសន្ធរ ។
- ព្រះបិតាព្រះនាម ចៅពញាយសរាជា កែវនាយកនៃក្រុងមានជ័យ ព្រះរាជបុត្រារបស់ព្រះបាទឝ្រីឝៅគន្ធបទនិងអ្នកព្រះម្នាងកេសរបុប្ផា។
| បុព្វការីជននៃ សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ | |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ឯកសារយោង
[កែប្រែ]- ↑ เรืองเดชอนันต์ (ทองดี ธนะรัชต์), นายพันตรี. រាជពង្សាវតារក្រុងកម្ពុជា. กรุงเทพฯ : ไทยควอลิตี้บุ๊คส์ (2006) จำกัด, 2563, หน้า 99
- ↑ "พระนเรศวรฯ กับเมืองละแวก ใน พงศาวดารละแวก ฉะบับแปล จ.ศ. ๑๑๗๐". I see history. 21 เมษายน 2555. Retrieved 10 มิถุนายน 2561.
{{cite web}}: Check date values in:|accessdate=and|date=(help) - ↑ https://km.wikibooks.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%98%E1%9E%A0%E1%9E%B6%E1%9E%94%E1%9E%BB%E1%9E%9A%E1%9E%9F%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/%E1%9E%95%E1%9F%82%E1%9E%93%E1%9E%8A%E1%9E%B8%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%94%E1%9E%B6%E1%9E%91%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%8A%E1%9F%81%E1%9E%85%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9F%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B6
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជធានីឧដុង្គមានជ័យ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្ដេចព្រះភគវតីព្រះស្រីចក្រពត្តិ |
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ បទុមាទេវី រាជធានីជើងព្រៃ |
ព្រះរាជអគ្គមហេសីកម្វុជទេឝ សម័យកាលស្រីសន្ធរ ១៦០២-១៦១៨ |
តដោយ ង្វៀង ផុក ង៉ុក វ៉ាង រាជធានីឧដុង្គមានជ័យ |