Jump to content

សម្ដេចព្រះភគវតី សិរីទេពទេវីនារីចក្រពត្តិ

ពីវិគីភីឌា
សម្ដេចព្រះភគវតី សិរីទេពទេវីនារីចក្រពត្តិ
(សម្ដេចព្រះវង្សក្សត្រី)
សម្ដេចព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ
(តំណែង​សម្ដេចព្រះរាជអគ្គមហេសី)
រជ្ជកាល១៤៧៦-១៤៨៦
រាជ្យមុនអ្នកម្នាងកេសរ
(ផែនដីព្រះបាទសម្ដេចព្រះស្រីរាជា)
រាជ្យបន្តព្រះមែយ្យទេពបុប្ផា
(ផែនដីព្រះបាទសម្ដេចព្រះធម្មរាជារាមាធិបតី)
ស្វាមី/មហេសីព្រះបាទធម្មរាជារាមាធិបតី
បុត្រព្រះបាទសម្ដេចព្រះស្រីសុគន្ធបទរាជា
សន្តតិវង្សរាជវង្សចតុមុខ​មង្គល (ដោយរៀបអភិសេក)
សាសនាព្រះពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ
(សាសនាប្រជាប្រិយខ្មែរវិញ្ញាណនិយម)និងព្រហ្មញ្ញសាសនា)

សម្ដេចព្រះភគវតីសិរីទេពទេវីនារីចក្រពត្តិព្រះវង្សក្សត្រី គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជានៃសម័យកាលចតុមុខ និងព្រះនាងត្រូវជាព្រះរាជអគ្គមហេសីនៅព្រះបាទព្រះបាទធម្មរាជារាមាធិបតី អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ ជាព្រះវររាជមាតានៃអតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ គឺជាព្រះបាទស្រីសុគន្ធបទ

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី ឡើងសោយរាជសម្បត្តិក្នុងជន្មាយុ២៦ឆ្នាំ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ។ ព្រះអង្គលើកព្រះវង្សក្សត្រីឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជា សម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិ។ ហើយ​ព្រះ​អង្គ​តែងតាំង​ឲ្យ​មាន​ព្រះ​ស្នំ​ឯក ទោ ត្រី ចត្វាឲ្យ​មាន​យស​ស័ក្ដិធំ​តូច​តាម​លំដាប់។ ព្រះនាងដែលមានឋានៈជាព្រះអគ្គមហេសីផ្លូវការរបស់ព្រះបាទធម្មរាជា រាមាធិបតី គ្រប់គ្រងលើព្រះមហេសី និង ស្រីស្នំទាំង ១២ដំណាក់និងទ្រង់ប្រោសព្រះរាជទាន ព្រះរាជវង្សានុវង្ស ស្នំ រក្សាឲ្យមានយសស័ក្ដិ តាមថានានុរូប ដោយសមគួរ ទាំងប្រុសទាំងស្រី។ ព្រះនាងបានរៀបអភិសេកជាមួយនឹងព្រះបាទព្រះបាទធម្មរាជា រាមាធិបតីនិងមានព្រះបុត្រាចំនួនមួយព្រះអង្គជាមួយនឹងព្រះបាទធម្មរាជា រាមាធិបតី គឺព្រះបាទស្រីសុគន្ធបទ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលចតុមុខ[]

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
អ្នកម្នាងកេសរ
(ផែនដីព្រះបាទសម្ដេចព្រះស្រីរាជា)
ព្រះមហេសីក្រុងកម្ពុជាធិបតីសម័យកាលចតុមុខ
(តំណែង​សម្ដេចព្រះរាជអគ្គមហេសី)

១៤៧៦-១៤៨៦
តដោយ
ព្រះមែយ្យទេពបុប្ផា
(ផែនដីព្រះបាទសម្ដេចព្រះធម្មរាជារាមាធិបតី)