Jump to content

សម្ដេចព្រះភគវតី ស្រីចក្រពត្រាធិរាជ

ពីវិគីភីឌា
សម្ដេចព្រះភគវតីស្រីចក្រពត្រាធិរាជ
(អ្នកនាង ពៅភិវង្សធំ)
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលលង្វែក
(តំណែង​ព្រះអគ្គមហេសី)
រជ្ជកាលគ.ស.១៥៧៦-១៥៨៤
រាជ្យមុនអ្នកម្នាងកេសរ
(ផែនដីព្រះបាទសម្ដេចព្រះបរមរាជាទី២)
រាជ្យបន្តព្រះទេវីក្សត្រី
ស្វាមី/មហេសីព្រះបាទសម្ដេចព្រះសត្ថា
បុត្រព្រះបាទជ័យជេស្ឋាទី១
ព្រះបាទពញ្ញាតន់
ព្រះនាមពេញ
សម្ដេចព្រះភគវតីស្រីចក្រពត្រាធិរាជ
សន្តតិវង្សរាជវង្សលង្វែកធានី (ដោយរៀបអភិសេក)
សាសនាគ្រិស្តសាសនានិកាយកាតូលិកបែបអេស្ប៉ាញ (តាមបែបព្រះស្វាមី)

សម្ដេចព្រះភគវតីស្រីចក្រពត្រាធិរាជពៅភិវង្សធំ គឺជាសមាជិកនៃគ្រួសាររាជវង្សកម្ពុជាសម័យកាលលង្វែកនិងព្រះអគ្គមហេសីនៃព្រះបាទសម្ដេចព្រះសត្ថា អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលលង្វែក ជាព្រះវររាជមាតានៃពីរអតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យកាលលង្វែក គឺជាព្រះបាទជ័យជេស្ឋាទី១និងព្រះបាទពញ្ញាតន់

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

សម្ដេចព្រះសត្ថា ព្រះអង្គឡើយសោយរាជ្យក្នុងព្រះជន្មាយុ ៣៧ ព្រះវស្សា។ ស្ដេចទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមមហិន្ទរាជា រាមាធិបតី បរមបពិត្រ សុខត្តិយ ជាឥសូរកម្ពុជា មហាឥន្ទបត្តបុរី ឡើងរាជាភិសេក សោយរាជសម្បត្តិតពីព្រះរាជបិតា

ព្រះអង្គអភិសេក អ្នកនាង ពៅភិវង្សធំ ជាព្រះអគ្គមហេសី តាំងព្រះនាមជា សម្ដេចព្រះភគវតីស្រីចក្រពត្រាធិរាជ។ ព្រះអង្គសម្ភពព្រះរាជបុត្រាមួយព្រះអង្គ នឹងព្រះអគ្គមហេសីទ្រង់ប្រទាននាមថា សម្ដេចព្រះជ័យជេដ្ឋា។ ទោស័ក ព្រះជន្មវស្សា ៤១ ឆ្នាំ សម្ដេចព្រះអគ្គមហេសីសម្ភព ព្រះរាជបុត្រាមួយព្រះអង្គទៀត ទ្រង់ប្រទាននាមជា ពញាតន់[]

បើ​តាម​ឯកសារ​រាជពង្សាវតារ​ថា ឆ្នាំ​១៥៨៤ ព្រះនរេនសូរ ស្តេច​សៀម ដែល​បាន​ឡើង​សោយរាជ្យ​ស្នង​ព្រះបិតា​មហា​ធម្មរាជា បាន​លើក​ទ័ព​យ៉ាង​ធំបាន​វាយ​លុក​ចូល​មក​រហូត​ដល់​រាជធានី​លង្វែក ហើយ​ព័ទ្ធ​បន្ទាយ​លង្វែក​នេះ​អស់​រយៈពេល​បី​ខែ ប៉ុន្តែ​វាយ​យក​បន្ទាយ​លង្វែក ដែល​មាន​របង​ជា​គុម្ព​ឫស្សី​យ៉ាង​ក្រាស់​នោះ​មិន​បាន។

ឯកសារ​ខ្លះ​សរសេរ​រៀបរាប់​រឿងរ៉ាវ​នេះ​បែប​រឿង​ព្រេង​និទាន ដោយ​មាន​បញ្ចូល​ភាព​អច្ឆរិយ​ខ្លះៗ​ទៀត​ផង ដូចជា​ថា ពេល​ដែល​សៀម ដឹង​ថា​កម្ពុជា មាន​វត្ថុ​ស័ក្តិសិទ្ធិ ១៣​ព្រះអង្គ ខ្លាំង​ពូកែ​ជួយ​ថែរក្សា​ការពារ ក្រោយ​ពី​ពេល​ត្រឡប់​ទៅ​ដល់​ប្រទេស​សៀម វិញ ព្រះនរេនសូរ បាន​ប្រើ​មហាតលិក​សៀម ពីរ​នាក់ អោយ​ក្លែង​ធ្វើ​ជា​អ្នក​បួស​នាម​តិប្បញ្ញោ និង​សុប្បញ្ញោ ដើរ​ចេញ​ទៅ​ស្រុក​លាវ ហើយ​ចុះ​តាម​ផ្លូវ​ទន្លេ​មេគង្គ​មក​ស្រុក​ខ្មែរ ដើម្បី​មក​ធ្វើ​ពិធី​ដក​សិល្ប៍សាស្ត្រ ដែល​បញ្ចុះ​ក្នុង​រូប​ទេព្រក្ស​ទាំង​នោះ។

សុប្បញ្ញោ ប្រើ​មន្ត​អាគម​ធ្វើ​អោយ​អ្នក​ស្រុក​ឈឺ ឯ​តិប្បញ្ញោ ជា​អ្នក​ដោះ​អោយ​ជា​សះស្បើយ​ឡើង​វិញ។ ឧបាយកល​ចិត្តសាស្ត្រ​របស់​សៀម នេះ ទទួល​បាន​ជោគជ័យ​ណាស់។ មិន​ត្រឹម​រាស្ត្រ​ប្រជា​ទេ​ដែល​មាន​ជំនឿ​មុតមាំ​លើ​តិប្បញ្ញោ និង​សុប្បញ្ញោ នេះ សូម្បី​តែ​ព្រះមហាក្សត្រ​ក៏​មាន​ជំនឿ​ផង​ដែរ។ ដោយសារ​ព្រះអគ្គមហេសី ត្រូវ​អំពើ​អាសិរពិស​មាន​ជំងឺ​ជា​ទម្ងន់ ព្រះ​មហិន្ទ​រាជា​ព្រះសត្ថាទ្រង់​និមន្ត​ភិក្ខុ​ទាំង​ពីរ​អង្គ អោយ​គង់​ក្នុងវត្ត​ព្រះឥន្ទទេព​ក្នុង​កំផែង​ព្រះ​នគរ ដើម្បី​ជួយ​ព្យាបាល​រោគ​ព្រះអគ្គមហេសី

បាន​ឱកាស​ល្អ តិប្បញ្ញោ និង​សុប្បញ្ញោ បាន​ទូល​ព្រះរាជា​ថា រោគ​ព្រះមហេសី​នេះ បណ្ដាល​មក​ពី​ទសបារមី​ព្រះពុទ្ធរូប​អដ្ឋរស្ស គឺ​ព្រះពុទ្ធ​អង្គ​ធំ បែរ​ព្រះ​ភ័ក្ត្រ​ទៅ​ទិស​ទាំង​៤ ស្ថិត​នៅ​ក្នុង​ព្រះវិហារ​វត្ត​ត្រឡែងកែង នោះ ជា​អ្នក​អោយ​ទោស។ ឮ​ដូច្នោះ ព្រះ​មហិន្ទ​រាជា​ព្រះសត្ថា ដែល​ទ្រង់​ធ្វេស​ព្រះ​ក្រិត្យា ផ្លាស់​ព្រះ​សតិបញ្ញា​ច្រើន​ប្រការ ស្ដេច​មាន​សតិ​ពុំ​ប្រាកដ​ដូច​ប្រក្រតី ក៏​ទ្រង់​ត្រាស់​បង្គាប់​អោយ​សែង​ព្រះ​អដ្ឋរស្ស​ដែល​ជា​វត្ថុ​ស័ក្តិសិទ្ធិ ស្ថិត​នៅ​ក្នុង​ព្រះរាជធានី ទៅ​បង់​សណ្ដូន​ថ្ម​ទម្លាក់​ទឹក​មុខ​ព្រះ​នគរ​នោះ​ទៅ។ ឯ​ឯកសារ​ខ្លះ​ថា តិប្បញ្ញោ និង​សុប្បញ្ញោ បញ្ជា​អោយ​ដុត​ព្រះសណ្ថិត ដែល​សម្ដេច​ព្រះ​មហា​ច័ន្ទ​រាជា ទ្រង់​បាន​កសាង​នោះ​ចោល​ទៅ។ ដូច្នេះ​ហើយ ទើប​គេ​ឃើញ​នៅ​សល់​តែ​ព្រះបាទ​អំពី​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

ខាង​ទ័ព​សៀម វិញ ក្រោយ​ពី​បាន​ជោគជ័យ​លើ​កម្លាំង​ទ័ព​ខ្មែរ​នៅ​ខេត្ត​បាត់ដំបងហើយ ក៏​លើក​ជម្រុល​មក​វាយ​បន្ទាយ​ខេត្ត​ពោធិ៍សាត់ រួច​បន្ត​មក​ដល់ខេត្ត​បរិបូរណ៍ បន្ទាយ​រលាប្អៀរ ទៀត។

ចំណែក​ឯ​ព្រះសត្ថា វិញ លុះ​ជ្រាប​ថា ទ័ព​សៀម លើក​មក​ជិត​ដល់​បន្ទាយ​លង្វែក​ហើយ ទ្រង់​ក៏​នាំ​ព្រះរាជបុត្រ​ព្រះជ័យជេដ្ឋា និង​ព្រះពញាតន់ព្រម​ជាមួយ​និង​អគ្គមហេសី​ស្រី​ស្នំ ភៀស​ព្រះអង្គ​ទៅ​គង់​នៅ​ស្រីសន្ធរ រួច​ក្រោយ​មក​ទៅស្ទឹងត្រែង​ ហើយ​ទីបំផុត យាង​រហូត​ដល់​ក្រុង​វៀងច័ន្ទ ប្រទេស​ឡាវឡានឆាងនោះ ទ្រង់​មាន​ជំងឺ​ចាញ់ ហើយ​ចូល​ទិវង្គត​ទាំង​ពីរ​ព្រះអង្គ​នៅ​ទីនោះ​ក្នុង​ឆ្នាំ​នោះ​ទៅ៕[][]

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
អ្នកម្នាងកេសរ
(ផែនដីព្រះបាទសម្ដេចព្រះបរមរាជាទី២)
ព្រះភរិយានៃព្រះចៅក្រុងកម្ពុជាធិបតីសម័យកាលលង្វែក
(តំណែង​ព្រះអគ្គមហេសី)

១៥៧៦-១៥៨៤
តដោយ
ព្រះទេវីក្សត្រី