Jump to content

សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស

ពីវិគីភីឌា

“ យល់ដឹងអំពីឋានន្តរស័ក្តិទី ក្រុមហ្មឺន, ក្រុមឃុន, ក្រុមហ្លួង, និង ក្រុមព្រះ ក្នុងរាជ្យសម័យបុរាណជាន់ដើម “

   • មុននឹងយើងស្វែងយល់អំពី ឋានន្តរស័ក្តិខាងលើនេះ តោង យើងជាអ្នកអានត្រូវយល់នូវពាក្យ « ក្រុម » ជាមុនសិន ។ ពាក្យ « ក្រុម » ក្នុងទីនេះមានន័យថា « ជាប៉ែក ដោយដំណែង ឬជា លំដាប់ដំណែង » ។ រីឯគោរមងារ ទី «    ហ្មឺន ,ឃុន,ហ្លួង និងទី ព្រះ » គឺជា ស័ក្តិ នៃព្រះបរមវង្សានុវង្ស ដែលព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ស្តេចព្រះមេត្តាប្រោសតែងតាំង ឬប្រទានឱ្យតាមលំដាប់ទី ឬលំដាប់តំណែង ។ ( សូមចុច អានតំណភ្ជាប់ខាងក្រោមអត្ថបទ )

       បើមានពាក្យ « ក្រុម » នៅពីមុខគោរមងារទាំង បួនខាងលើនេះយើងត្រូវហៅថាគោរមងារទាំងនោះថាជា “ ស្តេចតាំងក្រុម ឬ ព្រះអង្គម្ចាស់តាំងក្រុម “ វិញ ។ ជាអត្ថន័យយ៉ាងខ្លីគឺសម្តៅលើ អធិបតី នៃក្រុម ។ ជាឧទាហរណ៍ ៖ សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ព្រះអង្គទ្រង់ជាអធិបតី គឺធំជាងព្រះញាតិដែលមានឋានន្តរស័ក្តិទី « ព្រះ » ទាំងអស់ទាំងនៅក្នុងវាំងនិងនៅក្រៅវាំង  ។ ស្តេចតាំងក្រុមទាំង ៤ មាន ៖

  + ក្រុមហ្មឺន ៖ ជាស្តេចតាំងក្រុមទី ហ្មឺន គឺមានឋានៈធំខ្ពង់

                     ខ្ពស់ ជាងព្រះញាតិដែលមានឋានៈទី ហ្មឺន

                     ទាំងអស់ ។ មានដូចជា ៖

            ១. ស្ដេចក្រុមហ្មឺន សិរីរាជបរិរក្ស ពិភក្តិរក្សា

                អាណានុជិតវិឫទ្ធីសង្គ្រាម រាមវុឌ្ឍីព្រះសិរីអនុជា         

                ធិរាជ អង្គដួង សិរីវង្ស ( ស្ថាបនាឋានន្តរស័ក្តិ  

                ដោយព្រះបាទ នរោត្តម ក្នុងឆ្នាំ ១៨៨១  ) ។

 

+ ក្រុមឃុន ៖ ជាស្តេចតាំងក្រុមទី ឃុន គឺមានឋានៈធំខ្ពង់

ខ្ពស់ ជាងព្រះញាតិដែលមានឋានៈទី ឃុន

ទាំងអស់ ។ ដែលមានដូចជា ៖

១. សម្តេចក្រុមឃុន នរោត្តម សីហនុ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សុរាម្រិត

ក្នុងឆ្នាំ ១៩៥៥ ) ។

២. ស្តេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃទី ១ កុម្ភៈ ឆ្នាំ ១៩៩៤ ) ។

៣. សម្តេចក្រុមឃុន នរោត្តម រ៉ាវីវង្ស ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៧ មិថុនា ឆ្នាំ ១៩៩៤ ) ។

៤. សម្តេចក្រុមឃុន នរោត្តម នរៈទីប៉ោ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៧ មិថុនា ឆ្នាំ ១៩៩៤ ) ។

៥. សម្តេចក្រុមឃុន នរោត្តម សុរិយារង្សី ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៧ មិថុនា ឆ្នាំ ១៩៩៤ ) ។

៦. សម្តេចក្រុមឃុន នរោត្តម ខេម៉ានុរក្ស ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៧ មិថុនា ឆ្នាំ ១៩៩៤ ) ។

៧. សម្តេចក្រុមឃុន នរោត្តម បុទុម បុប្ផា ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៧ មិថុនា ឆ្នាំ ១៩៩៤ ) ។

៨. ស្តេចក្រុមឃុន នរោត្តម សុពុត្រា ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៧ មិថុនា ឆ្នាំ ១៩៩៤ ) ។

៩. ស្តេចក្រុមឃុន ស៊ីសុវត្ថិ សិរីរត្ន័ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

នៅថ្ងៃ ៨ ខែកញ្ញា ឆ្នាំ ២០០០ ) ។

១០.ស្តេចក្រុមឃុន នរោត្តម នរិន្រ្ទពង្ស ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃ ៥ វិច្ឆិកា ឆ្នាំ ២០០៣ ) ។


+ ក្រុមហ្លួង ៖ ជាស្តេចតាំងក្រុមទី ហ្លួង គឺមានឋានៈធំខ្ពង់

ខ្ពស់ ជាងព្រះញាតិដែលមានឋានៈទី ហ្លួង

ទាំងអស់ ។ ដែលមានដូចជា ៖

១. សម្តេចក្រុមហ្លួង នរោត្តម ( ស្ថាបនាឋានន្តរស័ក្តិ

ដោយ ព្រះបាទអង្គដួង ) ។

២. សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានុវង្ស ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ឆ្នាំ

១៩២៧ ) ។

៣. សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃទី ២ ខែឧសភា ឆ្នាំ ១៩៤១ ) ។

៤. សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ ដួងជីវិន ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ ) ។

៥. សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីជាតិ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ ) ។

៦. សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ រត្ន៍មុនី ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ ) ។

៧. សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីលក្ខិណា

( ស្ថាបនាឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម

សីហនុ ) ។

៨. ស្តេចក្រុមហ្លួង នរោត្តម រណឫទ្ធិ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ ថ្ងៃ

១៩ ឧសភា ឆ្នាំ ១៩៩៣ ) ។

៩. ស្តេចក្រុមហ្លួង នរោត្តម យុវនាថ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ ថ្ងៃ

៣១ ធ្នូ ឆ្នាំ ១៩៩៣ ) ។

+ ក្រុមព្រះ ៖ ជាស្តេចតាំងក្រុមទី ព្រះ គឺមានឋានៈធំខ្ពង់

ខ្ពស់ ជាងព្រះញាតិដែលមានឋានៈទី ព្រះ

ទាំងអស់ ។ ដែលមានដូចជា ៖

១. សម្តេចក្រុមព្រះ មហាសេនាបតី នរោត្តម សុទ្ធា

វង្ស ( ស្ថាបនាឋានន្តរស័ក្តិដោយ ព្រះបាទ

ស៊ីសុវត្ថិ ឆ្នាំ ១៩១២ ) ។ ព្រះអង្គសុគតក្នុងឆ្នាំ

១៩១៨ ក្រោយមកហ្លួងក៏ស្ថាបនា ព្រះអង្គម្ចាស់

នរោត្តម ផានុវង្ស ឡើងបន្ត ។

២. សម្តេចក្រុមព្រះ អគ្គមហាសេនាបតី នរោត្តម

ផានុវង្ស ( ស្ថាបនាឋានន្តរស័ក្តិដោយ ព្រះបាទ

ស៊ីសុវត្ថិ ឆ្នាំ ១៩១៨ ) ។

៣. សម្តេចក្រុមព្រះ វរចក្ររណឫទ្ធិ នរោត្តម

សុធារស ( ស្ថាបនាឋានន្តរស័ក្តិដោយ ព្រះបាទ

ស៊ីសុវត្ថិ មុនីវង្ស ឆ្នាំ ១៩២៩ ) ។

៤. សម្តេចក្រុមព្រះ រាជមង្គលា វរ្ម័ន ពិមលចក្រា

បរមរាជារក្សា ស៊ីសុវត្ថិ មុនីរ៉េត ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ

ថ្ងៃទី ២៥ មេសា ឆ្នាំ ១៩៤១ ) ។

៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ( ស្ថាបនា

ឋានន្តរស័ក្តិ ដោយព្រះបាទ នរោត្តម សីហនុ ថ្ងៃ

៩ វិច្ឆិកា ឆ្នាំ ១៩៩៣ ) ។

+ គួរបញ្ជាក់ផងដែរថា គោរមងារ ស្តេចតាំងក្រុម ខាងលើនេះចាប់ផ្តើមប្រើ ក្នុងផែនដីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះ នរោត្តម ព្រហ្មបរិរក្ស ។ និងមួយទៀតប្រិយមិត្តអ្នកអានច្បាស់ជាឆ្ងល់ថា ហេតុអ្វីគោរមងារស្តេចតាំងក្រុម ឬព្រះអង្គម្ចាស់តាំងក្រុម មួយហៅ « ស្តេចក្រុម » ឯមួយទៀតបែរជាហៅថា « សម្តេចក្រុម » ទៅវិញ ? ត្រង់នេះគឺថា ៖

១. ស្តេចក្រុម : គឺហៅបញ្ជាក់ថាជា អ្នកដែលកើតក្នុង

វង្សត្រកូលក្សត្រិយ៍ ។ រីឯ

២. សម្តេចក្រុម : គឺហៅបញ្ជាក់ថាជា អ្នកដែលកើតក្នុង

វង្សត្រកូលក្សត្រិយ៍ដូចគ្នា តែជាអ្នកដែលមាន

តេជះច្រើន មានបុណ្យមានអំណាចធំជាង ។

- Link : https://www.facebook.com/1649717421957174/posts/2615305322065041?d=n&sfns=mo

- នេះជាព្រះឆាយាល័ក្ខណ៍អនុស្សាវរីយ៍នៃ សម្តេចក្រុមព្រះ អគ្គមហាសេនាបតី នរោត្តម ផានុវង្ស ។

- ឯកសារយោង ៖ • ព្រះរាជជីវប្រវត្តិ ព្រះបាទអង្គដួង

ដោយសាស្ត្រាចារ្យ លី ធាមតេង ។

• វចនានុក្រមសម្តេចព្រះសង្ឃរាជាធិបតី

ជួន ណាត ជោតញាណោ ។

• ទំព័រ Royalark.com

• ឯកសារមហាបុរសខ្មែរ ដោយ

សាស្ត្រាចារ្យ អេង សុត ។

• ឯកសារ សិរប្រណាមចោមហ្លួង

រៀបរៀងដោយ លោក ក្រូច លីហ៊ន់ ។

- បង្ហោះផ្សាយនិងរក្សាសិទ្ធដោយទំព័រ ៖ Colorise & Old Photos of Cambodia

By: Leak NCee