សម្តេចព្រះរាជបុត្រី ព្រះឯកក្សត្រី
| សម្តេចព្រះរាជបុត្រី ព្រះឯកក្សត្រី | |
|---|---|
| សម្តេចព្រះរាជបុត្រីអាណាចក្រកម្វុជទេឝ។ | |
| ព្រះអគ្គមហេសីរបស់ស្តេចក្រុងស្រីអយុធ្យា | |
| រជ្ជកាល | ១៥៩៣-១៦០៥ |
| អង្គមុន | ព្រះមណីរតនា (ព្រះអគ្គមហេសី) |
| អង្គក្រោយ | យោធ្យា មីពញា (ព្រះមហេសី) |
| ប្រសូត | បន្ទាយលង្វែក ក្រុងកម្ពុជាធិបតី |
| រាជពន្ធភាព | ព្រះបាទនរេឝ្វរ ស្តេចអាណាចក្រអយុធ្យា |
| វង្ស | រាជវង្សកម្វុជទេឝ (ដោយកំណើត) រាជវង្សសុខោទ័យ (ដោយរៀបអភិសេក) |
| បិតា | សម្តេចព្រះបរមរាជាទី៤ (ស្រីសុរិយោពណ៌) |
| មាតា | សម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី |
| សាសនា | ព្រះពុទ្ធសាសនារចនាបថខ្មែរ(និកាយថេរវាទ) សាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) ព្រហ្មញ្ញសាសនា |
អ្នកអង្គម្ចាស់ឯកក្សត្រី ឬ ព្រះឯកក្សត្រី[១] (ថៃ:พระเอกกษัตรี អង់គ្លេស:Ek Kasattri ) គឺជាព្រះរាជធីតានៃសម្តេចព្រះបរមរាជាទី៤ (ស្រីសុរិយោពណ៌) អតីតព្រះមហាក្សត្រកម្ពុជា សម័យកាលលង្វែក និង សម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី។ ជាសម្ដេចព្រះរាជមហេសីនៃព្រះបាទនរេឝ្វរ អតីតព្រះមហាក្សត្រសៀមសម័យអយុធ្យា។
ព្រះរាជជីវប្រវត្តិ
[កែប្រែ]អ្នកអង្គម្ចាស់ឯកក្សត្រី ទ្រង់ប្រសូត នារាជធានីបន្ទាយលង្វែក ក្រុងកម្ពុជាធិបតី។ ទ្រង់គឺជាព្រះរាជបុត្រីច្បង របស់សម្តេចព្រះបរមរាជាទី៤ (ស្រីសុរិយោពណ៌) ព្រះមហាក្សត្រកម្ពុជា សម័យកាលលង្វែក[២][៣] និង សម្ដេចព្រះភគវតី សុជាតិជាតាមហាក្សត្រី។[៤] ព្រះអង្គមានព្រះរៀមនិងព្រះអនុជរួមព្រះឧទរចំនួន៣អង្គ គឺ អ្នកអង្គម្ចាស់វិសុទ្ធក្សត្រី ព្រះអង្គម្ចាស់ជ័យជេដ្ឋា អតីតព្រះចៅក្រុងកម្ពុជាធិបតី និងព្រះអង្គម្ចាស់ឧទ័យ។[៥]
ការបាក់បែកក្រុងលង្វែក
[កែប្រែ]នៅក្នុង គ.ស.១៥៩៣ ព្រះនរេន្ទ្រសូរដែលបានក្លាយទៅជាព្រះរាជារបស់សៀមហើយ បានដឹកនាំទ័ពចូលលុកលុយព្រះរាជាណាចក្រកម្ពុជាសារជាថ្មីទៀត។[៥] ពេលនោះព្រះឧភយោរាជស្រីសុរិយោពណ៌ត្រូវបានបញ្ជូនឲ្យទៅទប់ទល់ការពារនៅបរិបូរណ៍ ដែលជារបាំងចុងក្រោយរបស់រាជធានី។ នៅចំពោះការឈានមកមុខមិនអាចទប់បានរបស់ទ័ពសៀម ព្រះអង្គបានយាងចេញពីបរិបូរណ៍ ដឹកនាំទ័ពធ្វើដំណើរកាត់ទ័ពសត្រូវ រហូតមកដល់រាជធានីលង្វែកវិញ ដែលព្រះរៀមរបស់ព្រះអង្គទើបតែបានចាកចេញជាមួយព្រះរាជវង្សានុវង្ស ទៅកាន់ស្រីសន្ធរ បាត់ទៅហើយ។ ព្រះអង្គក៏ចាត់ចែងរៀបចំទប់ទល់ការវាយលុករបស់ពួកសៀម ប៉ុន្តែទប់មិនឈ្នះ សៀមក៏ដណ្តើមយករាជធានីបានទៅ នៅក្នុងខែមករា ឆ្នាំ១៥៩៤។ ព្រះឧភយោរាជស្រីសុរិយោពណ៌ជាមួយនឹងព្រះមហេសីសុជាតិក្សត្រី ព្រះរាជបុត្រីទាំងពីរអង្គគឺអ្នកអង្គម្ចាស់ឯកក្សត្រី និងអ្នកអង្គម្ចាស់វិសុទ្ធក្សត្រី ព្រមទាំងព្រះរាជបុត្រាទាំងពីរអង្គគឺព្រះអង្គម្ចាស់ជ័យជេដ្ឋា និងព្រះអង្គម្ចាស់ឧទ័យ ត្រូវសៀមចាប់ជាអ្នកឈ្លើយ នាំយកទៅស្រុកសៀម ។ មានព្រះអង្គម្ចាស់មួយអង្គទៀតមានព្រះនាមថាស្រីជ័យជេដ្ឋ ឬជ័យជេដ្ឋ ដែលត្រូវជាបង/ប្អូនថ្លៃរបស់ព្រះឧភយោរាជ ក៏ត្រូវបានចាប់យកទៅស្រុកសៀមដែរ។[៥] ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ គឺអ្នកអង្គម្ចាស់ឯកក្សត្រី ត្រូវបានព្រះរាជាសៀម នរេន្ទ្រសូរ ទទួលយកធ្វើជាព្រះមហេសី។[៥][៦]
អាងទឹកឯកក្សត្រី នៅសាកលវិទ្យាល័យនរេន្ទ្រសូរ ខេត្តពិស្ណុលោក ភាគឧត្តរប្រទេសថៃនេះត្រូវបានកសាងឡើងដោយសាកលវិទ្យាល័យនរេន្ទ្រសូរ ទុកជាការឧទ្ទិសដល់ព្រះភរិយាជនជាតិខ្មែររបស់ព្រះបាទនរេឝ្វរ គឺ ព្រះឯកក្សត្រី។[៦]
ព្រះរាជគ្រួសារ
[កែប្រែ]ពង្សាវលី
[កែប្រែ]- ព្រះអយ្យកា ព្រះនាម សម្ដេច ព្រះរាជឱង្ការ បរមិន្ទរាជា និងព្រះអយ្យិកា ព្រះម្នាងកេសរមាលា។
- ព្រះបិតាព្រះនាម សម្តេចព្រះបរមរាជាទី៤ (ស្រីសុរិយោពណ៌)
- ព្រះស្វាមី ព្រះបាទនរេឝ្វរ ស្តេចព្រះមហាក្សត្រសៀមសម័យអយុធ្យា
- ព្រះរៀមនិងព្រះអនុជរួមព្រះឧទរ សម្តេចព្រះជ័យជេស្ឋាទី២ អតីតព្រះចៅក្រុងកម្ពុជាធិបតី ព្រះឧភយោរាជឧទ័យរាជា ព្រះវិសុទ្ធក្សត្រី
- ព្រះស្វាមី ព្រះបាទនរេឝ្វរ ស្តេចព្រះមហាក្សត្រសៀមសម័យអយុធ្យា
- ព្រះបិតាព្រះនាម សម្តេចព្រះបរមរាជាទី៤ (ស្រីសុរិយោពណ៌)
| បុព្វការីជននៃ សម្តេចព្រះរាជបុត្រី ព្រះឯកក្សត្រី | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ឯកសារយោង
[កែប្រែ]- ↑ ประชุมพงศาวดาร เล่ม 43 (ประชุมพงศาวดาร ภาคที่ 69-70) เรื่องเกี่ยวกับกรุงเก่า ตอนที่ 1 เรื่องเมืองนครจัมปาศักดิ์ และเรื่องขุนบรมราชา. พระนคร : องค์การค้าคุรุสภา, 2512, หน้า 258
- ↑ พระราชพงศาวดารกรุงศรีอยุธยา ฉบับพันจันทนุมาศ (เจิม). นนทบุรี : ศรีปัญญา, 2553, หน้า 161
- ↑ กิตติ วัฒนะมหาตม์. ตำนานนางกษัตริย์. กรุงเทพฯ : สร้างสรรค์บุ๊คส์, 2553, หน้า 310
- ↑ เรืองเดชอนันต์ (ทองดี ธนะรัชต์), นายพันตรี. ราชพงษาวดารกรุงกัมพูชา. กรุงเทพฯ : ไทยควอลิตี้บุ๊คส์ (2006) จำกัด, 2563, หน้า 99
- ↑ ៥,០ ៥,១ ៥,២ ៥,៣ "พระนเรศวรฯ กับเมืองละแวก ใน พงศาวดารละแวก ฉะบับแปล จ.ศ. ๑๑๗๐". I see history. 21 เมษายน 2555. Retrieved 10 มิถุนายน 2561.
{{cite web}}: Check date values in:|accessdate=and|date=(help) - ↑ ៦,០ ៦,១ "สนองนโยบายมหาวิทยาลัยสีเขียว ตั้งชื่อสระน้ำธรรมชาติ เป็นพระนามของวีรกษัตริย์และพระบรมวงศานุวงศ์แห่งองค์สมเด็จพระนเรศวรมหาราช". มหาวิทยาลัยนเรศวร. 21 มิถุนายน 2559. Archived from the original on 2020-10-30. Retrieved 10 มิถุนายน 2561.
{{cite web}}: Check date values in:|accessdate=and|date=(help); More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help)
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្តេចព្រះរាជបុត្រី ព្រះឯកក្សត្រី |