សម្តេចព្រះវររាជនី ប៉ែន
| សម្តេចព្រះវររាជនី ប៉ែន | |
|---|---|
| ព្រះវររាជមាតាជាតិខ្មែរ | |
ព្រះបរមឆាយាល័ក្ខណ៍នេះថតឆ្នាំឆ្លូវព្រះពុទ្ធសាសនារំលងបាន ២៤០៩ត្រូវនឹងឆ្នាំបារាំង១៨៦៦ដោយÉmile Gsell ។ | |
| សម្តេចព្រះវររាជនីក្រុងកម្ពុជាធិបតី | |
| អង្គមុន | សម្តេចព្រះវររាជនី រស់ |
| អង្គក្រោយ | សម្តេចព្រះវររាជនី ពៅ |
| ប្រសូត | ១៨១៣ |
| សុគត | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំមមី ចត្វាស័ក ព.ស.២៤៣៨ (៨២ព្រះវស្សារ) ព្រះបរមរាជវាំងក្រុងឧត្តុង្គមានជ័យ រាជធានីឧដុង្គមានជ័យ កម្ពុជាក្រោមអាណាព្យាបាលបារាំង |
| រាជពន្ធភាព | ព្រះបាទរាមាធិបតីទី៤ (អង្គឌួង) (១៨៣៣–១៨៦០) |
| រាជបច្ឆាញាតិ | ព្រះបាទនរោត្តម បរមទេវតា (អង្គវតី) ព្រះអង្គម្ចាស់ក្សត្រីយ៍ចង្កុលណី ព្រះអង្គម្ចាស់ក្សត្រីយ៍កេសរណី |
| វង្ស | រាជវង្សនរោត្តម (ដោយរៀបអភិសេក) |
| សាសនា | ព្រះពុទ្ធសាសនារចនាបថខ្មែរ(និកាយថេរវាទ) សាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) ព្រហ្មញ្ញសាសនា |
សម្តេចព្រះវររាជនី ប៉ែន (ព្រះនាមដើម ប៉ែន;១៨១៣ - ២៧ មិថុនា ១៨៩៥) គឺជាព្រះស្នំនៃព្រះបាទរាមាធិបតីទី៤ (អង្គឌួង) ជាព្រះវររាជមាតានៃព្រះបាទនរោត្តម បរមទេវតា (អង្គវតី) អតីតព្រះចៅក្រុងកម្ពុជាធិបតី ហើយជាសម្ដេចព្រះរាជអយ្យិកា (លោកយាយ) នៃសម្តេចព្រះរាជអយ្យកោ ក្រុមព្រះវរចក្ររណឬទ្ធិ នរោត្តម សុធារស និងជាសម្ដេចព្រះមហយ្យកា (យាយទួត) នៃព្រះបាទនរោត្តមសុរាម្រិត អតីតព្រះចៅក្រុងកម្ពុជាធិបតី ។
ព្រះរាជជីវប្រវត្តិ
[កែប្រែ]ព្រះអង្គទ្រង់ប្រសូតឆ្នាំវក សំរិទ្ធិស័ក ព.ស២៣៥៦ ត្រូវនឹងគ.ស១៨១៣[១] ដែលមានបិតាគឺជាលោកអគ្គសុភាធិបតី ចាងហ្វាងក្រសួងយុត្តិធម៌ ។[២][៣] ព្រះអង្គមានព្រះរៀមនិងព្រះអនុជរួមព្រះឧទរចំនួន៣អង្គ គឺ សម្តេចព្រះបិយោ ព្រះបរមទេវធីតា អ្នកម៉ែនាងពៅ ( ជាព្រះស្នំព្រះបាទអង្គដួង) សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន សម្តេចព្រះបិយោព្រះបរមអច្ឆរាអក្សរអ្នកម៉ែនាងពៅឬពូ (ព្រះមាតាហ្លួងស៊ីសុវត្ថិ)
នៅថ្ងៃអង្គារ ទី០៧ ខែមិនា ឆ្នាំមមែ សប្តស័ក ព.ស២៣៩១ ត្រូវនឹងឆ្នាំ១៨៤៨ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរមងារតែងតាំងតំឡើងព្រះឋានៈពីទី«អ្នកម្នាង» ទៅជាទី«សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍អ្នកម៉ែនាងប៉ែន» ។ ក្រោយមកទៀតហ្លួងប្រទានព្រះឋានៈឲ្យឡើងជាទី« សម្តេចព្រះស្រីសុទ្ធានាធម្មចរិយាអ្នកម៉ែនាងប៉ែន» ។[៤] ព្រះអង្គមានព្រះរាជបុត្រាព្រះរាជបុត្រី ៣ព្រះអង្គ គឺ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម[៥] ( ប្រសូតគ.ស. ១៨៣៤) អតីតព្រះចៅក្រុងកម្ពុជាធិបតី[៦] ព្រះអង្គម្ចាស់ក្សត្រីយ៍ ចង្កុលណី ( ជាព្រះជាយាហ្លួងស៊ីសុវត្ថិ ) ប្រសូតគ.ស. ១៨៣៦[៧] និងព្រះអង្គម្ចាស់ក្សត្រីយ៍ កេសរណី ( ប្រសូតគ.ស. ១៨៤០ ) ។
ព្រះអង្គទ្រង់សោយព្រះវិលាល័យ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំមមី ចត្វាស័ក ព.ស.២៤៣៨ ត្រូវនឹងគ.ស.១៨៩៥ ក្នុងព្រះជន្មាយុ៨២ព្រះវស្សារ នាព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ។[១] ព្រះបរមសពត្រូវបានដង្ហែរមកថ្វាយព្រះភ្លើងនៅវាលព្រះមេរុរាជខាងជើងព្រះបរមរាជវាំងរាជធានីចតុម្មុខមង្គលក្រុងភ្នំពេញ។
ព្រះរាជកិច្ច
[កែប្រែ]សម្តេចព្រះបិយោ ជាព្រះរាជពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយព្រះអង្គក្នុងសម័យនោះ ។
ព្រះរាជឥស្សរិយយស
[កែប្រែ]- ព.ស.២៣៧៦[២] : ព្រះម៉ែនាង[៣]
- ព.ស.២៣៨៤ : សម្តេចព្រះបិយោព្រះបរមថោវធីតា[៨]
- ព.ស.២៤០៣ : សម្តេចព្រះបិយោព្រះបរមជាតិក្សត្រីយ៍
- ព.ស.២៤០៨– សុគត : សម្តេចព្រះស្រីសុទ្ធានាធម្មចរិយា[៩]
- បន្ទាប់ពី សុគត : សម្តេចព្រះវររាជនី
ព្រះរាជវង្សានវង្ស
[កែប្រែ]ពង្សាវលី
[កែប្រែ]- ព្រះបិតាព្រះនាម លោកអគ្គសុភាធិបតី ចាងហ្វាងក្រសួងយុត្តិធម៌ ។
- ព្រះរាជស្វាមី សម្ដេចព្រះហរិរក្សរាមាធិបតីព្រះអង្គដួង អភិសេកឆ្នាំបារាំង១៨៣៣។
- ព្រះរាជបុត្រាព្រះរាជបុត្រី ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម អតីតព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គម្ចាស់ក្សត្រីយ៍ ចង្កុលណី ព្រះអង្គម្ចាស់ក្សត្រីយ៍ កេសរណី
- ព្រះនត្តាព្រះនាម សម្តេចព្រះរាជអយ្យកោ ក្រុមព្រះវរចក្ររណឬទ្ធិ នរោត្តម សុធារស និងផ្សេងទៀត ៦២អង្គ
- ព្រះរាជបុត្រាព្រះរាជបុត្រី ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម អតីតព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គម្ចាស់ក្សត្រីយ៍ ចង្កុលណី ព្រះអង្គម្ចាស់ក្សត្រីយ៍ កេសរណី
- ព្រះរាជស្វាមី សម្ដេចព្រះហរិរក្សរាមាធិបតីព្រះអង្គដួង អភិសេកឆ្នាំបារាំង១៨៣៣។
- ព្រះបិតាព្រះនាម លោកអគ្គសុភាធិបតី ចាងហ្វាងក្រសួងយុត្តិធម៌ ។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ เขมรสมัยหลังพระนคร, หน้า 71
- ↑ ២,០ ២,១ ราชพงษาวดารกรุงกัมพูชา, หน้า 227-228
- ↑ ៣,០ ៣,១ พระราชพงศาวดารกรุงรัตนโกสินทร์ รัชกาลที่ 3, หน้า 177
- ↑ ราชพงษาวดารกรุงกัมพูชา, หน้า 267-268
- ↑ ราชพงษาวดารกรุงกัมพูชา, หน้า 261
- ↑ พระราชพงศาวดารกรุงรัตนโกสินทร์ รัชกาลที่ 3, หน้า 307
- ↑ ราชพงษาวดารกรุงกัมพูชา, หน้า 294
- ↑ ราชพงษาวดารกรุงกัมพูชา, หน้า 267-268
- ↑ ราชพงษาวดารกรุงกัมพูชา, หน้า 332-333
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជធានីឧដុង្គមានជ័យ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្តេចព្រះវររាជនី ប៉ែន |