សម្បត្តិវប្បធម៌ខ្មែរដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក



អង្គការសិក្សាវិទ្យាសាស្រ្ត អប់រំ និង វប្បធម៌ (អង់គ្លេស : The United Nations Educational, Scientific and Cultural Organization) ឬ ហៅកាត់ថាយូណេស្កូ(UNESCO) កំណត់តំបន់បេតិកភ័ណ្ឌពិភពលោកដែលមានតម្លៃជាសកលដ៏លេចធ្លោចំពោះបេតិកភ័ណ្ឌវប្បធម៌ឬបេតិកភ័ណ្ឌធម្មជាតិដែលត្រូវបានស្នើសុំចុះបញ្ជីដោយរដ្ឋហត្ថលេខីនៃអនុសញ្ញាស្តីពីការការពារបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិពិភពលោកនៅក្នុងឆ្នាំ ១៩៧២ របស់អង្គការយូណេស្កូ។[១]បេតិកភ័ណ្ឌវប្បធម៌មានដូចជាបូជនីយដ្ឋាន(រួមមានស្នាដៃស្ថាបត្យកម្ម រូបចម្លាក់ ឬ សិលាចារឹក) ក្រុមសំណង់អគារ និង ទីតាំងនានា(រួមទាំងតំបន់បុរាណវិទ្យា)។បេតិកភ័ណ្ឌធម្មជាតិរួមមានលក្ខណៈពិសេសនៃធម្មជាតិ(ទម្រង់រូបវន្តនិងជីវសាស្ត្រ) ទម្រង់ភូគព្ភសាស្ត្រ និង ភូមិសណ្ឋានវិទ្យា(រួមទាំងជម្រករបស់ប្រភេទសត្វនិងរុក្ខជាតិដែលកំពុងរងនូវការគំរាមកំហែង)ព្រមទាំងតំបន់ធម្មជាតិដែលមានសារៈសំខាន់ផ្នែកវិទ្យាសាស្ត្រ ការអភិរក្ស ឬ សោភ័ណភាពធម្មជាតិ។[២]ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញានេះនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១។[៣]
ប្រទេសកម្ពុជាមានតំបន់ចំនួន ០៥ ដែលត្រូវបានចុះនៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។តំបន់អង្គរត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ ១៩៩២ នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់បេសកកម្មអង្គការសហប្រជាជាតិបន្ទាប់ពីសង្គ្រាមកម្ពុជា-យួនស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅក្នុងឆ្នាំ ១៩៩១។តំបន់នេះត្រូវបានដាក់បញ្ចូលភ្លាមៗទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដើម្បីអាចដោះស្រាយបញ្ហាបន្ទាន់នានាពាក់ព័ន្ធនឹងការអភិរក្សបានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។[៤]នៅក្នុងឆ្នាំ ២០០៤ តំបន់អង្គរត្រូវបានដកចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោកដែលស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។[៥]ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ ២០០៨ តំបន់ប្រាសាទសំបូរព្រៃគុហ៍នៅក្នុងឆ្នាំ ២០១៨ តំបន់ប្រាសាទកេាះកេរ្តិ៍នៅក្នុងឆ្នាំ ២០២៣ និង តំបន់បូជនីយដ្ឋានចងចាំនៃកម្ពុជានៅក្នុងឆ្នាំ ២០២៥។[៣]
បេតិកភ័ណ្ឌផ្នែករូបី(World Heritage Site)
[កែប្រែ]| ឈ្មោះតំបន់ដែលបានចុះនៅក្នុងបញ្ជី | រូបភាព | ទីតាំង(រាជធានី-ខេត្ត) | លក្ខណៈវិនិច្ឆ័យ | កាលបរិច្ឆេទ | សម័យប្រជុំ | ឯកសារយោង |
|---|---|---|---|---|---|---|
| ឧទ្យានជាតិអង្គរ | ខេត្តសៀមរាប | 668; i, ii, iii, iv (វប្បធម៌) | ១៤ ធ្នូ ១៩៩២ | សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តា ហ្វេ សហរដ្ឋអាមេរិក។ | [៦] | |
| ប្រាសាទព្រះវិហារ | ខេត្តព្រះវិហារ | 1224: i (វប្បធម៌) | ០៧ កក្កដា ២០០៨ | សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។ | [៧] | |
| តំបន់ប្រាសាទសម្បូរព្រៃគុហ៍ | ខេត្តកំពង់ធំ | 1532; ii, iii, vi (វប្បធម៌) | ០៨ កក្កដា ២០១៧ | សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ | [៨] | |
| តំបន់ប្រាសាទកោះកេរ្តិ៍ | ខេត្តព្រះវិហារ | 1667; ii, iv (វប្បធម៌) | ១៧ កញ្ញា ២០២៣ | សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ | [៩] | |
| បូជនីយដ្ឋានចងចាំនៃកម្ពុជា: សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង អតីតមន្ទីរឃុំឃាំង ១៣ | រាជធានីភ្នំពេញ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ | 1748; vi (វប្បធម៌) | ១១ កក្កដា ២០២៥ | សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ | [១០] |
បញ្ជីបេតិកភ័ណ្ឌផ្នែកអរូបី(Intangible Cultural Heritage)
[កែប្រែ]| ឈ្មោះបេតិកភ័ណ្ឌអរូបីដែលបានចុះនៅក្នុងបញ្ជី | រូបភាព | ប្រភេទបញ្ជីដែលត្រូវបានចុះ | កាលបរិច្ឆេទ | សម័យប្រជុំ | ឯកសារយោង |
|---|---|---|---|---|---|
| របាំព្រះរាជទ្រព្យ | បញ្ជីតំណាងនៃមនុស្សជាតិ | ០៧ វិច្ឆិកា ២០០៣ | កិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី។ | [១១] | |
| ល្ខោនស្រមោលស្បែកធំ | បញ្ជីតំណាងនៃមនុស្សជាតិ | ២៥ វិច្ឆិកា ២០០៥ | កិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី។ | [១២] | |
| ល្បែងទាញព្រ័ត្រ | បញ្ជីតំណាងនៃមនុស្សជាតិ | ០២ ធ្នូ ២០១៥ | កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងវីនដ៍ហុក ប្រទេសណាមីប៊ី។ | [១៣] | |
| ចាប៉ីដងវែង | បញ្ជីត្រូវការការសង្គ្រោះបន្ទាន់ | ៣០ វិច្ឆិកា ២០១៦ | កិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ | [១៤] | |
| ល្ខោនខោលវត្តស្វាយអណ្ដែត | បញ្ជីត្រូវការការសង្គ្រោះបន្ទាន់ | ២៨ វិច្ឆិកា ២០១៨ | កិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងផត ល្វីស ប្រទេសម៉ូរីស។ | [១៥] | |
| គុនល្បុក្កតោ | បញ្ជីតំណាងនៃមនុស្សជាតិ | ២៩ វិច្ឆិកា ២០២២ | កិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។ | [១៦] | |
| ក្រមាខ្មែរ | បញ្ជីតំណាងនៃមនុស្សជាតិ | ០៤ ធ្នូ ២០២៤ | កិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងអាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ។ | [១៧] |
បញ្ជីស្មារតីនៃការចងចាំពិភពលោក(Memory of the World International Register)
[កែប្រែ]- សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៩ នៅទីក្រុងប្រ៊ិជថោន ប្រទេសបាបាដូស។
- រឿងអ៊ីណាវ បុស្សិបា ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក(Memory of the World for Asia and the Pacific)
[កែប្រែ]- ខ្សែអាត់សម្លេងរឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៤ នៅទីក្រុងក្វាងចូវ ប្រទេសចិន។
ឋបនីយជីវមណ្ឌល(Biosphere Reserves)
[កែប្រែ]- ឋបនីយជីវមណ្ឌលទន្លេសាប ត្រូវបានដាក់បញ្ចូលដោយអង្គការយូណេស្កូនៅក្នុងឆ្នាំ ១៩៩៧។
បណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UNESCO Creative Cities Network)
[កែប្រែ]- ក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះនៅក្នុងបញ្ជីបណ្ដាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ(Gastronomy)កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ឯកសារយោង
[កែប្រែ]- ↑ "The World Heritage Convention". UNESCO World Heritage Centre. Archived from the original on 27 August 2016. Retrieved 21 September 2010.
- ↑ "Convention Concerning the Protection of the World Cultural and Natural Heritage". UNESCO World Heritage Centre. Archived from the original on 1 February 2021. Retrieved 3 February 2021.
- 1 2 "Cambodia". UNESCO World Heritage Centre. Archived from the original on 22 March 2022. Retrieved 27 March 2022.
- ↑ "World Heritage Committee: Sixteenth session" (PDF). UNESCO World Heritage Centre. Archived (PDF) from the original on 4 March 2007. Retrieved 27 March 2022.
- ↑ "World Heritage Committee: Twenty-eighth session" (PDF). UNESCO World Heritage Centre. Archived (PDF) from the original on 27 November 2005. Retrieved 27 March 2022.
- ↑ "Angkor". UNESCO. Retrieved 19 September 2023.
- ↑ "Temple of Preah Vihear". UNESCO. Retrieved 19 September 2023.
- ↑ Centre, UNESCO World Heritage. "Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura". whc.unesco.org.
- ↑ "Koh Ker: Archaeological Site of Ancient Lingapura or Chok Gargyar". UNESCO. Retrieved 19 September 2023.
- ↑ "Cambodian Memorial Sites: From centres of repression to places of peace and reflection". UNESCO. Retrieved 15 July 2025.
- ↑ "Royal Ballet of Cambodia". UNESCO. Retrieved 20 September 2023.
- ↑ "Sbek Thom, Khmer shadow theatre". UNESCO. Retrieved 20 September 2023.
- ↑ "Tugging rituals and games". UNESCO. Retrieved 20 September 2023.
- ↑ "Chapei Dang Veng". UNESCO. Retrieved 20 September 2023.
- ↑ "Lkhon Khol Wat Svay Andet". UNESCO. Retrieved 20 September 2023.
- ↑ "Kun Lbokator, traditional martial arts in Cambodia". UNESCO. Retrieved 20 September 2023.
- ↑ "Cultural practices and expressions linked to Krama, a traditional woven textile in Cambodia". UNESCO. Retrieved 4 December 2024.









