សម្មុខីកម្មម៉ាឡេស៊ី–ឥណ្ឌូណេស៊ី
| ការប្រឈមគ្នារវាងម៉ាឡេស៊ី–ឥណ្ឌូណេស៊ី | |||||
|---|---|---|---|---|---|
| ផ្នែកនៃនិម្មិតកម្មម៉ាឡេស៊ី និងសង្គ្រាមត្រជាក់នៅអាស៊ី | |||||
ទាហានអង់គ្លេសម្នាក់កំពុងត្រូវបានឧទ្ធម្ភាគចក្រយោធាលើកឡើងក្នុងកំឡុងប្រតិបត្តិការយោធាលើកោះបរណេអូ, សីហា ១៩៦៤ | |||||
| |||||
| ភាគីសង្គ្រាម | |||||
សម្ព័ន្ធភាគី៖ | |||||
| មេបញ្ជាការ និង មេដឹកនាំ | |||||
| សហេតុភាព និង ការខាងបង់ | |||||
| សរុបយោធា៖
សរុបជនស៊ីវិល៖ ៥២ នាក់បានរងរបួស[ត្រូវការអំណះអំណាង]
|
សរុប៖ | ||||
សម្មុខីកម្មម៉ាឡេស៊ី–ឥណ្ឌូណេស៊ី ឬអាចហៅសាមញ្ញថា ការប្រឈមគ្នារវាងម៉ាឡេស៊ី–ឥណ្ឌូណេស៊ី និងត្រូវបានប្រជាជននៅម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីស្គាល់ថា កុនហ្វ្រុនតាស៊ី (Konfrontasi) គឺជាជម្លោះប្រដាប់អាវុធមួយនៅរវាងឆ្នាំ១៩៦៣ រហូតដល់ឆ្នាំ១៩៦៦ ដែលបានកើតចេញពីការប្រឆាំងរបស់ឥណ្ឌូណេស៊ីចំពោះនិម្មិតកម្មនៃរដ្ឋម៉ាឡេស៊ី។ កត្តាសំខាន់ៗដែលជំរុញឱ្យជម្លោះនេះផ្ទុះឡើងរួមមាន គោលនយោបាយសម្មុខីកម្មរបស់ប្រទេសឥណ្ឌូណេស៊ីប្រឆាំងនឹងអាណានិគមនូវែលគីនេរបស់ហុល្លង់ចាប់ពីខែមីនាដល់ខែសីហា ឆ្នាំ១៩៦២ និងការបះបោរប៊្រុយណេដែលគាំទ្រដោយឥណ្ឌូណេស៊ីនៅក្នុងខែធ្នូ ឆ្នាំ១៩៦២។ ប្រទេសម៉ាឡេស៊ីបានទទួលការគាំទ្រផ្នែកយោធាដោយផ្ទាល់ពីសហរាជាណាចក្រ អូស្ត្រាលី និងនូវែលសេឡង់។ ចំពោះប្រទេសឥណ្ឌូណេស៊ីវិញគឺទទួលបានការគាំទ្រដោយប្រយោលពីសហភាពសូវៀត និងចិន ដោយហេតុនេះបានជាគេចាត់ទុកជម្លោះនេះជាវគ្គឈុតឆាកភូមិសាស្ត្រនយោបាយក្នុងសង្គ្រាមត្រជាក់។
ជម្លោះនេះផងដែរបានផ្ទុះឡើងដោយមិនមានការប្រកាសសង្គ្រាមអ្វីនោះទេ ដោយសកម្មភាពប្រយុទ្ធភាគច្រើនកើតឡើងនៅតំបន់ព្រំដែនរវាងប្រទេសឥណ្ឌូណេស៊ី និងទឹកដីម៉ាឡេស៊ីខាងកើតលើកោះបរណេអូ (គេស្គាល់ថា កាលីម៉ាន់តាន់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី)។ ក្រៅពីនេះ ប្រទេសឥណ្ឌូណេស៊ីក៏បានធ្វើសកម្មភាពសម្ងាត់កម្រិតទាបមួយចំនួននៅលើឧបទ្វីបម៉ាឡេ និងនៅសិង្ហបុរីផងដែរ។ លក្ខណៈនៃជម្លោះនេះត្រូវបានកំណត់ដោយការប្រយុទ្ធគ្នាក្រោមកាលៈទេសៈរឹតត្បិត និងកឯង ពោលដោយប្រើកលសាស្ត្រយោធាកម្រិតទាប។ ប្រតិបត្តិការប្រយុទ្ធគ្នាជាធម្មតាត្រូវបានធ្វើឡើងដោយប្រើទំហំទាហានជាក្រុមតូចៗ ឬកងអនុសេនាតូចដោយភាគីទាំងសងខាងនៃព្រំដែន។ យុទ្ធនាការជ្រៀតចូលទៅក្នុងដែនបរណេអូរបស់ម៉ាឡេស៊ីដោយឥណ្ឌូណេស៊ីគឺប្រព្រឹត្តិទៅក្រោមទស្សនៈថា រដ្ឋសាបះ និងសារ៉ាវ៉ាក់គឺមានជាតិសាសន៍ និងសាសនាចម្រុះច្រើនបើប្រៀបធៀបទៅនឹងរដ្ឋម៉ាឡាយ៉ានិងសិង្ហបុរី និងណាមួយ ឥណ្ឌូណេស៊ីគឺមានចេតនាទាត់ចេញនូវផែនការបង្កើតរដ្ឋម៉ាឡេស៊ីមួយឡើង។
ដោយសារតែទឺកដីបរណេអូមានព្រៃក្រាស់ៗ និងកង្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមព្រំដែនម៉ាឡេស៊ី–ឥណ្ឌូណេស៊ី ដូច្នេះកងកម្លាំងឥណ្ឌូណេស៊ី ក៏ដូចជាកងកម្លាំងចម្រុះសហធនរដ្ឋត្រូវបង្ខំធ្វើប្រតិបត្តិការដើរល្បាតជើងរយៈចម្ងាយឆ្ងាយៗ។ ភាគីទាំងពីរច្រើនពឹងផ្អែកលើប្រតិបត្តិការប្រើកម្លាំងថ្មើរជើងកម្រិតស្រាល និងការដឹកជញ្ជូនតាមផ្លូវអាកាស ក៏ប៉ុន្តែខុសពីកម្លាំងពួកសហធនរដ្ឋ ឥណ្ឌូណេស៊ីគឺខ្វះខាតឧទ្ធម្ភាគចក្រទំនើបៗដើម្បីធ្វើការផ្គត់ផ្គង់ភស្តុភារទៅកាន់មូលដ្ឋានប្រតិបត្តិការជួរមុខរបស់ខ្លួន។ ផ្លូវទឹកដូចជាទន្លេក៏ត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន និងយុទ្ធនាការជ្រៀតចូលដែនសត្រូវផងដែរ។ ថ្វីបើប្រតិបត្តិការប្រយុទ្ធភាគច្រើនត្រូវបានធ្វើឡើងដោយកងកម្លាំងជើងគោកក្ដី តែកម្លាំងអាកាសនៅតែបានដើរតួនាទីជាជំនួយគាំទ្រដ៏សំខាន់ ហើយកម្លាំងជើងទឹកវិញត្រូវបានប្រើដើម្បីធានាសន្តិសុខនៃតំបន់ជាយសមុទ្រ។ ដំបូងឡើយ អង់គ្លេសគឺជាអ្នកដែលបានផ្តល់ជំនួយការពារម៉ាឡេស៊ីភាគច្រើន ប៉ុន្តែខណៈជម្លោះនេះបន្តអូសបន្លាយយូរទៅ ម៉ាឡេស៊ីក៏ចាប់ផ្ដើមពង្រឹងកម្លាំងរបស់ខ្លួន ក៏ដូចជាបង្កើនចំណែកចូលរួមនៅក្នុងជម្លោះ ហើយមិនតែប៉ុណ្ណោះ កិច្ចខិតខំប្រឹងប្រែងការពារម៉ាឡេស៊ីក៏មានការចូលរួមចំណែកជាប្រចាំពីកងកម្លាំងអូស្ត្រាលី និងនូវែលសេឡង់ផងដែរ ដែលរួមគ្នាបង្កើតបានជា កងបម្រុងយុទ្ធសាស្ត្រចុងបូព៌ា ដែលមានមូលដ្ឋានឈរជើងនៅឧបទ្វីបម៉ាឡេស៊ី និងសិង្ហបុរី។[១៤]
ដំបូងឡើយ ការវាយប្រហារដោយឥណ្ឌូណេស៊ីទៅលើទឹកដីម៉ាឡេស៊ីខាងកើតគឺអាស្រ័យពឹងផ្អែកច្រើនទៅលើទាហានស្ម័គ្រចិត្តក្នុងតំបន់ដែលបានទទួលការបណ្តុះបណ្តាលហ្វឹកហ្វឺនពីយោធាឥណ្ឌូណេស៊ី។ យូរៗទៅ កងកម្លាំងឥណ្ឌូណេស៊ីក៏បានចាប់ផ្ដើមមានការរៀបចំល្អជាងមុន រួមជាមួយនឹងការដាក់បញ្ចូលបន្ថែមនូវកងកម្លាំងឥណ្ឌូណេស៊ីអាជីព។ ដើម្បីរារាំង និងបង្អាកយុទ្ធនាការជ្រៀតជ្រែករបស់ប្រទេសឥណ្ឌូណេស៊ី អង់គ្លេសបានឆ្លើយតបវិញនៅឆ្នាំ១៩៦៤ ដោយបើកប្រតិបត្តិការសម្ងាត់ផ្ទាល់ខ្លួនចូលទៅក្នុងទឹកដីកាលីម៉ាន់តាន់របស់ឥណ្ឌូណេស៊ី ក្រោមនាមកូដសម្ងាត់ថា ប្រតិបត្តិការក្លារ៉េត។ ក្លារ៉េតបានប្រព្រឹត្តិទៅដោយជោគជ័យ ដោយវាបានបង្វែរកម្លាំងឥណ្ឌូណេស៊ីមកប្រកាន់ជំហរការពារខ្លួនវិញ។ ស្របពេលនឹងការប្រកាសពី 'ឆ្នាំនៃជីវិតរស់នៅក្នុងភាពគ្រោះថ្នាក់' ដោយស៊ូកាណូ និងកុបកម្មជាតិសាសន៍ឆ្នាំ១៩៦៤ នៅសិង្ហបុរី ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្ដើមយុទ្ធនាការពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងឧបទ្វីបម៉ាឡេស៊ីនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៦៤ ប៉ុន្តែមិនបានទទួលជោគជ័យផ្នែកយោធាអ្វីឡើយ។[១៥] បន្ទាប់ពីឥណ្ឌូណេស៊ីបានបង្កើនកម្លាំងរបស់ខ្លួននៅតាមព្រំដែនកាលីម៉ាន់តាន់ក្នុងខែធ្នូ ឆ្នាំ១៩៦៤ អង់គ្លេសក៏បានបញ្ជូនកម្លាំងសំខាន់ៗពីទីបញ្ជាការយុទ្ធសាស្ត្រកងទ័ពដែលមានមូលដ្ឋាននៅសហរាជាណាចក្រ។ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក៏បានបញ្ជូនកម្លាំងប្រយុទ្ធបណ្ដោះអាសន្នពីឧបទ្វីបម៉ាឡេមកកោះបរណេអូនៅវាងឆ្នាំ១៩៦៥–៦៦។ ការសកម្មនៃជម្លោះនេះបានចាប់ផ្តើមថមថយចុះបន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារខែតុលា ឆ្នាំ១៩៦៥ និងការកាន់កាប់អំណាចស៊ូកាណូដោយឧត្តមសេនីយ៍ស៊ូហារតូ។ កិច្ចចរចាសន្តិភាពវាងភាគីទាំងពីរបានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ១៩៦៦ ហើយកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយត្រូវបានចុះហត្ថលេខានៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦៦ ដោយប្រទេសឥណ្ឌូណេស៊ីបានទទួលស្គាល់ប្រទេសម៉ាឡេស៊ីជាផ្លូវការ។[១៦]
ផ្ទៃរឿង
[កែប្រែ]ស្ថានភាពនយោបាយ
[កែប្រែ]នៅមុនពេលអនុវត្តគោលនយោបាយកុនហ្វ្រុនតាស៊ី បិតាឯករាជ្យជាតិឥណ្ឌូណេស៊ីគឺ លោកស៊ូកាណូបានស្វះស្វែងបង្កើតគោលនយោបាយការបរទេសដែលឯករាជ្យមួយសម្រាប់ប្រជាជាតិលោក ដោយចាប់ផ្ដើមពីការបិទបញ្ចប់បដិវត្តន៍ជាតិឥណ្ឌូណេស៊ីតាមរយៈការកាត់ដែនដីអាណានិគមនូវែលគីនេរបស់ហុល្លង់ចូលជាទឹកដីឥណ្ឌូណេស៊ី និងបង្កើនសមត្ថភាពឥណ្ឌូណេស៊ីក្នុងនាមជាមហាអំណាចអន្តរជាតិដ៏លេចធ្លោប្រកបដោយរបៀបវារៈផ្ទាល់ខ្លួនឯង មិនជ្រើសរើសដើរតាមរបៀបវារៈដឹកនាំរបស់លោកទីមួយ និងទីពីរ។ ដោយហេតុនេះ ឥណ្ឌូណេស៊ីក៏បានក្លាយខ្លួនជាប្រទេសដ៏សំខាន់មួយនៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធដែលទើបតែបង្កើតថ្មី និងបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទទីក្រុងបានឌុងនៅក្នុងឆ្នាំ១៩៥៥។ ជាបន្ទាប់ ប្រទេសឥណ្ឌូណេស៊ីបានបន្តទាមទារសិទ្ធិអធិបតេយ្យរបស់ខ្លួននៅលើទឹកដីនូវែលគីនេហុល្លង់ចាប់ពីឆ្នាំ១៩៥០ រហូតដល់ឆ្នាំ១៩៦២ ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាទទួលស្គាល់ដោយសហគមន៍អន្តរជាតិនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ។
បន្ទាប់ពីវិបត្តិឥណ្ឌូណេស៊ីឆ្នាំ១៩៥៨ ដែលរួមមានការបះបោរប៉ឺរមេស្តានៅភាគខាងកើតឥណ្ឌូណេស៊ី និងការប្រកាសបង្កើតចលនាប្រឆាំងរដ្ឋាភិបាលនៅភាគខាងលិច ប្រទេសឥណ្ឌូណេស៊ីជារួមនៅតែបន្តលេចខ្លួនឡើងជាមហាអំណាចយោធាដ៏ខ្លាំងមួយនៅអាស៊ីអាគ្នេយ៍។[១៧] នៅក្នុងវិបត្តិនោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (សេអ៊ីអា) របស់អាមេរិក តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ដំណឹកជញ្ជូនអាកាសស៊ីវិល (CAT) ដែលមានមូលដ្ឋាននៅតៃវ៉ាន់ បានលួចផ្តល់ជំនួយគាំទ្រជាសម្ងាត់ទៅដល់ពួកក្រុមឧទ្ទាមនៅលើតំបន់កោះដាច់ស្រយាលក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងគោលបំណងបង្កអស្ថេរភាព និងផ្តួលរំលំរបបប្រធានាធិបតីស៊ូកាណូ។ ចាប់ផ្តើមនៅឆ្នាំ១៩៥៧ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ សេអ៊ីអា បានបង្កើនទំនាក់ទំនងជាមួយក្រុមមេដឹកនាំយោធានៅកោះស៊ូម៉ាត្រា និងស៊ូឡាវេស៊ី ដែលមានចិត្តគំនិតប្រឆាំងនឹងរបបស៊ូកាណូ។ នៅចុងឆ្នាំ១៩៥៧ ការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវផ្សេងៗទៅកាន់ស៊ូម៉ាត្រាដោយនាវាពាណិជ្ជកម្មនិងនាវាមុជទឹកនៅពេលយប់បានចាប់ផ្ដើមមមាញឹកខ្លាំង ប៉ុន្តែអាមេរិកជឿថា ដើម្បីឱ្យជំនួយសម្ងាត់របស់ខ្លួនមានប្រសិទ្ធភាពពិតប្រាកដ ប្រតិបត្តិការបែបនេះគឺតម្រូវឱ្យខ្ចីមូលដ្ឋានអង់គ្លេសនៅសិង្ហបុរីដើម្បីចាក់ប្រេង និងគាំទ្របេសកកម្ម CAT នានា ដែលអនុវត្តចេញពីទីក្រុងបាងកក តៃវ៉ាន់ ឬហ្វីលីពីន។[១៨]
ដោយមានការហូរចូលនៃជំនួយសព្វាវុធពីសហភាពសូវៀត មហិច្ឆតារបស់ឥណ្ឌូណេស៊ីលើដែនដីអាណានិគមនូវែលគីនេហុល្លង់ក៏បានហក់ឡើងខ្ពស់ជាងមុន ហើយនៅក្នុងឆ្នាំ១៩៦២ ជម្លោះការទូតក៏បានឈានដល់កម្រិតកំពូល នៅពេលឥណ្ឌូណេស៊ីបានចាប់ផ្តើមយុទ្ធនាការបៀតបៀនចូលនូវែលគីនេតាមរយៈផ្លូវអាកាសផង និងផ្លូវទឹកផង។ ខណៈពេលដែលកងកម្លាំងបៀតបៀនរបស់ឥណ្ឌូណេស៊ីត្រូវបានបរាជ័យក៏ពិតមែន ប៉ុន្តែនេះគឺជាសញ្ហាប្រាប់បង្ហាញថា ឥណ្ឌូណេស៊ីគឺខ្លាចការជ្រើសយកជម្រើសឈ្លានពានវាយយកនូវែលគីនេពីហុល្លង់ឡើយ។ ដូច្នេះ ប្រទេសហុល្លង់ដែលកំពុងប្រឈមនឹងកំណើនសម្ពាធការទូតពីឥណ្ឌូណេស៊ី ក៏ដូចជាសហរដ្ឋអាមេរិក (ដែលខ្លាចឥណ្ឌូណេស៊ីធ្លាក់ក្រោមឥទ្ធិពលកុម្មុយនីស្ត) ក៏បានសម្រេចចិត្តចុះចាញ់ និងយល់ព្រមសម្របសម្រួលតាមផ្លូវការទូតវិញ ជាហេតុអនុញ្ញាតឱ្យឥណ្ឌូណេស៊ីគ្រប់គ្រងលើទឹកដីនោះជាថ្នូរនឹងការសន្យាថានូវែលគីនេនឹងមានប្រជាសិទ្ធិជ្រើសរើសជោគវាសនារបស់ខ្លួន (ច្បាប់នៃជម្រើសសេរី) នៅក្នុងឆ្នាំ១៩៦៩។ ដូចនេះ គិតត្រឹមចុងឆ្នាំ១៩៦២ ឥណ្ឌូណេស៊ីបានទទួលជោគជ័យផ្នែកការទូតយ៉ាងឱឡារិក ហើយដោយសារភាពជោគជ័យផ្នែកការទូត ក៏ដូចជាការមើលឃើញខ្លួនឯងជាមហាអំណាចតំបន់នេះហើយ ដែលជំរុញឱ្យឥណ្ឌូណេស៊ីបានចាប់ផ្ដើមបង្វែរចំណាប់អារម្មណ៍ទៅសំណើរបស់អង់គ្លេសក្នុងការបង្កើតរដ្ឋម៉ាឡេស៊ីមួយ។
នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ រាជរដ្ឋាភិបាលអង់គ្លេសបានចាប់ផ្ដើមពិចារណាវាយតម្លៃឡើងវិញលើការរក្សាវត្តមានរបស់ខ្លួននៅតំបន់ចុងបូព៌ា។ នៅក្នុងដំណើរដកខ្លួនចេញពីទឹកដីអាណានិគមអាស៊ីអាគ្នេយ៍ ចក្រភពអង់គ្លេស ឬសហរាជាណាចក្របានសម្រេចចិត្តដាក់បញ្ចូលដែនអាណានិគមរបស់ខ្លួននៅបរណេអូខាងជើងរួមគ្នាជាមួយនឹងសហព័ន្ធម៉ាឡាយ៉ា (ដែលបានទទួលឯករាជ្យពីអង់គ្លេសកាលពីឆ្នាំ១៩៥៧) និងសិង្ហបុរី (ដែលបានទទួលសិទ្ធិស្វ័យគ្រប់គ្រងតាំងពីឆ្នាំ១៩៥៩)។ នៅខែឧសភា ឆ្នាំ១៩៦១ រដ្ឋាភិបាលអង់គ្លេស និងម៉ាឡេយ៉ាបានរួមគ្នាស្នើនូវគម្រោងបង្កើតសហព័ន្ធធំជាងនេះទៅទៀតក្រោមឈ្មោះថា ម៉ាឡេស៊ី ដែលក្ដោបបញ្ចូលរដ្ឋម៉ាឡាយ៉ា បរណេអូខាងជើង សារ៉ាវ៉ាក់ ប្រ៊ុយណេ និងសិង្ហបុរី។ ដំបូងឡើយ ប្រទេសឥណ្ឌូណេស៊ីមានគោលជំហរគាំទ្របន្តិចបន្តួចចំពោះគម្រោងសហព័ន្ធថ្មីនោះ ថ្វីបើមានសំឡេងប្រឆាំងដាច់ខាតពីបក្សកុម្មុយនីស្តឥណ្ឌូណេស៊ី (ប.ក.ឥ. ឬ PKI) ក្ដី។[១]
នៅឯប្រ៊ុយណេវិញ ស្តេចស៊ុលតង់ ព្រះចៅអូម៉ារ អាលីសៃហ្វូដឌីអ៊ីនទី៣ បានកើតការស្ទាក់ស្ទើរក្នុងការដាក់បញ្ចូលនគររបស់ព្រះអង្គទៅក្នុងគម្រោងរដ្ឋម៉ាឡេស៊ីថ្មី ព្រោះវានឹងកាត់បន្ថយរាជអំណាចនយោបាយរបស់ទ្រង់ និងរួមទាំងប្រាក់ចំណូលដែលបានមកពីរ៉ែប្រេងកាតប្រ៊ុយណេទៀតផង។ លើសពីនេះ អ្នកនយោបាយប្រ៊ុយណេម្នាក់គឺលោកបណ្ឌិតអេអ៊ែម អាហ្សាហារីប៊ីន ស៊េកម៉ះមូដ លោកបានប្រឆាំងដាច់ខាតនឹងការចូលរួមក្នុងសហព័ន្ធម៉ាឡេស៊ី ដោយលោកមានទស្សនៈចង់ឃើញឯករាជ្យភាពបរណេអូខាងជើងដោយឯកឯង។ ដូច្នេះនៅក្នុងឆ្នាំ១៩៦១ លោកបានស្នើសុំជំនួយពីប្រទេសឥណ្ឌូណេស៊ីក្នុងការបណ្តុះបណ្តាលទាហានថ្មីនៃដែនកោះបរណេអូ។ លោកនាយឧត្តមសេនីយ៍អាប់ឌុល ណាស៊ូទីអនបានបង្ហើបពីបំណងគាំទ្រការបង្វឹកទាហាននោះ ចំណែកឯរដ្ឋមន្ត្រីការបរទេសនិងជាប្រធានចារកម្មឥណ្ឌូណេស៊ី លោកស៊ូប៊ែនឌ្រីអូវិញបានបង្ហើបពីការផ្គត់ផ្គង់ផ្ដល់ជំនួយបន្ថែម។ លោកអាហ្សាហារីផងដែរគឺជាអ្នកប្រកាន់នយោបាយឆ្វេងនិយម ដែលធ្លាប់បានបម្រើប្រយុទ្ធនៅក្នុងសង្គ្រាមឯករាជ្យភាពឥណ្ឌូណេស៊ី។[១] បន្ទាប់ពីជួបប្រជុំគ្នារួច ឥណ្ឌូណេស៊ីក៏បានចាប់ផ្តើមបណ្តុះបណ្តាលហ្វឹកហ្វឺនកងកម្លាំងស្ម័គ្រចិត្តតូចមួយដែលមានឈ្មោះថា កងទ័ពជាតិកាលីម៉ាន់តាន់ខាងជើង (TNKU) នៅកាលីម៉ាន់តាន់។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦២ កម្លាំងទាហានស្ម័គ្រចិត្តនោះក៏បានរៀបចំចលនារបះបោរមួយនៅប្រ៊ុយណេ។ ទោះជាយ៉ាងណា ចលនាបះបោរនោះបានបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយសារតែកងកម្លាំងស្ម័គ្រចិត្តទាំងនោះមិនទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់ និងបំពាក់ដោយអាវុធមិនសូវល្អ ដែលជាហេតុនាំឱ្យពួកគេមិនអាចសម្រេចគោលដៅសំខាន់ៗរបស់ខ្លួនបានដូចជា ការចាប់ព្រះស៊ុលតង់ប្រ៊ុយណេ និងជនជាតិអឺរ៉ុបធ្វើជាចំណាប់ខ្មាំង ឬកាន់កាប់តំបន់រ៉ែប្រេងប្រ៊ុយណេផ្សេងៗជាដើម។ នៅប៉ុន្មានម៉ោងក្រោយការបះបោរបានផ្ទុះឡើង កងកម្លាំងអង់គ្លេសដែលមានមូលដ្ឋាននៅសិង្ហបុរីបានប្រមូលចល័តកម្លាំងភ្លាមៗ រួចក៏បានបញ្ជូនតាមផ្លូវអាកាសមកទម្លាក់ការពារទីក្រុងសំខាន់ៗនៅប្រ៊ុយណេ ក៏ដូចជាធានាសុវត្ថិភាពព្រះស៊ុលតង់ផង។
កម្រិតនៃការគាំទ្ររបស់ឥណ្ឌូណេស៊ីចំពោះ TNKU នៅតែជាប្រធានបទនៃការជជែកវែកញែកដ៏ចម្រូងចម្រាសមួយ។ ខណៈដែលឥណ្ឌូណេស៊ីនាពេលនោះបានបដិសេធពីការចូលរួមរបស់ខ្លួនផ្ទាល់ ប៉ុន្តែសាមីខ្លួនគឺមានទស្សនៈស្របនឹងគោលដៅរបស់ TNKU ពោលគឺបង្កអស្ថេរភាព និងបង្ខាំងការបង្កើតរដ្ឋម៉ាឡេស៊ីមួយឡើង។ បន្ទាប់ពីចលនាបះបោរនៅប្រ៊ុយណេបានបរាជ័យ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស៊ូប៊ែនឌ្រីអូបានប្រកាសនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៣ ថា ឥណ្ឌូណេស៊ីនឹងប្រកាន់យកគោលនយោបាយសម្មុខីកម្ម (Konfrontasi) ជាមួយនឹងម៉ាឡេស៊ី ហើយគោលនយោបាយឥណ្ឌូណេស៊ីដែលធ្លាប់បានអនុលោមតាមសំណើរបស់អង់គ្លេសពីមុនៗទាំងប៉ុន្មានគឺត្រូវបានលុបចោលទាំងអស់។ ជាបន្ទាប់ គេបានកត់សម្គាល់ឃើញសកម្មភាពបៀតបៀនដំបូងបង្អស់របស់កងកម្លាំងឥណ្ឌូណេស៊ីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦៣ នៅពេលដែលស្ថានីយ៍ប៉ុស្តិ៍នគរបាលមួយកន្លែងនៅតេបេឌូ រដ្ឋសារ៉ាវ៉ាក់ បានរងការវាយប្រហារ។[១៩]
ចលនាប្រឆាំងនៅសារ៉ាវ៉ាក់
[កែប្រែ]នៅក្នុងឆ្នាំ១៩៤៦ ភ្លាមៗបន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ ព្រះរាជាសារ៉ាវ៉ាក់ ព្រះនាមឆាលស៍ វ៉ាញន័រ ប៊្រុគបានប្រគល់រដ្ឋសារ៉ាវ៉ាក់ទៅឱ្យរាជអំណាចអង់គ្លេសគ្រប់គ្រង ដោយជឿថាវានឹងអាចទាញយកផលប្រយោជន៍បន្ថែមជូនប្រជាជនសារ៉ាវ៉ាក់។ ដូចនេះ រដ្ឋសារ៉ាវ៉ាក់ក៏បានក្លាយជារាជាណានិគមអង់គ្លេស ដែលស្ថិតក្រោមអំណាចគ្រប់គ្រងពីការិយាល័យអាណានិគមនៅឯទីក្រុងឡុងដ៍ និងជាស្ថាប័នមួយដែលតែងតាំងអភិបាលគ្រប់គ្រងរដ្ឋសារ៉ាវ៉ាក់។
យោងតាមលោកវែរណន អ៊ិល. ផររីត (Vernon L. Porritt) និងលោកហុងកាហ៍ ហ្វុង (Hong-Kah Fong) មនោគមវិជ្ជាឆ្វេងនិយម និងកុម្មុយនីស្តនិយមនៅសារ៉ាវ៉ាក់មានឬសគល់ចេញពីសហគមន៍ជនជាតិចិននៅតាមទីប្រជុំជននានាក្នុងរដ្ឋសារ៉ាវ៉ាក់តាំងពីកំឡុងទសវត្សរ៍ឆ្នាំ១៩៣០ និងឆ្នាំ១៩៤០ មកម៉្លេះ។ ក្រុមកុម្មុយនីស្តជាច្រើនក៏បានលេចឡើង និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការត្រួតត្រារបស់អាណានិគមជប៉ុននៅសារ៉ាវ៉ាក់ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ បក្សពួកក្រុមកុម្មុយនីស្តទាំងអស់នោះត្រូវបានប្រភពអង់គ្លេស និងបស្ចិមលោកផ្សេងៗសម្គាល់ឈ្មោះថា អង្គការកុម្មុយនីស្តសម្ងាត់ (CCO) ឬអង្គការកុម្មុយនីស្តសារ៉ាវ៉ាក់ (SCO, អ.ក.ស.)។[២០]

អ.ក.ស. មានសមាជិកភាគច្រើនជាជនជាតិចិន និងក៏អ្នកគាំទ្រខ្លះៗមកពីក្រុមជនជាតិដៃយ៉ាកផងដែរ។ តែយ៉ាងណា ចំពោះប្រជាជនម៉ាឡេ និងជនជាតិដើមសារ៉ាវ៉ាក់ដទៃ គឺពួកគេមិនសូវជាពេញនិយមគាំទ្រ អ.ក.ស ឡើយ។ នៅចំណុចកំពូល អ.ក.ស. មានសមាជិករហូតដល់ទៅ ២៤,០០០ នាក់។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ឥទ្ធិពលកុម្មុយនីស្តក៏បានជ្រៀតចូលទៅក្នុងសហគមន៍ពលករកម្មករ និងគណបក្សប្រជាជនរួបរួមសារ៉ាវ៉ាក់ ដែលភាគច្រើនមានសមាជិកជាជនជាតិចិន និងត្រូវជាគណបក្សនយោបាយដំបូងគេនៅក្នុងរដ្ឋសារ៉ាវ៉ាក់ បង្កើតឡើងដំបូងនៅក្នុងខែមិថុនា ឆ្នាំ១៩៥៩។ កុបកម្មនៅសារ៉ាវ៉ាក់បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍បះបោរនៅប្រ៊ុយណេក្នុងឆ្នាំ១៩៦២ ហើយ អ.ក.ស. ជាបន្ទាប់ក៏បានចូលដៃប្រយុទ្ធរួមគ្នាជាមួយនឹងក្រុមឧទ្ទាមប្រ៊ុយណេ និងកងកម្លាំងឥណ្ឌូណេស៊ីនៅក្នុងជម្លោះប្រឈមគ្នានឹងម៉ាឡេស៊ី។[២០][២១]
អ.ក.ស និងពួកឧទ្ទាមប្រ៊ុយណេបានគាំទ្រ និងខិតខំផ្សព្វផ្សាយគំនិតបង្រួបបង្រួមទឹកដីបរណេអូរអង់គ្លេសទាំងអស់ ដើម្បីបង្កើតចេញជារដ្ឋកាលីម៉ាន់តាន់ខាងជើងឯករាជ្យមួយ ដែលមានលក្ខណៈឆ្វេងនិយម។ គំនិតបង្កើតរដ្ឋបរណេអូខាងជើងនេះត្រូវបានស្នើឡើងដំបូងដោយលោកអា. អិម. អាហ្សាហារី ដែលជាមេដឹកនាំនៃគណបក្សប្រជាជនប្រ៊ុយណេ ហើយរូប លោកបានបង្កើតខ្សែទំនាក់ទំនងដ៏តឹងរឹងជាមួយនឹងចលនាជាតិនិយមស៊ូកាណូ រួមជាមួយលោកអះម៉ាដ ហ្សៃឌីនៃជ្វាតាំងពីទសវត្សរ៍ឆ្នាំ១៩៤០ មកម៉្លេះ។ សម្រាប់គណបក្សប្រជាជនប្រ៊ុយណេ ការដែលពួកគេអាចគាំទ្រការរួបរួមជាមួយប្រទេសម៉ាឡេស៊ីបាន លុះត្រាតែមានការបង្រួបបង្រួមទឹកដីទាំងបីនៃកោះបរណេអូខាងជើងឱ្យស្ថិតនៅក្រោមអំណាចស្តេចស៊ុលតង់តែមួយគត។[៤]
គម្រោងបង្កើតរដ្ឋកាលីម៉ាន់តាន់ខាងជើងដោយឯកឯងនេះ ត្រូវបានគេមើលឃើញថាជាអ្វីដែលប្រជាជនក្នុងស្រុកចង់បាននៅក្រោយសម័យអាណានិគមកិច្ចច្រើនជាជាងការចុះចូលជាមួយរដ្ឋម៉ាឡាយ៉ា។ ចលនាប្រឆាំងនឹងការចុះចូលក្នុងសហព័ន្ធម៉ាឡេស៊ីដោយប្រជាជនបរណេអូខាងជើងនេះភាគច្រើនផ្អែកទៅលើភាពខុសគ្នានៅក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ប្រវត្តិសាស្ត្រ និងវប្បធម៌រវាងរដ្ឋបរណេអូ និងម៉ាឡាយ៉ា ក៏ដូចជាការមិនព្រមស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់ម៉ាឡាយ៉ាជាដើម។
បន្ទាប់ពីព្រឹត្តិការណ៍បះបោរនៅប្រ៊ុយណេ សមាជិកនៅសេសសល់ទាំងប៉ុន្មាននៃក្រុម TNKU បានរត់ទៅជ្រកកោននៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ពួកចិនកុម្មុយនីស្តជាច្រើនប្រមាណរាប់ពាន់នាក់ ក៏បានរត់ភៀសខ្លួនចេញពីសារ៉ាវ៉ាក់ដូចគ្នា ដោយខ្លាចថាអាណានិគមអង់គ្លេសនឹងប្រតិកម្មដោយកំហឹងសកសឹកវិញ (ទាំងដែរអង់គ្លេសខ្លួនផ្ទាល់មិនដែលប្រតិកម្មអ្វីសោះ)។ ចំពោះសមាជិកកុម្មុយនីស្តដែលបន្តមានវត្តមាននៅក្នុងរដ្ឋសារ៉ាវ៉ាក់វិញ ពួកគេត្រូវបានអង់គ្លេសសម្ដៅហៅថា អង្គការកុម្មុយនីស្តសម្ងាត់ (CCO) នោះឯង ហើយចំពោះឥណ្ឌូណេស៊ីវិញ ពួកគេមានឈ្មោះសម្គាល់ថា កងកម្លាំងទ័ពព្រៃប្រជាជនសារ៉ាវ៉ាក់ (ក.ទ.ព.ប.ស.) ឬជាភាសាឥណ្ឌូណេស៊ីថា Pasukan Gelilya Rakyat Sarawak (PGRS)។[១] ក.ទ.ព.ប.ស. បានទទួលការហ្វឹកហ្វាត់ហ្វឹកហ្វឺនជាបន្តបន្ទាប់ដោយកងយោធាឥណ្ឌូណេស៊ីនៅតំបន់ព្រំដែនពុះចែកកាលីម៉ាតាន់របស់ឥណ្ឌូណេស៊ី និងបរណេអូខាងជើងក្រោមអាណានិគមអង់គ្លេស។ មិនយូរប៉ុន្មាន ចំនួនកម្លាំង ក.ទ.ព.ប.ស. ក៏តោងឡើងដល់ ៨០០ នាក់ បូករួមនឹងបុគ្គលិកចំនួន ១២០ នាក់ទៀតមកពីទីភ្នាក់ងារចារកម្មឥណ្ឌូណេស៊ី និងមានក្រុមតូចមួយផងដែរដែលបានទៅទទួលការហ្វឹកហាត់នៅប្រទេសចិន។ ក.ទ.ព.ប.ស. បានត្រឹមធ្វើយុទ្ធនាការវាយឆ្មក់បានប៉ុន្មានដងប៉ុណ្ណោះចូលទៅក្នុងរដ្ឋសារ៉ាវ៉ាក់ ដោយខ្លួនជាប់ចំណាយពេលភាគច្រើនកេណ្ឌចំនួនអ្នកគាំទ្របន្ថែមពីក្នុងរដ្ឋសារ៉ាវ៉ាក់។ ចំពោះឥណ្ឌូណេស៊ីវិញ ថ្វីបើបានបង្ហាញការគាំទ្រយោធាដល់ក្រុមនេះពិតមែន ប៉ុន្តែតាមពិតគឺខ្លួនមិនពេញចិត្តនឹងចរិកលក្ខណៈកុម្មុយនីស្តនិយមរបស់ក្រុមនេះឡើយ ជាហេតុនាំឱ្យឥណ្ឌូណេស៊ីមិនបានគាំទ្រក្រុមនេះពេញមួយទំហឹង។[២]
ជម្លោះ
[កែប្រែ]ចំណាប់ផ្ដើម
[កែប្រែ]
ហេតុផលពីក្រោយការចាប់ផ្ដើមគោលនយោបាយកុនហ្វ្រុនតាស៊ីរបស់ស៊ូកាណូនៅតែជាប្រធានបទពិភាក្សាវែកញែកដ៏ក្ដៅគគុកនាបច្ចុប្បន្ន។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោកអ៊ីដេ អាណាក់ អាហ្គុង ហ្គីដេ អាហ្គុងបាននិយាយវែកញែកជាច្រើនឆ្នាំក្រោយប្រតិបត្តិការកុនហ្វ្រុនតាស៊ីមកថា លោកស៊ូកាណូដំបូងបានបំបិទក្រុមបក្សប្រឆាំងឥណ្ឌូណេស៊ីជុំវិញរឿងគម្រោងបង្កើតរដ្ឋម៉ាឡេស៊ី ខណៈចំពេលដែលឥណ្ឌូណេស៊ីកំពុងជាប់រវល់ជាមួយនឹងការទាមទារលើនូវែលគីនេខាងលិច។ បន្ទាប់ពីទទួលបានជ័យជម្នះផ្នែកការទូតនៅក្នុងជម្លោះអធិបតេយ្យភាពនូវែលគីនេខាងលិចនោះ លោកស៊ូកាណូអាចជាកើតមានទឹកចិត្តចង់បន្តពង្រីកឥទ្ធិពលឥណ្ឌូណេស៊ីទៅលើបណ្ដាប្រទេសជិតខាងដែលមានអំណាចខ្សោយជាងខ្លួន។ ប៉ុន្តែចំពោះការយល់ឃើញមួយផ្សេងទៀត គេបានសង្ស័យថា លោកស៊ូកាណូប្រហែលជាបានរងសម្ពាធខ្លាំងពីសកម្មភាពរបស់បក្សកុម្មុយនីស្តឥណ្ឌូណេស៊ី ក៏ដូចជាអស្ថិរភាពនយោបាយដែលកំពុងវាតទីនៅឥណ្ឌូណេស៊ី ហើយទាំងនេះអាចជាមូលហេតុជំរុញឱ្យលោកបានសម្រេចចិត្តបង្វែរចំណាប់អារម្មណ៍មហាជនពីបញ្ហាក្នុងស្រុកទៅរកជម្លោះបរទេសថ្មីមួយទៀត។
នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ លោកស៊ូកាណូបានអះអាងថា ម៉ាឡេស៊ីគឺគ្រាន់តែជារដ្ឋអាយ៉ងរបស់អង់គ្លេសប៉ុណ្ណោះ និងជាយុទ្ធសាស្ត្រអាណានិគមថ្មីរបស់អង់គ្លេស ហើយការកកើតនៃរដ្ឋម៉ាឡេស៊ីនឹងបង្កើនអំណាចឥទ្ធិពលរបស់អង់គ្លេសបន្ថែមនៅក្នុងតំបន់ ដោយវាអាចនឹងប៉ះពាល់ដល់សន្តិសុខជាតិឥណ្ឌូណេស៊ី។ ដោយហេតុនេះ លោកស៊ូកាណូបានប្រឆាំងដាច់ខាតចំពោះដំណើរដកអាណានិគមកិច្ចរបស់អង់គ្លេសចេញពីអាស៊ីអាគ្នេយ៍ ពិសេសការប្រគល់ឯករាជ្យឱ្យម៉ាឡេស៊ីនោះតែម្តង។[២២]
ក្រៅពីនេះ គេសង្កេតឃើញថា យុទ្ធនាការប្រឆាំងនឹងការបង្កើតប្រទេសម៉ាឡេស៊ីរបស់ស៊ូកាណូអាចត្រូវបានជំរុញដោយគោលបំណងចង់បំបែកប្រទេសម៉ាឡាយ៉ា បូរណេអូខាងជើង សារ៉ាវ៉ាក់ និងសិង្ហបុរីឱ្យទៅជាប្រទេសដាច់ដោយឡែកពីគ្នា ដូច្នេះហើយបានជាលោកមិនយល់ស្របនឹងសំណើរបស់អង់គ្លេស ដោយចាត់ទុកវាបន្ថែមទៀតថាជាទង្វើអាណានិគមនិយមថ្មី ដើម្បីរក្សាអំណាចអនុត្តរភាពរបស់អង់គ្លេសនៅក្នុងតំបន់។[២៣][២៤] ស្រដៀងគ្នានេះដែរ ប្រទេសហ្វីលីពីនក៏បានទាមទារយកដែនភាគខាងកើតនៃកោះបរណេអូខាងជើងជារបស់ខ្លួនផងដែរ ដោយអះអាងថា រដ្ឋអាណានិគមបរណេអូធ្លាប់មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងហ្វីលីពីនតាមរយៈស៊ុលតង់ចក្រស៊ូលូ។ ចំពោះស៊ូកាណូវិញ ថ្វីបើលោកមិនដែលបានទាមទារដាក់បញ្ចូលតំបន់ភាគខាងជើងនៃកោះបរណេអូទៅក្នុងខេត្តកាលីម៉ាន់តាន់របស់ឥណ្ឌូណេស៊ីមែន តែលោកបានមើលឃើញរដ្ឋម៉ាឡេស៊ីជាឧបសគ្គចំពោះម៉ាហ្វីលីនដូ ដែលត្រូវជាសហភាពមិននយោបាយមួយគ្របដណ្ដប់លើប្រទេសម៉ាឡាយ៉ា ហ្វីលីពីន និងឥណ្ឌូណេស៊ី។[២៥] ដំបូងឡើយ ប្រធានាធិបតីហ្វីលីពីន លោកចូសដាដូ ម៉ាកាប៉ាហ្កាល់ មិនបានប្រឆាំងនឹងគម្រោងរដ្ឋម៉ាឡេស៊ីនោះឡើយ ហើយថែមទាំងបានផ្តួចផ្តើមកិច្ចព្រមព្រៀងទីក្រុងម៉ានីលទៀតផង។ ខណៈដែលហ្វីលីពីនមិនបានប្រឡូកចូលក្នុងជម្លោះមែន ប៉ុន្តែខ្លួនបានពន្យារពេលនៃការទទួលស្គាល់ម៉ាឡេស៊ីជារដ្ឋស្នងបន្តពីម៉ាឡាយ៉ា ហើយជាលទ្ធផល ម៉ាឡេស៊ីក៏បានកាត់ផ្តាច់ចំណងការទូតជាមួយនឹងហ្វីលីពីន។ នៅក្នុងកែវភ្នែកឥណ្ឌូណេស៊ី ការបើខ្លួនអនុញ្ញាតឱ្យរដ្ឋម៉ាឡេស៊ីកើតឡើង វាប្រៀបបានដូចជាបើកផ្លូវឱ្យអង់គ្លេសបន្តរក្សាឥទ្ធិពលយោធារបស់ពួកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អញ្ចឹង ពិសេសតាមរយៈមូលដ្ឋានយោធាអង់គ្លេសនៅសិង្ហបុរី ហើយទាំងនេះត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខ និងឯករាជ្យភាពឥណ្ឌូណេស៊ី។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស៊ូប៊ែនឌ្រីអូបាននិយាយពន្យល់ទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិក លោកហោវ៉ាដ ភី. ជនស៍ថា គោលនយោបាយសម្មុខីកម្មរបស់ឥណ្ឌូណេស៊ីគឺផ្ដោតតែទៅលើម៉ាឡាយ៉ាប៉ុណ្ណោះនិងមិនប៉ះពាល់ដល់រដ្ឋម៉ាឡេស៊ីទាំងមូលឡើយ ហើយវាគឺជាការឆ្លើយតបវិញរបស់ឥណ្ឌូណេស៊ីចំពោះសកម្មភាពប្រឆាំងនឹងខ្លួនដោយម៉ាឡាយ៉ានិងអង់គ្លេស ពិសេសទាក់ទិននឹងការគាំទ្រក្រុមបះបោរឥណ្ឌូណេស៊ីនៅក្នុងឆ្នាំ១៩៥៨ និងបំណងចង់បំបែកស៊ូម៉ាត្រាពីឥណ្ឌូណេស៊ី។[១៨]
នៅក្នុងខែមេសា ឆ្នាំ១៩៦៣ ការវាយប្រហារប្រដាប់អាវុធដំបូងគេនៃជម្លោះនេះបានកើតឡើងនៅបរណេអូ ដោយការវាយប្រហារលើកទីមួយបានប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦៣ នៅពេលដែលកងកម្លាំងឥណ្ឌូណេស៊ីមួយក្រុមបានវាយកាន់កាប់ប៉ុស្តិ៍នគរបាលមួយកន្លែងនៅក្នុងក្រុងតេបេឌូ ប្រមាណ ៣.២ គីឡូម៉ែត្រពីព្រំដែន។[២៦] កងកម្លាំងមួយក្រុមទៀតបានវាយប្រហារលើភូមិហ្គូមបាំងស្ថិតនៅប៉ែកនិរតីពីទីក្រុងឃូឈីង ប៉ុន្តែក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងពួកគេតែពាក់កណ្ដាលប៉ុណ្ណោះបានវិលត្រឡប់ចូលឥណ្ឌូណេស៊ីវិញ។[២៧]
មុនពេលឥណ្ឌូណេស៊ីបានប្រកាសគោលនយោបាយសម្មុខីកម្មប្រឆាំងនឹងម៉ាឡេស៊ីនៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៣ គណៈកម្មការកុបបូលដ៍បានធ្វើរបាយការណ៍អំពីលទ្ធភាពបង្កើតរដ្ឋម៉ាឡេស៊ីឡើងនៅក្នុងឆ្នាំ១៩៦២ ហើយបានរកឃើញថាមានការគាំទ្រគ្រប់គ្រាន់នៅក្នុងទឹកដីអាណានិគមបរណេអូសម្រាប់ការបង្កើតរដ្ឋម៉ាឡេស៊ីនោះ។ តែយ៉ាងណា ដោយសារតែមានសំឡេងប្រឆាំងខ្លាំងពីឥណ្ឌូណេស៊ីនិងហ្វីលីពីនជុំវិញផែនការរដ្ឋម៉ាឡេស៊ី ដូច្នេះ កិច្ចចរចាមួយជុំថ្មីត្រូវបានស្នើឡើងដើម្បីស្តាប់ពីចំណុចជំទាស់ប្រឆាំងរបស់ឥណ្ឌូណេស៊ី និងហ្វីលីពីន។ ដើម្បីដោះស្រាយជម្លោះនេះ តំណាងពីបណ្ដារដ្ឋអនាគតម៉ាឡេស៊ីបានជួបប្រជុំជាមួយតំណាងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីននៅទីក្រុងម៉ានីលអស់រយៈពេលជាច្រើនថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៦៣។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងម៉ានីលនោះ ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ីបានព្រមព្រៀងគ្នាជាផ្លូវការទទួលយកការបង្កើតប្រទេសម៉ាឡេស៊ីឡើង ប៉ុន្តែដំបូងឡើយត្រូវតែមានប្រជាមតិជាមុនសិននៅលើទឹកដីបូរណេអូខាងជើង និងសារ៉ាវ៉ាក់ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ខណៈដែលបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ប៉ុន្តែយុទ្ធសាស្ត្រពន្យារពេលរបស់ឥណ្ឌូណេស៊ីបានបង្ខំឱ្យបេសកកម្មនោះចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហាវិញ។ តែទោះជាយ៉ាងណា អង្គការសហប្រជាជាតិបានរំពឹងថារបាយការណ៍នៃបេសកកម្មនោះនឹងត្រូវបានប្រកាសផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៦៣។[២៨]

នៅក្នុងកិច្ចប្រជុំទីក្រុងម៉ានីល រដ្ឋាភិបាលម៉ាឡេយ៉ាបានលើកឡើងពីគោលបំណងប្រកាសរដ្ឋម៉ាឡេស៊ីថ្មីនៅថ្ងៃទី៣១ ខែសីហា (ព្រោះដោយសារវាជាន់ចំនឹងថ្ងៃឯករាជ្យភាពម៉ាឡាយ៉ា) ប៉ុន្តែត្រូវបានហ្វីលីពីននិងឥណ្ឌូណេស៊ីជំទាស់ និងសុំឱ្យលើកថ្ងៃប្រកាសនោះមកទី១៥ ខែកញ្ញាវិញ ពោលគឺមួយថ្ងៃក្រោយរបាយការណ៍ អសប ដែលគ្រោងនឹងប្រកាសថាតើទឹកដីអាណានិគមកោះបរណេអូទាំងពីរព្រមចុះចូលនឹងរដ្ឋម៉ាឡេស៊ីថ្មីឬអត់។[២៩] យ៉ាងណាក្ដី បន្ទាប់ពីបានបញ្ចប់កិច្ចចរចាទីក្រុងម៉ានីល នាយករដ្ឋមន្ត្រីម៉ាឡាយ៉ាគឺលោកទូនគូ អាប់ឌុល រ៉ះម៉ាន់បានប្រកាសថារដ្ឋម៉ាឡេស៊ីថ្មីនឹងកកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ដោយមិនរង់ចាំលទ្ធផលរបាយការណ៍ អសប ទេ។[៣០]
រដ្ឋបរណេអូខាងជើង និងសារ៉ាវ៉ាក់ ដែលគេរំពឹងថាគាំទ្រចុះចូលនឹងម៉ាឡេស៊ី បានព្រមគ្នាប្រកាសឯករាជ្យភាពក្នុងនាមជារដ្ឋប្រទេសម៉ាឡេស៊ីថ្មីនៅថ្ងៃទី៣១ ខែសីហា ក្នុងថ្ងៃតែមួយនៃគម្រប់ខួបឯករាជ្យភាពម៉ាឡាយ៉ា នៅមុនកាលបរិច្ឆេទកំណត់ផ្សាយលទ្ធផលរបាយការណ៍ អសប ទៅទៀត។[២៨] នៅទីបំផុត របាយការណ៍ អសប ក៏បានបោះផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ដោយលទ្ធផលបានបង្ហាញឱ្យឃើញការគាំទ្រចំពោះការបង្កើតរដ្ឋម៉ាឡេស៊ីថ្មី រួចប្រទេសម៉ាឡេស៊ីក៏ចាប់មានអត្ថិភាពជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៦៣។ ភ្លាមៗនោះ ប្រទេសឥណ្ឌូណេស៊ីក៏បានប្រតិកម្មដោយបណ្ដេញឯកអគ្គរាជទូតម៉ាឡេស៊ីចេញពីទីក្រុងចាកាតា។ ពីរថ្ងៃក្រោយមក កុបកម្មដែលរៀបចំនិងគាំទ្រដោយបក្សកុម្មុយនីស្តឥណ្ឌូណេស៊ីបានផ្ទុះឡើង ដោយមានមនុស្សម្នាជាច្រើនបានសម្រុកដុតបំផ្លាញស្ថានទូតអង់គ្លេសនៅចាកាតា។ មិនតែប៉ុណ្ណោះ មានក្រុមបាតុកររាប់រាយនាក់ទៀតបានចូលទៅគាស់កាយស្ថានទូតសិង្ហបុរីនៅចាកាតា និងព្រមទាំងទីគេហដ្ឋានរបស់អ្នកការទូតសិង្ហបុរីថែមទៀតផង។ នៅក្នុងប្រទេសម៉ាឡេស៊ីថ្មី បុគ្គលិកភ្ញាក់ងារឥណ្ឌូណេស៊ីជាច្រើនត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន ហើយប្រជាជនម៉ាឡេស៊ីមួយហ្វូងបាននាំគ្នាសម្រុកទៅវាយប្រហារស្ថានទូតឥណ្ឌូណេស៊ីក្នុងទីក្រុងគូឡាឡាំពួ។[៣១]
យុទ្ធនាការជ្រៀតជ្រែក
[កែប្រែ]ទោះជាកិច្ចចរចាសន្តិភាពបានកំពុងដំណើរការ ឬជាប់គាំងក៏ដោយ ឥណ្ឌូណេស៊ីនៅតែបន្តយុទ្ធនាការជ្រៀតជ្រែករបស់ខ្លួនចូលទៅក្នុងទឹកដីបរណេអូរបស់ម៉ាឡេស៊ី។ នៅថ្ងៃទី១៤ ខែសីហា របាយការណ៍បានរំលេចឡើងពីសកម្មភាពលុកលុយរបស់ឥណ្ឌូណេស៊ី ដែលមានកម្លាំងទាហានប្រមាណ ៥០ នាក់។ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានផ្ទុះឡើងរវាងកម្លាំងលុកលុយឥណ្ឌូណេស៊ីនឹងក្រុមទាហានហ្គួរខារបស់អង់គ្លេស ដែលត្រូវបានបញ្ជូនមកល្បាត និងវាយតបតវិញ ហើយក្រោយមួយខែនៃការប្រយុទ្ធគ្នា ប្រភពពីហ្គួរខាបានឱ្យដឹងថាខ្លួនបានសម្លាប់ទាហានឥណ្ឌូណេស៊ីប្រមាណ ១៥ នាក់ និងបានចាប់ខ្លួនទាហានបីនាក់ទៀត។[៣២] មិនយូរប៉ុន្មាន សមរភូមិឡងចាវ៉ាយក៏បានផ្ទុះឡើងនៅកណ្ដាលរដ្ឋសារ៉ាវ៉ាក់ ហើយត្រូវបានគេចាត់ទុកជាសមរភូមិប្រយុទ្ធដ៏ធំដំបូងប្រចាំជម្លោះមួយនេះ។[៣៣][២៧]
ការវាយប្រហាររបស់ឥណ្ឌូណេស៊ីចូលក្នុងទឹកដីម៉ាឡេស៊ីត្រូវបានគេមើលឃើញថាជាសកម្មភាពផ្ទុយពីកិច្ចខិតខំប្រឹងប្រែង និងគោលនយោបាយប្រឆាំងចក្រពត្តិនិយមតរបស់ស៊ូកាណូទាំងស្រុង។ ដើម្បីគេចពីការចោទប្រកាន់ទាំងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអះអាងថាសកម្មភាពវាយលុកទាំងនោះគឺបានប្រព្រឹត្តិទៅដោយកងម៉ារីនឥណ្ឌូណេស៊ីតែឯកឯងប៉ុណ្ណោះដោយគ្មានស្ដាប់បង្គាប់បញ្ជាថ្នាក់លើរបស់ឥណ្ឌូណេស៊ីឡើយ។ ស៊ូកាណូបានប្រើប្រាស់វិធីសាស្ត្រផ្សេងទៀតដោយបន្លំធ្វើជាស្វះស្វែងរកច្រកចរចាសន្តិភាពនៅក្នុងខែមករានៃឆ្នាំ១៩៦៤ ហើយកិច្ចប្រជុំចរចាសន្តិភាពក៏ត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប៉ុន្តែដោយសារការប្រយុទ្ធនៅតាមព្រំដែននៅតែបន្តសកម្ម ដូច្នេះកិច្ចចរចានោះក៏ត្រូវបានបរាជ័យ។ ការសន្ទនាបានចាប់ផ្ដើមម្តងទៀតនៅប៉ុន្មានខែបន្ទាប់នៅទីក្រុងតូក្យូ ប៉ុន្តែនៅតែជួបលទ្ធផលបរាជ័យដដែរ ប៉ុន្តែលើកនេះ វាបានបើកឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីឱ្យក្រុមសង្កេតការណ៍ថៃចុះទៅស្ទង់ស្ថានភាពនៅសារ៉ាវ៉ាក់។ នៅទីនោះ ក្រុមសង្កេតការណ៍ថៃបានប្រទះឃើញនូវសកម្មភាពដកថយពីកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ីឆ្លងទៅខាងព្រំដែនរបស់ខ្លួនវិញ ដែលបញ្ជាក់ថា ពួកគេពិតជាបានឆ្លងចូលទៅក្នុងទឹកដីម៉ាឡេស៊ីដើម្បីបំពេញប្រតិបត្តិការយោធារបស់ខ្លួនមែន។[៣៤]
ទន្ទឹមនឹងនេះ កងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ីក្រោមបញ្ជាការឧត្តមសេនីយ៍ឯកអះម៉ាដ យ៉ានី បានចាប់ផ្ដើមកើតក្ដីព្រួយបារម្ភជុំវិញស្ថានភាពផ្ទៃក្នុងនៃប្រទេសឥណ្ឌូណេស៊ី ហើយក៏បានសម្រេចចិត្តទាក់ទងគ្នាដោយសម្ងាត់ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ខណៈសកម្មភាពយោធាបានថមថយចុះទៅវិញ ដោយបន្សល់នូវការប៉ះទង្គិចគ្នាជាម្តងម្កាលវិញ។[៣៥] ឥណ្ឌូណេស៊ីធ្វើបែបនេះគឺដើម្បីសម្រួលកម្លាំងដល់កងទ័ពរបស់ខ្លួនដែលទើបតែបញ្ចប់ប្រតិបត្តិការទ្រីកូរ៉ានៅនូវែលគីនេខាងលិចហើយ និងម៉្យាង វាក៏អាចជួយពង្រឹងនយោបាយក្នុងស្រុកខ្លះដែរ ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងររវាងរដ្ឋាភិបាល និងបក្សកុម្មុយនីស្តឥណ្ឌូណេស៊ី។[៣៦]
ការរាលដាលជម្លោះដល់ឧបទ្វីបម៉ាឡេ
[កែប្រែ]|
|
|
| មានបញ្ហាក្នុងការស្ដាប់ ឯកសារសម្លេងនេះ? សូមអាន ជំនួយមេឌៀ. | |
នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៦៤ ខណៈការប្រយុទ្ធគ្នានៅបន្តនៅឡើយ លោកស៊ូកាណូក៏បានប្រកាសបង្កើតកងទ័ពបញ្ជាការគូប្រជាជនឡើង (Dwi Komando Rakyat ឬសរសេរកាត់ Dwikora) ដើម្បីការពារបដិវត្តន៍ឥណ្ឌូណេស៊ី និងពង្រីកបដិវត្តន៍នោះចូលរដ្ឋប្រទេសជិតខាង ពិសេសម៉ាឡេស៊ីនោះឯង។ នៅក្នុងថ្ងៃប្រកាសនៃ 'ឆ្នាំនៃជីវិតរស់នៅក្នុងភាពគ្រោះថ្នាក់' កំឡុងទិវាឯករាជ្យភាព កងកម្លាំងឥណ្ឌូណេស៊ីបានចាប់ផ្ដើមយុទ្ធនាការយោធាតាមផ្លូវទឹក និងផ្លូវអាកាសចូលទៅក្នុងឧបទ្វីបម៉ាឡេស៊ីនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៦៤។ នៅក្នុងនោះ ទាហាននៃកម្លាំងជើងទឹកប្រមាណ ១០០ នាក់ (ក្នុងរួមមាន កងសកម្មរហ័ស កងម៉ារីនឥណ្ឌូណេស៊ី និងជនកុម្មុយនីស្តម៉ាឡេស៊ីមួយចំនួន) បានឆ្លងច្រកសមុទ្រម៉ាឡាកាតាមទូក ដោយឡើងឆ្នេរពុនធៀនទាំងកណ្ដាលយប់។[៣៧] ខុសពីការស្មាន ពួកគេត្រូវប្រឈមប៉ះនឹងកម្លាំងចម្រុះសហធនរដ្ឋភ្លាមៗ ហើយក្នុងចំណោមក្រុមទាហានទាំងប៉ុន្មានជាង ១០០ នាក់របស់ឥណ្ឌូណេស៊ីនោះ មានតែបួននាក់ប៉ុណ្ណោះបានរត់គេចខ្លួនរួចពីការចាប់ខ្លួនរបស់ទាហានសហធនរដ្ឋ។[៣៨]
នៅថ្ងៃទី២ ខែកញ្ញា ឥណ្ឌូណេស៊ីបានលបបញ្ជូនយន្តហោះដំណឹកយោធារបស់ខ្លួនប្រភេទឡុកហ៊ីដស៊ី-១៣០ ហឺរខ្យូលីសចំនួនបីគ្រឿង ហោះចេញពីចាកាតាសម្ដៅទៅឧបទ្វីបម៉ាឡេស៊ី ដោយយន្តហោះពីរគ្រឿងបានសម្រេចគោលដៅរបស់ខ្លួនបន្ទាប់ពីទាហានឆ័ត្រយោងចំនួន ៩៦ នាក់បានទម្លាក់ចេញពីយន្តហោះទាំងនោះ ខណៈយន្តហោះមួយទៀតបានធ្លាក់ចូលទៅក្នុងច្រកសមុទ្រម៉ាឡាកាក្រោយព្យាយាមគេចពីយន្តហោះចម្បាំងអង់គ្លេសពីសិង្ហបុរី។[៣៧] កងកម្លាំងហ្គួរខារបស់អង់គ្លេសចូលដៃគ្នាជាមួយកងកម្លាំងនូវែលសេឡង់ និងកម្លាំងសហធនរដ្ឋដទៃទៀត ក្រោមការដឹកនាំរបស់កងពលតូចម៉ាឡេស៊ីបួនក្រុម បានចំណាយពេលរយៈពេលមួយខែទើបបានសម្លាប់ ឬចាប់ខ្លួនទាហានឥណ្ឌូណេស៊ីចំនួន ៩០ នាក់នៅក្នុងចំណោមទាហាន ៩៦ នាក់ដែលបានលោតតាមឆ័ត្រយោងនោះ។[៣៩][៤០][៤១]

នៅថ្ងៃទី៣ ខែកញ្ញា មួយថ្ងៃបន្ទាប់ពីឥណ្ឌូណេស៊ីបានទម្លាក់ទាហានចូលឧបទ្វីបម៉ាឡេស៊ី ព្រះប្រមុខរដ្ឋម៉ាឡេស៊ីក្រោយការប្រឹក្សាជាមួយគណៈរដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសភាពអាសន្នថ្នាក់ជាតិ។[៤២][៤៣] សេចក្ដីប្រកាសអាសន្នរបស់ព្រះអង្គត្រូវបានគាំទ្រដោយព្រឹទ្ធសភានៅថ្ងៃទី១០[៤៤][៤៥][៤៦] និងសភាតំណាងរាស្ត្រម៉ាឡេស៊ីនៅថ្ងៃទី១១ ខែកញ្ញា។[៤៧][៤៨]
ក្នុងកំឡុងដែលឥណ្ឌូណេស៊ីបានពង្រីកជម្លោះចូលទៅក្នុងឧបទ្វីបម៉ាឡេស៊ី នាវាដឹកយន្តហោះ និងនាវាពិឃាដអមដំណើរចំនួនពីរគ្រឿងរបស់អង់គ្លេសត្រូវបានឥណ្ឌូណេស៊ីគម្រាមបិទផ្លួវមិនឱ្យឆ្លង[ច្រកសមុទ្រស៊ុនដា]] បង្កបង្កើតជាវិបត្តិច្រកសមុទ្រស៊ុនដា។ កងកម្លាំងសហធនរដ្ឋបានទទួលបញ្ជាត្រៀមខ្លួនវាយប្រហារលើមូលដ្ឋានយោធាឥណ្ឌូណេស៊ីនៅលើកោះស៊ូម៉ាត្រា ប្រសិនបើយុទ្ធនាការជ្រៀតជ្រែករបស់ឥណ្ឌូណេស៊ីនៅឧបទ្វីបម៉ាឡេស៊ីននៅតែបន្ត។ យ៉ាងណា ភាពតានតឹងរវាងឥណ្ឌូណេស៊ី និងអង់គ្លេសបានបន្តអូសបន្លាយរយៈពេលបីសប្តាហ៍ មុនពេលត្រូវចុះធូរស្បើយវិញដោយសន្តិវិធី។[៤៩]
គិតមកត្រឹមចុងឆ្នាំ១៩៦៤ ជម្លោះមួយនេះបានឈានចូលដល់ដំណាក់កាលជាប់គាំងម្តងទៀត ក៏ប៉ុន្តែនៅក្នុងខែធ្នូ ឆ្នាំ១៩៦៤ ភ្ញាក់ងារចារកម្មសហធនរដ្ឋបានរកឃើញពីវត្តមាននៃកម្លាំងទាហានឥណ្ឌូណេស៊ីបន្ថែមដែលកំពុងប្រមូលផ្ដុំនៅកាលីម៉ាន់តាន់ មិនឆ្ងាយពីទីក្រុងឃូឈីងប៉ុន្មានទេ។ ជាលទ្ធផល អង់គ្លេសក៏បានបញ្ជូនករវរសេនាតូចចំនួនពីរក្រុមបន្ថែមដើម្បីការពារម៉ាឡេស៊ីពីលទ្ធភាពវាយប្រហារចេញពីកាលីម៉ាន់តាន់។[៥០][៥១] មិនតែប៉ុណ្ណោះ អូស្ត្រាលី និងនូវែលសេឡង់ក៏បានព្រមព្រៀងគ្នាបញ្ជូនទ័ពបន្ថែមទៅបរណេអូផងដែរនៅដើមឆ្នាំ១៩៦៥។[៥២]
ប្រតិបត្តិការក្លារ៉េត
[កែប្រែ]
នៅក្នុងប្រតិបត្តិការក្លារ៉េត កងកម្លាំងសហធនរដ្ឋបានធ្វើការវាយឆ្មក់ដោយសម្ងាត់ឆ្លងព្រំដែនដើម្បីកម្ចាត់ ឬកម្ទេចទីតាំងឈរជើងរបស់ទាហានឥណ្ឌូណេស៊ីចាប់ពីខែមិថុនា ឆ្នាំ១៩៦៤ រហូតដល់ដើមឆ្នាំ១៩៦៦។ ប្រតិបត្តិការវាយឆ្មក់នេះដែរគឺភាគច្រើនត្រូវបានប្រព្រឹត្តិធ្វើឡើងដោយកងកម្លាំងពិសេសមកពីអង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ និងក៏ដូចជាកងទ័ពទាហានធម្មតាខ្លះៗផងដែរ។ នៅដើមវគ្គនៃប្រតិបត្តិការក្លារ៉េត ទាហានសហធនរដ្ឋនិងម៉ាឡេស៊ីបានព្យាយាមកាន់កាប់ត្រឹមតែខ្សែបន្ទាត់ព្រំដែនប៉ុណ្ណោះដើម្បីការពារប្រជាជនក្នុងស្រុកពីការវាយប្រហារផ្សេងៗដោយឥណ្ឌូណេស៊ី។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៦៥ ពួកគេបានពង្រីកប្រតិបត្តិការរបស់ខ្លួនឆ្លងព្រំដែនចូលក្នុងទឹកដីកាលីម៉ាន់តាន់របស់ឥណ្ឌូណេស៊ីក្នុងគោលបំណងស្វែររកព័ត៌មានបន្ថែម និងតាមប្រមាញ់ទាហានឥណ្ឌូណេស៊ីដែលកំពុងដកថយ។[៥៣][៥៤]
សកម្មភាពវាយឆ្មក់ទាំងនេះគឺត្រូវបានលាក់ជាការសម្ងាត់បំផុតនាពេលនោះ ហើយភាគច្រើនវាត្រូវបានអនុវត្តដោយក្រុមទាហានតូចៗ ដែលត្រូវឆ្លងពីទឹកដីសារ៉ាវ៉ាក់និងសាបះរបស់ម៉ាឡេស៊ីចូលដែនដីកាលីម៉ាន់តាន់របស់ឥណ្ឌូណេស៊ី ដោយមានគោលដៅស៊ើបនិងវាយបណ្ដេញទាហានឥណ្ឌូណេស៊ីដែលរៀបចំត្រៀមវាយចូលម៉ាឡេស៊ី។ ដំបូងឡើយ ជម្រៅឆ្មក់ចូលរបស់កម្លាំងសហធនរដ្ឋមានចម្ងាយប្រមាណត្រឹម ២,៧០០ ម៉ែត្រប៉ុណ្ណោះ ហើយបន្ទាប់មក ពួកគេក៏បានពង្រីកដល់ ៥,៥០០ ម៉ែត្រ និងជាចុងក្រោយ ពួកគេបានឆ្លងរហូតដល់ចម្ងាយ ៩,១០០ ម៉ែត្រនៅក្រោយសមរភូមិផ្លាម៉ានម៉ាពូក្នុងខែមេសា ឆ្នាំ១៩៦៥។[៥៥][៥៦] ដោយសារប្រតិបត្តិការនេះមានលក្ខណៈប្រថុយ និងអាចជះផលវិបាកច្រើនបើគណនាខុស ដូច្នេះវាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់បំផុតដោយផ្អែកទៅលើអ្វីដែលគេហៅថា "ច្បាប់មាស" ហើយទាហានទាំងឡាយដែលចូលរួមក្នុងប្រតិបត្តិការនេះត្រូវបានបង្គាប់ឱ្យស្បថលាក់ការឱ្យជិតបំផុតផងដែរ។[៥៧]
ប្រតិបត្តិការក្លារ៉េតត្រូវបានចាត់ទុកជាជ័យជម្នះសម្រាប់កងកម្លាំងសហធនរដ្ឋ មុនពេលពួកគេត្រូវបានរំសាយនៅចុងជម្លោះ។ ប្រតិបត្តិការនេះផងដែរបានបង្កឱ្យកម្លាំងឥណ្ឌូណេស៊ីមានទាហានស្លាប់ និងរបួសជាច្រើន ហើយវាថែមទាំងបានបង្ខំឱ្យភាគីខាងឥណ្ឌូណេស៊ីប្ដូរមកប្រកាន់ជំហរការពារខ្លួនវិញនៅខាងក្នុងទឹកដីរបស់ខ្លួនឯងទៀតផង។[៥៤][៥៨]
ចុងបញ្ចប់នៃជម្លោះ
[កែប្រែ]បម្លាស់ប្ដូរនយោបាយ
[កែប្រែ]
មកដល់ចុងឆ្នាំ១៩៦៥ ជម្លោះនេះបានឈានចូលដំណាក់កាលជាប់គាំងសារជាថ្មីម្តងទៀត។ ប្រធានាធិបតីហ្វីលីពីនថ្មីគឺលោកហ្វឺឌីណាន់ ម៉ាកូសមានចំណងចង់កាត់បន្ធយភាពតានតឹង ហើយខុសពីមេដឹកនាំមុនៗ លោកមិនចង់បន្តការទាមទារតំបន់ភាគខាងជើងរដ្ឋសាបះខ្លាំងណាស់ណាដែរ។ ដូច្នេះហើយ រដ្ឋាភិបាលថ្មីរបស់លោកក៏បានរៀបចំគម្រោងទទួលស្គាល់សហព័ន្ធម៉ាឡេស៊ីឡើងវិញ។ នៅថ្ងៃទី៥ ខែកុម្ភៈ ប្រទេសហ្វីលីពីនបានប្រកាសថាខ្លួននឹងជូនដំណឹងដល់ប្រទេសឥណ្ឌូណេស៊ីមួយថ្ងៃជាមុនអំពីការធ្វើនិយតកម្មទំនាក់ទំនងរបស់ហ្វីលីពីនជាមួយទីក្រុងគូឡាឡាំពួ។ ទាំងនេះមានន័យថាឥណ្ឌូណេស៊ីលែងមានភាគីជួយគាំទ្រដូចមុនទៀតហើយ ចំណែកឯស៊ូកាណូវិញបានប្រតិកម្មដោយថ្កោលទោសសេចក្ដីសម្រេចរបស់ម៉ាកូសនៅក្នុងសុន្ទរកថាមួយរបស់លោក ជាហេតុធ្វើឱ្យទីក្រុងម៉ានីលមានការភ្ញាក់ផ្អើល។ សុន្ទរកថារបស់ស៊ូកាណូនោះបានបង្កើតរលកគាំទ្រថ្មីជុំវិញជម្លោះជាមួយម៉ាឡេស៊ី ដោយក្រុមយុវជន និងអង្គការសាសនាជាច្រើនបានរួមគ្នាចេញមុខថ្កោលទោសគម្រោងផែនការរបស់ម៉ាកូស។[៥៩]
"ប្រសិនបើលោកម៉ាកូសចង់ជួយម៉ាឡេស៊ី នោះវាជារឿងរបស់គាត់ ប៉ុន្តែយើងនឹងបន្តកម្ទេចម៉ាឡេស៊ី ទោះបីជាយើងត្រូវតស៊ូតែម្នាក់ឯងក៏ដោយ។"—មតិស៊ូកាណូចំពោះការសម្រេចចិត្តរបស់ហ្វឺឌីណាន់ ម៉ាកូស, [៥៩]

យ៉ាងណាមិញ ជម្លោះនេះបានចាប់ផ្ដើមថមថយចុះវិញនៅក្នុងឆ្នាំ១៩៦៥ បន្ទាប់ឥណ្ឌូណេស៊ីត្រូវប្រឈមនឹងវិបត្តិផ្ទៃក្នុងនយោបាយ ពោលគឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦៥ ឧត្តមសេនីយ៍ជាន់ខ្ពស់ឥណ្ឌូណេស៊ីជាច្រើនរូបត្រូវបានចាប់ជំរិត និងផ្ដាច់ជីវិតនៅក្នុងរដ្ឋប្រហារប៉ុនប៉ងធ្វើឡើងដោយបក្សកុម្មុយនីស្តឥណ្ឌូណេស៊ី មុនពេលត្រូវបានបង្ក្រាបវិញដោយយោធាឥណ្ឌូណេស៊ីក្រោមបញ្ជាការនាយឧត្តមសេនីយ៍ស៊ូហារតូ។ ដោយស្ថិតក្នុងភាពច្របូកច្របល់ស្មុគស្មាញច្រើន ស៊ូកាណូក៏បានយល់ព្រមបើកសិទ្ធិឱ្យស៊ូហារតូកាន់កាប់អំណាចអាសន្ន និងបញ្ជាគ្រប់គ្រងទីក្រុងចាកាតា និងកងកម្លាំងប្រដាប់អាវុធទាំងឡាយដែលឈរជើងនៅទីនោះ។ បក្សកុម្មុយនីស្តឥណ្ឌូណេស៊ីត្រូវបានចាត់ទុកថាជាក្រុមដែលរ៉ាប់រងទទួលខុសត្រូវចំពោះរដ្ឋប្រហារបង្ហូរឈាមបរាជ័យមួយនោះ ហើយនៅប៉ុន្មានសប្តាហ៍និងខែបន្ទាប់ យុទ្ធនាការចាប់ខ្លួន និងសម្លាប់សមាជិក ក៏ដូចជាអ្នកគាំទ្របក្សកុម្មុយនីស្តត្រូវបានអនុវត្តនៅទូទាំងទីក្រុងចាកាតា និងប្រទេសឥណ្ឌូណេស៊ីទាំងមូល។[៦០] ដោយសារការក្តាប់អំណាចដោយលោកស៊ូហារតូនៅទីក្រុងចាកាតា និងប្រទេសឥណ្ឌូណេស៊ី កម្ដៅភាពតានតឹងនៅក្នុងយុទ្ធនាការវាយប្រហារនៅកោះបរណេអូខាងកើតក៏ចាប់ផ្តើមស្រុតចុះធូរស្រាល។[៦១]
ក្រោយពីអំណាចដឹកនាំត្រូវបានផ្ទេរទៅអ្នកថ្មី ចំណាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីក្នុងការបន្តជម្លោះសម្មុខីកម្មនេះបានរសាត់បាត់ទៅបន្តិចម្តងៗ ហើយសកម្មភាពយោធាក៏ថយចុះទៅវិញដែរ។ នៅក្នុងខែមេសា ឆ្នាំ១៩៦៦ ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីថ្មីបានចាប់ផ្ដើមបើកទ្វារកការចរចាសន្តិភាព។[៦២]
សកម្មភាពចុងក្រោយ
[កែប្រែ]
ខណៈស្ថានភាពនយោបាយនៅឥណ្ឌូណេស៊ីកំពុងប្រសើរឡើង កងកម្លាំងទ័ពព្រៃប្រជាជនសារ៉ាវ៉ាក់ (ក.ទ.ព.ប.ស.) និងកងវរសេនាធធំបញ្ជាការទ័ពប៉ារ៉ា (ក.ប.ទ.ប.) បានចាប់ដៃគ្នាព្យាយាមបង្កើតចលនាទ័ពព្រៃនៅក្នុងរដ្ឋសារ៉ាវ៉ាក់ និងសាបះរបស់ម៉ាឡេស៊ី។ ថ្វីបើកិច្ចប្រឹងប្រែងនៅសាបះបានបរាជ័យ ប៉ុន្តែនៅសារ៉ាវ៉ាក់វិញ ទាហានចំនួនពីរក្រុមបានឆ្លងចូលតំបន់នេះនៅក្នុងខែកុម្ភៈ និងឧសភា ក្នុងគោលបំណងប្រមូលចំនួនអ្នកគាំទ្រនៅក្នុងស្រុក។ ក្រុមទីមួយត្រូវបរាជ័យនៅរាល់ការប៉ះទង្គិចទាំងឡាយជាមួយកម្លាំងសហធនរដ្ឋ ហើយបន្តស៊ូប្រយុទ្ធរហូតដល់ខែមិថុនា មុនពេលត្រឡប់ចូលឥណ្ឌូណេស៊ីវិញក្រោយពីដឹងលឺការប្រកាសបិទបញ្ចប់ជម្លោះសម្មុខីកម្មដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី។ ចំពោះក្រុមទីពីរវិញ បន្ទាប់ពីបានទាក់ទងជាមួយកងកម្លាំងអូស្ត្រាលីហើយ ក៏បានវិលត្រឡប់ចូលមកឥណ្ឌូណេស៊ីវិញដូចគ្នា។[៦៣] សកម្មភាពវាយចូលរបស់ឥណ្ឌូណេស៊ីចុងក្រោយបានកើតឡើងនៅក្នុងខែឧសភា និងមិថុនា ប៉ុន្តែត្រូវបានកម្លាំងសហធនរដ្ឋវាយបណ្ដេញចេញវិញពីម៉ាឡេស៊ីដោយជោគជ័យ។
សន្ធិសញ្ញា
[កែប្រែ]
នៅថ្ងៃទី២៩ ខែឧសភា នៅឯសន្និសីទមួយនៅទីក្រុងបាងកក រដ្ឋាភិបាលម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានប្រកាសថាជម្លោះរវាងភាគីទាំងពីរបានឈានចូលមកដល់ទីបញ្ចប់ហើយ។ តែនៅចាកាតាវិញ គេមិនសូវទាន់បានប្រាកដច្បាស់ទេថាតើលោកស៊ូហារតូគឺជាអ្នកកំពុងគ្រប់គ្រងប្រទេសឥណ្ឌូណេស៊ីពេញសិទ្ធិឬអត់ (ប្រៀបនឹងលោកស៊ូកាណូ) ហើយនៅបរណេអូវិញក៏ទាហាននៅបន្តរក្សាស្មារតីប្រុងប្រយ័ត្ននៅឡើយដែរ។ នៅខែមិថុនា ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ចំពោះដំណោះស្រាយសន្តិភាព បន្ទាប់ពីកិច្ចប្រជុំរវាងឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាប់ឌុល រ៉ាសាក់ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកអាដាំ ម៉ាលីគ។[៦០]
ដោយមានកិច្ចសហប្រតិបត្តិការពីស៊ូហារតូ សន្ធិសញ្ញាសន្តិភាពមួយក៏ត្រូវបានចុះនៅថ្ងៃទី១១ ខែសីហា និងបានផ្តល់សច្ចាប័ននៅពីរថ្ងៃបន្ទាប់[៨] ដោយនាំឱ្យសង្គ្រាមសម្មុខីកម្មនេះបិទបញ្ចប់ជាផ្លូវការ។[៦៤][៦៥][៦៦] សន្ធិសញ្ញានេះបានចែងអំពីការបញ្ឈប់អរិភាពនឹងគ្នា ស្ដារទំនាក់ទំនងការទូតជាបន្ទាន់ឡើងវិញ និងផ្ដល់ឱកាសសម្រាប់ប្រជាជននៃរដ្ឋសាបះ និងសារ៉ាវ៉ាក់ឱ្យបញ្ជាក់ពីជំហររបស់ពួកគេម្តងទៀតនៅក្នុងប្រទេសម៉ាឡេស៊ីតាមរយៈយន្តការប្រជាធិបតេយ្យ។
លទ្ធផល
[កែប្រែ]ថ្វីបើឥណ្ឌូណេស៊ីបានព្យាយាមបញ្ជូនទ័ពមួយចំនួនទៅម៉ាឡាយ៉ាតាមផ្លូវទឹក និងអាកាសមែន ប៉ុន្តែសង្គ្រាមនេះទូទៅនៅតែមានលក្ខណៈស្ងប់ស្ងាត់ មានផ្ទុះអាវុធម្តងម្កាលដែលភាគច្រើនកើតឡើងនៅតាមតំបន់ព្រំដែនរវាងបរណេអូខាងជើង និងកាលីម៉ាតាន់។[៨] ចំពោះស៊ូកាណូនិងឥណ្ឌូណេស៊ី សង្គ្រាមនេះមិនសូវជាផ្ដល់ផ្លែផ្កាអ្វីប៉ុន្មានទេ ពិសេសនៅពេលដែលកងកម្លាំងខ្លួនត្រូវបានបង្ក្រាបវិញដោយទាហានសហធនរដ្ឋនៅគ្រប់ពេលដែលពួកគេឆ្លងព្រំដែនចូលម៉ាឡេស៊ី។ ចំណែកម៉ាឡេស៊ីវិញ ជម្លោះមួយនេះបានជួញជំរុញស្មារតីជាតិនិយម និងអត្តសញ្ញាណជាតិម៉ាឡេស៊ីបន្ថែម ពិសេសប្រជាជនចំណូលថ្មីនៅកោះបរណេអូនោះតែម្តង។ ឥណ្ឌូណេស៊ីទៀតសោត ពួកគេត្រូវរងនឹងភាពឯកា ពិសេសឥទ្ធិពលខ្លួននៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធ បន្ទាប់បីប្រកាសចាកចេញពីអង្គការសហប្រជាជាតិ។[៦៧]
ចំពោះអង់គ្លេស ជម្លោះនេះត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេង[៦៨] ដូចដែលបានលើកឡើងដោយរដ្ឋមន្ត្រីការពារជាតិនាពេលនោះ គឺលោកដេនីស ហ៊ាលីយ៍ ដែលបានសម្ដៅលើយុទ្ធនាការអង់គ្លេសនៅម៉ាឡេស៊ីថាជា "ការប្រើប្រាស់កម្លាំងយោធាដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក"។[៦៩] ម្យ៉ាងវិញទៀត សកម្មភាពយោធារបស់អង់គ្លេសនេះដែរបានបង្ក្រាបនិងរារាំងរដ្ឋប្រទេសមួយ (ឥណ្ឌូណេស៊ី) ដែលលទ្ធិកុម្មុយនីស្តកំពុងតែសាបព្រួសចាប់ឬសក្នុងសង្គម ពីការវាតទីរដ្ឋប្រទេសមួយទៀត (ម៉ាឡេស៊ី)។ ពីទស្សនៈយុទ្ធសាស្ត្រសុទ្ធវិញ កងទ័ពនិងមេបញ្ជាការអង់គ្លេសបានខិតខំប្រឹងប្រែងយ៉ាងមោះមុតរឹងមាំ ដោយសារពួកគេអាចគ្រប់គ្រងសង្គ្រាមព្រៃភ្នំមួយបានជាមួយនឹងកម្លាំងនិងចំណាយមនុស្សតិចតួច ហើយថែមទាំងបានស្ដារស្ថេរភាពនយោបាយដែលអាចបង្កហានិភ័យខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។[៧០]
សម្រាប់លោកខាងលិច ទីបញ្ចប់នៃសង្គ្រាមនេះបានផ្ដល់គុណសម្បត្តិដ៏សំខាន់មួយនោះគឺការបង្ក្រាបចលនាកុម្មុយនីស្តនៅឥណ្ឌូណេស៊ី។ ការក្ដោបអំណាចបន្តិចម្តងៗរបស់ស៊ូហារតូក្រោយព្រឹត្តិការណ៍ ៣០ កញ្ញា បានបើកផ្លូវឱ្យលោកអាចបង្កើតរដ្ឋាភិបាលថ្មី ហើយទីបំផុតនៅក្នុងខែមីនា ឆ្នាំ១៩៦៧ លោកក៏បានបង្កើតគណៈរដ្ឋមន្ត្រីថ្មីដោយមិនមានវត្តមានលោកស៊ូកាណូ។
សម្រាប់ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ការបញ្ចប់ជម្លោះសម្មុខីកម្មបាននាំមកនូវនិយតកម្មទំនាក់ទំនងទ្វេភាគីនិងតំបន់រវាងរដ្ឋប្រទេសទាំងពីរ បង្កើតជាមូលដ្ឋានសណ្ដាប់ធ្នាប់ថ្មី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។ នៅក្នុងន័យនេះហើយទើបរដ្ឋទាំងពីរបានខិតខំប្រឹងប្រែងបង្កើតបរិយាកាសតំបន់មួយដែលភាពរួសរាយរាក់ទាក់ និងប្រកបដោយចសហប្រតិបត្តិការ ដោយបន្តបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ រហូតដល់ការបង្កើតចេញជាអាស៊ានឡើងនៅក្នុងឆ្នាំ១៩៦៧។[៦០][៧១]
ប្រតិបត្តិការក្លារ៉េតត្រូវបានអង់គ្លេសបង្ហើបទម្លាយជាសាធារណៈនៅក្នុងឆ្នាំ១៩៧៤ ខណៈរដ្ឋាភិបាលអូស្ត្រាលីវិញបានបដិសេដអន្តរាគមន៍របស់ខ្លួននៅក្នុងជម្លោះនេះរហូតដល់ឆ្នាំ១៩៩៦។[៧២][៧៣]
គ្រោះខូចខាតបង់
[កែប្រែ]ចំនួនកងកម្លាំងអង់គ្លេសនៃសហធនរដ្ឋដែលមានវត្តមាននៅបរណេអូបានហក់ឡើងដល់កម្រិតកំពូលក្នុងចំនួន ១៧,០០០ នាក់ និងមាន ១០,០០០ នាក់ផ្សេងទៀតបានឈរជើងនៅម៉ាឡាយ៉ា និងសិង្ហបុរី។[៨]
| ដើមកំណើត | ស្លាប់ | របួស |
|---|---|---|
| សហរាជាណាចក្រ ហ្គួរខា |
១៤០[១០] | ៤៤ ៨៣ |
| កងទ័ពអូស្ត្រាលី | ២៣[១១] | ៨ |
| កងទ័ពនូវែលសេឡង់ | ១២[១២] | ៨ |
| ផ្សេងទៀត | ២៩ | ៣៨ |
| សរុប | ២៤៨ | ១៨០ |
កងកម្លាំងសហធនរដ្ឋមានចំនួនស្លាប់យោធាប្រមាណ ២៨០ នាក់ និងរងរបួស ១៨០ នាក់ ដោយអង់គ្លេសមានចំនួនទាហានស្លាប់ច្រើនជាងគេនៅក្នុងនោះ។[៨] កម្លាំងហ្គួរខាមានទាហានស្លាប់ចំនួន ៤៣ នាក់ និងរបួសចំនួន ១៩ នាក់ ខណៈកងកម្លាំងអង់គ្លេសផ្សេងទៀតមានទាហានស្លាប់ ១៩ នាក់ និងអ្នករបួស ៤៤ នាក់។ អូស្ត្រាលីមានអ្នកស្លាប់សរុប ១៦ នាក់ ដោយក្នុងនោះមាន ៧ នាក់បានស្លាប់កំឡុងពេលប្រយុទ្ធ និងមាន ៩ នាក់ទៀតបានរងរបួស។[៧៤][៧៥] នូវែលសេឡង់វិញមានទាហានស្លាប់ចំនួន ៧ នាក់ និងរបួសចំនួន ៧ នាក់ដូចគ្នា។ ចំនួនអ្នកស្លាប់របួសក្រៅពីនេះគឺនៅខាងម៉ាឡេស៊ី មានកម្លាំងយោធា នគរបាល និងកម្លាំងឈ្លបតាមព្រំដែន។ ជនស៊ីវិលសរុប ៣៦ នាក់ត្រូវបានស្លាប់ ឯ ៥៣ នាក់បានរងរបួស និង ៤ នាក់ត្រូវបានចាប់ខ្លួននៅក្នុងជម្លោះនេះ ដែលពួកគេភាគច្រើនជាប្រជាជនក្នុងស្រុក។[៨]
ចំនួនស្លាប់របួសខាងឥណ្ឌូណេស៊ីវិញត្រូវបានគេស្មានថាមានទាហានប្រមាណ ៥៩០ នាក់បានបាត់បង់ជីវិត អ្នករបួសមាន ២២២ នាក់ និង ៧៧១ នាក់ទៀតត្រូវបានចាប់ខ្លួន។[៨]
មើលផងដែរ
[កែប្រែ]- ឧទ្ទាមកម្មប៊្រុយណេ
- សង្គ្រាមត្រជាក់នៅអាស៊ី
- ប្រវត្តិសាស្ត្រប៊្រុយណេ
- ប្រវត្តិសាស្ត្រម៉ាឡេស៊ី
- ប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី
ឯកសារយោង
[កែប្រែ]- ↑ មុនពេលកើតជាសហព័ន្ធ អង្គភាពទាំងបីគឺ ម៉ាឡាយ៉ា សារ៉ាវ៉ាក់ និងបរណេអូខាងជើង បានប្រឡូកចូលជម្លោះនេះដោយដាច់ដោយឡែកពីគ្នា។
- ↑ រហូតដល់ឆ្នាំ១៩៦៥។
- ↑ ១,០ ១,១ ១,២ ១,៣ Conboy 2003, pp. 93–95.
- ↑ ២,០ ២,១ Conboy 2003, p. 156.
- ↑ Fowler 2006, ទទ. 11, 41
- ↑ ៤,០ ៤,១ Pocock 1973, p. 129.
- ↑ Corbett 1986, p. 124.
- ↑ ៦,០ ៦,១ Hara, Fujiol (December 2005). "The North Kalimantan Communist Party and the People's Republic of China". The Developing Economies XLIII (1): 489–513. DOI:10.1111/j.1746-1049.2005.tb00956.x.
- ↑ Sejarah Indonesia : "The Sukarno Years". Retrieved 30 May 2006.
- ↑ ៨,០០ ៨,០១ ៨,០២ ៨,០៣ ៨,០៤ ៨,០៥ ៨,០៦ ៨,០៧ ៨,០៨ ៨,០៩ ៨,១០ ៨,១១ ៨,១២ ៨,១៣ Carver 1986, p. 806.
- ↑ ៩,០ ៩,១ ៩,២ ៩,៣ ៩,៤ ៩,៥ Moulton 1967, p. 349.
- ↑ ១០,០ ១០,១ UK Armed Forces Operational deaths post World War II. Ministry of Defence. 2015. p. 4. https://assets.publishing.service.gov.uk/government/uploads/system/uploads/attachment_data/file/416474/20150326_UK_Armed_Forces_Operational_deaths_post_World_War_II_O.pdf.
- ↑ ១១,០ ១១,១ ១១,២ "Indonesian Confrontation, 1963–66 | Australian War Memorial". www.awm.gov.au.
- ↑ ១២,០ ១២,១ "NZ and Confrontation in Borneo – Confrontation in Borneo | NZHistory, New Zealand history online". nzhistory.govt.nz.
- ↑ "Speech by the President of the SAF Veterans' League, Brigadier-General (NS) Winston Toh, At the Konfrontasi Memorial Ceremony on 10 March 2016, 1825hrs |" (PDF). Archived from the original (PDF) on 26 March 2023. Retrieved 6 February 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Dennis & Grey 1996, p. 25.
- ↑ Edwards 1992, p. 306.
- ↑ Dennis & Grey 1996, p. 318.
- ↑ Cain 1997, p. 67.
- ↑ ១៨,០ ១៨,១ Jones, M. (1999-11-01). "'Maximum disavowable aid': Britain, the United States and the Indonesian rebellion, 1957–58". The English Historical Review 114 (459): 1179–1216. ISSN 0013-8266. DOI:10.1093/ehr/114.459.1179.
- ↑ Easter 2004, p. 46.
- ↑ ២០,០ ២០,១ Fong 2005, pp. 183–192.
- ↑ Kheng 2009, pp. 132–152.
- ↑ Hitoshi Hirakawa; Hiroshi Shimizu (24 June 1999). Japan and Singapore in the World Economy: Japan's Economic Advance Into Singapore 1870–1965. Routledge. p. 180. ល.ស.ប.អ. 978-1-134-65174-0. https://books.google.com/books?id=PmCGAgAAQBAJ&pg=PA180.
- ↑ "Juni 1964: Konfrontasi Indonesia-Malaysia". Asumsi.co. 4 March 2021. Retrieved 29 October 2024.[តំណភ្ជាប់ខូច]
- ↑ "Bukan Ingin Rebut Sabah dan Sarawak, Ini Alasan Presiden Soekano Perang Lawan Malaysia 1964". Dayak International Organization. 20 September 2022. Retrieved 11 February 2026.
- ↑ Pocock 1973, p. 113.
- ↑ Pocock 1973, p. 153.
- ↑ ២៧,០ ២៧,១ Conboy 2003, p. 95.
- ↑ ២៨,០ ២៨,១ Tun Hanif Omar. Merdeka and Malaysia Day. The Star. 8 April 2007.
- ↑ Edwards 1992, p. 260.
- ↑ Mackie 1974, pp. 174–175.
- ↑ Pocock 1973, p. 173.
- ↑ Pocock 1973, p. 170.
- ↑ van der Bijl 2007, pp. 80–85.
- ↑ Pocock 1973, pp. 179–181, 188.
- ↑ Weinstein, Franklin B. (2007). Indonesian Foreign Policy and the Dilemma of Dependence: From Sukarno to Soeharto. Equinox Publishing. ល.ស.ប.អ. 9789793780566. https://books.google.com/books?id=1mXdDNqELTIC&q=Indonesia+army+secret+contact+malaysia&pg=PA325.
- ↑ Crouch, Harold (2007). The Army and Politics in Indonesia. Equinox Publishing. ល.ស.ប.អ. 9789793780504. https://books.google.com/books?id=TJptHWc4i1EC&q=Indonesia+army+secret+contact+malaysia&pg=PA74.
- ↑ ៣៧,០ ៣៧,១ Conboy 2003, p. 161.
- ↑ James & Sheil-Small 1971, p. 146.
- ↑ van der Bijl 2007, pp. 135–138.
- ↑ James & Sheil-Small 1971, pp. 148–150.
- ↑ Pugsley 2003, pp. 206–213.
- ↑ "It's Emergency". The Straits Times: pp. 1. 4 September 1964. https://eresources.nlb.gov.sg/newspapers/digitised/article/straitstimes19640904-1.2.2.
- ↑ "Jakarta Denial". The Straits Times: pp. 1, 20. 4 September 1964. https://eresources.nlb.gov.sg/newspapers/digitised/article/straitstimes19640904-1.2.3.
- ↑ "Parliamentary Debates of the Dewan Rakyat (House of Representatives) [10 September 1964]" (PDF). Parliament of Malaysia. 10 September 1964. Retrieved 23 February 2026.
- ↑ "A Big, Big 'Yes'". The Straits Times: pp. 1. 11 September 1964. https://eresources.nlb.gov.sg/newspapers/digitised/article/straitstimes19640911-1.2.3.
- ↑ "The big debate: Applause as PMIP leader declares support of his party". The Straits Times: pp. 10. 11 September 1964. https://eresources.nlb.gov.sg/newspapers/digitised/article/straitstimes19640911-1.2.78.
- ↑ "Parliamentary Debates of the Dewan Negara (Senate) [11 September 1964]" (PDF). Parliament of Malaysia. 11 September 1964. Retrieved 23 February 2026.
- ↑ "Emergency: Senate Give Big 'Yes'". The Straits Times: pp. 6. 12 September 1964. https://eresources.nlb.gov.sg/newspapers/digitised/article/straitstimes19640912-1.2.48.
- ↑ Edwards 1992, p. 319.
- ↑ Gregorian 1991, p. 55.
- ↑ Jones 2002, p. 272.
- ↑ van der Bijl 2007, p. 165.
- ↑ Dennis et al. 2008, p. 152.
- ↑ ៥៤,០ ៥៤,១ Pugsley 2003, p. 255.
- ↑ Smith 1999, p. 41.
- ↑ Dennis & Grey 1996, pp. 232–233.
- ↑ Horner 2002, pp. 83–84.
- ↑ Dennis & Grey 1996, p. 307.
- ↑ ៥៩,០ ៥៩,១ Weinstein, Franklin B. (2009). Indonesia Abandons Confrontation: An Inquiry Into the Functions of Indonesian Foreign Policy. Equinox Publishing. ល.ស.ប.អ. 978-602-8397-45-2 . https://books.google.com/books?id=4xz8zHFfnDwC&q=offer&pg=PA34.
- ↑ ៦០,០ ៦០,១ ៦០,២ "Konfrontasi (Confrontation) ends". National Library Board. Retrieved 2026-02-25.
- ↑ Pocock 1973, p. 215.
- ↑ Goldsworthy 2001, p. 342.
- ↑ Conboy 2003, pp. 158–161.
- ↑ (1966-08-12)"The Indonesia-Malaysia Accord: Possible Pitfalls Ahead". Foreign Relations of the United States, 1964–1968, Volume XXVI, Indonesia; Malaysia-Singapore; Philippines.
- ↑ "Indonesia-Malaysia Pact Signed; Borneo States Will Vote on Tie". The New York Times. 11 August 1966. https://www.nytimes.com/1966/08/11/archives/indonesiamalaysia-pact-signed-borneo-states-will-vote-on-tie.html.
- ↑ M.F. Mukhti (11 August 2020). "Jakarta Accord Bikin Indonesia dan Malaysia Tak Saling Ngotot". Historia.id (in ឥណ្ឌូណេស៊ី). Retrieved 2026-02-26.
- ↑ Clark & Pietsch 2014, p. 22.
- ↑ van der Bijl 2007, p. 246.
- ↑ Pimlott 1984, p. 99.
- ↑ Allen 2016, p. 159.
- ↑ Ho Ying Chan (2018). "Chapter 6 - The Beginning of a Special Relationship: Indonesia–Malaysia Relations, 1966–84". Special Relationship in the Malay World Indonesia and Malaysia. ISEAS–Yusof Ishak Institute. https://www.cambridge.org/core/books/abs/special-relationship-in-the-malay-world/beginning-of-a-special-relationship-indonesiamalaysia-relations-196684/AD15688A18141B4C3716B50D0C15D7FD.
- ↑ Forbes, Mark (23 March 2005). "Truth still a casualty of our secret war". The Age. http://www.theage.com.au/news/National/Truth-still-a-casualty-of-our-secret-war/2005/03/22/1111254025436.html.
- ↑ Coates 2006, p. 333.
- ↑ van der Bijl 2007, ទ. 241
- ↑ For Australian casualty figures see: "Australians at war: casualties as a result of service with Australian units". Australian War Memorial. Archived from the original on 2 July 2009. Retrieved 2 March 2026.
គន្ថនិទ្ទេសន៍
[កែប្រែ]- Allen, Charles (2016). The Savage Wars Of Peace: Soldiers' Voices, 1945–89. Little, Brown Book Group. ល.ស.ប.អ. 978-0751565317.
- Cain, Frank (1997). Menzies in War and Peace. St Leonards, New South Wales: Allen & Unwin. ល.ស.ប.អ. 9781864485738.
- Carver, Michael (1986). "Conventional Warfare in the Nuclear Age". ជា Paret, Peter. The Makers of Modern Strategy: From Machiavelli to the Nuclear Age. Princeton: Princeton University Press. ល.ស.ប.អ. 9780691027647.
- Clark, Marshall; Pietsch, Juliet (2014). Indonesia-Malaysia Relations Cultural Heritage, Politics and Labour Migration. Taylor & Francis. ល.ស.ប.អ. 9781317808886.
- Conboy, Ken (2003). Kompassus – Inside Indonesia's Special Forces. Jakarta: Equinox Publishing. ល.ស.ប.អ. 9789799589880.
- Corbett, Robin (1986). Guerilla Warfare: from 1939 to the Present Day. London: Orbis Book Publishing Corporation. ល.ស.ប.អ. 978-0-85613-469-2.
- Dennis, Peter; Grey, Jeffrey (1996). Emergency and Confrontation: Australian Military Operations in Malaya and Borneo 1950–1966. St Leonards: Allen and Unwin. ល.ស.ប.អ. 978-1-86373-302-1.
- Dennis, Peter; Grey, Jeffrey; Morris, Ewan; Prior, Robin; Bou, Jean (2008). The Oxford Companion to Australian Military History (Second រ.រ.). South Melbourne: Oxford University Press. ល.ស.ប.អ. 978-0-19-551784-2.
- Easter, David (2004). Britain and the Confrontation with Indonesia, 1960–1966. London: I.B.Tauris. ល.ស.ប.អ. 978-1-85043-623-2.
- Edwards, Peter (1992). Crises and Commitments: The Politics and Diplomacy of Australia's Involvement in Southeast Asian Conflicts 1948–1965. The Official History of Australia's Involvement in Southeast Asian Conflicts 1948–1975. One. St Leonards: Allen and Unwin. ល.ស.ប.អ. 978-1-86373-184-3.
- Fong, Hong-Kah (2005). "Book Review: Vernon L. Porritt "The Rise and Fall of Communism in Sarawak 1940–1990"". Taiwan Journal of Southeast Asian Studies 2 (1): 183–192. ISSN 1811-5713.
- Fowler, Will (2006). Britain's Secret War: The Indonesian Confrontation 1962–66. Men-at-Arms. Oxford: Osprey. ល.ស.ប.អ. 9781846030482. https://books.google.com/books?id=GFpPF9tDgZkC.[តំណភ្ជាប់ខូច]
- Gregorian, Raffi (1991). "CLARET Operations and Confrontation, 1964–66". Conflict Quarterly 11 (1): 46–72. ISSN 0227-1311.
- James, Harold; Sheil-Small, Denis (1971). The Undeclared War: The Story of the Indonesian Confrontation 1962–1966. Totowa: Rowman and Littlefield. ល.ស.ប.អ. 978-0-87471-074-8.
- Jones, M. (2002). Conflict and Confrontation in South East Asia, 1961–1965: Britain: the United States and the Creation of Malaysia. Cambridge: Cambridge University Press. ល.ស.ប.អ. 978-0-521-80111-9. http://www.magisterseniusu.com/uploads/1/8/0/0/1800340/buku-matthew_jones-conflict_and_confrontation_in_south_east_asia_1961-1965.pdf។ បានយកមក 2 March 2026.
- Kheng, Cheah Boon (2009). "The Communist Insurgency in Malaysia, 1948–90: Contesting the Nation-State and Social Change". New Zealand Journal of Asian Studies 11 (1): 132–152. ISSN 1174-8915.
- Mackie, J.A.C. (1974). Konfrontasi: The Indonesia-Malaysia Dispute 1963–1966. Kuala Lumpur: Oxford University Press. ល.ស.ប.អ. 978-0-19-638247-0.
- Moulton, J.L.; Barclay, C.N.; Yool, W.M., រៀs. (1967). "Extracts from: Statement on the Defence Estimates 1967 (Cmd. 2902)". Brassey's Annual, the Armed Forces Year-Book, 1967. London: William Clowes & Sons Ltd..
- Goldsworthy, David (2001). Facing North: A Century of Australian Engagement with Asia. One, 1901 to the 1970s. Carlton South, Victoria: Melbourne University Press. ល.ស.ប.អ. 9780522850086. https://archive.org/details/facingnorthcentu00davi.
- Horner, David (1995). The Gunners: A History of Australian Artillery. St Leonards: Allen and Unwin. ល.ស.ប.អ. 978-1-86373-917-7.
- Pimlott, John, រៀ. (1984). British Military Operations 1945–1985. London: Bison. ល.ស.ប.អ. 978-0-86124-147-7.
- Pocock, Tom (1973). Fighting General – The Public and Private Campaigns of General Sir Walter Walker (First រ.រ.). London: Collins. ល.ស.ប.អ. 978-0-00-211295-6.
- Pugsley, Christopher (2003). From Emergency to Confrontation: The New Zealand Armed Forces in Malaya and Borneo 1949–66. South Melbourne, Victoria: Oxford University Press. ល.ស.ប.អ. 9780195584530.
- Smith, Neil (1999). Nothing Short of War: With the Australian Army in Borneo 1962–66. Brighton: Mostly Unsung Military History. ល.ស.ប.អ. 978-1-876179-07-6.
- van der Bijl, Nick (2007). Confrontation, The War with Indonesia 1962–1966. Barnsley: Pen & Sword Military Press. ល.ស.ប.អ. 978-1-84415-595-8.
អានបន្ថែម
[កែប្រែ]ជាភាសាអង់គ្លេស
- General Assembly 15th Session – The Trusteeship System and Non-Self-Governing Territories (pages: 509–510)
- General Assembly 18th Session – the Question of Malaysia (pages: 41–44)
- Anonymous. 1964. Gelora Konfrontasi Mengganjang Malaysia. Djakarta: Departemen Penerangan. (Contains Joint Statements of the Manila Agreements, Indonesian presidential decrees and all transcripts of Sukarno's public speeches from July 1963 to May 1964 pertaining the Konfrontasi)
- Doohan, J.T. (2004). Mud Sweat & Tears: An account of 24 Construction Squadron Royal Australian Engineer's Borneo Tour of Duty 1965. Brisbane: John Doohan. ល.ស.ប.អ. 978-0-646-43718-7.
- Easter, David (February 2005). "'Keep the Indonesian Pot Boiling': Western Covert Intervention in Indonesia, October 1965 – March 1966". Cold War History 5 (1): 55–73. ISSN 1468-2745. DOI:10.1080/1468274042000283144.
- Harrison, Ralph; Heron, John (2007). Jungle Conflict: The Durham Light Infantry in Borneo 1965–66. Sunderland: Business Education Publishers. ល.ស.ប.អ. 978-1-901888-55-3.
- Horner, David (1995). The Gunners: A History of Australian Artillery. St Leonards: Allen and Unwin. ល.ស.ប.អ. 978-1-86373-917-7.
- Jackson, Robert (2011). The Malayan Emergency and Indonesian Confrontation: The Commonwealth's Wars 1948–1966. Barnsley, South Yorkshire: Pen & Sword. ល.ស.ប.អ. 9781848845558.
- Paul, James; Spirit, Martin (2008). "Britains Small Wars – Plaman Mapu". Britains-SmallWars.com. Archived from the original on 9 ខែឧសភា 2012. Retrieved 1 ខែសីហា 2012.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - Porritt, V.L. (2004). The Rise and Fall of Communism in Sarawak 1940–1990. Victoria: Monash Asia Institute. ល.ស.ប.អ. 978-1-876924-27-0.
- Poulgrain, G. (1998). The Genesis of Konfrontasi: Malaysia, Brunei, Indonesia 1945–1965. London: C. Hurst & Co.. ល.ស.ប.អ. 978-1-85065-510-7.
- Rees, Simon. "The Gurkha battle in Borneo". Historical Eye.com. Archived from the original on 15 ខែមីនា 2010. Retrieved 1 ខែមិថុនា 2009.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - Smith, E. (1985). Counter-Insurgency Operations. 1, Malaya and Borneo. London: Ian Allan. ល.ស.ប.អ. 9780711014626.
- Sam, Jackie; Khoo, Philip; Cheong, Yip Seng; Fazil, Abul; Pestana, Roderick; Lee, Gabriel (11 March 1965). "Terror Bomb kills 2 Girls at Bank" (reprint). The Straits Times. http://newspapers.nl.sg/Digitised/Article/straitstimes19650311.2.3.aspx.
- Squire, Thomas A. (2018). Always a Commando : the life of Singapore army pioneer Clarence Tan. Marshall Cavendish Editions. pp. 163–199. ល.ស.ប.អ. 978-9814779319.
- Subritzky, J. (2000). Confronting Sukarno: British, American, Australian and New Zealand Diplomacy in the Malaysian-Indonesian Confrontation, 1961–1965. London: Palgrave. ល.ស.ប.អ. 978-0-312-22784-5.
- Tan Ming, Jean (2011). Singapore's Role in Indonesia's Confrontation of Malaysia and the Impact of Confrontation on Singapore-Indonesia Relations (PhD thesis). National University of Singapore.
- Tuck, C. (2004). "Borneo 1963–66: Counter-insurgency Operations and War Termination". Small Wars and Insurgencies 15 (3): 89–111. ISSN 1743-9558. DOI:10.1080/0959231042000275588.
តំណភ្ជាប់ក្រៅ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្មុខីកម្មម៉ាឡេស៊ី–ឥណ្ឌូណេស៊ី |
ជាភាសាអង់គ្លេស
- CS1 errors: redundant parameter
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមេសា 2026
- CS1 ឥណ្ឌូណេស៊ី-language sources (id)
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីFebruary 2026
- Articles with hAudio microformats
- Articles with hatnote templates targeting a nonexistent page
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីSeptember 2024
- សម្មុខីកម្មម៉ាឡេស៊ី–ឥណ្ឌូណេស៊ី
- ជម្លោះក្នុងសតវត្សរ៍ទី២០
- ប្រវត្តិសាស្ត្រយោធាសិង្ហបុរី
- ប្រវត្តិសាស្ត្របរណេអូ
- ប្រវត្តិសាស្ត្រនៃកងសមុទ្រភូមិន្ទ
- បាតុកម្មនៅម៉ាឡេស៊ី
- សង្គ្រាមប្រយោល
- ទំនាក់ទំនងម៉ាឡេស៊ី–ឥណ្ឌូណេស៊ី
- ស៊ូកាណូ
- សង្គ្រាមមានឥណ្ឌូណេស៊ីជាប់ពាក់ព័ន្ធ
- សង្គ្រាមមានអូស្ត្រាលីជាប់ពាក់ព័ន្ធ
- សង្គ្រាមមាននូវែលសេឡង់ជាប់ពាក់ព័ន្ធ
- សង្គ្រាមមានម៉ាឡេស៊ីជាប់ពាក់ព័ន្ធ
- សង្គ្រាមមានសហរាជាណាចក្រជាប់ពាក់ព័ន្ធ
- សង្គ្រាមមានសហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធ
- សមាគមប្រជាជាតិនៃសហធនរដ្ឋ
- ប្រវត្តិសាស្ត្រយោធានៅមហាសមុទ្រប៉ាស៊ីហ្វិក
