សហភាពសូវៀត

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សហភាព សូវៀត)
Jump to navigation Jump to search
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត

Союз Советских Социалистических Республик
Soyuz Sovetskikh Sotsialisticheskikh Respublik
១៩២២–១៩៩១
Flag of the Soviet Union.svg
ទង់
(១៩៥៥–១៩៩១)
{{{coat_alt}}}
វរលញ្ចកររដ្ឋ
(១៩៥៦–១៩៩១)
បាវចនា: "Пролетарии всех стран, соединяйтесь!" "
"Proletarii vsekh stran, soyedinyaytes'!"
("កម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា!")
បទភ្លេង: "ចម្រៀងអន្តរជាតិ"
"Internatsional"
(១៩២២–១៩៤៤)

"ភ្លេងជាតិនៃសហភាពសូវៀត"
"Gosudarstvennyy Gimn Sovetskogo Soyuza"
(1944–1991)[១]
Union of Soviet Socialist Republics (orthographic projection).svg
ផែនទីសហភាពសូវៀតពីឆ្នាំ១៩៤៥ រហូតដល់ឆ្នាំ១៩៩១
ធានី ម៉ូស្គូ
ភាសាផ្លូវការ ភាសារុស្ស៊ី[lower-alpha ១][២]
Recognised regional languages ភាសាអ៊ុយក្រែនភាសាបេឡារុសភាសាអ៊ូសបេកភាសាកាសាក់ភាសាចចជីភាសាអាស៊ែបៃសង់ភាសាលីទុយអានីភាសាម៉ុលដាវ៉ង់ភាសាឡេតូនីភាសាកៀគីសភាសាតាជិកភាសាអាមេនីភាសាតួកមែនភាសាអេស្តូនី
ក្រុមជនជាតិភាគតិច 
(១៩៨៩)
សាសនា
រដ្ឋឥតទាក់ទងនឹងសាសនា[១][២]
អទេវនិយមរដ្ឋ
ប្រជានាម សូវៀត
រដ្ឋាភិបាល
អ្នកដឹកនាំ  
▪ ១៩២២–១៩២៤
វ្លាឌីមៀរ លេនីន
១៩២៤–១៩៥៣
ហ្សូសែហ្វ ស្តាលីន
▪ ១៩៥៣[lower-alpha ២]
ចចជី ម៉ាលិងកូវ
▪ ១៩៥៣–១៩៦៤
នីគីតា គ្រូឆេវ
▪ ១៩៦៤–១៩៨២
ឡេអូនីត ប្រេស្នេវ
▪ ១៩៨២–១៩៨៤
យូរី អង់ត្រូពូវ
▪ ១៩៨៤–១៩៨៥
កូនស្តង់ទីន ឆឺនីងកូ
▪ ១៩៨៤–១៩៩១
មីខាអ៊ីល ហ្គោបាឆូវ
ប្រមុខរដ្ឋ  
▪ ១៩២២–១៩៤៦ (ដំបូង)
មីខាអ៊ីល កាលីនីន
១៩៨៨–១៩៩១ (ក្រោយ)
មីខាអ៊ីល ហ្គោបាឆូវ
ប្រមុខរដ្ឋាភិបាល  
▪ ១៩២២–១៩២៤ (ដំបូង)
វ្លាឌីមៀរ លេនីន
១៩៩១ (ក្រោយ)
អ៊ីវ៉ាន ស៊ីឡាយេវ
នីតិបញ្ញត្តិ សភានៃសហភាពសូវៀត
(១៩២២–១៩៣៨)
ក្រុមប្រឹក្សាសូវៀត
(១៩៣៨–១៩៩១)
សញ្ជាតិនៃសូវៀត
សហភាពនៃសូវៀត
សម័យកាលប្រវត្តិសាស្រ្ត សតវត្សទី២០
៣០ ធ្នូ ១៩២២
▪ សង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់
១៦ មិថុនា ១៩២៣
២២ មិថុនា ១៩៤១
៩ ឧសភា ១៩៤៥
៩ តុលា ១៩៧៧
១៩–២២ សីហា ១៩៩១
៨ ធ្នូ ១៩៩១
២៦ ធ្នូ ១៩៩១
ផ្ទៃដី
• Total
២២៤០២២០០ គ.ម (៨៦៤៩៥០០ ម៉ាយ ក.)
ប្រជាជន
• (១៩៩១) ការប៉ាន់ស្មាន
២៩៣,០០០,០០០ (ទី៣)
• Density
៨,៤ /គម (២១,៨ /ម៉ាយ កា.)
GDP (PPP) (១៩៩០) estimate
• Total
$2.7 trillion[១១] (ទី២)
• Per capita
$9,200
GDP (nominal) (១៩៩០) estimate
• Total
$2.7 trillion[១១] (ទី២)
• Per capita
$9,200 (ទី២៨)
Gini (១៩៨៩) 0.275
low
រូបិយបណ្ណ រូពីសូវៀត (руб) (SUR)
តំបន់ម៉ោង (UTC+២ ទៅ +១២)
ទម្រង់កាលបរិច្ឆេទ dd-mm-yyyy
បើកបរប្រកាន់ ស្តាំ
ក្រមហៅទូរសព្ទ +៧
ISO 3166 code SU
Internet TLD .su[៣]
Preceded by
Succeeded by
សសប បូគការ៉ង់
សសស បេឡារុស
អេស្តូនី
ហ្វាំងឡង់
សសប កូវ៉េមស៍
រាជាណាចក្ររ៉ូមានី
ឡេតូនី
លីទុយអានី
សសសស រុស្ស៊ី
សាធារណរដ្ឋប៉ូឡូញទីពីរ
សសសស ត្រាងកូកាស៊ី
សប ទូវ៉ាន
សសស អ៊ុយក្រែន
អាមេនី
អាស៊ែបៃសង់
បេឡារុស
អេស្តូនី
ចចជី
កាហ្សាក់ស្ថាន
កៀគីស្ថាន
ឡេតូនី
លីទុយអានី
ម៉ុលដាវី
រុស្ស៊ី
តាជីគីស្ថាន
តួកមេនីស្ថាន
អ៊ុយក្រែន
អ៊ូសបេគីស្ថាន
Notes
  1. ^ Declaration № 142-Н of the Soviet of the Republics of the Supreme Soviet of the Soviet Union, formally establishing the dissolution of the Soviet Union as a state and subject of international law ទំព័រគំរូ:In lang.
  2. ^ Original lyrics used from 1944 to 1956 praised Stalin. No lyrics from 1956 to 1977. Revised lyrics from 1977 to 1991 displayed.
  3. ^ All-union official since 1990, constituent republics had the right to declare their own official languages.
  4. ^ Assigned on 19 September 1990, existing onwards.

សហភាពសូវៀត (Soviet Union) មាន​ឈ្មោះ​ជា​ផ្លូវការ​ថា ​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត (សសសស) (ជា​ភាសាអង់គ្លេស​៖ The Union of Soviet Socialist Republics, ជា​ភាសារុស្ស៊ី​៖ Сою́з Сове́тских Социалисти́ческих Респу́блик) គឺជារដ្ឋសង្គមនិយមសហព័ន្ធមួយដែលស្ថិតនៅភាគខាងជើងអឺរ៉ាស៊ីពីឆ្នាំ១៩២២ រហូតដល់ឆ្នាំ១៩៩១ ហើយជាអតីតប្រទេសធំជាងគេបំផុតនៅលើពិភពលោក។[១២] ជាធម្មតា វាគឺជាសហភាពដែលមានសាធារណរដ្ឋសូវៀតជាតិជាច្រើន ហើយមានរដ្ឋាភិបាលមជ្ឈការ។ សហភាពសូវៀតគឺជារដ្ឋឯកបក្សដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ត, មូស្គូគឺជារដ្ឋធានីដែលមានទីតាំងស្ថិតនៅក្នុងសាធារណរដ្ឋធំបំផុតនៃសហភាពនេះគឺ សាធារណរដ្ឋសូវៀតរុស្ស៊ី។ សហភាពនេះមានចម្ងាយជាង ១០,០០០ គីឡូម៉ែត្រ (៦,២០០ ម៉ាយ) ពីកើតដល់លិច ឆ្លងកាត់ល្វែងម៉ោងចំនួន ១១ ហើយមានចម្ងាយជាង ៧,២០០ គីឡូម៉ែត្រ (៤,៥០០ ម៉ាយ) ពីជើងដល់ត្បូង។ ទឹកដីសហភាពនេះបានគ្របដណ្តប់លើតំបន់អឺរ៉ុបខាងកើតស្ទើរទាំងអស់ មានមួយផ្នែកនៅអឺរ៉ុបខាងជើង ហើយទឹកដីទាំងប៉ុន្មានទៀតគឺស្ថិតនៅតំបន់អាស៊ីខាងជើង និងកណ្តាលទាំងអស់។ សហភាពសូវៀតមានតំបន់អាកាសធាតុចំនួន ៥ ដូចជា វាលទុនដ្រា ព្រៃធ្លាក់ព្រិល វាលស្មោង វាលខ្សាច់ និងតំបន់ភ្នំ

ឫសគល់នៃសហភាពសូវៀតបានចាប់កើតមានឡើងនៅក្នុងបដិវត្តន៍ខែតុលានៃឆ្នាំ១៩១៧ ដែលជាពេលដែលក្រុមបក្សបុលសេវិក ដឹកនាំដោយវ្លាឌីមៀរ លេនីនបានទទួលជោគជ័យក្នុងការផ្តួលរលំរដ្ឋាភិបាលបណ្តោះអាសន្នរុស្ស៊ី។ ពួកគេទាំងនោះក៏នាំគ្នាបង្កើតចេញជា សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ី (ប្តូរឈ្មោះមក សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីក្នុងឆ្នាំ១៩៣៦) បញ្ឆេះសង្គ្រាមស៊ីវិលជាមួយនឹងពួកបដិវត្តន៍"ក្រហម" និងពួកប្រឆាំងបដិវត្តន៍ "ស"។ កងទ័ពក្រហមបានដើរចូលទៅក្នុងដែនដីជាច្រើន (ដែលជាអតីតទឹកដីនៃចក្រភពរុស្ស៊ី) ហើយបានគាំទ្រនិងជួយក្រុមកុម្មុយនិស្តនៅតាមតំបន់ទាំងនោះឱ្យឡើងគ្រប់គ្រងតំបន់ពួកគេតាមរយៈក្រុមប្រឹក្សាសូវៀត។ ក្នុងឆ្នាំ១៩២២, ក្រុមកុម្មុយនិស្តក៏បានឈ្នះសង្គ្រាមស៊ីវិលរួចក៏បង្កើតចេញជា សហភាពសូវៀត ដោយបង្រួបបង្រួមសាធារណរដ្ឋមួយចំនួនដែលបានបែកបាក់ពីគ្នាកាលនៅក្នុងសង្គ្រាម។ បន្ទាប់ពីលេនីនបានទទួលមរណភាពក្នុងឆ្នាំ១៩២៤ លោកហ្សូសែហ្វ ស្តាលីនក៏បានឡើងកាន់អំណាចបន្តនៅពាក់កណ្តាលទសវត្សឆ្នាំ១៩២០។ ក្នុងពេលកាន់អំណាចដំបូង ស្តាលីនបានកម្ចាត់ចោលនូវបុគ្គលណាដែលជំទាស់ឫប្រឆាំងនឹងភាពដឹកនាំរបស់លោក, ស្តាលីនបានប្តេជ្ញាជ្រើយយកលទ្ធិម៉ាក្ស–លេនីនជាមនោគមវិជ្ជារបស់រដ្ឋ ហើយបានចាត់អនុវត្តគម្រោងសេដ្ឋកិច្ចជាមជ្ឈការ។ ជាលទ្ធផល ប្រទេសនេះបានឆ្លងកាត់រយៈពេលរីកចម្រើនខាងឧស្សាហកម្មនិងសមូហភាពដែលជាគ្រឹះសម្រាប់ជ័យជំនះរបស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី២ និងឥទ្ធិពលក្រោយសង្គ្រាមនៅតំបន់អឺរ៉ុបខាងកើត។ ក្រោមការគ្រប់គ្រងរបស់លោកផងដែរនោះ ស្តាលីនបានកើតនូវភាពវង្វេងវង្វាន់ខាងផ្នែកនយោបាយ ដែលជាហេតុនាំឱ្យមានការកម្ចាត់ចោលនូវគូនយោបាយរបស់លោក ទាំងក្នុងបក្សនិងក្រៅបក្ស តាមរយៈការចាប់ខ្លួនពួកគេ (មានដូចជា មេយោធា សមាជិកបក្ស ឫប្រជាជនសាមញ្ញក៏ថាបាន) ហើយត្រូវបញ្ជូនទៅជំរុំណែនាំ ឫក៏ត្រូវកាត់ទោសប្រហារជីវិតតែម្តង។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ បន្ទាប់ពីបានទទួលបរាជ័យនៅក្នុងការបង្កើតសម្ព័ន្ធមិត្តប្រឆាំងនឹងពួកហ្វាស៊ីសជាមួយនឹងប្រទេសមហាអំណាចខាងលិច សូវៀតក៏ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនឈ្លានពានជាមួយនឹងអាល្លឺម៉ង់ណាស៊ី។ នៅដើមសង្គ្រាមលោកលើកទី២ សហភាពសូវៀតបានឈ្លានពាននិងបញ្ចូលទឹកដីនៃរដ្ឋអឺរ៉ុបខាងកើត ដូចជាភាគខាងកើតនៃប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ នៅខែមិថុនា ឆ្នាំ១៩៤១ អាល្លឺម៉ង់ក៏បានវាយចូលឈ្លានពានសហភាពសូវៀត នេះគឺជាការចាប់ផ្តើមនៃការប្រយុទ្ធបង្ហូរឈាមគ្នាក៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ សហភាពសូវៀតបានបាត់បង់ចំនួនប្រជាជនយ៉ាងច្រើននៅក្នុងសង្គ្រាមលោកលើកទី២ ទាំងទាហាននិងប្រជាជនស្លូតត្រង់ដោយសារតែអំពើឃោរឃៅបង្កដោយពួកណាស៊ី។ តែមិនយូរប៉ុន្មាន សូវៀតក៏បានវាយបកមកវិញ ហើយនៅទីបំផុតក៏បានដណ្តើមកាន់កាប់ទីក្រុងប៊ែរឡាំង (រដ្ឋធានីអាល្លឺម៉ង់) នៅក្នុងឆ្នាំ១៩៤៥។ ក្រោយពីចប់សង្គ្រាម ទឹកដីនិងតំបន់ដែលដណ្តើមបានដោយកងទ័ពក្រហមក៏បានក្លាយជារដ្ឋរណបនៃប្លុកបូព៌ាសង្គ្រាមត្រជាក់ក៏ចាប់លេចឡើងនៅឆ្នាំ១៩៤៧ នៅពេលដែលប្លុករបស់សូវៀតកំពុងប្រឈមទរទល់នឹងរដ្ឋខាងលិចដែលបានសហការគ្នា បង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅឆ្នាំ១៩៤៩។

បន្ទាប់ពីមរណភាពរបស់ស្តាលីននៅឆ្នាំ១៩៥៣ សូវៀតក៏ចូលមកដល់សម័យដេស្តាលីននីយកម្ម ដែលជារយៈកាលនៅក្រោមការដឹកនាំដោយនីគីតា គ្រូឆេវ។ ក្នុងរយៈពេលនោះ សហភាពសូវៀតបានទទួលនូវការអភិវឌ្ឍន៍យ៉ាងលឿន ដោយទាសករនិងកសិកររាប់លាននាក់ត្រូវបានផ្លាស់ប្តូរទៅរស់នៅក្នុងទីក្រុងឧស្សាហកម្ម។ សហភាពសូវៀតជារដ្ឋនាំមុខគេនៅក្នុងការប្រណាំងប្រជែងអវកាសដោយបានបញ្ជូនផ្កាយរណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអវកាស។ នៅក្នុងទស្សវត្តឆ្នាំ១៩៧០ ទំនាក់ទំនងសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានមានភាពធូរស្រាលបន្តិច ដែលគេតែងនិយមហៅថា ដេតង់ (បារាំង៖ Détente) ក៏ប៉ុន្តែមិនយូរប៉ុន្មាន ភាពតានតឹងរវាងប្រទេសទាំងពីរក៏ត្រឡប់មកវិញ បន្ទាប់ពីសូវៀតបានដាក់ទ័ពខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ការបង្កើតរបបសមូហភាព[កែប្រែ]

មុន​សង្គ្រាមលោកលើកទី១ ប្រទេស​ភាគច្រើន​នៅ​ទ្វីបអឺរ៉ុប រួមទាំង​ប្រទេស​រូស៊ី​ផងដែរ សុទ្ធតែ​ជា​ប្រទេស​កាន់​របបរាជានិយម។ ប៉ុន្តែ​ក្រោយ​សង្គ្រាមលោកលើកទី១​មក ប្រទេស​ទាំងនោះ​ក៏​ប្ដូរ​របបនយោបាយ​ស្ទើរតែ​ទាំងអស់​។
រូស៊ី ជាប្រទេសកាន់របបរាជាធិបតេយ្យ តាំងពីដើមរហូតមក បានបញ្ចប់របបនេះត្រឹមបដិវត្តន៍ ខែតុលា ឆ្នាំ១៩១៧ ឬ​សង្គ្រាមលោកលើកទី១
លោក​វ្លាឌីមៀរ អ៊ីលីច លេនីន ជា​អ្នកដឹកនាំ​ធ្វើបដិវត្តន៍​រំលំ​ស្ដេចត្សារ និង​ជា​អ្នកបង្កើត​របបសង្គមនិយម​នៅ​ប្រទេស​រូស៊ី​។ លុះ​គាត់​បាន​កាន់អំណាច​ភ្លាម ដោយ​មាន​ការគាំទ្រ និង​ចូលរួម​ពី​​ប្រទេស និង​រដ្ឋ​ជិតខាង និង​បង្កើត​បដិវត្ត​ជាច្រើន ពិសេស​គឺ​វណ្ណៈកម្មករ និង​កសិករ លោកលេនីន និង​បក្ស​លោក​បាន​ចាត់វិធានការ​ជាច្រើន ដើម្បី​បំបាត់​របបគ្រប់គ្រង​ចាស់​ទាំង​វិស័យ​នយោបាយ យោធា សេដ្ឋកិច្ច និង​សង្គម​។ ក្រោយមក​លោក​បាន​កែប្រែ​ឈ្មោះ​ប្រទេស​រូស៊ី ទៅជា​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត សរសេរ​កាត់​ថាស.ស.ស.ស​។

សាធារណរដ្ឋ​សូវៀត[កែប្រែ]

សហភាពសូវៀត គឺជា​សហភាព ដែល​មាន​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​ជាច្រើន​ជា​សមាជិក​។ ដំបូងឡើយ សាធារណរដ្ឋ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាងរហស័ស ក្រោយ​បដិវត្តន៍​ខែ​តុលា ឆ្នាំ​១៩១៧​។ នៅពេលនោះ សាធារណរដ្ឋ​ទាំងនោះ​បាន​ទទួល​ឯករាជ្យ​ដាច់ដោយឡែក​ពី​គ្នា ប៉ុន្តែ​រដ្ឋាភិបាល​របស់​ពួកគេ​បាន​ចងសម្ព័ន្ធ​ជាមួយគ្នា យ៉ាង​ជិតស្និទ្ធ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​ពី​គណបក្ស​កុម្មុយនិស្តសហភាពសូវៀត (CPSU) ។ នៅ​ឆ្នាំ​១៩២២ សាធារណរដ្ឋ​ចំនួន ០៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រងកាវកាស) បាន​រួមគ្នា​បង្កើត​សហភាពសូវៀត​។ រវាង​ឆ្នាំ​១៩២២ ដល់​ឆ្នាំ​១៩៤០ ចំនួន​សាធារណរដ្ឋ​បាន​កើន​ដល់ ១៦​។ សាធារណរដ្ឋ​ថ្មី​ខ្លះ បាន​មក​ដោយសារ​ការដណ្ដើម​បាន​នូវ​ទឹកដី​ថ្មីៗ ការវិលត្រឡប់​ចូល​មកវិញ​នៃ​អាណាខេត្ត​ចាស់​របស់​ចក្រភពរុស្ស៊ី និង​មួយ​ចំនួន​​ទៀត​កើត​ចេញពី​ការបំបែក​នៃ​សាធារណរដ្ឋ​ដែល​មាន​ស្រាប់​។ ចំណុច​វិនិច្ឆ័យ សម្រាប់​បង្កើត​សាធារណរដ្ឋ​ថ្មី ត្រូវ​មាន​លក្ខណៈ​ដូច​ខាងក្រោម​៖

  1. ត្រូវស្ថិតក្នុងបរិមណ្ឌលនៃសហភាពសូវៀត ដែលអាចឲ្យពួកគេមានលទ្ធភាពក្នុងការបញ្ចេញសិទ្ធិសេរីភាព ដើម្បីផ្ដាច់ខ្លួនចេញ
  2. ត្រូវមាន វិស័យសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដើម្បីឲ្យពួកគេអាចរស់នៅបានដោយការបំបែកខ្លួនរបស់ពួកគេខាងលើ
  3. និងត្រូវមានឈ្មោះ បន្ទាប់ពីមានការហូរចូលជនបរទេសក្នុងចំនួនអប្បបរមា មួយលាននាក់។

ប្រព័ន្ធ​នេះ​ស្ទើរតែ​គ្មាន​បំលាស់ប្ដូរ​ទាល់តែសោះ នៅ​ក្រោយ​ឆ្នាំ​១៩៤០​។ គ្មាន​សាធារណរដ្ឋ​ថ្មី​ត្រូវ​បាន​បង្កើត​ថែមទៀត​ទេ​។ សាធារណរដ្ឋ​មួយ​គឺ សាធារណរដ្ឋ​សង្គមនិយម​សូវៀត Karelo-Finnish ត្រូវ​បាន​ដកចេញ ហើយ​អាណាខេត្ត​នេះ បាន​ក្លាយជា​ផ្លូវការ​ទៅជា​តំបន់​ស្វយ័ត Karelian នៃ​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​រុស្ស៊ី​។ សាធារណរដ្ឋ ទាំង​១៥ ដែល​នៅសល់​បាន​បន្ត​រហូតដល់​ឆ្នាំ​១៩៩១​។

សាធារណរដ្ឋ នៃ​សហភាព​សូវៀត
ទង់ជាតិ សាធារណរដ្ឋ រដ្ឋធានី Republics of the Soviet Union
Flag of the Armenian Soviet Socialist Republic (1952–1990).svg រដ្ឋអាមេនី Yerevan
Flag of the Azerbaijan Soviet Socialist Republic (1956–1991).svg រដ្ឋអាហ្សែបេហ្សង់ Baku
Flag of the Byelorussian Soviet Socialist Republic (1951–1991).svg រដ្ឋ​បេឡូរុស្ស៊ី Minsk
Flag of the Estonian Soviet Socialist Republic (1953–1990).svg រដ្ឋអេស្តូនី Tallinn
Flag of the Georgian Soviet Socialist Republic (1951–1990).svg រដ្ឋហ្សកហ្ស៊ី Tbilisi
Flag of the Kazakh Soviet Socialist Republic.svg រដ្ឋកាហ្សាក់ស្ថាន Alma-Ata
Flag of the Kyrgyz Soviet Socialist Republic.svg រដ្ឋគាហ្គីស្ថាន Frunze
Flag of the Latvian Soviet Socialist Republic (1953–1990).svg រដ្ឋឡាតវី Riga
Flag of the Lithuanian Soviet Socialist Republic (1953–1988).svg រដ្ឋលីថូនី Vilnius
១០ Flag of the Moldavian Soviet Socialist Republic (1952–1990).svg រដ្ឋម៉ូលដាវី Kishinev
១១ Flag of the Russian Soviet Federative Socialist Republic (1954–1991).svg រដ្ឋរុស្ស៊ី Moscow
១២ Flag of the Tajik Soviet Socialist Republic.svg រដ្ឋតាជីគីស្ថាន Dushanbe
១៣ Flag of the Turkmen Soviet Socialist Republic (1973–1991).svg រដ្ឋតូមិននីស្ថាន Ashgabat
១៤ Flag of the Ukrainian Soviet Socialist Republic.svg រដ្ឋអ៊ុយក្រែន Kiev
១៥ Flag of the Uzbek Soviet Socialist Republic (1952–1991).svg រដ្ឋអ៊ុយប៊ែគីស្ថាន Tashkent

ឧបសគ្គដែលប្រទេសរូស៊ីជួបប្រទះ[កែប្រែ]

ក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។
អ្នកបដិវត្តទាំងអស់តស៊ូប្រយុទ្ធទល់នឹងពួកប្រឆាំងបដិវត្តន៍ ទាំងក្នុង និងក្រៅប្រទេស ដោយ​ពួក​ទាំងនោះ​មាន​គោលបំណង​ចង់​បំបាត់​របបគ្រប់គ្រង​ថ្មី​នេះ​(កុំមុយនីស)​។

ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស[កែប្រែ]

ក្នុង​រយៈពេល​​បី​ឆ្នាំ (១៩១៨ - ១៩២១) សង្គ្រាម​​ផ្ទៃក្នុង​​មួយ​​បាន​កើត​​ពាសពេញ​​ប្រទេស​។ សង្គ្រាម​នេះ​​គឺ​​ពួកប្រឆាំង​​នឹង​​បដិវត្តន៍ ដែល​គេ​ហៅថា ទ័ពទង់ស បាន​បង្កើត​ឡើង​​ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​​​យ៉ាង​ចំហ​​ពី​​ពួកបក្សសម្ព័ន្ធ​​ចាស់​​របស់​​សហភាពសូវៀត​។ ដើម្បី​ប្រឈមមុខ​ចំពោះ​មហន្តរាយ​ដ៏ធំ​នេះ​រដ្ឋាភិបាល​កុំមុយនីស​សូវៀ​បាន​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង​បំផុត និង​ប្រើ​គ្រប់​មធ្យោបាយ​​សម្រាប់​ប្រយុទ្ធតទល់​នឹង​ពួកបច្ចាមិត្រ​ដ៏ឃោរឃៅ​នេះ ដើម្បី​ការពារ​បដិវត្តន៍​។
ជាអវសាន​ពួកប្រឆាំង​នឹង​បដិវត្តន៍​បាន​ត្រូវ​កម្ទេច​ទាំងអស់​ក្នុងអំលុងពេល​បី​ឆ្នាំ តែ​របបគ្រប់គ្រង​ថ្មី​នេះពុំទាន់​ជឿជាក់​ថា​អាច​ឆ្លងផុត​គ្រោះ​បាន​នៅឡើយ ព្រោះ​នៅពេលជាមួយគ្នា​នេះ​ពួកគេ​ត្រូវ​ប្រយុទ្ធ​​ទប់ទល់​នឹង​សត្រូវ​ក្រៅប្រទេស ដែល​ប៉ង​កម្ទេច​បដិវត្តន៍​ទៀត​។

អន្តរាគមន៍បរទេស[កែប្រែ]

សម្ព័ន្ធមិត្ត​ចាស់​(បារាំង អង់គ្លេស ...) របស់​រូស៊ី​មិន​សប្បាយចិត្ត​នឹង​រូស៊ី​ដែល​ស្ថាបនា​របបកុំមុយនីស្ត​នៅ​សហភាពសូវៀត​ឡើយ ហើយ​ខិតខំ​រិះរក​គ្រប់​ឱកាស ដែល​អាច​ធ្វើបាន ដើម្បី​ធ្វើអន្តរាគមន៍​កម្ទេច​បដិវត្តន៍​ចោល​។ ចម្បាំង​ផ្ទៃក្នុង​ដែល​ពួក ទង់ស ហៅថា គូឡាក់ បាន​បង្កើតឡើង​នោះ បាន​អនុញ្ញាតឲ្យ​ពួក​សត្រូវ​បរទេស​ធ្វើអន្តរាគមន៍​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​សហភាព​សូវៀត​។ យ៉ាងណាមិញ​កងទ័ព​ឆេកូស្លូវ៉ាគី បាន​វាយលុកចូល​តំបន់វ៉ុលកា កងទ័ព​អង់គ្លេស​ដណ្ដើម​យកបាន​ទីក្រុងអាកង់សែល ឯ​កងទ័ព​បារាំង​បាន​វាយលុកចូល​ទីក្រុងអូដេសា ហើយ​កងទ័ព​ជប៉ុន​វាយយក​តំបន់វ្ល៉ាឌីវ៉ូស្ដុក​។ ឯកងទ័ព​ប៉ូឡូញ​វាយយកបាន​ទីក្រុងគាវ​។
ចំពោះ​គ្រោះថ្នាក់​ដ៏ធំធេង ដែល​កំពុង​គំរាមកំហែង​បដិវត្តន៍​នេះ រដ្ឋាភិបាល​សូវៀត​បាន​ប្រើអស់សមត្ថភាព​របស់ខ្លួន ដើម្បី​វាយកម្ចាត់​សត្រូវ​គ្រប់ទិសទី​។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំ​របស់​​លោក​វ្ល៉ាឌីមៀរអ៊ីឡិចលេនីន​ផ្ទាល់ បាន​ធ្វើឲ្យ​បច្ចាមិត្ត​គ្រប់​សមរភូមិ​ដកខ្លួន​ថយ​។ របបគ្រប់គ្រង​កុំមុយនីស្ត​ក៏បាន​ទទួលជោគជ័យ​យ៉ាងត្រចះត្រចង់ ក្រោយពី​បាន​វាយកម្ទេច​សត្រូវ​របស់ខ្លួន​ទាំងក្នុង និង​ក្រៅប្រទេស​អស់ទៅ​។

ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មី[កែប្រែ]

ក្រោយពី​​បាន​​វាយកម្ទេច​​ពួកប្រឆាំង​​នឹង​​បដិវត្តន៍​​ទាំងក្នុង និង​​ក្រៅប្រទេស​​រួចមក របប​គ្រប់គ្រង​​ថ្មី​​ចាប់ផ្ដើម​​ចាត់​វិធានការ​​សំខាន់ៗ​​ទាំងឡាយ ដើម្បី​​កសាង​​សង្គមនិយម​​នៅ​ក្នុង​​ប្រទេស​រូស៊ី ដោយ​ប្រកាន់​ខ្ជាប់​​គោលការណ៍​​ទាំងឡាយ​ដូចតទៅ៖

ស្ថានភាពនៃរបបគ្រប់គ្រងថ្មី[កែប្រែ]

នយោបាយក្នុងប្រទេស[កែប្រែ]

ចាប់ពី​ឆ្នាំ​១៩១៨​មក សាធារណរដ្ឋសង្គមនិយមសូវៀត​​បាន​​ប្រកាស​​ឲ្យ​​ប្រើ​​រដ្ឋធម្មនុញ្ញ​​មួយ​​ថ្មី ដែល​​បាន​​រៀបចំ​ឡើង​​ដោយ​​អង្គការ​សភាជាន់​ខ្ពស់​​សូវៀត​។ នៅ​​ឆ្នាំ​​១៩២៤ រដ្ឋធម្មនុញ្ញ​ទី១ (១៩១៨) បាន​​ត្រូវ​​កែប្រែ​។ នៅ​ឆ្នាំ​​១៩៤៦ រដ្ឋធម្មនុញ្ញ​​ខាងលើ​​មិន​មា​ន​លក្ខណៈ​​សមស្រប​​តាម​កាលៈទេសៈ​​នៃ​សង្គម សហភាពសូវៀត​​ក៏បាន​ត្រូវ​​កែលំអ​​ថែមទៀត​។
រដ្ឋធម្មនុញ្ញ​សូវៀត​បានចែង​ក្នុង​មាត្រា​មួយ​ថា សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ជា​រដ្ឋសង្គមនិយម​នៃ​វណ្ណៈកម្មករ និង​កសិករ អង្គការ​ផ្សេងៗ​របស់​រដ្ឋមាន៖

  • អង្គការសភា​ជាន់ខ្ពស់ ចែកជា​សភា​នៃ​សហភាព នៃ​សភានៃសញ្ជាតិ។ សភា​ទាំងពីរ​ជាអង្គការនីតិបញ្ញត្តិ។ ក្រៅពី​អង្គការ​ជាន់ខ្ពស់​ខាងលើ​មាន​សភា​ផ្សេងៗទៀត​ដូចជា​សភា​តំណាង​ពលករ​នៅ​តាម​រដ្ឋ តាម​រដ្ឋស្វយ័ត តាម​ខណ្ឌ តាម​ក្រុង ឬ​តាម​រោងចក្រ​សហគ្រាស នានា...។
  • អង្គការ​កាន់​អំណាចនីតិប្រតិបត្តិ គឺ​ក្រុមអភិបាល​ស្នងការ​ប្រជាជន (សព្វថ្ងៃ​គឺ​គណៈរដ្ឋមន្ត្រី)។ ម្យ៉ាងទៀត​រដ្ឋធម្មនុញ្ញ​បាន​ផ្ដល់​សមភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ពុំគិត​ដល់​ភេទ សញ្ជាតិ និង​សាសនា​ឡើយ។

នយោបាយក្រៅប្រទេស[កែប្រែ]

  • បញ្ឈប់​ការធ្វើសង្គ្រាម​តទៅ​ទៀត ពិសេស​ជាមួយ​អាឡឺម៉ង់
  • ស្នើ​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​សង្គ្រាមលោកលើកទី១ ឲ្យ​ចរចា​សន្តិភាព។ ប៉ុន្តែ​សំណើ​នេះ​ពុំ​បាន​ទទួល​ការយល់ព្រម​ពី​បក្សសម្ព័ន្ធ​ឡើយ ហើយ​ប្រទេស​រូស៊ី​ក៏​បាន​ចុះហត្ថលេខា​លើ​យុទ្ធសន្តិភាព​ជាមួយ​អាឡឺម៉ង់ នៅ​ថ្ងៃទី ១៥ ធ្នូ ១៩១៧។ នៅ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩១៨ សន្ធិសញ្ញាសន្តិភាព​មួយ​បាន​ចុះហត្ថលេខា​រវាង​ប្រទេសរូស៊ី និង​ប្រទេសអាឡឺម៉ង់ គឺ​សន្ធិសញ្ញាប្រេស្ត-លីតូវស្ក


ម្យ៉ាងទៀត​ចំពោះ​នយោបាយ​ក្រៅប្រទេស​ទូទៅ សហភាពសធារណរដ្ឋសង្គមនិយមសូវៀត​បាន​ប្រកាន់​មូលភាព​សហវិជ្ជមាន ដោយ​សន្តិភាព​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស និង​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​សមភាព​និង​សហប្រតិបត្ដិការ -ល-។

មូលភាពខាងសេដ្ឋកិច្ច[កែប្រែ]

ក្នុង​វិស័យ​សេដ្ឋកិច្ច រដ្ឋាភិបាល​មាន​វិធានការ​សំខាន់ៗ យកមក​អនុវត្ត​ដើម្បី​ស្ថាបនា​សង្គម​ថ្មី​មួយ​ប្រកប​ទៅដោយ​គតិយុត្តិធម៌ ពោល​គឺ​បំបាត់ ការជិះជាន់​មនុស្ស​ដោយ​មនុស្ស។ គេ​ចែក​កម្មវិធី​សេដ្ឋកិច្ច​ថ្មី​ជា​ពីរ​រយៈកាល៖

រយៈកាលទី១(១៩១៨ - ១៩២៤)[កែប្រែ]

គឺ​ជា​សម័យ​សហវិជ្ជ​មាន​រវាងរបបសេដ្ឋកិច្ចមូលធននិយម និង​របបសេដ្ឋកិច្ចសង្គមនិយម
យ៉ាង​ណា​មិញ​ការអនុវត្ត​លទ្ធិសេដ្ឋកិច្ច​[កុំមុយនីស]]ទាំង​ស្រុង ពោល​គឺ​រដ្ឋ​កាន់កាប់​ទាំងអស់​នូវ​អង្គការ​សេដ្ឋកិច្ច បាន​ទទួល​លទ្ធផល​ផ្ទុយ​ពី​ការគ្រោងទុក​ដោយ​ស្ថានភាព​ប្រទេស​រូស៊ី​ក្រោយ​ពី​ចម្បាំង​ភ្លាម មិន​មាន​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការអនុវត្ត​សេដ្ឋកិច្ច​កុំមុយនីស​បាន​ឡើយ។ លោក​លេនីន​បានយល់​ច្បាស់ពី​បញ្ហា​នេះ​ក៏​សម្រេចចិត្ត​កែប្រែ​កម្មវិធី​សេដ្ឋកិច្ច​ខាងលើ​ខ្លះៗ ដើម្បី​លើកស្ទួយ​ស្ថានភាព​សេដ្ឋកិច្ច សហភាពសូវៀត​ឡើងវិញ។
លោក​បានបញ្ចូល​នយោបាយ​សេដ្ឋកិច្ច​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា នយោបាយសេដ្ឋកិច្ចថ្មី។ តាម​មូលភាព​នយោបាយ​នេះ​រដ្ឋ​បាន​អនុញ្ញាត​ឲ្យ​ពួក​មូលធន​អាច​រកស៊ី ឬ​កាន់កាប់​ផ្នែក​ណា​ដែល​ពុំសូវ​មានសារៈសំខាន់​បាន​ខ្លះៗ​។ ចំពោះ​ផ្នែក​សំខាន់ៗ រដ្ឋ​ត្រូវ​កាន់កាប់​តទៅ​ទៀត ដូចជា​ឧស្សាហកម្ម​ធំៗ ពាណិជ្ជកម្ម​ក្រៅប្រទេស និង​ដំនឹកនាំ​នយោបាយ​ក្នុង​ជួររដ្ឋាភិបាល​ជាដើម។ ប៉ុន្តែ​ក្រោយ​ពី​មរណភាព​របស់​លោក​វ្ល៉ាឌីមៀរអ៊ីឡិចលេនីន​នៅ​ឆ្នាំ១៩២៤​មក សភាពការណ៍​ក្នុង​សហភាពសូវៀត​មាន​ការរំជើបរំជួល​ជាខ្លាំង ពិសេស​នៅក្នុ​ង​ជួរ​នយោបាយមជ្ឈិមបក្ស ដែល​បណ្ដាល​មក​ពី​ការដណ្ដើម​អំណាច​បន្ត​រវាង​លោកស្ដាលី និង​លោកត្រុតស្គី។ តែក្រោយ​មក​បាន​ស្ងប់ស្ងាត់​ទៅវិញ​ដោយ​លោក​ត្រុតស្គី​ភៀសខ្លួន​ទៅ​រស់​នៅ​ឯ​ប្រទេស​ម៉ិចស៊ិច ហើយ​ស្លាប់​នៅ​ទី​នោះ​ទៅ។ រី​ឯ​លោកស្ដាលីន ក៏​ឡើង​គ្រប់គ្រង​សហភាព​សូវៀត​បន្ត​ពី​លោក​លេនីន។

រយៈកាលទី២ (១៩២៤ - មកដល់ប៉េរេស្ត្រូយកា)[កែប្រែ]

គឺជា​សម័យកាល​អនុវត្ត​សេដ្ឋកិច្ចកុំមុយនីស។ ក្នុង​អំឡុងពេល​ដែល​លោក​លេនីនគ្រប់គ្រង​អំណាច លោក​បានអនុវត្ត​វិធានការ​សេដ្ឋកិច្ចសង្គមនិយម ដែល​បាន​ហុចផល​យ៉ាង​ល្អ​គួរ​ជាទី​ពេញចិត្ត ជា​ហេតុ​នាំ​ឲ្យ​សហភាព​សូវៀត​គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច និង​នយោបាយ។ ប៉ុន្តែ​ចាប់ពីឆ្នាំ១៩២៤ ក្រោម​ការដឹកនាំ​របស់លោកស្ដាលីន បាន​អនុវត្ត​លទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ប្រែប្រួល​យ៉ាងខ្លាំង។
លោក​ស្ដាលីន មាន​បំណង​ចង់​ឲ្យ​ប្រទេស[​[រូស្ស៊ី]]ដែល​ពីដើម​មក​ពឹងផ្អែក​តែ​លើ​កសិកម្ម​នោះ ប្រែក្លាយ​ជាមហា​ប្រទេស​ឧស្សាហកម្ម​មួយ​ដ៏​សម្បូរ​សប្បាយ​លើ​ពិភពលោក។ លោក​ចាប់ផ្ដើម​ស្ថាបនា​ផែនការ​សេដ្ឋកិច្ច​គ្រប់មែក​ធាង​ទាំង​អស់។ ជំហាន​ដំបូង​ដើម្បី​សម្រេច​គោលដៅ គឺ​ស្ថាបនា​ផែនការ​ប្រាំឆ្នាំ។
ផែនការប្រាំឆ្នាំ ទី១(១៩២៨ - ១៩៣៣) បាន​ហុច​លទ្ធផល​យ៉ាងសម្បើម​។ ស្ថានភាព​សេដ្ឋកិច្ច​នៅពេល​នោះ បាន​ឡើង​មួយ​កម្រិត​ខ្ពស់​ដែល​គេ​ពុំ​ដែល​បាន​ជួប​ប្រទះ​សោះ​នៅ​ប្រទេស​រូស៊ី​តាំងពី​ដើម​មក​។ សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ក៏​ប្រែ​ក្លាយ​ទៅ​ជា​មហាអំណាច​ឧស្សាហកម្ម​មួយ​នៅ​អឺរ៉ុប​ដែល​ប្រៀប​ស្មើ​នឹងសហរដ្ឋអាមេរិក
ផែនការ​ប្រាំឆ្នាំ​ទី​២​(១៩៣៣ - ១៩៣៨) លោក​ស្ដាលីន​បាន​អនុវត្ត​ផែនការ​ប្រាំ​ឆ្នាំ​ទី១​ដែរ ហើយ​ទទួល​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​ឆ្នាំ​ទី១។ ពេល​សហភាព​សូវៀត​ក្លាយ​ជា​មហាអំណាច​ដ៏​ខ្លាំង​ពូកែ​មួយ​លើ​ពិភពលោក​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៣៩​ពេល​ដែល​​សហភាព​សូវៀត​​ត្រូវ​​អនុវត្ត​​ផែនការ​ប្រាំ​ឆ្នាំ​ទី​៣​​ទៀត មហា​សង្គ្រាមលោកលើកទី២ ក៏​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ផង​ដែរ ជា​ហេតុនាំ​ឲ្យ​ផែនការ​នោះ​ពុំ​អាច​អនុវត្ត​បាន​ឡើយ ព្រោះ​ត្រូវ​រៀបចំ​ខ្លួន​ចូល​ក្នុង​សង្គ្រាម។

សមូហកម្មស្រែចំការ[កែប្រែ]

ស្រែចំការ​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ជា​កុលខូស ហើយ​រដ្ឋាភិបាល​បាន​ចែក​ឲ្យ​កសិករ​នូវ​ឧបករណ៍​កសិកម្ម​ដូច​ជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និង​ឲ្យ​ខ្ចី​ប្រាក់កាស​ដើម្បី​ធ្វើ​ដើមរក​ស៊ី។ ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ រដ្ឋ​​បាន​​បង្កើត​​ស្រែ​ចំការ​​របស់​ខ្លួន​​លើ​ផ្ទៃដីទាំងឡាយ​​ដែល​​គេ​​បោះបង់​ចោល​​តាំង​ពី​ដើមមក ដើម្បី​​ធ្វើ​អាជីវកម្ម​​របស់រដ្ឋ​។ សហករណ៍​​នោះ​​ហៅថា​​សូវខូស​។
លទ្ធផល​នៃ​កំនែប្រែ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​មាន​សន្ទុះ​លឿន​ទៅមុខ​យ៉ាងខ្លាំង​។ ការអនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​លើ​វិស័យកសិកម្ម និង​ឧស្សាហកម្ម​បាន​ទទួល​ជោគជ័យ​យ៉ាងសម្បើម​។ សក្ខីភាព​នៃ​ការរីក​ចម្រើន​នេះ​មាន​ដូចត​ទៅ៖

  • ចាប់ពី​ឆ្នាំ​១៩៣៣មក៖
    • ឧស្សាហកម្ម​បាន​កើន​ឡើង​ដល់​ទៅ​២៣៨%
    • ពាណិជ្ជកម្ម​បាន​កើន​ពី១២៥ ទៅ​១៧៨%
    • ផលទុនជាតិ​បាន​កើន​ឡើង​ពី៤៥ ៥០០លាន​រូប ទៅ១០៥០០០លាន​រូប។
  • ក្នុង​អំឡុង​១០ឆ្នាំ(១៩២៨ - ១៩៣៩) ផលិតផល​ស្រូវសាលី ស្ករ ប្រេងកាត​បាន​កើន​ទ្វេជា​ពីរ កប្បាស​បាន​កើន​ជា​បួន -ល-។

ស្ថានភាពវប្បធម៌ និងសង្គម[កែប្រែ]

វប្បធម៌៖[កែប្រែ]

មូលដ្ឋាន​នៃវប្បធម៌​ស្ថិត​នៅលើ​​ប្រាកដ​និយម និង​ប្រលោមនិយម​បដិវត្ត​។ លើ​មូលដ្ឋាន​នេះ វប្បធម៌​ថ្មី​របស់​សហភាព​សូវៀត​សំដៅ​រក​ការអប់រំ​សុទិដ្ឋិនិយម​ចំពោះ​អនាគត​មនុស្ស​លោក​។ ការអប់រំ​ខាង​ស្ថាបនា និង​អប់រំ​ឲ្យ​មាន​ចិត្ត​ក្លៀវក្លា​ស្រឡាញ់​យុត្តិធម៌ មនុស្សធម៌ និង​ការពារ​ផលប្រយោជន៍​រួម (មនុស្សជាតិ) -ល-។

សង្គម៖[កែប្រែ]

សហភាព​​សូវៀត​​បាន​លុប​​បំបាត់​​ចោល​​អស់​នូវ​វណ្ណៈ​ផ្សេងៗ​ក្នុង​សង្គម ហើយ​បាន​លើក​តម្កើង​វណ្ណៈ​ពលករ (ពលករ​ខាងបញ្ញា និង​ពលករ​ខាងហត្ថកម្ម) ដែល​បាន​ទទួល​ការធានា​ផ្សេងៗ​ពី​ក្រសួង​សន្តិសុខ​សង្គមជាតិ​ដូច​ត​ទៅ៖

  • មនុស្ស​គ្រប់រូប​ត្រូវ​តែ​មាន​ការងារ​ធ្វើ
  • មនុស្ស​គ្រប់រូប​ត្រូវ​ទទួល​ការធានា​ពី​រដ្ឋ​ចំពោះ​ជរាភាព ឬ​ចំពោះ​ជម្ងឺ -ល-។


ម្យ៉ាងទៀត​ការសិក្សា​បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត។ យ៉ាង​ណា​មិញ​ក្នុង​ឆ្នាំ​១៩១៧ មាន​ប្រជាពលរដ្ឋ​ចំនួន​១៣០​លាន​នាក់​ជា​អនក្ខរជន។ ដល់​ឆ្នាំ​១៩៣៧ អនក្ខរភាព​ត្រូវ​បាន​លុប​បំបាត់​ស្ទើរ​អស់​ទាំងស្រុង​ពី​សហភាព​សូវៀត​។

សហភាពសូវៀតក្នុងឆ្នាំ១៩៣៩[កែប្រែ]

លទ្ធផល​នៃ​បំលាស់ប្តូរ​ខាង​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​បាន​ប្រែប្រួល​តាំង​ពី​បដិវត្តន៍​ខែតុលា​ឆ្នាំ​១៩១៧​រហូតមក បាន​ធ្វើ​ឲ្យ​សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត​ប្រែក្លាយ​ទៅជា​មហាអំណាច​មួយ​យ៉ាង​ធំ​ទាំង​ខាង​ឧស្សាហកម្ម ទាំង​ខាងសឹក និង​ខាង​មនោគមន៍វិជ្ជា​ទៀតផង​។ គ្មាន​ប្រទេស​ណាមួយ ក្រៅ​ពី​សហភាពសូវៀត​ខ្លួនឯង អាច​នឹក​ស្មាន​បាន​ថា សហភាព​សូវៀត​មាន​សន្ទុះរីក​ចម្រើន​យ៉ាង​អស្ចារ្យ​ដូចនេះ​ឡើយ​ទោះ​ជា​ប្រទេស​អាឡឺម៉ង់​ក៏​ដោយ​៕

ឯកសារវិភាគ[កែប្រែ]

  • សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០


Cite error: <ref> tags exist for a group named "lower-alpha", but no corresponding <references group="lower-alpha"/> tag was found

  1. "ARTICLE 124". Archived from the original on 2 ខែមករា 2019. Retrieved 4 ខែកុម្ភៈ 2019. Unknown parameter |url-status= ignored (help)
  2. "Article 52". Archived from the original on 16 ខែកុម្ភៈ 2019. Retrieved 4 ខែកុម្ភៈ 2019. Unknown parameter |url-status= ignored (help)
  3. Jan Plamper, The Stalin Cult: A Study in the Alchemy of Power (2012).
  4. Isaac Deutscher, Stalin: A Polityical Biography (2nd edition, 1961) chapters 7-9 online
  5. T. B. Bottomore. A Dictionary of Marxist thought. (Wiley-Blackwell, 1991). p. 54.
  6. Historical Dictionary of Socialism. James C. Docherty, Peter Lamb. Page 85. "The Soviet Union was a one-party Marxist-Leninist state".
  7. Ideology, Interests, and Identity Archived 21 July 2013 at the វេយប៊ែខ ម៉ាស៊ីន.. Stephen H. Hanson. Page 14. "the USSR was officially a Marxist-Leninist state".
  8. The Fine Line between Enforcement of Human Rights Agreements and the Violation of National Sovereignty: The Case of Soviet Dissidents Archived 8 August 2014 at the វេយប៊ែខ ម៉ាស៊ីន.. Jennifer Noe Pahre. p. 336. "[...] the Soviet Union, as a Marxist-Leninist state [...]". p. 348. "The Soviet Union is a Marxist–Leninist state".
  9. Leninist National Policy: Solution to the "National Question"? Archived 8 August 2014 at the វេយប៊ែខ ម៉ាស៊ីន.. Walker Connor. Page 31. "[...] four Marxist-Leninist states (the Soviet Union, China, Czechoslovakia and Yugoslavia)[...]".
  10. "Law of the USSR of March 14, 1990 N 1360-I 'On the establishment of the office of the President of the USSR and the making of changes and additions to the Constitution (Basic Law) of the USSR'". Garant.ru. Archived from the original on 13 ខែសីហា 2011. Retrieved 12 ខែកក្កដា 2010. Unknown parameter |url-status= ignored (help)
  11. ១១,០ ១១,១ "GDP – Million – Flags, Maps, Economy, Geography, Climate, Natural Resources, Current Issues, International Agreements, Population, Social Statistics, Political System". Archived from the original on 12 ខែមិថុនា 2018. Retrieved 29 ខែសីហា 2018. Unknown parameter |url-status= ignored (help)
  12. Television documentary from CC&C Ideacom Production, "Apocalypse Never-Ending War 1918–1926", part 2, aired at Danish DR K on 22 October 2018.