សាកលវិទ្យាល័យភូមិន្ទតាកែវ

ពីវិគីភីឌា

អតីតសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត


*****-----

នៅពេលយើងធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តកំពត​តាម​បណ្តោយ​​ផ្លូវជាតិលេខ៣ ហួសព្រំប្រទល់រវាងខេត្តតាកែវ-កំពតបន្តិច យើងនឹងបានឃើញស្លាកមួយនៅខាងស្ដាំដៃ ដែលគេសរសេរថា "សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត" ជាមិនខាន។

សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត គឺជាអតីតសាកលវិទ្យាល័យ​ដ៏ធំ​មួយ​ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលបាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៥ ក្នុងសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ សាកល​វិទ្យា​ល័យ​ដែលជាស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុនេះ មាន​ទីតាំងស្ថិតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្ត​កំពត។ សាកលវិទ្យាល័យនេះធ្លាប់ជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្តល់ចំណេះដឹងដល់ពលរដ្ឋនៅខេត្តតាកែវ និងកំពត និង​ខេត្តដទៃទៀត នៅខាងភូមិភាគនិរតីនេះ។ វិទ្យាល័យនេះមាន២ មហា​វិទ្យាល័យគឺ៖ មហាវិទ្យាល័យអគ្គិសនី និង មហា​វិទ្យាល័យ​សាគរសាស្រ្ត (សិក្សាអំពីសមុទ្រ) ដែលមានសាកលវិទ្យាធិការ គឺ​លោកបណ្ឌិតភូ ស៊ីអ៊ុយ (បណ្ឌិត គីមីវិទ្យា) ដែលលោក​ជារដ្ឋលេខា​ធិការ​ក្រសួងអប់រំ នៅពាក់កណ្តាល​ទសវត្សឆ្នាំ១៩៦០ (កាល​នោះ​មិន​ទាន់មានរដ្ឋមន្រ្តីអប់រំនៅឡើយ)។ ប៉ុន្តែគួរឲ្យស្ដាយ ដែល​បច្ចុប្បន្ន​អតីតសាកលវិទ្យាល័យនេះ គឺបន្សល់ទុកតែ​ស្លាកស្នាម​សំណង់​អាគារ​ចាស់ៗមួយចំនួនប៉ុណ្ណោះ ហើយ​បរិវេណ​សាលាស្ទើរ​តែក្លាយ​វាលស្មៅសម្រាប់ហ្វូងគោក្របីរបស់ប្រជាជនដែលរស់នៅជុំវិញ។

ម្យ៉ាងវិញទៀត នៅពេលដែលយើងឡើងទៅដល់កំពូល យើង​នឹង​អាច​មើលឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលនៃជួរភ្នំមេអំបៅ ភ្នំ​នរាយណ៍ និងជួរភ្នំច្រើនទៀតផងដែរ។

ប៉ុន្តែនៅពេលថ្មីៗនេះក៏មានព័ត៌មានខ្លះបាននិយាយថា នឹងមាន​គម្រោង​បង្កើតសាកលវិទ្យាល័យថ្មីមួយ នៅលើទីតាំង​សាកល​វិទ្យា​ល័យ​ចាស់នេះផងដែរ។

ដោយ៖Ty Sareun