សាងខ្លួនឯង (សៀវភៅ)

ពីវិគីភីឌា

សាងខ្លួនឯង គឺជាចំនងជើងសៀវភៅ​ផ្នែក​ចិត្តវិទ្យា និង​ទស្សនវិជ្ជា ដែល​លោក ស៊ា ប៊ុនភេង បាន​និពន្ធ​និង​បានបោះពុម្ពលើកដំបូងនៅឆ្នាំ១៩៧៣។ ហើយក្រោយមកទៀត ក៏មានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់គ្នា។

សេចក្ដីផ្ដើម[កែប្រែ]

សៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស ៣ ប្រភេទរស់នៅ៖

  • ប្រភេទ ទី១ សាងសេចក្តីសុខ​ឲ្យ​ដល់ខ្លួនឯងនិងពិភពលោក
  • ប្រភេទទី២ បំផ្លិចបំផ្លាញសេចក្តីល្អ សុខ សន្តិភាពរបស់ខ្លួននិងពិភពលោក និង
  • ប្រភេទទី៣ មិនបានបំផ្លិចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខ សន្តិភាព ដល់ខ្លួនឯង និងពិភពលោកដែរ ។

មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរសទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួន​ឲ្យ​បានល្អពិតៗ។

គុណសម្បត្តិទាំង៤០ប្រការនៃមហាបុរស[កែប្រែ]

1- អនាម័យ​ (good health, hygiene)

2- ភាពជាអ្នកមិនភ្ញាក់ផ្អើល (calmness)

3- ភាពជាអ្នកមានចិត្តរីករាយស្រស់ស្រាយ (cheerfulness)

4- គោលបំណង (aim, conscientiousness)

5- ភាពជាអ្នកមិនអស់សង្ឃឹម (hopefulness, resilience)

6- ការមិនតុញតុះចំពោះសេចក្តីនឿយលំបាក (energy)

7- ភាពជាអ្នកមានចិត្តរឹងប៉ឹង (strong-mindedness)

8- ភាពជាអ្នកទៀងត្រង់ចំពោះពេលវេលា (exactitude)

9- ភាពជាអ្នកមាំទាំប្រឹងប្រែង (activeness)

10- ការធ្វើការស្មើចុងស្មើដើម (steadiness)

11- សមាធិ (concentration)

12- ក្លាហានមិនរួញរាក្នុងកាលធ្វើអ្វីមិនសម្រេច (courage, endurance)

13- ពិធីការ (etiquette, method, protocol)

14- ភាពជាអ្នកមានរបៀប (orderliness)

15- ការត្រិះរិះ (ឧបនិជ្ឈាន) (meditation, reflection)

16- ភាពជាអ្នកល្អិតល្អ​ (thoroughness)

17- ការមានហេតុផលត្រឹមត្រូវ (អនុមាន) (right reasoning)

18- សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (good judgment)

19- ជំនឿក្នុងខ្លួនឯង (self-confidence)

20- សេចក្តីរហ័សរហែង (rapidity)

21- ការសង្កេត (observation)

22- សម្បជញ្ញៈ (perception)

23- ការមិនរអែងរអាចំពោះបុគ្គលដទៃ (positiveness)

24- ការធ្វើខ្លួន​ឲ្យ​ជាទីគាប់ចិត្តដល់ជនដទៃ (charming personality)

25- ការដឹងកាលៈទេសៈ (diplomacy, tact)

26- ការប្រយ័ត្នប្រយែង (precaution)

27- បដិភាណ (ការ​ឈ្លាសវៃ) (intuition)

28- ការពារខ្លួនឯង (self-defense)

29- ធ្វើខ្លួន​ឲ្យ​គេជឿជាក់បាន (trustworthiness)

30- ការនិយាយ​តែ​សេចក្ដី​ពិត (truthfulness)

31- ភាពជាអ្នកល្អ (nobility)

32- ធ្វើខ្លួន​ឲ្យ​សមនឹងកិត្តិយស (dignity)

33- សេចក្តីចេះដឹង (វិជ្ជា​) (knowledge)

34- សេចក្តីចាំ (memory)

35- ការហ្វឹកហាត់ខ្លួនឯង (self-culture)

36- មនោគតិ (imagination)

37- ការជួយខ្លួនឯង (self-help)

38- ការឈ្នះខ្លួនឯង (self-control)

39- ការមិនបោះបង់សេចក្តីព្យាយាម (perseverance)

40- មនោមយិទ្ធិ (ចិត្តានុភាព) (will power)។

ពេលវេលាដែលគប្បីប្រតិបត្តិគុណសម្បត្តិខាងលើ[កែប្រែ]

បណ្តាគុណសម្បត្តិទាំង ៤០ ប្រការនេះ ត្រូវប្រតិបត្តិតម្រូវទៅតាមពេលវេលា៖

  • គុណសម្បត្តិពី (១) ដល់ (៧) ត្រូវប្រតិបត្តិចាប់ពីរលឹកពីដំណេករហូតដល់ធ្វើការ
  • គុណសម្បត្តិពី (៨) ដល់ (២០) ត្រូវប្រតិបត្តិក្នុងពេលកំពុងធ្វើការងារ
  • គុណសម្បត្តិពី (២១) ដល់ (២២) ត្រូវប្រតិបត្តិក្នុងវេលាទំនេរ-ដើរលេង ឬត្រឡប់ពីកន្លែងធ្វើការមកវិញ
  • គុណសម្បត្តិពី (២៣) ដល់ (៣២) ត្រូវប្រតិបត្តិក្នុងវេលាធ្វើការទាក់ទងនឹងជនដទៃ
  • គុណសម្បត្តិពី (៣៣) ដល់ (៣៤) ត្រូវប្រតិបត្តិក្នុងពេលនៅផ្ទះ
  • គុណសម្បត្តិពី (៣៥) ដល់ (៣៦) ត្រូវប្រតិបត្តិក្នុងវេលាដេកមុនលក់ និង
  • គុណសម្បត្តិពី (៣៧) ដល់ (៤០) ត្រូវប្រតិបត្តិប្រកបនឹងគុណសម្បត្តិដទៃទៀតទាំងអស់។