សាច់គោអាំងនិងជ្រក់

ពីវិគីភីឌា


សាច់គោអាំង+ជ្រក់[កែប្រែ]

មុខម្ហូបនេះគេនិយមធ្វើជាគ្រឿងក្លែមក្នុងកម្មវិធីនានា
*គ្រឿងផ្សំ

- សាច់គោល្អ ឬសាច់ជាប់ខ្លាញ់ តាមចំណង់អ្នកបរិភោគ -​ម្ទេសក្រហម ( សម្រាប់អ្នកមិនចេះហិរមិនបាច់ដាក់ក៏បាន ) - គល់ស្លឹកគ្រៃ - រំដេង - ខ្ជាយ - សំបកក្រូចសើច - ខ្ទឹមស - ខ្ទឹមក្រហម - សណ្តែកដីលីង - ស្ករស ឬ ស្ករត្នោត - គ្រឿងការី - សាច់ដូងទុំ - អំបិល ទឹកត្រី - ម៉្សៅស៊ុប - ល្ហុងចាស់ - ត្រសក់ - ការ៉ុត - ទឹកខ្មេះ *វិធីធ្វើសាច់គោ - យកសាច់គោហាន់ជាបន្ទះស្តើងៗល្មមហើយទុកមួយអន្លើរសិន

- យកគ្រឿង គល់ស្លឹកគ្រៃ រំដេង ខ្ជាយ សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម គ្រឿងការី អំបិល បុកចូលគ្នាអោយម៉ដ្ឋ -យកសាច់ដូងទុំពូតយកទឹកដើម

- យកសណ្តែកដីលីងបុកតែកុំអោយល្អិតពេក

- យកគ្រឿងដែលបុកហើយ និងសណ្តែកដី ដាក់លាយចូលគ្នាហើយថែមម៉្សៅស៊ុប ទឹកត្រី ​​​​​​​​​​អោយល្មមទើបយកសាច់គោមកប្រលាក់ជាមួយគ្រឿងអោយសព្វរួចយកមកដោតឈើចង្កាក់ហើយដាក់អាំងជាការស្រេច ។


*វិធីធ្វើជ្រក់

-  យកល្ហុង ការ៉ុត ត្រសក់មកឈូសជាសសៃ ហើយដាក់ស្ករ អំបិល ទឹកខ្មេះ ផ្អាប់វារវាងប្រាំម៉ោងទើបអាចទទួលទានបាន ។