សាបះ
| សាបះ Sabah (ម៉ាឡេ) | |||
|---|---|---|---|
| រដ្ឋ | |||
| រដ្ឋសាបះ Negeri Sabah | |||
| |||
| រហស្សនាម: Negeri Di Bawah Bayu[១] "ដីក្រោមខ្យល់"[២] | |||
| បាវចនា: Sabah Maju Jaya[៣] "សាបះសូមពរជ័យ" | |||
| ចម្រៀង: Sabah Tanah Airku[៤] "សាបះ មាតុភូមិខ្ញុំ" | |||
| ប្រទេស | |||
| និម្មិតឡើងក្រោមចក្រភពប៊្រុយណេ | សតវត្សរ៍ទី១៥ | ||
| បរណេអូខាងជើងប៊្រិថេន | ១៨៨២ | ||
| ក្រោមការត្រួតត្រាជប៉ុន | ១៩៤២ | ||
| ក្លាយជារាជាណានិគមរបស់អង់គ្លេស | ១៥ កក្កដា ១៩៤៦ | ||
| ររាជធានី (និងទីក្រុងធំបំផុត) | កូតាគីណាបាលូ | ||
| បំណែងចែក | បញ្ជី
| ||
| រដ្ឋាភិបាល | |||
| • Body | សភានីតិបញ្ញត្តិរដ្ឋសាបះ | ||
| • ព្រះប្រមុខរដ្ឋកំពូល | មូសា អាម៉ាន់ | ||
| ផ្ទៃក្រឡា[៥] | |||
| • សរុប | ៧៣៩០៤ គម2 (២៨.៥៣៤ ម៉ាយ ការ) | ||
| កម្ពស់ខ្ពស់បំផុត | ៤០៩៥ m (១៣៤៣៥ ft) | ||
| ប្រជាជន (២០២០)[៥] | |||
| • សរុប | ៣,៤១៨,៧៨៥ (ទី៣) | ||
| • សន្ទភាព | ៤៦/km2 (១២០/sq mi) | ||
| ប្រជាសាស្ត្រ (២០២០)[៥] | |||
| • ក្រុមជនជាតិ | |||
| សន្ទស្សន៍រដ្ឋ | |||
| • HDI (២០១៩) | ០.៧១០ (high) (ទី១៥)[៦] | ||
| ល្វែងម៉ោង | MST[៧] (ម.ស.ស.+៨) | ||
| ក្រមប្រៃសណីយ៍ | 88xxx ទៅ 91xxx | ||
| កូដហៅទូរស័ព្ទ | ០៨៧ (ស្រុកក្នុង) ០៨៨ (កូតាគីណាប៊ូឡា និងឃូដាត់) ០៨៩ (ឡាហាដដាទូ សាន់ដាកាំន និងតាវ៉ាវ)[៨] | ||
| ក្រមអ.ម.អ. ៣១៦៦ | MY-12 | ||
| អតីតនាម | បរណេអូខាងជើង | ||
| ភាសាផ្លូវការ | |||
| ទិសបើកបរ | ឆ្វេង | ||
| គេហទំព័រ | គេហទំព័រផ្លូវការ | ||
សាបះ (ភាសាម៉ាឡេ៖ Sabah) គឺជារដ្ឋមួយនៃប្រទេសម៉ាឡេស៊ី ដែលមានទីតាំងស្ថិតនៅភាគខាងជើងកោះបរណេអូក្នុងតំបន់ម៉ាឡេស៊ីខាងកើត។ សាបះមានព្រំប្រទល់គោកជាប់រដ្ឋសារ៉ាវ៉ាក់របស់ម៉ាឡេស៊ីមួយទៀតនៅភាគនិរតី និងខេត្តកាលីម៉ាន់តាន់ខាងជើងរបស់ប្រទេសឥណ្ឌូណេស៊ីនៅភាគខាងត្បូង។ ទឹកដីសហព័ន្ធនៃឡាប័នគឺស្ថិតនៅកោះតូចមួយមានចម្ងាយមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋមួយនេះទេ។ កូតាគីណាបាលូគឺជាទីក្រុងរដ្ឋធានី និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ និងជាអាសនៈនៃរាជរដ្ឋាភិបាលរដ្ឋសាបះ។ ទីប្រជុំជនសំខាន់ៗផ្សេងទៀតនៅរដ្ឋសាបះរួមមាន សាន់ដាកាំន និងតាវ៉ាវ។ ជំរឿននៅក្នុងឆ្នាំ២០២០ បានកត់ត្រាប្រជាជននៃរដ្ឋនេះក្នុងចំនួន ៣,៤១៨,៧៨៥ នាក់។[៥] សាបះមានអាកាសធាតុអេក្វាទ័រ ជាមួយនឹងព្រៃត្រូពិចដែលសម្បូរទៅដោយប្រភេទសត្វនិងរុក្ខជាតិចម្រុះច្រើនបែប។ រដ្ឋនេះមានជួរភ្នំដ៏វែងអន្លាយនៅភាគខាងលិចដែលបង្កើតបានជាផ្នែកមួយនៃឧទ្យានជាតិជួរក្រកគើរ។ ទន្លេគីណាបាតាំងងាន់ ដែលត្រួវជាទន្លេវែងបំផុតទីពីរក្នុងប្រទេសម៉ាឡេស៊ី គឺហូរកាត់រដ្ឋសាបះ។ ចំណុចខ្ពស់បំផុតនៃរដ្ឋសាបះគឺ ភ្នំគីណាបាលូ ហើយក៏ត្រូវជាចំណុចខ្ពស់បំផុតក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
ឯកសារយោង
[កែប្រែ]- ↑ "(ជាភាសាម៉ាឡេ) Mengenai Sabah" [About Sabah]. រដ្ឋាភិបាលសាបះ. Archived from the original on 19 May 2016. Retrieved 2 March 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "About Sabah". Sabah State Government. Archived from the original on 20 May 2016. Retrieved 2 March 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "The Meaning of the Sabah State Crest". Sabah State Government. Archived from the original on 2 March 2026. Retrieved 2 March 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Lagu-Lagu Patriotik" [Patriotic Songs] (in ម៉ាឡេ). Sabah State Government. Archived from the original on 20 May 2016. Retrieved 20 May 2016.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ ៥,០ ៥,១ ៥,២ ៥,៣ "Key Findings Population and Housing Census of Malaysia 2020". Department of Statistics, Malaysia. Archived from the original on 18 April 2022. Retrieved 2 March 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Subnational Human Development Index (2.1) [Sabah – Malaysia]". Global Data Lab of Institute for Management Research, Radboud University Nijmegen. Retrieved 2 March 2026.
- ↑ Helmer Aslaksen (28 June 2012). "Time Zones in Malaysia". Department of Mathematics, Faculty of Science, National University of Singapore. Archived from the original on 21 May 2016. Retrieved 2 March 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Area codes in Sabah". cybo.com. Archived from the original on 17 August 2016. Retrieved 2 March 2026.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help)
តំណភ្ជាប់ក្រៅ
[កែប្រែ]| ស្វែងយល់បន្ថែមអំពីសាបះលើ គម្រោងបងប្អូនរបស់វិគីភីឌា: | |
| រូបភាពនិងមីឌាពី Wikimedia Commons | |
| អត្ថបទប្រភពដើមពីវិគីប្រភព | |
| សៀវភៅពុម្ពពីវិគីសៀវភៅ | |
