សាប់ប៉ូរ៉ូ
សាប់ប៉ូរ៉ូ (ជប៉ុន: 札幌市 , អៃនុ: サッ・ポロ・ペッ) គឺជាក្រុងធំមួយដែលបម្រើការជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងនយោបាយ មានទីតាំងស្ថិតនៅភាគនិរតីនៃកោះហុកកៃដូ និងជាទីរួមខេត្តនៃកោះហុកកៃដូ ដែលជាខេត្តភាគខាងជើងបំផុតរបស់ប្រទេសជប៉ុន ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ១,១២១.២៦ គីឡូម៉ែត្រការ៉េ ។[១] ទីក្រុងសាប់ប៉ូរ៉ូមានប្រជាជនប្រមាណ ១.៩៧ លាននាក់ (ប្រហែល ២.៥ លាននាក់នៅក្នុងតំបន់ទីប្រជុំជនសាប់ប៉ូរ៉ូ) ដែលធ្វើឱ្យវាក្លាយជាទីក្រុងធំទីប្រាំតាមចំនួនប្រជាជននៅក្នុងប្រទេសជប៉ុន ។[២]

កាលដើមឡើយទីនេះ គឺជាទីនេះជាមជ្ឈមណ្ឌលសំខាន់បំផុតរបស់ជនជាតិអៃនុ ដែលជាជនជាតិដើមភាគតិចនៃកោះនេះ ការតាំងទីលំនៅតូចៗរបស់ជប៉ុនដំបូងគេបានលេចឡើងនៅនៅឆ្នាំ ១៨៦៦ នៅពេលដែលព្រែកមួយត្រូវបានស្ថាបនាឡើយមានឈ្មោះថា «ព្រែកអូតូម៉ូ» តែត្រូវបានប្តូរឈ្មោះទៅជា «ទន្លេសូសី»។ ការបង្កើតទីក្រុងនេះត្រូវបានចាត់ទុកថាជាឆ្នាំ ១៨៦៨ ក្នុងសម័យមេជី បានអភិវឌ្ឍជាទីក្រុងទំនើបមួយ ដោយផ្តោតលើការអប់រំ និងឧស្សាហកម្ម។ ការបង្កើតគណៈកម្មការអភិវឌ្ឍន៍ហុកកៃដូក្នុងឆ្នាំ ១៨៦៩ មក ទីក្រុងសាប៉ូរ៉ូបានបន្តអភិវឌ្ឍជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍហុកកៃដូ។ [៣]
រដ្ឋបាល
[កែប្រែ]សាប់ប៉ូរ៉ូបច្ចុប្បន្នមានខណ្ឌរដ្ឋបាលចំនួន ១០ មានដូចជា :
• ខណ្ឌឈូអូ (Chuo-ku)
• ខណ្ឌគីតា (Kita-ku)
• ខណ្ឌហ៊ីហ្គាស៊ី (Higashi-ku)
• ខណ្ឌស៊ិរ៉ូអ៊ីស៊ី (Shiroishi District)
• ខណ្ឌអាត្ស៊ូបេត្ស៊ូ (Atsubetsu Ward)
• ខណ្ឌតូយ៉ូហ៊ីរ៉ា (Toyohira Ward)
• ខណ្ឌគីយ៉ូតា (Kiyota Ward)
• ខណ្ឌមីណាមិ (Minami-ku)
• ខណ្ឌនីស៊ិ (Nishi-ku)
• ខណ្ឌតេអ៊ីណេ (Teine Ward)
ឯកសារយោង
[កែប្រែ]- ↑ "Visit Sapporo : The Official Travel Guide to Sightseeing in Sapporo". Visit Sapporo : The Official Travel Guide to Sightseeing in Sapporo (in American English). Retrieved 2026-08-27.
- ↑ "data | Investment Opportunities in Japan's Regions - Investing in Japan - Japan External Trade Organization". ジェトロ (in អង់គ្លេស). Retrieved 2026-08-27.
- ↑ 札幌市. "札幌市のあらまし". 札幌市 (in ជប៉ុន). Retrieved 2026-08-27.