ផ្នែកទំនាក់ទំនងសង្គមដុនបូស្កូព្រះសីហនុ

ពីវិគីភីឌា
អាគារផ្នែកទំនាក់ទំនងសង្គម

ផ្នែកទំនាក់ទំនងសង្គម គឺជាផ្នែកមួយដែលបានឡើង នៅខែ តុលា ឆ្នាំ ២០០៧ នៅក្នុង ​សាលាដុនបូស្កូខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ។ ផ្នែកនេះបានចាប់ផ្តើមជាមួយនឹងសិស្សចំនួន ១២នាក់ (ប្រុស) ដែលមកពីគ្រួសារក្រីក្រ ក្នុងគោលបំណង​ផ្តល់អោយ​ពួកគេ​នូវ​ជំនាញបច្ចេកទេស
ដែលទាក់ទងនឹងព័ត៌​មានសង្គម និងការផ្សព្វផ្សាយ​ព័ត៌​មានជាដើម។ ផ្នែកទំនាក់ទំនងសង្គមក៏ដូចជាផ្នែកដទៃទៀតដែលមាននៅក្នុងសាលាបច្ចេក
ទេសដុនបូស្កូខេត្តព្រះសីហនុដែរ តែកំណត់​ត្រឹមតែ​សិស្ស​ ១២នាក់ទេក្នុងមួយឆ្នាំៗ បន្ទាប់មកដោយមានការរីកចំរើនចំពោះការអប់រំ និងគុណភាពសិក្សា គណៈគ្រប់គ្រងផ្នែកទំនាក់ទំនងសង្គមបាន​សម្រេចចិត្តជ្រើសរើសសិស្សបន្ថែមរហូតដល់ ២០នាក់ក្នុងមួយឆ្នាំៗ ហើយនឹងមានគំរោងបន្ថែមនូវសិស្សស្រីខ្លះទៀតនៅបន្ទាប់ពីឆ្នាំ២០១១ ព្រោះមុខវិជ្ជាដែលត្រូវសិក្សាក្នុងផ្នែកសមស្របទៅនឹងសិស្សស្រី ហើយបន្ទាប់ពីបញ្ចប់សិស្សស្រីនឹងអាចដើរតួចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ ផ្នែកនេះទទួលយុវជន​ដែលមកពីតំបន់​ផ្សេងៗ
នៅ ប្រទេស​​​ក​ម្ពុជាមានគ្រួសារមួយចំនួនធំដែលមាន​ជីវភាព​ក្រលំបាកពិសេសនោះ​គឺមិនមានលទ្ធភាពអោយកូនចូលរៀន នៅសា​លា​ដែលបង់ថ្លៃ​ដើម្បីជាការចូលរួមកសា​ងធនធាន មនុស្ស​នៅប្រទេស​កម្ពុជា​ អោយបានរីកចំរើនឡើងនូវផ្នែកប្រព័ន្ធព័ត៌​មានដូចជា
ភាសាអង់គ្លេស ប្រព័ន្ធអ៊ីនធើណែត កាសែត ទស្សនាវដ្តី វិទ្យុ ទូរទ​ស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយដទៃៗទៀត ។

ដុនបូស្កូពិភពលោកចាប់ផ្តើមអនុវត្តន៍ផ្នែកព័ត៌មាននេះចាប់តាំងពីកិច្ចការដំបូងរបស់លោកឪពុក បងប្រុស ​បងស្រីដែលជាក្រុមគ្រួសារ​​សាឡេស៊ាន នៅប្រទេសអ៊ីតាលីនៅក្នុងសត្សវត្សទី ១៩ ។ ចំពោះដុនបូស្កូលោកបាន​ផ្តល់នូវសំភារៈ​សំខាន់ៗ​ជាច្រើនដែល​ ជាឧបករណ៍សំរាប់បង្ហាត់
បង្រៀនដល់យុវជន ជាពិសេសនោះចំពោះយុវជនដែលក្រីក្រ ។ លោកឪពុក​មាន​ម៉ាស៊ីន​បោះពុម្ព ហើយ​លោកបាន ធ្វើការបោះពុម្ភ សៀវភៅ ទស្សនាវដ្តី ការសែតផ្សេងៗ…។ បន្តិចម្តងៗ អ្នកដឹកនាំក្រុម​គ្រួសារ​សាឡាស៊ាន​ទូទាំងពិភព​លោក បានដាក់ឈ្មោះផ្នែកនេះ ​ថាផ្នែកទំនាក់ទំនងសង្គម (SOCIAL COMMUNICATION SECTION) ទាក់ទង​នឹងផ្នែក​ទំនាក់ទំនងសង្គមនេះដែរ ក៏បានផ្តើមអភិវឌ្ឍអោយមាននៅតាម​បណ្តាប្រទេសមួយ​ចំនួន ដូចជា ភីលីពីន ឥណ្ឌា កូរ៉េខាងត្បូង …ដែល​បណ្តាប្រទេសទាំងនោះកំពុងតែធ្វើ និងអនុវត្តន៍​ផ្នែកនេះយ៉ាងល្អប្រសើរ ដូចជា ការបោះពុម្ព កាសែត​ វីដេអូ ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ … ។

សូមបញ្ជាក់ថា ផ្នែកទំនាក់ទំនងសង្គម គឺទើបតែមានក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុតែមួយទេ)
ពីមួយឆ្នាំទៅមួយឆ្នាំ ផ្នែកទំនាក់ទំនងសង្គម នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ​មានការ​អភិវឌ្ឍន៍​ឈានទៅមុខយ៉ាង​ ខ្លាំង​ទៅ​លើគុណភាពនៃការ​សិក្សាអប់រំ សីលធម៌ សុជីវធម៌ និងមានការពង្រឹងពីស​ក្តានុពល​​​​ភាព​បច្ចេកទេសរបស់ខ្លួនមាន​ន័យ​ថា ប្រមូលផ្តុំលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់ (ខ្មែរ-បរទេស)ទំនាក់ទំនង ភាសាអង់គ្លេស និងសំភារៈឧបករណ៍​ទំនើប​ៗ​ស្របតាមសម័យកាលវិទ្យាសាស្រ្តជាច្រើន ។ លើសពីនេះទៅទៀត ផ្នែកទំនាក់ទំនងសង្គមក៏បានបែងចែកជំនាញធំៗពីរ (ក្នុងឆ្នាំទីពីរ) គឺជំនាញវែបម៉ាស់ស្ទើ (Webmaster) និង កាត់តវីដេអូ វិទ្យុ… (Audio Editor) ទន្ទឹងនឹងនោះផ្នែកក៏នៅតែពង្រឹងមុខវិជ្ជាផ្សេងៗដូចជា៖

  • មុខវិជ្ជាសារព័ត៌មាន (កាសែត ទស្សនាវដ្តី ទូរទស្សន៍ វីដេអូ ការធ្វើបទសម្ភាសន៍....)
  • ភាសាអង់គ្លេស (ស្តាប់ និយាយ សសេរ…)
  • រដ្ឋបា​លសាធារណៈ វប្បធម៌ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងព័ត៌មានវិជ្ជា …សំរាប់ឆ្នាំទីពីរ​ ចំពោះឆ្នាំទីមួយ​រៀនពី​មូលដ្ឋានគ្រឹះផ្សេងៗដូចបានរៀបរា​ប់ខាង​លើ ។

មុខវិជ្ជាសំខាន់ៗទាំងពីរខាងក្រោម ៖

  • ជំនាញវែបម៉ាស្ទើ (Webmaster) សិក្សាសង្កត់ធ្ងន់ទៅលើការបង្កើតវិបសាយ រចនាវិបភេក ឡូហ្គូ រៀនពីភាសាអ៊ីធើណែត ( HTML JAVA ASP PHP…) ប្រើប្រាស់អ៊ីម៉េល និងកម្មវិធីផ្សេងៗ ដែលសិក្សាលើវិបសាយរបស់អ៊ីធើណែត ។
  • ជំនាញកាត់ត វីដេអូ វិទ្យុ… (Audio Editor) សំដៅលើការប្រើប្រាស់ម៉ាស៊ីនថត កាមារ៉ាវីដេអូ កាត់តវីដេអូ វីទ្យុ ទូរទស្សន៍ រៀនធ្វើជាពិធីករវិទ្យុ ទូរទស្សន៍ …។

ក្រុមវែបឌីហ្សាញវែបសាយ
ក្រុមផលិត និងកាត់តវីដេអូ
កុំព្យូរទ័រសំរាប់អនុវត្តន៍
ឧបករណ៍សំរាប់សិក្សា
ក្រុមនិស្សិតផ្នែកទំនាក់ទំនងសង្គមជំនាន់ទី១ និង២ ឆ្នាំ ២០០៩


ក្រុមនិស្សិតផ្នែកទំនាក់ទំនងសង្គមជំនាន់ទី២ ទទួលវិញ្ញាបនប័ត្រ