សិទ្ធនារី

ពីវិគីភីឌា

សិទ្ធនារី

មាត្រាទី១[កែប្រែ]

ឈរលើមូលដ្ខាននៃសិទ្ធិនិងសេរីភាព ស្រ្តីនិងបុរស ត្រូវមានភាពស្មើគ្នា នៅក្នុងសង្គមគ្រួសារនិងនៅលើគ្រប់វិស័យ នយោបាយ ពលរដ្ខ សេដ្ខកិច្ច សង្គមកិច្ច វប្បធ៏ម និង វិស័យផ្សេងៗទៀត ។

មាត្រា២[កែប្រែ]

រាល់ការរើសអើង និងអំពើហិង្សាលើស្រ្តី ត្រូវបានការពារដោយច្បាប់ ។

មាត្រា៣[កែប្រែ]

ស្រ្តីមានសិទ្ធដូចបុរស ចូលរួមការងារគ្រប់វិស័យក្នុងសង្គម តាមសមត្ថភាព និងជំនាញរបស់ខ្លួន

មាត្រា៤[កែប្រែ]

រាល់អំពើបង្ខិតបង្ខំ ឬ ពញ្ឈបការងាររបស់នារីភេទ មិនត្រូវធ្វើតាមទំនើងចិត្តឡើយ ។

មាត្រា៥[កែប្រែ]

កិចិ្ចការក្នុងគ្រួសារ និង ការអប់រំចិញ្ចឹម បីបាច់ថែរក្សាកូន ជាភារកិច្ចរួមរបស់បុរស និង ស្រ្តី ។

មាត្រា៦[កែប្រែ]

ការលក់ដូរ និង អាជីវកម្មផ្នែកពេស្យាចារលើស្ត្រីភេទ ជាអំពើ

  • រំលោភសិទ្ធមនុស្ស
  • ប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ

មាត្រា៧[កែប្រែ]

ស្រ្តីគ្រប់រូបមានសិទ្ធបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដោយសេរី និងមានសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតដូចបុរសដែរ ។

មាត្រា៨[កែប្រែ]

ស្ត្រីនិង បុរសមានសិទ្ធិស្មើគ្នា ចូលរួមសកម្មភាពការងារ ក្នុងរដ្ខាភិបាល អង្កការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តាមសម្ថភាពរបស់ខ្លួន ។

មាត្រា៩[កែប្រែ]

ស្ត្រីនិងបុរស មានសិទ្ធស្មើគ្នាក្នុងការផ្លាស់ប្តូរ ឬ រក្សាទុកនូវសញ្ជាតិរបស់ខ្លួន ។

មាត្រា១០[កែប្រែ]

ស្រ្តី និង បុរស មានសិទ្ធិស្មើគ្នាក្នុងការទទួល អាររូបករណ៏ សំរា់ការសិក្សា និងការទទួលសញ្ញាប័ត្រនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែក ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស ។

មាត្រា១១[កែប្រែ]

នារីគ្រប់រូបមានសិទ្ធរើបំរះ ដើម្បីទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន លើរាលការងារ ដែលប្រព្រឹត្តផ្ទុយ និង សេចក្តីថ្លៃថ្នូររបស់ស្ត្រីភេទ ។

មាត្រា១២[កែប្រែ]

ស្ត្រីគួរមាន កូនតិច ដើម្បីធានាសុខភាពរបស់ម្តាយ និង ទារក ព្រមទាំងជួយកាត់បន្ថយនូវកង្វះខាតក្នុងគ្រួរសារ ។ ជាពិសេសរដ្ខត្រូវធានា នូវសេវាកម្មសមស្របដែលទាក់ទិន ទៅនិងការពរពោះ ការសំរាលកូន ។

មាត្រា១៣[កែប្រែ]

នារីគ្រប់រូបមានសិទ្ធចូលរួម ក្នុងសកម្មភាពកំសាន្តកីឡា និង រាល់ទិដ្ខភាពនៃជីវភាព វប្បធម៏ទាំងឡាយ ។

មាត្រា១៤[កែប្រែ]

រដ្ឋត្រូវគិតគូរដល់ស្រ្តីនៅតាមជនបទអោយទទួលនូវអត្ថប្រយោជន៏ ពីកិច្ចអភិវឌ្ឃន៏៕ដូចជាឧបត្ថម្ភ ផ្នែកសុខាភិបាល សន្តិសុខ អប់រំ និង ទទួលបាននូវឥណទានផ្នែកកសិកម្មជាដើម ។

មាត្រា១៥[កែប្រែ]

ស្ត្រី មានសិទ្ធស្មើនិងបុរសនៅចំពោះមុខច្បាប់ ហើយនៅគ្រប់ផ្នែករដ្ឋប្បវេណី ដូចជា ការចុះកិច្ច សន្យា ការគ្រប់គ្រងកម្មសិទ្ធិ និង នៅគ្រប់ដំនាក់ការនៃនីតិវិធី នៃការជំនុំជំរះក្តី និងតុលាការ ។

មាត្រា១៦[កែប្រែ]

ស្រ្តីគ្រប់រូបមានសិទ្ធិ ទទួលយក ឬ បដិសេធក្នុងការជ្រើសរើសគូស្រករ ដោយគ្មានការបង្ខិត បង្ខំពីក្រុមគ្រួសារ ឬ អាណាព្យាបាលឡើយ ។ នាងអាចមានសិទ្ធិប្តឹងសុំលះលែងនៅពេលណាដែល មិនអាចទ្រាំទ្រ ក្រោមការគាបសង្កត់របស់ប្តី ។


ឯកសារយោង[កែប្រែ]

  • ដកស្រង់ចេញពីសៀវភៅសិទ្ធនារីរបស់អង្កការលីកាដូ