ចារឹក

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សិលាចារឹកទួលប្រាសាទ)
ចារឹក
រូបចំលាក់ចារឹកខ្មែរប្រាសាទអង្គរវត្ត នៃក្រុងសៀមរាបនៃខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា.
ភាសាអង់គ្លេស Stele
រូបចំលាក់ចារឹកខ្មែរប្រាសាទភ្នំដា សារមន្ទីរជាតិហ្គីមេត បារាំង.

ចារឹក (អង់គ្លេស: Stele) គឺ អ្វី​ៗ មាន​ផ្ទាំង​ថ្ម​ជាដើម ដែល​មាន​អក្សរ​ជា​សម្គាល់ : គោល​ចារឹក​ព្រំ​ដែន; សិលា​ចារឹក; មាន​ចារឹក​ជា​គ្រឿង​សំគាល់ ។ល។., និង គឺ ភូមិនៃឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ព្រះរាជាណាចក្រកម្ពុជា.

សិលាចារឹកទួលប្រាសាទ[កែប្រែ]

សិលាចារឹកថ្មីនៅទួលប្រាសាទលេខKa-៦៤ ក្នុងភូមិមេលប់ជិតស្មាយពល ស្រុកពារាំង ដែលសិក្សាដោយលោក វង់ សុធារ៉ាជាមួយលោក ឡឹក សុវណ្ណ បានផ្តល់ដំណឹងពីជាតិពន្ទុនាមពីរគឺខ្មែរ និងមលេង ដែលពួកខ្ញុំបម្រើទាំងពីរក្រុមនេះ ត្រូវមន្ត្រីជាន់ខ្ពស់ម្នាក់នាម ម្រតាញកម្រតាងច្រង្គោស ថ្វាយដល់ព្រះព្រហ្មញ្ញសាសនាឱ្យនៅនឹងប្រាសាទទួលប្រាសាទ ដែលខូចខាតដល់ខឿន។ ក្រៅពីនេះមានសិលាចារឹកលង្វែកលេខK-១៣៧ ដែលបានបញ្ជាក់ពីការធ្វើអំណោយចំពោះព្រះនៅក្នុងព្រហ្មញ្ញសាសនា នូវខ្ញុំបម្រើជនជាតិព្រៅចំនួន ៤០០នាក់ និងសិលាចារឹកនៅភ្នំហូរព្នៅលេខK-៧៦ ដែលកត់ត្រាពីខ្ញុំបម្រើជនជាតិមន(រមញ)ប្រមាណ៦៥នាក់ ដែលគេបានថ្វាយចំពោះព្រះដែរ[១]

ឯកសារយោង[កែប្រែ]

កំណត់[កែប្រែ]

មើលផងដែរ[កែប្រែ]

​*ពិធីបង្វិលពពិល