សីល៨

ពីវិគីភីឌា

ការ​រក្សា​ឧបោសថសីល ឬ​សីល​៨ មាន​ភាព​ខុស​ប្លែក​គ្នា​ ពី​ការ​រក្សា​និច្ចសីល ឬ សីល​៥ ព្រោះ​ការ​រក្សា​ឧបោសថ​សីល​ ធ្វើ​ឡើង​តែ​៤ថ្ងៃ​ (ឬ៤សីល)​​​ក្នុង​មួយ​ខែ គឺ​ថ្ងៃ ​៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីល​​ក្នុង​ថ្ងៃ​នីមួយ​ៗ រក្សា​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ មាន​ថ្ងៃ​ដទៃ​ទៀត​ដែល​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឧបោសថ​ដែរ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ ជា​ទូទៅ​គឺ​កំណត់​យក​តែ​បួន​ថ្ងៃ ឬ​បួនសីល​ដូច​បាន​រៀប​រាប់​ខាង​លើ​ ​។ ចំណែក​ឯ​សីល​៥​វិញ មិន​បាន​កំណត់​កាល​ឬ​កំណត់​ថ្ងៃ​ដូច្នេះ​ទេ ព្រោះ​​​សីល៥​ គឺ​ជា​សីល​ដែល​ត្រូវ​រក្សា​ជា​រៀង​រាល់​ថ្ងៃ​ ជានិច្ច​និរន្តរ៍ ដូច្នេះ​ហើយ​ទើប​មាន​វេវចនស័ព្ទ​មួយ​ទៀត​ហៅ​ថា​ និច្ច​សីល​។

កិច្ច​នៃ​ឧបោសថ​សីល​ មាន​ការ​ពន្យល់​ក្បោះ​ក្បាយ​នៅ​ក្នុង​សៀវភៅ​ “គិហិ​បដិបត្តិ​” នៅ​ក្នុង​ទីនេះ​សូម​លើក​យក​តែ​គោល​ និង​អង្គ​នៃ​សិក្ខាបទ​មក​ចែក​ជូន​តែប៉ុណ្ណោះ​។ គោល​និង​អង្គ​នៃ​សិក្ខាប​ទ​មួយ​ចំនួន​ដូច​គ្នា​នឹង​សីល​៥​ដែរ សូម​ពិនិត្យ​នឹង​សង្កេត​តាម​សិក្ខា​បទនានា​​ដូច​ខាង​ក្រោម​នេះ​ ៖​


កាល​​បើ​​ឧបាសក​​ឧបាសិកា ប្រព្រឹត្ត​​ឲ្យ​​កន្លង​​នូវ​​សិក្ខា​​បទ​​ណា​​ៗ លុះ​​តែ​​ព្រម​​ដោយ​​អង្គ​​ក្នុង​​សិក្ខា​​បទ នោះ​​ៗ ទើប​​បាន​​ឈ្មោះ​​ថា​​កន្លង បើ​​មិន​​ទាន់​​ព្រម​​ដោយ​​អង្គ​​នោះ ក៏​​មិន​​បាន​​ឈ្មោះ​​ថា​​កន្លង​​នូវ​​សិក្ខា​បទ​​​នោះ​​​ទេ។​​