Jump to content

សុីសុវត្ថិ

ពីវិគីភីឌា

ព្រះសុីសុវត្ថិ

រជ្ជកាល ១៩០៤-១៩២៧

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៩០៤
រាជសម័យ សម័យកាលចតុមុខទី២
សម័យកាលកម្ពុជាក្រោមអណានិគមបារាំង
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស៊ីសុវត្ថិ

ចមចក្រពង្ស

មរណៈនាម ព្រះបរមរាជានុកោដ្ឋ
ក្សត្រមុន នរោត្តម
រាជបន្ត ស៊ីសុវត្ថិ មុនីវង្ស
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ០៧ កញ្ញា ១៨៤០

(បាត់ដំបង)

បុត្រ ២៦អង្គ

- មុនីវង្ស -

បិតា អង្គដួង
មាតា ពៅ
ចូលទីវង្គត ០៩ សីហា ១៩២៧
ជំនឿសាសនា ពុទ្ធសាសនា មហានិកាយ
ព្រហ្មញ្ញសាសនា

ព្រះសុីសុវត្ថិព្រះកែវហ្វាទី៤ (អង់គ្លេស: Sisowath) or (Preah Keo Fa IV) (ប្រ.ស|គ.ស ១៨៤០-១៩២៧) រជ្ជកាលគ្រងរាជ (គ.ស ១៩០៤-១៩២៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៤៤៨ ត្រូវនិង គ.សករាជ ១៩០៤ ត្រូវនិង មហាសករាជ ១៨២៧ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស៊ីសុវត្ថិ ចមចក្រពង្ស ទ្រង់ជាបុត្រ ព្រះរាមាធិបតី អង្គឌួង ហើយទ្រង់ឡើងសោយរាជដោយមានការជ្រោមជ្រែងគាំទ្រពីសំណាក់ពួកមហាអំណាចបារាំងផងដែរ ។[]

ជីវិតចាប់ផ្ដើម

[កែប្រែ]

Early Life

ព្រះស៊ីសុវត្ថិ ទ្រង់ប្រសូត្រនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៨៤០ នា ខេត្តបាត់ដំបង ទ្រង់ជាបុត្រ ព្រះបាទអង្គឌួង ជាមួយនិងអ្នកម្នាងក្រចាប់ ទ្រង់ធំធាត់ និង បានរៀនសូត្រភាសាខ្មែរផងដែរ ។ ក្នុងឆ្នាំ ១៨៥៨ អំឡុងពេលពួកចាមងើបបះបោរក្នុងប្រទេសកម្ពុជា ព្រះអង្គឌួង បានភៀសព្រះកាយទៅនគរសៀមជាមួយ និង ព្រះញាតិវង្សរបស់ព្រះអង្គ ។ ព្រះស៊ីសុវត្ថិ ដែលបានភៀសព្រះកាយទៅដល់នគរសៀម ទ្រង់បានបន្តការសិក្សារៀនសូត្រនៅទីក្រុងបាងកកផងដែរ ។ ក្នុងឆ្នាំ ១៨៦៤ ព្រះសុីសុវត្ថិ បានត្រឡប់មកដល់កម្ពុជាវិញអំឡុងពេល ដែលបារាំងបានបង្ខំឱ្យសៀមថ្វាយនូវគ្រឿងសម្រាប់ឡើងសោយរាជ្យដល់ព្រះរាជាខ្មែរវិញ ការមកដល់កម្ពុជាវិញ ព្រះស៊ីសុវត្ថិ បានចាប់ផ្ដើមរៀនបន្ថែមភាសាបារាំងផងដែរ ហើយព្រះអង្គបានបន្តទៅសិក្សានាទីក្រុងសៃហ្គន រាជាណាចក្រអណ្ណាម ដោយសារទីនោះមានសាលាវិទ្យាល័យធំៗ ដែលសាងសង់ឡើងដោយពួកបារាំង ហើយអណ្ណាមពេលនោះស្ថិតក្រោមការត្រួតត្រារបស់បារាំងផងដែរ ។ ក្រោយបញ្ចប់ការសិក្សារៀនសូត្រនៅទីក្រុងសៃហ្គន ក្នុងឆ្នាំ ១៨៦៧ ព្រះស៊ីសុវត្ថិ បានត្រឡប់មកកម្ពុជាវិញ ហើយទ្រង់បានបើករកសុីជំនួញផ្ទាល់ខ្លួនផ្នែកកសិកម្មលើការប្រមូលផលកប្បាស ដែលផលិតជាគ្រឿងសំឡី លក់ទៅឱ្យពួកបារាំង ដែលប្រើប្រាស់សម្រាប់គ្រឿងសង្ហារឹម (គ្រែពូក - កៅអីពូក) ព្រះស៊ីសុវត្ថិ ទ្រង់ជាព្រះអង្គម្ចាស់ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេក្នុងពេលនោះ ។ ក្នុងឆ្នាំ ១៨៨៤ ពួកបារាំង បានបង្ខំឱ្យព្រះបាទនរោត្តម ឡាយព្រះហស្តលេខា (សុីញេរ) ដាក់ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង ដែលមានន័យថាបារាំងលែងជាអាណាព្យាបាលដូចមុនហើយ ដោយបារាំងបានក្លាយជាម្ចាស់ត្រួតត្រាលើ កម្ពុជាវិញ ពេលនោះហើយដែល ព្រះស៊ីសុវត្ថិ បានសម្រេចព្រះទ័យចូលរួមបម្រើវិស័យយោធា ។ ការដាក់ប្រទេសកម្ពុជាក្រោមការត្រួតត្រារបស់បារាំង បានបណ្តាលឱ្យមានចលនាបះបោរប្រឆាំងបារាំង និង ប្រឆាំងទាំងព្រះមហាក្សត្រផងដែរ ដែលចាប់ផ្ទុះឡើងក្នុងឆ្នាំ ១៨៨៥ ដល់ឆ្នាំ ១៨៨៦ ចលនាបះបោរទាំងនោះមានបំណងកំចាត់បារាំង និង កំចាត់ទាំងព្រះនរោត្តម ក្នុងចំណោមចលនាក្រុមបះបោរធំទាំងបួន មានក្រុមចលនាមួយដែលមានបក្សពួកច្រើនជាងគេ ដឹកនាំ ដោយលោក ឧកញ៉ា ក្រឡាហោមគង់ ។ ព្រះស៊ីសុវត្ថិ បានចូលខ្លួនមកបង្ក្រាបចលនាបះបោរទាំងអស់នេះ នៅទីបំផុត ទ្រង់បានបង្ក្រាបយកឈ្នះចលនាទាំងអស់នេះ ក្នុងរយៈពេល១៨ខែ ក្រោយទទួលបានជោគជ័យ ព្រះបាទនរោត្តម បានតែងតាំងព្រះស៊ីសុវត្ថិ ជាសម្ដេចព្រះកែវហ្វា (Preah Keo Fa) ក្នុងឆ្នាំ ១៨៨៧ ដែលមានសិទ្ធិឈរឈ្មោះ ជ្រើសតាងសម្រាប់រាជបល្ល័ង្ក ដោយបារាំងដកហូតអំណាច ព្រះនរោត្តម ដូចនេះទ្រង់មិនមានសិទ្ធតែងតាំងតំណែង ឧភយោរាជ សម្រាប់ការស្នងរាជបល្ល័ង្កនោះទេ ដែលការឡើងសោយរាជ្យត្រូវជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ។ ដូចនេះក្រោយការសោយទិវង្គតរបស់ព្រះបាទនរោត្តម ក្រុមប្រឹក្សារាជាសម្បត្តិបានជ្រើសរើសយក សម្ដេចព្រះកែហ្វាស៊ីសុវត្ថិ ជាព្រះមហាក្សត្រកម្ពុជា ដែលត្រូវបានរាជាភិសេកឱ្យឡើងគ្រងរាជជាផ្លូវការណ៍នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៤ នៃគ.សករាជ ។[] []

កម្ពុជាឈ្លានពានសៀម គ.សករាជ ១៩០៤

[កែប្រែ]

Cambodia invades Siam, 1904 AD

ក្រោយពេលព្រះបាទសុីសុវត្ថិឡើងគ្រងរាជភ្លាមទ្រង់បានធ្វើកំណែទម្រង់លើកងទ័ពកម្ពុជា ដោយចេញព្រះរាជឱង្ការ ឱ្យមន្ត្រីទ័ពទាំងអស់ហ្វឹកហ្វឺនកងទ័ពកម្ពុជា តាមរបៀបពួកបារាំងហើយព្រះអង្គបានបញ្ចេញប្រាក់ផ្ទាល់ខ្លួនក្នុងការទិញសម្ភារវុធពីបារាំងដូចជា កាំភ្លើងវែង និង កាំភ្លើងធំ ដើម្បីត្រៀមធ្វើសង្គ្រាមដណ្ដើមយកទឹកដីពីសៀមមកវិញ ក្នុងអំឡុង ខែមិថុនា ឆ្នាំ១៩០៤ ព្រះសុីសុវត្ថិ បានត្រាសបញ្ជារឱ្យលើកកងទ័ព ១៥០,០០០ (១៥មុឺននាក់) បើកការវាយប្រហារទៅលើពួកសៀម ដើម្បីដណ្ដើមយកខេត្តត្រាត ពីសៀមមកវិញ ដែលកម្ពុជាពេលនោះមានការចូលរួមពីកងទ័ពបារាំងចំនួន ៥០,០០០ (៥មុឺននាក់) រយៈពេលត្រឹមតែ ២ថ្ងៃ ប៉ុនណោះ កងកម្លាំងកម្ពុជា-បារាំង បានចូលកាន់កាប់ខេត្តត្រាតទាំងមូល ក្រោយពីកំទេចទ័ពសៀមចំនួន ២០,០០០ (២មុឺននាក់) នៅទីនោះ ។ កម្ពុជាបានចូលកាន់កាប់ខេត្តត្រាតអស់រយៈពេល៣ឆ្នាំ ទើបមានសន្ធិសញ្ញាដោះដូរទឹកដី រវាងបារាំង និង សៀមក្នុងឆ្នាំ ១៩០៧ ដែលថៃនិងប្រគល់ ខេត្តបាត់ដំបង សៀមរាប ស្វាយសុីសុផុន (បច្ចុប្បន្ន: បន្ទាយមានជ័យ) មកឱ្យកម្ពុជាវិញ ហើយបារាំងជំនួសឱ្យអាណាព្យាបាលកម្ពុជាត្រូវ ប្រគល់តំបន់ដនសៃ ខេត្តចន្ទបុរី និង ខេត្តត្រាត ទៅអោយសៀមវិញ។[] []

ឯកសារយោង

[កែប្រែ]
  1. Joseph Laffan Morse (1950) THE NEW FUNK AND WAGNALLS ENCYCLOPEDIA VOLUME 30, Publisher: Unicorn, New York Original from Funk & Wagnalls was an American publisher known for its reference works.
  2. Britannica (1983) The New Encyclopaedia Britannica: Micropaedia (10 v.), Publisher: Encyclopaedia Britannica, Original from the University of Michigan p.1006 ISBN: 085229400X, 9780852294000
  3. John H. Esterline, Mae H. Esterline (1990) How the Dominoes Fell Southeast Asia in Perspective, Publisher: Bloomsbury Academic Original from the University of California p.428 ISBN: 9780819179715, 081917971X
  4. D. J. M. Tate (1971) The Making of Modern South-East Asia: The European conquest, Publisher: Oxford University Press, Original from the University of Michigan p.582
  5. E. D. Price, William Palmer, Hammond Hall, Thomas Allan Ingram (1917) The New Hazell Annual and Almanack Volume 32, Publisher: Oxford University Press, Original from the University of Wisconsin - Madison p.768