សុំត្រឹមសុបិនឃើញបង

ពីវិគីភីឌា

សុំត្រឹមសុបិនឃើញបង

ច្រៀងដោយ សួន ចន្ថា

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែល ប៊ុណ្ណា

១/ មិនបាននៅនែបនិត្យ ក៏ស្រីវរមិត្ត​ សូមត្រឹមសុបិន ស្រមៃអាល័យ តែប្រុសមាសឆ្អិន ទេវបុត្រភូមិរិន្ទ ម្ចាស់ដួងចិន្តា។

២/ ស្នេហ៍គេមិនដឹងខ្លួន ខំគេចវេះពួន វិយោគអាត្មា លួចគេងសុបិន នឹកដល់រៀមរ៉ា រាល់ពេលសន្ធិយា និន្ទា្រទឹកភ្នែក។

បន្ទរ. សង្ឃឹមថ្ងៃស្អែក​ (បន្ទរស្ទួន ជួបប្រុសល្អឯក) ចូលមករំលែក (បន្ទរស្ទួន ទុក្ខព្រួយសង្វេគ) រំពឹងថ្ងៃស្អែក ក្រែងជួបប្រាថ្នា។