សូត្រ សំពត់ហូល ផាមួងខ្មែរ

ពីវិគីភីឌា

ប្រទេសខ្មែរ ជាប្រទេសមាតាធិបតេយ្យ ដែលមានព្រះនាងនាគជាបឋមក្សត្រ។ នាគ បានន័យថាប្រសើរ ចម្បង វប្បធម៌យើងបានឆ្លាក់រូបនាគ

ដើម្បីជារូបតំណាងអោយក្សត្រីខ្មែរនេះឯង។


ការស្លៀកពាក់របស់នារីខ្មែរ គឺសំពត់ហូល ផាមួង ដែលហូលនោះត្បាញចេញពីសសៃ(សូត្រ) [តែកូនខ្មែរលែងសូត្រ លែងចាំអត្តសញ្ញាខ្លួនហើយ]

របស់ដង្កូវ(នាង) [ព្រះនាងនាគ]។ ដង្កូវនាងខិតខំបញ្ចេញសូត្ររបស់ខ្លួនអស់ពីរាងកាយ ដើម្បីអោយកូនខ្មែរបានស្អាតបាត មានសោភ័ណ

សុខចិត្តរុំព័ទ្ធក្នុងសំណាញ់សូត្ររហូតអស់សង្ខារ។សូត្រដែលមានមក ត្រូវបានត្បាញចេញជាហូល ដែលមានក្រឡាគោម តំណាងអោយស្រកានាគ ដែលសំគាល់អត្តសញ្ញាណខ្មែរ។


កាលបើនារីខ្មែរនៅប្រកាន់ភ្ជាប់ការស្លៀកពាក់បែបប្រពៃណីនោះវប្បធម៌ខ្មែរនៅតែពណ្ណរាយជាដរាប។ យុវជនក៏អាចយកសាច់សូត្រនោះមកធ្វើជាអាវ បានដែរ។

បច្ចុប្បន្នអ្វីដែលបានប្រទះនោះ គឺមានតែពិធីបុណ្យចូលឆ្នាំ និង បុណ្យភ្ជុំបិណ្យ ឬ បុណ្យសាសនាតិចតួច ប៉ុណ្ណោះដែលប្រទះឃើញកូនខ្មែរជំនាន់ក្រោយ ស្លៀកហូល ពាក់អាវប៉ាក់។

ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងរក្សាតំលៃពូជនាគ នឹងរក្សាអោយបាននៅអត្តសញ្ញាណមួយគ្មានពីរនេះជាដរាបតទៅ។