សូ សាវឿន

ពីវិគីភីឌា
កំណែ​នៅ ម៉ោង១៥:៤៣ ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៣ ដោយ CommonsDelinker (ការពិភាក្សា | ការរួមចំណែក) (The file Image:So_Savoeun_2.jpg has been removed, as it has been deleted by commons:User:Dschwen: ''Copyright violation''. ''Translate me!'')
អ្នក​ស្រី​សូ-សាវឿន
ឈ្មោះ​ពេញសូ​-សាវឿន
ថ្ងៃ​ខែ​ឆ្នាំ​កំណើត០១ មិថុនា ១៩៤៥
ទី​កន្លែង​កំណើតឃុំបឹងងោង ស្រុក​គងពិសី ខែត្រ​កំពង់ស្ពឺ
បិតា​នាមសូ-ប៉ុក
មាតា​នាមតាត-វិល
បង​ប្អូនបង្កើត២ នាក់
ការ​ងារតារា​ចម្រៀង

អ្នកស្រីសូ-សាវឿន (កើត ១ មិថុនា ១៩៤៥-បច្ចុប្បន្ន) ជាតារាចម្រៀងខ្មែរមួយរូបដែលមានកេរ្តិ៍ឈ្មោះក្នុងសម័យមុនអាពត

ជីវប្រវត្តិសង្ខេប

អ្នកស្រី​សូ-សាវឿន ​ជា​អតីតអ្នក​ចម្រៀង​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០​។ ​អ្នកស្រី​កើត​នៅ​ថ្ងៃទី​០១ ខែមិថុនា​ ឆ្នាំ​១៩៤៥​ ក្នុង​ឃុំ​បឹងងោងស្រុក​គង​ពិសីខេត្ត​កំពង់ស្ពឺ។ ឪពុក​ឈ្មោះ​សូ-ប៉ុក ជា​ទាហាន​សម័យ​ខ្មែរ​ឥស្សរៈ​ ម្តាយ​ឈ្មោះ​តាត​-វិល​។ អ្នកស្រីមាន​បងប្អូនបង្កើត​តែ​២នាក់​ប៉ុណ្ណោះ​។​ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​កែវ-ឯម ​ដែលជាតន្រ្តីករ​ដ៏ល្បី​ម្នាក់​ប្រចាំ​ក្រុម​តន្រ្តី​យោធាភិរម្យ​។​ អ្នកទាំងពីរ​ទទួលបានចំណងដៃបុត្របីនាក់ក្នុង​នោះមានស្រី​ ១ នាក់​ និង ប្រុស​ ២ នាក់​ ។​ ក្នុង​សម័យប៉ុលពត គឺ​នៅចុងឆ្នាំ​១៩៧៦​ អ្នកស្រី​មានភ័ព្វសំណាងបាន​ភៀសខ្លួនពី​មាតុភូមិ​ទៅ​រស់​នៅ​ប្រទេស​បារាំង​។​ សព្វថ្ងៃ​នេះ អ្នកស្រី​សូ​-សាវឿន​ កំពុងរស់នៅទីក្រុង​ប៉ារីស​​​ ប្រទេស​បារាំង​។​​





​បទវាលវែងឆ្ងាយ

ជីវិតសិល្បៈ​ និង​ ស្នាដៃ

អ្នក​ស្រី​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​មករស់នៅ​ទីក្រុង​ភ្នំពេញ​​ជាមួយឪពុកធំ​ដែល​នៅដំណាក់​លោក​ឃុន​ តាត​​​។​ ដើមឡើយ​ អ្នកស្រី​បានចូល​ច្រៀងនៅក្នុង​ក្រុម​ល្ខោន​ផ្សារស៊ីលិប​។​ លុះ​ក្រោយមក​ លោក​ ​កែវ​ ឯម ដែលត្រូវជា​ស្វាមី​អ្នកស្រី​បាន​មកឃើញអ្នកស្រី​ច្រៀង​ហើយ​ចាប់អារម្មណ៍ពេញចិត្ត​ចំពោះ​ទឹកដម​សម្លេង​របស់​អ្នក​ស្រី​ក៍បាន​យកអ្នកស្រី​មក​បង្ហាត់​បង្រៀន​ឱ្យចេះច្រៀង​រហូត​ទាល់តែមានឈ្មោះបោះ​សម្លេងទទួលការគាំទ្រពីសំណាក់មហាជន​។​​ កាលពី​សម័យទៅដល់សង្គមរាស្រ្តនិយម​ អ្នកស្រី​សូ សាវឿន​ បាន​ច្រៀងនៅ​ក្នុង​ក្រុមតន្រ្តី​យោធា​ភិរម្យដង្ហែ​អង្គ​ព្រះករុណាដំណាលនឹងអ្នកចម្រៀងស្រីដទៃទៀត​ដូចជា​ អ្នកម្នាង​សៀង ឌី, ​អ្នកស្រី​ម៉ៅ សារ៉េត ,អ្នកស្រី​ឈុន វណ្ណា​ និង​អ្នកស្រី​​ឈួន ម៉ាឡៃ។ គេ​តែង​ឃើញ​វត្តមានអ្នកស្រី​ឡើង​ច្រៀង​ជាកិត្តិយសក្នុងការ​ប្រគំ​តន្រ្តីរបស់​ក្រុម​យោធាភិរម្យ​​នៅ​ពេល​សមាជជាតិ​នៅ​វាល​មេរុ​​ម្ដងៗ ដែល​មាន ​កវី​សេកមាស​ម៉ា ឡៅពី​​ ជាអ្នកធ្វើអត្ថាធិប្បាយ​យ៉ាងពិរោះរណ្ដំ​។​ អ្នកស្រី​សូ សាវឿនត្រូវបាន​កវី​សេកមាសម៉ា ឡៅពី​​​ប្រសិទ្ធិនាម​ឱ្យថា​ជា​តារា​ចម្រៀង​សម្លេង​រៃ​កណ្ដឹង ដោយសារ​អ្នកស្រី​មានអំណោយផល​ទឹក​ដម​សម្លេង​ពិរោះ​គ្រលួចស្រួយ​ស្រេះ​ដែលពិបាក​ឱ្យអ្នក​ចម្រៀងដទៃ​ទៀតត្រាប់​តាម​​អ្នក​ស្រី​ ។​ គួរ​បព្ជាក់ផង​ដែរថា ​អ្នក​ស្រី​សូ​ សាវឿន​ ជា​តារាចម្រៀង​ដំបូង​បង្អស់​ដែល​ច្រៀង​បទ​ចង្វាក់​សារ៉ាវ៉ាន់​នៅ​ប្រទេស​កម្ពុជា​​គឺបទ​ឱពពេជចៀប​ ដែល​ជាស្នាដៃនិពន្ធរបស់​កវី​វ៉ែន​ សុន​ថតផ្សាយ​ដោយ​ក្រុមតន្រ្តី ​រាជតម្រួតភិរម្យ​​ នៅ​ពេល​ដង្ហែ​ព្រះករុណា​ព្រះប្រមុខ​រដ្ឋទៅ​ដល់​ស្រុកថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង​។​កវី​ដែលធ្លាប់និពន្ធបទចម្រៀងឱ្យតារាចម្រៀងរៃកណ្ដឹងរូបនេះ​មាន​ដូចជាកវី​​ម៉ា ឡៅពី​,កវី​គង្គ ប៊ុនឈឿន​​,កវី​វ៉ែន សុន​,កវី​ស្វាយ សំអឿ​ ជាដើម​។​ទន្ទឹមនឹងជោគជ័យក្នុង​អាជីព​ជា​តារា​ចម្រៀង​ អ្នកស្រី​សូ​ សាវឿន​​ ធ្លាប់​បាន​ចូល​រួម​សម្ដែង​ជា​តារា​កិត្តិយស​ក្នុង​រឿងស្លៀកខ្យល់ដណ្ដប់​មេឃ​​ របស់​ផលិតកម្ម​ឃ្លាំងមឿងភាពយន្ត​ដែល​ដឹកនាំ​រឿងដោយ​លោក​គង្គ​ ប៊ុន​ឈឿន​ ដាក់​បញ្ចាំង​នៅ​ឆ្នាំ​១៩៧៤​ និង​រឿង​មួយ​ទៀត​គឺរឿង​មុខមួយភ្នែកបួន​ របស់​ផលិតកម្ម​ឃ្លាំងមឿងភាពយន្ត​ដែល​ដឹកនាំ​រឿងដោយ​លោក​គង្គ​ ប៊ុន​ឈឿន​ដដែល​តែរឿងនេះមិនទាន់បានបញ្ចាំង​នៅឡើយ​ទេ​ ព្រឹត្តិការណ៍ថ្ងៃទី​១៧ មេសា​ ១៩៧៥​ បានចូលមក​ដល់​។ដោយឡែក​ក្រោយពេល​ដែល​អ្នកស្រី​ភៀសខ្លួនទៅរស់នៅ​ប្រទេស​បារាំង​ អ្នក​ស្រី​បាន​​ចាប់​អាជីព​ជា​តារា​ចម្រៀងឡើងវិញ​​បំពេរ​អារម្មណ៍​អាណិកជនខ្មែរ​គ្រប់រូបដែល​រស់នៅ​ទី​នោះគឺ​នៅឆ្នាំ​១៩៧៨​ ពីរ​ឆ្នាំ​ក្រោយពេល​ទៅ​ដល់​ទីនោះ។​​​​ លុះដល់ឆ្នាំ​១៩៨២​ ទើប​អ្នកស្រីចូលច្រៀង​តាមភោជនីយដ្ឋាន និង​ កម្មវិធីប្រគំតន្រ្តីនានា​នៅក្នុង​ទីក្រុងប៉ារីស​។​ ​ក្រោយរបបប៉ុលពតដួលរលំ​ អ្នកស្រីសូ សាវឿន​បាន​មក​ប្រទេសកម្ពុជាជាលើកដំបូង​នៅ​ឆ្នាំ១៩៨៦ នៅ​ឯពហុកីឡាដ្ឋានជាតិអូឡាំពិក​។​ បទ​ចម្រៀងល្បី​ៗរបស់​អ្នក​ស្រី​សូ សាវឿន​ មានដូចជាបទ៖

បទចម្រៀងទោល(បទមនោសញ្ចេតនា)

  1. បទ​កំពង់ហ្លួងដួងចិត្ត ​(ស្ពានកំពង់ហ្លួង)
  2. បទស្ទឹងសែនប៉ារីស
  3. បទអ្នកបំរើតាមយន្តហោះ​
  4. បទ​វិញ្ញាណផ្នូរខ្ញុំ
  5. បទនេះឬចិត្តប្រុស
  6. បទថ្ពាល់និងច្រមុះ​
  7. បទ​ក្លិនស្នេហ៍ (ព្រៃល្បាស់ខៀវខ្ចី)
  8. បទសង្ស័យមិនទាន់មានគូ
  9. បទ​ជ្រោះទារុណកម្ម
  10. បទចំណងដៃទឹកភ្នែក
  11. បទ​សុវិទ្យា​
  12. បទ​វាលវែងឆ្ងាយ
  13. បទម្ចាស់ចិត្ត​បរយ៉ាខា​
  14. បទអនុស្សាវរីយ៍កំពង់ហ្លួង

បទចម្រៀងទោល(បទប្រជាប្រិយ)

  1. បទ​ឱពពេជចៀប
  2. បទឱផ្កាយលើមេឃ
  3. បទឱដើមគគីរ
  4. បទសារ៉ាវ៉ាន់ស្លៀកខ្យល់
  5. បទលលកវាយំ
  6. បទលលកចុងត្រស់
  7. បទម្លប់ដូង
  8. បទស្នេហាក្នុងពេលរាត្រី
  9. បទធ្វើម្ដេចនឹងបានគូរាំ
  10. បទស្ងោរស៊ុបមាន់ញី
  11. បទគេលេងភ្លេងហើយ
  12. បទឃ្មុំឡើងក្បាលទឹក
  13. បទអូនចូលចិត្តបងញញឹម
  14. បទច្រូចទឹកចោលទៅ
  15. បទបងអើយស្ដាប់ផ្គរ
  16. បទកន្តុបម៉ែមួយ
  17. បទផ្ញើសារតាមសត្វ
  18. បទល្ងាចអូនទៅដល់
  19. បទជូនអូនទៅម៉ែ
  20. បទអូននាំបងរត់
  21. បទមិនគួរឃ្លាតឆ្ងាយពីស្រី
  22. បទចាបពូកចំពុះខៀវ
  23. បទកង្កែបរាំវង់
  24. បទទឹកលិចភូមិអូន
  25. បទភ្លៀង១០០មេ
  26. បទផ្កាក្រវ៉ាន់ព្រៃ
  27. បទអូនយំស្ដាយស្រូវ
  28. បទមាន់ធ្នាក់ទាក់មាន់ព្រៃ
  29. បទដឹកគោទៅចង
  30. បទរាត្រីរាំវង់
  31. បទបងមិនអាណិត
  32. បទរំពេរហើរមក

បទចម្រៀងឆ្លងឆ្លើយ

  1. បទក្រមុំជនបទ ​ ​ ច្រៀងដោយអ្នកស្រី ប៉ែន រ៉ន​ និង សូ សាវឿន
  2. បទក្អែកបូល ​ ​​ ច្រៀងដោយលោក មាស សាម៉ន​ និង សូ សាវឿន
  3. បទត្រូវនឹងថ្នាំអូនស្រី ច្រៀងដោយលោក មាស សាម៉ន​ និង សូ សាវឿន
  4. បទអាគកខ្នាយវែង ច្រៀងដោយលោក មាស សាម៉ន​ និង សូ សាវឿន
  5. បទក្រសារហូតដាវ ច្រៀងដោយលោកមាស សាម៉ន​ និង សូ សាវឿន
  6. បទកឺការ៉ូប៊ិចជួង ច្រៀងដោយលោក មាស សាម៉ន​ និង សូ សាវឿន
  7. បទផ្ដាំបងឱ្យរែកទឹក ច្រៀងដោយលោកមាស សាម៉ន​ និង សូ សាវឿន
  8. បទទឹកដក់បាតព្រែក ច្រៀងដោយលោកមាស សាម៉ន​ និង សូ សាវឿន
  9. បទជាតិខ្មែរមិនមែនល្ងង់ខ្លៅ ច្រៀងដោយលោកមាស សាម៉ន​ និង សូ សាវឿន
  10. បទរលឹមតក់ៗ ច្រៀងដោយលោក មាស សាម៉ន​ និង សូ សាវឿន
  11. បទដេកថ្ងៃសំចៃទុកយប់ ច្រៀងដោយលោក ឡឹក សាវ៉ាត​ និង សូ សាវឿន
  12. បទផ្កាសារ៉ាយ ច្រៀងដោយលោកជា សាវឿន​ និង សូ សាវឿន
  13. បទទិញស្រាឱ្យឪ ច្រៀងដោយលោក តូច តេង​ និង សូ សាវឿន
  14. បទភួងស្នេហ៍កម្រង ច្រៀងដោយលោក តូច តេង​ និង សូ សាវឿន
  15. បទលាបងចូលម្លប់ ច្រៀងដោយលោក សុះ ម៉ាត់​ ​ និង សូ សាវឿន
  16. បទប៉ាឡេឡៃ ​ច្រៀងដោយលោក ស៊ីន ស៊ីសាមុត​ ​ និង សូ សាវឿន
  17. បទឱ្យតែបាន ​ ច្រៀងដោយលោក ស៊ីន ស៊ីសាមុត​ ​ និង សូ សាវឿន
  18. បទបងឯងជាព្រាននារី ​​ ច្រៀងដោយលោក ស៊ីន ស៊ីសាមុត​ ​ អ្នកស្រី រស់ សេរីសុទ្ធា ប៉ែន រ៉ន​ និង សូ សាវឿន
  19. បទមិនជឿទេចិត្តប្រុសសម័យ ​ច្រៀងដោយលោក ស៊ីន ស៊ីសាមុត​ ​ និង សូ សាវឿន
  20. បទកូនអ្នកណា​ ​ ច្រៀងដោយលោក មាស សាម៉ន​ និង សូ សាវឿន
  21. បទម៉ែអូននៅផ្ទះ​ ច្រៀងដោយលោក ថេត សម្បត្តិ​ និង សូ សាវឿន

ឯកសារយោង

  1. សៀវភៅខ្មែរប្រឈមមុខនឹងវប្បធម៌ វិទ្យាស្ថានរៃយំ
  2. [១]
  3. [២]