សេង រង្សី

ពីវិគីភីឌា
លោក សេង រង្សី
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ សេង រង្សី
ថ្ងៃ​ខែឆ្នាំ​កំណើត ១០ តុលា ១៩៨៣
ស្រុក​កំណើត ភូមិចុងកោះ ឃុំសណ្ដារ ស្រុកត្លើកដែក ខេត្តកណ្ដាល
កូន ៣​នាក់ ប្រុស២នាក់ និងស្រី ១នាក់
តួនាទី ប្រធានក្រុមហ៊ុន ខ្មែរ ស៊ី អឹម អេស
ចេះភាសា អង់គ្លេស
ពានរង្វាន់ អត់មាន
គណបក្ស គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គេហទំព័រ www.reansey.com

លោក សេង រង្សី English: Seng Rean Sey មានស្រុកកំណើតនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើកដែក ខេត្តកណ្ដាល។ ឪពុករបស់លោកជាគ្រូបង្រៀន ម្តាយលោកជាអ្នកលក់ដូរ។

ទាក់ទងការសិក្សា លោកបានរៀនចប់ថ្នាក់ពហុជំនាញ កុំព្យូទ័រ និងភាសាអង់គ្លេស នៅវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីនៅកម្ពុជានៅឆ្នាំ២០០៦ និងវគ្គជំនាញឯកទេសផ្សេងៗជាច្រើនទៀតដូចជា គ្រប់គ្រងរដ្ឋបាលសាធារណៈ គ្រប់គ្រងធនធានមនុស្ វិទ្យាសាស្រ្ដកុំព្យូទ័រ គ្រប់គ្រងជាជីវកម្មខ្នាតតូច គ្រប់គ្រប់ប្រព័ន្ធបណ្ដាញសង្គម ។ល។ ។

ប្រវត្តិការងារសំខាន់ៗរបស់លោកមានដូចជា៖

• គ្រូវបង្រៀនផ្នែកជំនាញ ព័ត៌មានវិទ្យា នៅវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីនៅកម្ពុជា ២០០៧-២០១២

• បម្រើការនៅអង្គការនៅសាលាឯកជន ពីឆ្នាំ២០១៣-២០១៥

• ស្ថាបនិក និងនាយក/ប្រធានក្រុមហ៊ុន ខ្មែរ ស៊ី​ អឹម​ អេស ២០១២ ដល់បច្ចុប្បន្ន

• សមាជិកប្រតិបត្តិនៃ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន


ទាក់ទងស្ថានភាពគ្រួសារ លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១២ ហើយមានកូន ៣នាក់ (ប្រុស២នាក់ និងស្រី១នាក់)។