សោមសម៌ន

ពីវិគីភីឌា
សោមសម៌ន
ស្វាមិន
រាជ្យមុនមិនស្គាល់
រាជ្យបន្តស្វាមិនហិរណ្យវម៌្មទី១
ស្វាមី/មហេសីព្រះនាងបុត្ររបស់វីរវម៌្ម
បុត្រហិរណ្យវម៌្ម
វង្សកម្វុ
សន្តតិវង្សសូរ្យវង្ស

ស្វាមិនសោមសម៌ន (គ.ស ??) រជ្ជកាល (គ.ស ??) បើតាមសិលាចារឹកសំស្ក្រឹត (ដែលមិនបានចុះកាលបរិច្ឆេទ) នៅវាលកន្ទេល ខេត្តស្ទឹងត្រែង (K.៣៥៩) មានឈ្មោះក្សត្រមួយអង្គព្រះនាមវីរវម៌្មជាបិតានៃព្រះនាងមួយអង្គ ព្រះនាមព្រះនាងមិនត្រូវបានវែកញែកទេ ដែលបានរៀបអភិសេកជាមួយនឹងព្រាហ្មណ៍ម្នាក់នាម សោមសម៌ន និង ជាព្រះភគិនីនៃវ្រះបាទភវវម៌្ម។ តាមរយៈសិលាចារឹកមួយមកពីចន្ទនគរ នៅបាសាក់/លាវ (K.៣៦៣) វ្រះបាទវីរវម៌្មក៏ជាបិតាព្រះអង្គម្ចាស់ចិត្រសេនាដែរ ដែលត្រូវជាព្រះអនុជនៃវ្រះបាទភវវម៌្ម។ មែនហើយព្រះអង្គម្ចាស់ទាំងពីរអង្គមានព្រះមាតាតែមួយតែបិតាផ្សេងគ្នា ដែលត្រូវបានបញ្ជាក់អះអាងដោយសិលាចារឹកស្រីទេព K.៩៧៨ (ប្រទេសថៃសម័យបច្ចុប្បន្ន៖១៥° ២៧’ ជ, ១០១° ៤’ ក)ដែលផ្ដល់ព័ត៌មានថាវ្រះបាទភវវម៌្មជាបុត្រនៃវ្រះបាទប្រថិវេន្ទ្រវម៌្ម និងជាព្រះនត្តានៃព្រះចក្រវរ្តិន (រុទ្រវម៌្ម) រីឯសិលាចារឹកមួយទៀតមកពីបាកមូល (ปากมูล) នៅឧប្បល/ប្រទេសថៃ (K. ៤៩៦) បានឲ្យដឹងថាព្រះនាមនៃព្រះបិតាវ្រះបាទវីរវម៌្មមានព្រះនាមថា សាវ៌ភៅម។ ស្វាមិនសោមសម៌នមានបុត្រមួយអង្គជាមួយព្រះនាង ព្រះនាម ហិរណ្យវម៌្ម ដែលកំពុងបានគ្រប់គ្រងនៅកម្ពុជានៅពេលនោះដែរ។ ទ្រង់ជាក្មួយរបស់ព្រះមហាក្សត្រទាំងពីរដែលបានសោយរាជ្យនៅចេនឡា (ភវវម៌្ម និង មហេន្ទ្រវម៌្ម) និងជាបុត្រនៃព្រះភគិនីរបស់ក្សត្រចេនឡាទាំងពីរអង្គ ដែលបានគ្រប់គ្រងបុរ (ក្សត្របុរី) នៅភាគខាងជើងកម្ពុជា។

ឯកសារយោង[កែប្រែ]

មុនដោយ
មិនស្គាល់
ក្សត្របុរីនៅឧទង តដោយ
ស្វាមិនហិរណ្យវម៌្មទី១