សំណង់ដីរាងមូល
លោក ល្វី ម៉ាស់ឡឺរេ នៅឆ្នាំ១៩៥៩ លោកបានស្រាវជ្រាវលើតំបន់ដីក្រហមក្នុងខេត្តកំពង់ចាមនៃ ប្រទេសកម្ពុជានិងមួយភាគនៃប្រទេសវៀតណាម។ នៅក្នុងឆ្នាំ១៩៦២ លោក ប៊ែណាត ហ្វីលីប ហ្រ្គូសលីយេ (Bernard Phillipe Groshier) បានធ្វើកំណាយ បុរាណវិទ្យានៅមេមុត ក្នុងសំណង់ដីរាងមូលនៅតំបន់ស្រុកមេមត់។ ក្រោយពីការពិនិត្យមើលពីលើអាកាសមក មានស្ថានីយ៏ជាច្រើន ដែលគេអាចមើលឃើញនូវចំណែក យ៉ាងតូចៗនៃស្ថានីយ៏ទាំងមូល ហើយបានបង្ហាញអោយឃើញថា ស្ថានីយ៏ទាំងនេះមានរូបរាងសាំញាំ តែមានសារៈសំខាន់មិនមែនធម្មតានោះទេ។ ការធ្វើកំណាយនៅឆ្នាំ១៩៨២ នៅលើជំរុំភូមិមូលមួយនៅក្នុងភូមិមេមត់ (ខេត្តកំពង់ចាម) បានបង្ហាញអោយឃើញនៅស្រទាប់ នៃយុគសម័យថ្មរំលីង ដែលមានភាពសំបូរបែបគួរអោយភ្ញាក់ផ្អើល។ គេបានហៅថាអរិយធម៏នេះថាអរិធម៏មេមត់ (Mimotian Culture) តំណាងដោយវត្ថុធ្វើអំពីថ្មរាប់ពាន់ដុំ និងបំបែកក្អមឆ្នាំង រឺកុលាភភាជន៏ ដល់ទៅជាងពីរមឿនដុំ។ តាមរយៈលទ្ធផលនេះ យើងអាចធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះវត្ថុប្រមូលបានពីផ្ទៃដី ផ្សេងៗទៀត កំណត់ទូទាំងតំបន់ភាគកណ្តាល នៃឥណ្ឌូចិន ។ ស្ថានីយ៏ភូមិមូលទាំងឡាយគឺរីករាយ ពាសពេញ តំបន់ដីក្រហម ចាប់ពីឡាបានសៀក (ខេត្តរតនគិរី) ចុះដល់ឡុកនិញ (ប្រទេសវៀតណាម) ដោយឆ្លងកាត់ស្រុកមេមត់ មានន័យថាស្ថានីយ ភូមិមូលទាំងនេះទូទៅ ច្រើនស្ថិតក្នុងតំបន់ចំការ កៅស៊ូដីក្រហម។ ស្ថានីយនេះមានអាយុកាលប្រហែលជា ១៥០០ មក ៥០០ ឆ្នាំមុនគ្រឹស្តសករាជ។