Jump to content

ស៊ីសុវត្ថិ មុនីកេសន

ពីវិគីភីឌា
ព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ
ព្រះរាជអគ្គមហេសីក្រុងកម្ពុជាធិបតី
រជ្ជកាល១៩៤៤ – ៣ កុម្ភៈ ១៩៤៦
អង្គមុនពង្សានមុនី
អង្គក្រោយនរលក្ខណ៍
ប្រសូត៦ មេសា ១៩២៩
ព្រះបរមរាជវាំងកម្ពុជា
រាជធានីភ្នំពេញ
សហភាពឥណ្ឌូចិន
សុគត១៧ កុម្ភៈ ១៩៤៦ (ព្រះជន្មាយុ១៧ព្រះវស្សា)
ព្រះបរមរាជវាំងកម្ពុជា
រាជធានីភ្នំពេញ
សហភាពឥណ្ឌូចិន
រាជពន្ធភាពព្រះបាទនរោត្ដម សីហនុ
រាជបច្ឆាញាតិព្រះអង្គម្ចាស់ក្សត្រានរោត្តម នរៈទីប៉ោ
វង្សរាជវង្សស៊ីសុវត្ថិ (ដោយកំណើត)
រាជវង្សនរោត្ដម (ដោយរៀបអភិសេក)
បិតាព្រះបាទស៊ីសុវត្ថិ មុនីវង្ស
មាតាឃុនព្រះម្នាងបុប្ផានរលក្ខ័ តាត (យិន តាត)
សាសនាព្រះ​ពុទ្ធសាសនានិកាយថេរវាទបែបខ្មែរ

ព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ ឬ ម្ចាស់ដូង គឺជាអតីតព្រះរាជអគ្គមហេសីនិងព្រះមាតុច្ឆា(មីង)នៃព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះចៅក្រុងកម្ពុជាធិបតី។ ជាព្រះវររាជមាតានៃព្រះអង្គម្ចាស់ក្សត្រានរោត្តម នរៈទីប៉ោ ព្រះអង្គជាព្រះរាជធីតានៃ ព្រះករុណាព្រះបាទ​សសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ និង ឃុនព្រះម្នាងបុប្ផានរលក្ខ័ តាត (យិន តាត)។[១]

ព្រះ​​រាជ​​ជីវប្រវត្តិ

[កែប្រែ]

ព្រះអង្គម្ចាស់ក្សត្រិយ៍ ស៊ីសុវត្ថិ មុនីកេសរ (ម្ចាស់ដូង) ជាព្រះរាជបុត្រីព្រះករុណាព្រះបាទសម្តេចព្រះសិរីស៊ីសុវត្ថិមុនីវង្ស និងឃុនព្រះម្នាងបុប្ផានរលក្ខណ៍ (តាត) ទ្រង់សម្ភពនៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩២៩ នាព្រះរាជធានីភ្នំពេញ ព្រះអង្គមានព្រះរៀមនិងព្រះអនុជរួមព្រះឧទរចំនួន៣អង្គ គឺ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ​ សាមានវរពង្ស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វង្សជីវន្ត័ និងសម្តេច ស៊ីសុវត្ថិ ជីវ័ន​មុនីរ័ក្ស។ នៅឆ្នាំ១៩៤៤ ព្រះអង្គម្ចាស់ក្សត្រិយ៍ បានក្លាយជាព្រះជាយានៃព្រះករុណាព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។[២]

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៤៦ ព្រះអង្គសម្ភពព្រះរាជបុត្រាមួយព្រះអង្គព្រះនាមថា នរោត្តម នរទីប៉ោ (ណារ៉ាឌីប៉ូ) នាព្រះបរមរាជវាំង។ រំលងបាន៧ថ្ងៃ នៅថ្ងៃទី១៧ ខែកុម្ភៈដដែរ ព្រះអង្គសោយព្រះពិរាល័យលើព្រះទែន នាមហាប្រាសាទក្នុងព្រះបរមរាជវាំងដោយពុំអាចរកថ្នាំព្យាបាលទាន់។ តាមការរៀបរាប់ពីព្រះរាជវង្សានុវង្សដែលបានជ្រាបពីរឿងនេះធ្លាប់មានបន្ទូលខុសគ្នាថា ព្រះអង្គម្ចាស់ក្សត្រិយ៍ប្រឈួនដោយ ជំងឺ Eclimpsia (ក្រឡាភ្លើង) ដែលពិនិត្យព្យាបាល។ មួយទៀតក៏មានការលើកឡើងថា ព្រះអង្គម្ចាស់ក្សត្រិយ៍ប្រឈួនដោយ រោគទាស់។

ការចាកចេញរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍បានបន្សល់ទុកព្រះរាជបុត្រាក្រោមការបីបាច់ពីឃុនព្រះម្នាងបុប្ផានរលក្ខណ៍ (តាត)ជាជីដូន។ ព្រះជន្មបាន៦ព្រះវស្សា ព្រះអង្គនរទីប៉ោ​ (ម្ចាស់ង៉ា) មកគង់ជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ស៊ីសុវត្ថិ ពង្សានមុនី រហូតដល់ព្រះជន្មបាន១២ព្រះវស្សាព្រះអង្គយាងចេញទៅបំពេញការសិក្សានៅសាធារណរដ្ឋប្រជាមានិតុចិន។ ក្នុងអំឡុងពេលនោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម នរលក្ខណ៍ ក៏ទូលសុំព្រះនរោត្តមសីហនុ យកព្រះអង្គម្ចាស់នរទីប៉ោធ្វើជាព្រះបុត្រចិញ្ចឹម។

ឯកសារយោង

[កែប្រែ]

សូមមើលផងដែរ

[កែប្រែ]
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ស៊ីសុវត្ថិ ពង្សានមុនី
ព្រះរាជអគ្គមហេសីកម្វុជទេឝ តដោយ
នរលក្ខណ៍