ស៊ីអេហ្វអេល មានជ័យ
ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ បង្កើតឡើងក្នុងឆ្នាំ២០១៦ ជាស្ថាប័នផ្តល់ប្រាក់កម្ចីតាមជនបទដល់ប្រជាជនក្នុងខេត្តកណ្តាល និងតាកែវ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ បានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត និងទទួលបានអាជ្ញាបណ្ណ័ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់សេវាប្រាក់បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន មានទីស្នាក់ការភូមិការយៀវ ឃុំជង្រុក ស្រុកគងពីសី ខេត្តកំពង់ស្ពឺ
១.គោលបំណងនៃការបង្កើតក្រុមហ៊ុន
លោក សរ សារ៉ន ជាស្ថានិក ការបង្កើតក្រុមហ៊ុននេះមានគោលដៅស្វែងរកប្រាក់ចំណេញ ដើម្បីបន្តនិរភាពនៃអាជីវកម្ម ដើម្បីជួលសង្គមតាមរយៈផ្តល់ប្រាក់កម្ចីជូនប្រជាជនដែលងាយរងការប៉ះពាល់ជីវភាព អតិថិជនមិនមានលទ្ធភាពទទួលប្រាក់កម្ចីពីធនាគា ទទួលបានប្រាក់កម្ចីដើម្បីសំរួលជីវភាពប្រចាំថ្ងៃ ជាពីសេសយើងបានផ្តល់ការងារដល់សិស្សនិស្សិតក្រីក្រ ដែលមិនមានលិទ្ធភាពសិក្សាបន្ត យើងបានបង្កលក្ខណៈងាយស្រួលជូន ការផ្តល់ប្រាក់កម្ចីដើម្បីបង់ថ្លៃសាលា ទិញសម្រាបសិក្សា កន្លែងស្នាក់នៅ ។
២.ចក្ខុវិស័យ
យើងជាវិស័យហិរញ្ញវត្ថុក្រៅប្រពន្ធ័ស្របច្បាប់ ដែលអាចផ្តល់សេវា និងភាពងាយស្រួលជូនអតិថិជនដែលមានតំរូវការហិរញ្ញវត្ថុបន្ទាន់ ដើម្បីប្រើប្រាស់ក្នុងសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្ម បានទាន់ចិត្ត ។
៣.បេសកម្ម
យើងនឹងផ្តល់សេវាកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនអតិថិជនរហ័សទាន់ចិត្ត ស្មោះត្រង់ ដែលនៅជិតជាងគេ
៤.រចនាសម្ពន័
លោក សរ សារ៉ន ជាអគ្គនាយក និងជានាយកប្រតិបត្តិការ មានតួនាទីកំណត់ទីផ្សា