ស្ដេចសូល
| សូល | |||||
|---|---|---|---|---|---|
រូបគំនូរប្រេងឆ្នាំ ១៨៧៨ របស់សូល ត្រូវបានគូរយ៉ាងលម្អិតដោយErnst Josephson | |||||
| ស្ដេចអ៊ីស្រាអែល | |||||
| រជ្ជកាល | ប្រហែលឆ្នាំ១០៣២ មុនគ.ស – ប្រហែល. ១០១០ មុនគ.ស | ||||
| អង្គក្រោយ | អ៊ីស-បូសេត[១][២] | ||||
| រាជពន្ធភាព | |||||
| រាជបច្ឆាញាតិ | |||||
| |||||
| វង្ស | វង្សស៊ូល | ||||
| បិតា | គីស | ||||
សូល
ប្រវត្តិសាស្រ្តរបស់សូល និងចក្រភពនៃអ៊ីស្រាអែលមិនត្រូវបានទទួលយកជាសកលទេ ព្រោះ អ្វីដែលត្រូវបានគេស្គាល់ថាទាំងពីរនេះភាគច្រើនមកពីព្រះគម្ពីរភាសាហេព្រើរ ។ [៣] [៤] តាមគម្ពីរ សាំយូអែល បានត្រូវចាក់ប្រេងតាំងជាស្ដេចនៃជន ជាតិអ៊ីស្រាអែល ហើយសោយរាជ្យពី គីបៀរ ។ សូលត្រូវបានគេនិយាយថាបានធ្វើអត្តឃាតពេលគាត់ដួលលើដាវអំឡុងពេលប្រយុទ្ធជាមួយពួក ភីលីស្ទីន នៅ ភ្នំគីលបូអា ដែលក្នុងនោះកូនប្រុសបីនាក់របស់គាត់ក៏ត្រូវស្លាប់ដែរ។ អ៊ីស-បូសែត ជាបុត្ររបស់ព្រះបាទសូល បានឡើងសោយរាជ្យបន្តពីទ្រង់ ដោយសោយរាជ្យបានតែពីរឆ្នាំប៉ុណ្ណោះ មុននឹងត្រូវគេសម្លាប់ដោយពួកមេដឹកនាំយោធារបស់ទ្រង់។ ព្រះបាទ ដាវីឌ ជាកូនប្រសារបស់ព្រះបាទសូលឡើងសោយរាជ្យ។
ក្នុងព្រះគម្ពីរអំពីការឡើងសោយរាជ្យរបស់សូល និងការសោយទិវង្គតរបស់ទ្រង់មានផ្ទុកនូវភាពមិនស៊ីសង្វាក់គ្នានៃអត្ថបទ និងលេងលើពាក្យដែលអ្នកប្រាជ្ញបានពិភាក្សា។ បញ្ហាទាំងនេះរួមមានដំណើររឿងដែលផ្ទុយគ្នានៃការចាក់ប្រេងតាំង និងការសោយទិវង្គតរបស់សូល ការផ្លាស់ប្តូរការសំដែងរបស់សូលពីវិជ្ជមានទៅអវិជ្ជមានបន្ទាប់ពីការណែនាំរបស់ដាវីឌ និងភាពខុសគ្នានៅក្នុងរឿងកំណើតរបស់សាំយូអែល ដែលអ្នកប្រាជ្ញខ្លះជឿថាដើមឡើយបានពិពណ៌នាអំពីកំណើតរបស់សូល។

- ↑ Garfinkel, Yosef; Ganor, Saar; Hasel, Michael G. (2018). In the Footsteps of King David: Revelations from an Ancient Biblical City. Thames & Hudson. p. 182. ល.ស.ប.អ. 978-0-500-77428-1. https://books.google.com/books?id=C_NjDwAAQBAJ&pg=PT182។ បានយកមក 5 October 2020.
- ↑ Avioz, Michael (2015). Josephus' Interpretation of the Books of Samuel. Bloomsbury. p. 99. ល.ស.ប.អ. 978-0-567-45857-5. https://books.google.com/books?id=FQPSBgAAQBAJ&pg=PA99។ បានយកមក 4 October 2020.
- ↑ The Last Labayu: King Saul and the Expansion of the First North Israelite Territorial Entity. 2006. pp. 171ff. ISBN 978-1-57506-128-3. Archived from the original on 2024-06-06. Retrieved 2025-11-28.
{{cite encyclopedia}}: CS1 maint: bot: original URL status unknown (link) - ↑ Baruch Halpern (2003). David's Secret Demons: Messiah, Murderer, Traitor, King. Wm. B. Eerdmans. pp. 208–211.