ហ៊ុនប៉ានហួង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស្តេច ហ៊ុន ប៉ានហួង)
ផានខ្វាង ឬ ផានហួង
កុរុង
រជ្ជកាលគ.ស ?-២១៧
រាជ្យមុនមិនស្គាល់
រាជ្យបន្តកុរុងផានផាន
ស្វាមី/មហេសីមិនស្គាល់
បុត្របុត្រទី១មិនស្គាល់ព្រះនាម, ផានផាន
ព្រះនាមពេញ
ហ៊ុនផានខ្វាង
វង្សហ៊ុន
សន្តតិវង្សសោមវង្ស
បិតា?
មាតា?
ប្រសូតគ.ស ១២៧
ភ្វូណាន
សុគតគ.ស ២១៧
ភ្វូណាន

កុរុងហ៊ុនផានឃ័ង រឺ ហ៊ុនផានហួង រឺ ផានហួងវម៌្ម (ចិន: 混盤況 រឺ ភិងអ៊ិង: Hùnpánkuàng រឺ ហ៊ុនផានឃ័ង, យ៉ាត់ផេង:wan6pun4fong3 រឺ វ៉ានភូនផ្វង ជាកន្តាំង) (គ.ស ១២៧-២១៧) រជ្ជកាល (គ.ស ?-២១៧) ព្រះអង្គ​ត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបាន​សោយរាជ្យ​បន្ត​។ កាល​នោះ នគរភ្វូណាន មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ។ នគរ​ទាំង​៧ ចង់​រើ​បម្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​កុរុង​ហ៊ុនផានខ្វាង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារញមើលខុសត្រូវ។

ព្រះរាជវង្ស[កែប្រែ]

  • បុព្វបុរស ហ៊ុនទៀន និង ព្រះនាងលីវយី
  • មហេសីមិនស្គាល់ព្រះនាម មានរាជបុត្រ៖
    • បុត្រទី១មិនស្គាល់ព្រះនាម
    • បុត្រទី២ ព្រះនាម ផានផាន
      • ព្រះនត្តាមិនស្គាល់ ត្រូវជាបុត្ររបស់ ផានផាន

ព្រះញាតិវង្ស មានព្រះរាជបុត្រ និង ព្រះនត្តា សោយរាជ្យនៅ នគរទាំងប្រាំពីរ។

ឯកសារយោង[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
កុរុងភ្វូណាន
គ.ស ?-២១៧
តដោយ
កុរុងផានផាន