ស្ទឹងមានជ័យ

ពីវិគីភីឌា
ពីដើមឡើយហៅថា «ស្ទឹងទទឹងថ្ងៃ»។​ មកដល់រាជ្យព្រះជ័យចេស្តា (ព្រះអង្គសូរ) នាពេលមួយ

ចៅពញាភក្តីសង្រ្គាមហុក បានក្រាបបង្គុំទូលថ្វាយនៅ«ទូលព្រះស្រី»​ ថា កាល ដែលច្បាំងឈ្នះផ្តាច់ព្រ័ទ្ធ គឺនៅត្រង់ស្ទឹងទទឹងថ្ងៃនេះឯង សម្លាប់សត្រូវងាប់ស្អុយ ទឹក កន្លែងនោះគេក៏ហៅថា «អន្លង់ក្បាលយួន» រហូតមកដល់សព្វថ្ងៃនេះ។ ទើប បានហ្លួងមានព្រះរាជឱង្ការថា បើចឹងយើងហៅទីនេះថា «ស្ទឹងមានជ័យ» ទៅវិញ ចុះ (ព្រោះទ័ពយើងច្បាំងឈ្នះ នៅត្រង់ស្ទឹងទទឹងថ្ងៃនេះ)។

ឯទូលព្រះស្រី (ក៏ស្ថិតនៅក្នុងរាជធានីភ្នំពេញដែរ តែខ្ញុំមិនច្បាស់ថានៅត្រង់ណាទេ ព្រោះសព្វថ្ងៃ វាបាត់ដានអស់ទៅហើយ)។ គឺព្រះបាទបរមរាជា ពញាយ៉ាត​កាល​ ព្រះអង្គយាងមកសាងវាំងប្រាសាទ ក៏ឲ្យគេធ្វើដំណាក់មួយប្រទាន ព្រះស្រីរាជា ជាព្រះរាជបុត្រ នៅលើទូលមួយនោះ ក៏ហៅទូលនោះថា ទូលព្រះស្រីរាជា តែ​ ក្រោយមកក៏បាត់ពាក្យរាជា ហៅនៅត្រឹមទូលព្រះស្រីៗ ជួនក៏មានអ្នកមិនអានថា ព្រះស្រី ទៅជា ទូលប្រស្រីៗ រៀងមក។[១]

ឯកសារយោង[កែប្រែ]