ស្បថថ្វាយភ្លេងការ

ពីវិគីភីឌា

ស្បថថ្វាយភ្លេងការ

និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលតន្ត្រី ដោយ អ៊ែលប៊ុណ្ណា

១. ក្រអូបល្វេងល្វើយ ក្លិនអើយអប់ជាប់នាសា ផ្កាដុះឯណាក្រអូបចម្លែក គន្ធាពិដោរបក់មកអោយបងអល់អែក រៀមចង់យល់អនេក ក្រអូបប្លែកជាងផ្កាដទៃ។

២. ជំនោរផាយផាត់ យប់ស្ងាត់ស្រឡះមេឃា មានហ្វូងតារា ច័ន្ទ្រថ្លាល្អក្រៃ សន្សើមរោយចុះ ប្រស់ព្រំទងផ្កាចរណៃ សណ្តុំដួងហឬទ័យ ក្រអូបក្រៃពេញបេះដូងបង។

បន្ទរ. រៀមអន្ទះសា ចង់ស្គាល់ក្លិនផ្កាឆោមយង់ បន់ព្រះអង្គប្រាថ្នា ស្នេហាផូរផង់តទៅ។

៣. ឧិបុប្ផាអើយ! ត្រាណត្រើយ សូមនាងមេត្តា រៀមសូមសច្ចាព្រះភ្នំសំពៅ សូមថ្វាយភ្លេងការ មេបាចងដៃពាលពៅ ចាប់ដៃជាគូតទៅ លុះដល់គ្រាបងក្ស័យអើយ។