ស្ពានគីហ្សូណា
ស្ពានគីហ្សូណា Kizuna bridge | |
---|---|
ឆ្លងកាត់ | ទន្លេមេគង្គ |
តំបន់ភូមិសាស្ត្រ | ក្រុងកំពង់ចាម, កម្ពុជា |
ប្រវែង | ១,៥០០ ម |
Longest span | ១៧០ ម |
បើក | ២០០១ |
Coordinates | 12°00′00″N 105°27′00″E / 12.00000°N 105.45000°E |
ស្ពានគីហ្សូណា (ជប៉ុន: きずな橋, អង់គ្លេស: Kizuna bridge) គឺជាស្ពានមួយឆ្លងកាត់ទន្លេមេគង្គស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ ស្ពាននេះបានបើកសម្ភោធឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ហើយក៏ជាស្ពានទី១ ដំបូងគេបំផុតដែលសាងសង់កាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។[១] ការសាងសង់ស្ពាននេះ បានចំណាយទឹកប្រាក់ជាង ៥៦លានដុល្លារអាមេរិក ដែលជាជំនួយឥតចំណងពីរដ្ឋាភិបាលជប៉ុន។ មានប្រវែង ១៥០០ម៉ែត ស្ពាននេះធ្លាប់ទទួលចំណាត់ថ្នាក់ជាស្ពានវែងជាងគេបង្អស់នៅកម្ពុជា រហូតដល់ឆ្នាំ ២០០២ ជាឆ្នាំដែលស្ពានកម្ពុជា-ថៃ ត្រូវបានកសាងនៅខេត្តកោះកុងដែលមានប្រវែង ១៩០០ម៉ែត។[២] ស្ពានគីហ្សូណា បានតភ្ជាប់តំបន់ភាគខាងកើត និងភាគខាងលិចប្រទេសកម្ពុជា តាមផ្លូវគោកជាលើកដំបូង។ ការសាងសង់ស្ពាននេះ បានចាប់ផ្ដើមនៅឆ្នាំ១៩៩៩ ហើយបានចំណាយរយៈពេល៣ឆ្នាំទើបរួចរាល់ជាស្ថាពរ។ មានមនុស្សប្រមាណជាង ១ម៉ឺននាក់បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននេះ។[៣]
មុននឹងមានស្ពាននេះ គមនាគមន៍គឺមានលក្ខណៈលំបាក ហើយយឺតយ៉ាវ។
ឯកសារយោង
[កែប្រែ]- ↑ Streeby, Richard (December 9, 2001). "First Bridge over Mekong". The Salt Lake Tribune. Retrieved 2009-01-30.
- ↑ "First Mekong bridge opens in Cambodia". BBC News. 4 December 2001. Retrieved 2009-01-30.
- ↑ "First bridge over Mekong in Cambodia opens amid celebrations". Associated Press. December 4, 2001. Retrieved 2009-01-30.