ស្ពានតាអោង

ពីវិគីភីឌា
ស្ពានតាអោង

ឈ្មោះ: ស្ពានតាអោង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្ស១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ភូមិកំបោរអ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប

ប្រវត្តិស្ពាន[កែប្រែ]

ស្ពានតាអោងមានទីតាំងស្ថិតនៅក្នុងភូមិកំបោរអ ឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពានតាអោងមានអាយុកាលប្រហែលជាង៩០០ឆ្នាំហេីយ ដែលមនុស្សម្នាមិននឹកស្មានថាវាស្ពានបុរាណមួយ ទោះជាយ៉ាងណាក៏ដោយ វាជាស្ពានដ៏ធំហេីយវែងជាងគេក្នុងចំណោមស្ពានទាំង២៣ ដែលស្ថិតតាមបណ្តោយមាគា៌ទៅកាន់ទីក្រុងព្រះខ័នកំពង់ស្វាយ។ ស្ពានដែលបានស្ថាបនៅខ្សែខាងលេីនៃស្ទឹងជីក្រែង ដែលមានបណ្តោយ ៧៧ម៉ែត្រ និងទទឹង ១៣ម៉ែត្រនិងមានរន្ធតាដេវ (ប្រឡោះបង្ហូរទឹក) ចំនួន១៥ កំពស់៦ម៉ែត្រ ទទឹង២ម៉ែត្រ ដែលស្ថាបនាអំពីថ្មបាយក្រៀម។ នៅខាងលេីស្ពានសងខាងវាត្រូវបានអមដោយភ្នាក់ដៃនាគរាជដែលមានក្បាល៩ និងមានរូបសំណាកព្រះពុទ្ធគង់តាំងសមាធិធម៌ចំកណ្តាលនៃក្បាលនាគ។ ចំណុចចាប់ចិត្តដិតអារម្មណ៏តាមបណ្តោយផ្លូវបុរាណទៅកាន់ស្ពានបុរាណនេះ ចាប់ពីប្រាសាទបេងមាលាទៅទិសខាងកេីតអាចដល់ចំណុចភូមិចាន់ហៀរ ភូមិទ័ពជ័យ បុរាណដ្ឋាន ឡផលិតកុលាលភាជណ៏ និងស្ពានតូចៗជាច្រេីនទៀត បន្ទាប់ មកបន្តដំណេីរមួយស្របក់ទៀតទេីបដល់ភូមិកំបោរអ និងស្ពានចំណាស់នេះ[១]

ការជួសជុលស្ពាន[កែប្រែ]

ស្ពានតាអោងគឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីរាជធានីអង្គរទៅបាកាណ(បាកាណព្រះខ័នកំពង់ស្វាយ)។ ស្ពាននេះមានប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយមានទទឹង២ម់ែត្រ និងមានកំពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លំអដោយបង្កាន់ដៃនាគក្បាលប្រាំបួន និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់ចំពោះកាលបរិច្ឆេទនៃស្ពាននេះគេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងនៅក្នុងរាជណាទេ គ្រាន់តែដឹងថាស្ពាននេះកសាងឡើងនៅក្នុងសម័យអង្គរ ប៉ុន្តែបើមើលទៅចម្លាក់បង្កាន់ដៃនាគកសាងឡើងនៅក្នុងរចនាបថបាយ័នឆ្នាំ១១៨១ ដល់ឆ្នាំ ១២២០នៃគ.ស។ ស្ពាននេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដែលបង្កឡើងពីកត្តាមនុស្ស និងកត្តាធម្មជាតិ។ ផ្នែកជាច្រើននៃស្ពានបុរាណនេះបានប្រះញែកចេញពីគ្នាជាខ្លាំងដោយនៅផ្នែកកណ្តាលតួស្ពានសង្ខាងថ្មមួយចំនួនត្រូវបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ផងដែរ។ ក្រោយពីសិក្សាអំពីផែនទីហានិភ័យរួចនៅឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានលើកគម្រោងជួសជុលដំណាក់កាលទី១ ចំនួន២ចំណុចសំខាន់ៗ នៅជញ្ជាំងស្ពានផ្នែកខាងជើង ដែលបានរលុះធ្លាក់ និងមានការរហែកធំចេញក្រោប្រឈមការធ្លាក់។ ដំណើរការនៃការជួសជុលនេះមានដូចជា ធ្វើសម្រង់ប្លង់ ការចុះបញ្ជីថ្ម ការជួសជុលថ្ម ការពង្រឹងជើងសសររលុះធ្លាក់ឡើងវិញ ការបង្ហាប់ដី


ឯកសារយោង[កែប្រែ]

  1. Discovery Khmer Temples