ស្ពានយោលកំពង់ឆ្លង
រូបភាពតូច ប្រសិនបើលោកអ្នកធ្វើដំណើរតាមផ្លូវ ស្របមាត់ស្ទឹងសង្កែ ឆ្ពោះទៅកាន់រមណីយដ្ឋានប្រសាទ បាណន់ ដែលស្ថិតនៅភាគខាងត្បូងនៃទីរួមខេត្តបាត់ដំបង ដល់ចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុក បាណន់ ដែលមានចម្ងាយប្រមាណ ១២ គីឡូម៉ែតពីរួមខេត្ត។ នៅពេលធ្វើដំណើរដល់វត្តខ្សាចពោយដែល ស្តិតនៅខាងស្តាំដៃ រួចបន្តដំណើរចម្ងាយប្រមាណជា១០០ ម៉ែត្រទៀត និងដល់ចំណុចផ្លូវលំគ្រួសក្រហមមួយ ដែលស្ថិតនៅខាងឆ្វេងដៃ ដែលផ្លូវនេះជាផ្លូវទៅកាន់ស្ពានយោល ។ ស្ពានយោលកំពង់ឆ្លង ជាស្ពានដែលឆ្លងកាត់ស្ទឹងសង្កែ ដែលមានប្រវែងប្រមាណ ១០០ ម៉ែត្រ មានទីតាំងស្ថិតនៅក្នុងភូមិ កំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ បច្ចុប្បន្ន ស្អាននេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការធ្វើដំណើរឆ្លងកាត់ របស់អ្នកស្រុកប៉ុណ្ណោះទេ វាក៍ជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ពីព្រោះវាជាកន្លែងមួយដែលមានខ្យល់អាកាសបរិសុទ្ធ នៅពេលដែលលោកអ្នកឈរនៅពាក់កណ្តាលស្ពាន លោកអ្នកនឹងឃើញទិដ្ឋភាពដ៍ស្រស់ស្អាតនៃស្ទឹងសង្កែ។ ជាពិសេសនៅរដូវប្រាំង អ្នកស្រុកនៅតំបន់នេះនាំគ្នាដាំដំណាំផ្សេងៗ នៅតាមមាត់ស្ទឹង ដែលបង្កើតបានទស្សនីយភាពដ៍ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរថតយករូបភាព និងស្វែងយល់ពីការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកស្រុកនៅតំបន់នេះ ។ នៅពេលលោកអ្នកទៅទស្សនាប្រាសាទបាណន់ សូមកុំភ្លេចចូលទស្សនាស្ពានយោលដ៍ស្រស់ស្អាតនេះ ។