Jump to content

ឝ្រីមារញ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ស្រីមារវម្ម៌)
ឝ្រីមារញ ឬ ស្រីមារញ ឬ ជ័យវរ្ម័ន
(ហ្វានចេម៉ាន់)
ព្រះចៅក្រុងកម្ពុជាធិបតី
(សម័យកាលនគរភ្នំ)
រជ្ជកាលប្រហែល គ.ស ២០៥-២១៧
រាជ្យមុនព្រះបាទកៅណ្ឌិន្យទី៦
រាជ្យបន្តព្រះបាទសូរ្យវរ្ម័ន
ស្វាមី/មហេសីព្រះទេវីត្រូវជាប្អូនស្ដេចឝ្រីមារ៍ (ចាម្ប៍)
បុត្រព្រះបាទសូរ្យវរ្ម័ន
ព្រះបាទធរណិន្ទ្រ
ព្រះនាមពេញ
កុរុងឝ្រីមារញ
សន្តតិវង្សរាជវង្សកៅណ្ឌិន្យច័ន្ធរវង្ស (ដោយកំណើត)
ប្រសូតនគរភ្វូណាន
សុគតគ.ស ២២៨
នគរភ្វូណាន
សាសនាសាសនាហិណ្ឌូ​បែបខ្មែរនិងនាគសាសនា(រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម)

កុរុងឝ្រីមារញស្រីមារញ (ចិន:范師蔓 [ផ្វានឝ៊ឺម៉ាន], ភិងអ៊ិង:Fàn Shīmàn រឺ យ៉ាត់ផេង:faan6si1maan6 រឺ ផ្វានស៊ីម៉ាន ជាកន្តាំង) (គ.ស ?-២២៨) រជ្ជកាល (គ.ស ២២០-២២៨) ព្រះអង្គ ឝ្រីមារញ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វម៌្ម" ប្រើដំបូងគេបង្អស់ ហើយព្រះនាម វម៌្ម នេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុងឝ្រីមារញ បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទម្លាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមារញសេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សម្រេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទូទៅ គណៈកម្មការ​រាជ​សន្តតិវង្ស ទើប​ព្រមព្រៀង​អញ្ជើញឝ្រីមារញសេនាបតី​ឲ្យ​ឡើង​សោយរាជ្យ។ ព្រះអង្គ​ត្រូវ​បាន​នាម៉ឺន​សព្វមុខ​មន្ត្រី​តូច​ធំ ជ្រើសរើស​ជា​ព្រះមហាក្សត្រ។ ការតែងតាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ស្ដេចត្រាញ់​តូច​ធំ​ជិត​ឆ្ងាយ​សប្បាយ​ចិត្ត​ទេ។ ដូច្នេះ​ហើយ ទើប​បាន​ជាកុរុងឝ្រីមារញ ត្រូវ​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ស្ដេច​ទាំង​នោះ​ជាមុន។ កុរុងឝ្រីមារញ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម "កម្ពុជាក្រោមសព្វថ្ងៃ" លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង ជ្រោយម៉ាឡាយូ ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះឈូងសមុទ្របេងកាល់ និងឈូងសមុទ្រសៀម។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេសម៉ាឡេស៊ី[][] ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​សរសេរ​កត់​បន្ត​ទៀត​ថា ព្រះអង្គ​ជា​អ្នកចម្បាំង​ម្នាក់​ដ៏​ក្លាហាន​អង់អាច​អស្ចារ្យ។ ព្រះអង្គ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ធ្វើ​ទូក​សំពៅ​ធំៗ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចុះ​ឡើង​តាម​សមុទ្រ​ទន្លេ​នានា។ ទូក​សំពៅ​ទាំងនោះ អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ជា​៧០០​នាក់។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ច្បាំង​វាត​ទឹកដី​ទៅ​គ្រប់​ទិសទី​រហូត​ទៅ​ដល់​ ជ្រោយមល្លកា យក​នគរ​ជា​ច្រើន​មក​ដាក់​ជា​ចំណុះ។ ព្រះអង្គឝ្រីមារញ បាន​ធ្វើ​សង្គ្រាម​ទាំង​តាម​ផ្លូវ​ទឹក​ទាំង​តាម​ផ្លូវ​គោក ដើម្បី​កាន់​កាប់​តំបន់​ទឹកដី និង​សមុទ្រ ពី​ឈូងសមុទ្រ​បេងកាល់ មក​ឈូងសមុទ្រ​សៀម សព្វថ្ងៃ។ គឺ​ក្នុង​គោលបំណង​ក្ដោប​ត្រួតត្រា​គ្រប់គ្រង​ផ្លូវ​ទាក់ទង​ធ្វើ​ដំណើរ​ទាំង​ប៉ុន្មាន តាម​សមុទ្រ​ក៏​ដូចជា​តាម​ដីគោក។ ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារញ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារញ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្វូណាន។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារញ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ ធរណីន្ទ្រវម៌្ម

សង្គ្រាមវាតទឹកដី

[កែប្រែ]

ការ​ផែនដី - ដំបូង​ទ្រង់​ឲ្យ​រួបរួម​ទាហាន​ជើង​គោក ជើង​ទឹក​នឹង​ទ្រង់​ឲ្យ​សាង​ទូក​ចម្បាំង​ជាច្រើន ស្ដេច​បាន​លើក​ទ័ព​ជើង​ទឹក​ទៅ​កម្រាប​ស្រុក​ផ្សេងៗ ដ៏​តាំង​នៅ​តាម​ជួរ​មាត់​សមុទ្រ​សៀម​សមុទ្រ​សព្វ​ថ្ងៃ​នេះ រហូត​ទៅ​ដល់​ពាក់​កណ្ដាល​ដែន​ម៉ាលយូ បាន​ស្រុក​ជាង ១០ រួម​បញ្ចូល​ជា​ព្រះ​រាជ​អាណាខែត្រ​របស់​ព្រះ​អង្គ ស្រុក​ដែល​ប្រាកដ​ឈ្មោះ​ក្នុង​សេចក្ដី​កត់​ហេតុ ៩ គឺ​ស្រុក ត្យូទូតន់ (k'iu-tou-k'ouen) គិវឆេ (Kieou-tche) ទៀនស៊ុន (Tien-Souen) ឡង់យ៉ាស៊ីវ តម្ព្រលិង្គ តាន់អិវលៀង កោះក្រៈ នដាស និង ​ប៉េរ័កតម្ព្រលិង្គ គឺ​ជា​មណ្ឌល​ស្រីធម្មនគរ (នគរ​ស្រីធម្មរាជ)។ ចំណែក​ភាគ​ប៉ែក​ខាង​កើត ទ្រង់​បាន​លើក​ទ័ព​ទៅ​ពង្រីក ដល់​ទៅ​វោក័ន គឺ​ស្រុក​ញ៉ាត្រាង​សព្វ​ថ្ងៃ​នេះ។ ក្រោយ​បំផុត ស្ដេច​បាន​លើក​ទ័ព​ជើង​គោក​ទៅ​វាយ​ប្រទេស ១ នៅ​ទិស​ខាង​លិច ចិន​ហៅ កិងលិង ឬ គិមលិង ត្រូវនឹងខ្មែរថា កំពែងមាស ប្រែ​ថា​ព្រំ​ប្រទល់​ដែន​មាស ធៀប​នឹង​នឹង​ភាសា​មគធៈ ត្រូវ​នឹង​សុវណ្ណភូមិ សុវណ៌កុដ្យ (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង រឺ លើជ្រោយម៉ាឡេយូ) អ្នក​ប្រវត្តិសាស្ត្រ​កំណត់​ថា កិងលិង គឺ​ប្រទេស​មន តែ​ទ្រង់​វាយ​បាន​សម្រេច ឬ​ពុំ​បាន​ទេ មិន​ប្រាកដ មាន​តែ​សេចក្ដី​ថា ស្ដេច​សោយទិវង្គត​ក្នុង​គ្រា​ទៅ​ធ្វើ​ព្រះ​រាជ​សង្គ្រាម​នោះ។ ដោយ​ហេតុ​ទ្រង់​បាន​បំពេញ​ព្រះ​រាជ​ករណីយកិច្ច​ពង្រីក​ព្រះ​រាជ​អាណាខែត្រ​ឲ្យ​ធំ​ទូលាយ​យ៉ាង​នេះ តាម​ឋានៈ​នៃ​ព្រះ​អង្គ​ជា​ខត្តិយៈ (អ្នក​ចំបាំង) ក៏​ប្រាកដ​ព្រះ​កិត្តិយស​ជា​រាជាធិរាជ​នឹង​ជា​ក្សត្រិយ៍​សឹក ១ អង្គ​ក្នុង​ប្រវត្តិសាស្ត្រ។

រាជវង្ស

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Sách Lương, Tập 54, Tiểu sử 48, Ngoại quốc, Vương quốc Phù Nam: "Người này dũng cảm và tháo vát, dùng sức mạnh quân sự để tấn công các nước láng giềng, và tất cả đều quy phục ông ta. Ông ta tự xưng là Đại vương Funan. Sau đó, ông ta đóng những chiến thuyền lớn, dong buồm ra tận cùng biển cả, tấn công hơn mười nước, bao gồm Qudukun, Jiuzhi và Diansun, khai phá năm sáu nghìn dặm đất đai."
  2. Sử ký Nam Triều, Tập 78, Tiểu sử 68, Người man rợ, Phần 1, Vương quốc Phù Nam: "Người đàn ông này dũng cảm và tháo vát, ông ta đã dùng sức mạnh quân sự của mình để tấn công các nước láng giềng, và tất cả đều quy phục ông ta. Ông ta tự xưng là Đại vương Funan. Sau đó, ông ta đóng một con tàu lớn để khám phá biển cả bao la, thành lập hơn mười vương quốc và mở rộng lãnh thổ của mình thêm năm sáu nghìn dặm."
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះបាទកៅណ្ឌិន្យទី៦
ព្រះចៅក្រុងកម្វុជទេឝសម័យកាលនគរភ្នំ
ប្រហែល គ.ស ២០៥-២១៧
តដោយ
ព្រះបាទសូរ្យវរ្ម័ន