ស្រីវិជ័យ

ពីវិគីភីឌា

ស្រី​វិជ័យ ពីក្នុងអតីតដែនដីអាណាចក្រ​ ហ្វូ​-​ណន នៅ​ជ្រោយ​ម៉ាឡាយូ។

ក្នុងអត្ថបទនេះ គឺនិយាយអំពីកំណរកំណើត​នៃអាណាចក្រ​ស្រី​វិជ័យ នៅ​ជ្រោយ​ម៉ាឡាយូ ក៏ស្ថិតនៅក្នុង សម័យ​រុងរឿង ថ្កើងថ្កាន​បំផុត របស់អាណាចក្រ​ហ្វូ​-​ណន ហើយក៏បាន​គ្របដណ្តប់​លើ​ជ្រោយ​ម៉ាឡាយូនេះផងដែរ។ ហើយបច្ចុប្បន្ន ត្រូវបានប្រទេសឥណ្ធូនេស៊ី និងម៉ាឡេស៊ី ពុះហែកជាពីរ​។អត្ថបទនេះ គឺបាននិយាយអំពី ជ្វា Java ដោយ លោកហ្វែងលូស។

ងាកទៅ​ប៉ែក​ខាង​សមុទ្រនៅ​ប៉ែក​​ខាង​ត្បូង​អាណាចក្រ​ខ្មែរ គេ​ឃើញ​មាន​​​អាណាចក្រ​​ដ៏ធំមួយ គឺ​អាណាចក្រ​ស្រីវិជ័យ (Srivijaya) ​របស់​ពួកម៉ាឡេ ដែល​មាន​ទីតាំង​នៅ​លើ​កោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មាន​ដែនដី​​គ្របដណ្តប់​​រហូតទៅដល់ កោះជ្វា (Java) កោះ​បរណេអូ (Borneo) និង​ម៉ាឡាកា នៅ​ចុង​ខាង​ត្បូង​នៃ​ឧបទ្វីប​ម៉ាឡេ ពោលគឺ ពាសពេញ​ដែនដី​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ព្រុយណេ​​សព្វថ្ងៃ។ នៅ​អំឡុង​សតវត្សរ៍ទី១៣ អាណាចក្រ​ស្រីវិជ័យ​បាន​ធ្លាក់ចុះ​ទន់ខ្សោយ​រហូត​ត្រូវ​ធ្លាក់​ទៅជា​នគរ​ចំណុះ​ឲ្យ​អាណាចក្រ​ខ្មែរ ហើយ​ក្រោយ​មក​ទៀត​ ជា​នគរ​ចំណុះ​របស់​នគរ​សុខោទ័យ​របស់​សៀម។ នៅ​ដើមសតវត្សរ៍​ទី១៥ អាណាចក្រ​ស្រីវិជ័យ​ត្រូវ​ដួលរលំ ហើយ​បែក​ខ្ញែក​ទៅជា​នគរ​តូចៗ​ផ្សេងៗ​ពី​គ្នា។

Image result for Srivijaya​ empire

បើតាមការស្រាវជ្រាវ បានបង្ហាញថា ឈ្មោះ ជី​តុ (Chi tu) ឬ​អាណាចក្រ ជី​តុ ដែល​ស្ថិតនៅ​បណ្តោយ​នៃ​ជ្រោយ​មល៉ាយូ(ម៉ាឡាយូ) មាន​តាំងតែ​ពី​សន្តតិវង្ស​សួយ (Sui) នា​សម័យ​នគរ​ភ្នំ​ម្ល៉េះ។ ព្រោះថា ​វា​ជា​ភាគ​មួយ​នៃ​ទឹកដី​របស់​អាណាចក្រ​ភ្នំ​។ រីឯ​អាណាចក្រ​ស្រី​វិជ័យ​វិញ ឬ Shilifoshi មាន​វត្តមាន​ត្រឹមតែ​នៅ​សម័យ​សន្តតិវង្ស​ថាំង(Tang) តែប៉ុណ្ណោះ​។ មួយវិញទៀត ដោយយោង​លើ​ព័ត៌មាន​ស្តីពី​ហ្វូ​-​ណន ក្នុង​ច្បាប់ ចេនឡា ហ្សួ​ន (Zhenla Zhuan) និង ជី​តុ ហ្សួ​ន (Chitu Zhuan) យើង​ដឹងថា អាណាចក្រ​ជី​តុ គឺជា “​មែកធាង​មួយទៀត​នៃ​ហ្វូ​-​ណន​” ឬក៏​អាណាចក្រ​ជី​តុ ដើមឡើយ​ជា​មែកធាង​របស់​ហ្វូ​-​ណន។