ស្រុកស្រីស្នំ
ការរចនា
(ត្រូវបានបញ្ជូនបន្តពី ស្រុក ស្រីស្នំ)
ស្រុកស្រីស្នំ គឺជាស្រុកមួយរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ស្រុកនេះមានព្រំប្រទល់ខាងលិចជាប់នឹងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យខាងកើតជាប់នឹងស្រុកអង្គរជុំនិងស្រុកវ៉ារិនខាងជើងជាប់នឹងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យនិងខាងត្បូងជាប់នឹងស្រុកក្រឡាញ់។
| ស្រុកអង្គរជុំ Srei Snam District | |
|---|---|
| ស្រុក | |
| ប្រទេស | |
| ខេត្ត | សៀមរាប |
| ផ្ទៃក្រឡា | |
| • សរុប | ៩៥៨ គម2 (៣៧០ ម៉ាយ ការ) |
| ល្វែងម៉ោង | +៧ |
| លេខកូដភូមិសាស្ត្រ | ១៧១២ |
រដ្ឋបាល
[កែប្រែ]ស្រុកស្រីស្នំ ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ០៦ ឃុំ[១] ៖
| លេខកូដឃុំ | ឃុំ | អក្សរឡាតាំង | ភូមិ |
|---|---|---|---|
| ១៧១២០១ | ឃុំជ្រោយនាងងួន | Chrouy Neang Nguon | ត្រុំខាងជើង, ប្ញស្សីសាញ់, ត្រុំខាងត្បូង, យាយម៉ី, ស្តៅពក, អំពៅដៀប, ជ្រោយនាងងួន |
| ១៧១២០២ | ឃុំក្លាំងហាយ | Klang Hay | សែ្លងតាវេត, ពង្របត់ចាន់, សែ្លងគង់, ល្បើក, សំរោង, ក្លាំងហាយ, គោកថ្កូវ |
| ១៧១២០៣ | ឃុំត្រាំសសរ | Tram Sasar | នាងស្រោង, រំដេង, ធ្លក, ស្មាច់, ព្រេច, បេង, ពង្រ |
| ១៧១២០៤ | ឃុំមោង | Moung | មោងខាងត្បូង, មោងខាងជើង, ខែ្វក, កំបោរ, ល្វា |
| ១៧១២០៥ | ឃុំប្រីយ៍ | Prei | ប្រីយ៍ ០១, ប្រីយ៍ ០២, ត្រាំសសរ, ក្របៅ, ក្រូចចារ |
| ១៧១២០៦ | ឃុំស្លែងស្ពាន | Slaeng Spean | សែ្លងស្ពាន, ច្រនៀង, ភ្នំដី, ដំណាក់ដំរី, ចំការចេក, ព្រះខែ្សត, ធ្លក, ត្រាំកង់ |
ឯកសារយោង
[កែប្រែ]- ↑ "Srei Snam District Postal Codes | Cambodia". CambodiaPostalCode (in អង់គ្លេស). Retrieved 2026-03-08.
