ហត្ថាកសិករ លីមីតធីត

ពីវិគីភីឌា

ហត្ថាកសិករ លីមីតធីតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្ដល់សេវាកម្មហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ សន្សំប្រាក់ ផ្ទេរប្រាក់ និងសេវាអេធីអិម។ ដំបូង​នៅឆ្នាំ១៩៩៣ ជាគម្រោង​មួយ​សម្រាប់សុវត្ថិភាព​ចំនីអាហារ​បង្កើតដោយ​អង្គការ​កាណាដា OCSD/OXFAM–Quebec ផ្ដល់​ប្រាក់​កំចី សម្រាប់​ប្រជាជន​នៅ​ជនបទ នៃ​ឃុំ​ចំនួន៤​នៃខេត្តពោធិសាត់។ នៅឆ្នាំ១៩៩៦ គម្រោង​សុវត្ថិភាព​ចំនីអាហារ​ត្រូវបានចុះ​បញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅថា ហត្ថាកសិករ។ ហត្ថាកសិករ​មានន័យថា​ជា​ដៃ​កសិករ ឬដៃ​សម្រាប់​ជួយ​កសិករ។ ការិយាល័យ​ធំ​នៃ​អង្គការ​នេះ​មាន​មូលដ្ឋាន​នៅ​ខេត្តពោធិសាត់។

បញ្ហា, ភាពចម្រូងចម្រាស[កែប្រែ]

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របាយ​ការណ៍​រួម​របស់​​អង្គការ​ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។[១]

នាំខ្លួនអតីត ប្រធាន ផ្នែក ត្រួតពិនិត្យ និង ប្រតិបត្តិការ នៃ ធនាគារ ហត្ថា ម្នាក់ មកកា.ត់ទោ.ស ពាក់ព័ន្ធអំពើល្មើសលួ.ចចូលក្នុង ប្រព័ន្ធទិន្នន័យអាក់ខោនធនាគារ របស់អតិថិជន លួ.ចដកប្រាក់អស់ជាង៦០ម៉ឺនដុល្លារយកទៅលេងល្បែ.ងចាញ់អស់ [២][៣]

  1. http://www.licadho-cambodia.org/video.php?perm=84&khmer
  2. (ជាkm) នាំខ្លួនអតីត ប្រធាន ផ្នែក ត្រួតពិនិត្យ និង ប្រតិបត្តិការ នៃ ធនាគារ ហត្ថា ម្នាក់ មកកា.ត់ទោ.ស | នាំខ្លួនអតីត ប្រធាន ផ្នែក ត្រួតពិនិត្យ និង ប្រតិបត្តិការ នៃ ធនាគារ ហត្ថា ម្នាក់ មកកា.ត់ទោ.ស ពាក់ព័ន្ធអំពើល្មើសលួ.ចចូលក្នុង... | By People News Watch | Facebook, https://www.facebook.com/peoplenewsasiatv/videos/%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%81%E1%9F%92%E1%9E%9B%E1%9E%BD%E1%9E%93%E1%9E%A2%E1%9E%8F%E1%9E%B8%E1%9E%8F-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%92%E1%9E%B6%E1%9E%93-%E1%9E%95%E1%9F%92%E1%9E%93%E1%9F%82%E1%9E%80-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%8F%E1%9E%96%E1%9E%B7%E1%9E%93%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%99-%E1%9E%93%E1%9E%B7%E1%9E%84-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%8F%E1%9E%B7%E1%9E%94%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%B6%E1%9E%9A-%E1%9E%93%E1%9F%83-%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%82%E1%9E%B6%E1%9E%9A-%E1%9E%A0%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B6-%E1%9E%98%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F%8B-/946080703127745/, បានយកមក 2024-02-23 
  3. (ជាkm-KH) នាំខ្លួនអតីត ប្រធាន ផ្នែក ត្រួតពិនិត្យ និង ប្រតិបត្តិការ នៃ ធនាគារ ហត្ថា ម្នាក់ - People News Asia, https://www.youtube.com/watch?v=iY_dd0WYDy8, បានយកមក 2024-02-23