Jump to content

ហាន់ ដុកស៊ូ

ពីវិគីភីឌា
ហាន់ ដុកស៊ូ
한덕수
ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង
ក្នុងការិយាល័យ
២៤ មីនា ២០២៥[ស ១]
នាយករដ្ឋមន្ត្រីខ្លួនលោក
មុនឆូអេ​ សាំងម៉ុក
ក្នុងការិយាល័យ
១៤ ធ្នូ ២០២៤ – ២៧ ធ្នូ ២០២៤
នាយករដ្ឋមន្ត្រីខ្លួនលោក
មុនយូន សកយ៉ល
បន្ទាប់ឆូអេ សាំងម៉ុក
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង
ក្នុងការិយាល័យ
២១ ឧសភា ២០២២[ស ២]
ប្រធានាធិបតីយូន សកយ៉ល
ខ្លួនលោក (ស្ដីទី)
ឆូអេ សាំងម៉ុក (ស្ដីទី)
ខ្លួនលោក (ស្ដីទី)
រង
មុនគីម ប៊ូគ្យឹម
ឈូ ក្យុងហូ (ស្ដីទី)
ក្នុងការិយាល័យ
២ មេសា ២០០៧ – ២៩ កុម្ភៈ ២០០៨
ប្រធានាធិបតីឌូ មួហ្យុន
មុនហាន់ ម្យឹងស៊ុក
បន្ទាប់ហាន់ ស៊ឹងសូ
ស្ដីទី
១៦ មីនា ២០០៦ – ១៩ មេសា​ ២០០៦
ប្រធានាធិបតីឌូ មួហ្យុន
មុនលី ហេឆាន់
បន្ទាប់ហាន់ ម្យឹងស៊ុក
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំសហរដ្ឋអាមេរិក
ក្នុងការិយាល័យ
៩​ មីនា ២០០៩ – ១៧ កុម្ភៈ ២០១២
ប្រធានាធិបតីលី​ ម្យុងប៉ាក់
មុនលី ថេស៊ិក
បន្ទាប់ឆូអេ យ៉ុងជីន
ឧបនាយករដ្ឋមន្ត្រី និង
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្នុងការិយាល័យ
១៤ មីនា ២០០៥ – ១៨ កក្កដា ២០០៦
នាយករដ្ឋមន្ត្រី
មុនលី ហ៊ឹនជេ
បន្ទាប់ក្វន អូគ្យូ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1949-06-18) 18 មិថុនា 1949 (អាយុ 75)
ឆន់ជូ, កូរ៉េខាងត្បូង
គណបក្ស​នយោបាយឯករាជ្យ
ពន្ធភាពឆូអេ អាយ៉ុង
ការអប់រំ
ហត្ថលេខា
សេវា​យោធា
ភក្ដីភាពកូរ៉េខាងត្បូង
សាខា/សេវាកម្មកងទ័ពនៃសាធារណរដ្ឋកូរ៉េ
ឋានៈពលបាល

ហាន់ ដុកស៊ូ (ភាសាកូរ៉េ៖ 한덕수, កើតថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤៩) គឺជាអ្នកការទូត សេដ្ឋវិទូ និងអ្នកនយោបាយកូរ៉េខាងត្បូងម្នាក់ដែលបច្ចុប្បន្នកំពុងបម្រើការជាប្រធានាធិបតីស្ដីទីនៃប្រទេសកូរ៉េខាងត្បូងចាប់តាំងពីខែមីនា ឆ្នាំ ២០២៥ មក និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងតាំងពីឆ្នាំ២០២២។[ស ២][]

ដោយមានដើមកំណើតពីទីក្រុងឆន់ជូ លោកហាន់គឺជាបុគ្គលទីប្រាំប៉ុណ្ណោះដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីបានពីរលើក[] ដោយធ្លាប់បានបម្រើជានាយករដ្ឋមន្ត្រីដំបូងក្រោមប្រធានាធិបតីឌូ មួហ្យុនពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨។ លោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ ជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅសហរដ្ឋអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ និងជាប្រធាននៃសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។[]

បន្ទាប់ពីយូន សកយ៉លត្រូវជាប់ក្នុងដំណើរទម្លាក់ចេញពីអំណាចនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោកហាន់ក៏ត្រូវបានគេជ្រើសតាំងជាប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង។ ដប់បីថ្ងៃក្រោយមក ខ្លួនលោកផ្ទាល់ក៏ត្រូវបានរដ្ឋសភាកូរ៉េខាងត្បូងសម្រេចទម្លាក់ដូចគ្នាក្រោមមូលហេតុថាលោកបានបដិសេធការអនុវត្តសេចក្តីព្រាងច្បាប់ពិសេសចំនួនពីរដែលនឹងបើកផ្លូវឱ្យមានការស៊ើបអង្កេតលើប្រធានាធិបតីយូន សកយ៉ល និងភរិយាឈ្មោះគីម ខនហ៊ី បូករួមទាំងការមិនអាចតែងតាំងបេក្ខភាពតំណាំងរាស្ត្របីនាក់ជាសមាជិកនៃតុលាការធម្មនុញ្ញកូរ៉េ។ ទាំងនេះបាននាំឱ្យហាន់អស់តួនាទី និងអំណាចជាប្រធានាធិបតីស្ដីទី និងជានាយករដ្ឋមន្ត្រី ដោយមុខតំណែងទាំងពីរត្រូវបានផ្ទេរទៅឱ្យឆូអេ សាំងម៉ុក។ ក៏ប៉ុន្តែនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ លោកត្រូវបានចូលកាន់តំណែងជាប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីវិញបន្ទាប់ពីមានសំឡេងបោះឆ្នោតគាំទ្រ ៧-១ ពីតុលាការធម្មនុញ្ញ។ ក្រោយពីយូន សកយ៉លត្រូវបានដកចេញពីតំណែងជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៥ លោកហាន់នឹងត្រូវបម្រើជាប្រធានាធិបតីស្តីទីរហូតដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខនេះ។

កំណត់សម្គាល់

[កែប្រែ]
  1. អំណាច និងតួនាទីរបស់យូនត្រូវបានព្យួរ រួចត្រូវបានដកពីតំណែងជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ហាន់បានឡើងកាន់អំណាចបន្តពីយូនក្នុងនាមជាប្រធានាធិបតីស្ដីទីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែត្រូវសភាដកតំណែង ហើយព្យួរអំណាចរបស់លោកនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក៏ប៉ុន្តែនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដំណើរដកអំណាចរបស់លោកត្រូវបានត្រឡប់មកវិញ។
  2. ២,០ ២,១ លោកឆូអេ សាំងម៉ុកបានបម្រើការជានាយករដ្ឋមន្ត្រីនៅពេលដែលអំណាច និងតួនាទីរបស់ហាន់ត្រូវបានព្យួរចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ឯកសារយោង

[កែប្រែ]
  1. Pellew, Lancelot Vivian, (15 Dec. 1899–8 Dec. 1970), President of the Industrial Court of South Australia, October 1952–December 1964, retd, Oxford University Press, ១ ខែធ្នូ ២០០៧, https://doi.org/10.1093/ww/9780199540884.013.u51069, បានយកមក 2025-04-06 
  2. Blood, Baroness, (May Blood) (26 May 1938–21 Oct. 2022), Oxford University Press, ១ ខែធ្នូ ២០០៧, ល.ស.ប.អ. 978-0-19-954089-1, https://doi.org/10.1093/ww/9780199540884.013.u7881, បានយកមក 2025-04-06 
  3. Kita, Masaki (2019-04-01). "Pursue an Interdisciplinary Natural Products Chemist". Journal of Synthetic Organic Chemistry, Japan 77 (4): 371–373. ISSN 0037-9980. DOI:10.5059/yukigoseikyokaishi.77.371.