ហាម៉ាសាសប សឺវ៉ាន់ដ្សទីយាន
ហាម៉ាសាសប សឺវ៉ាន់ដ្សទីយាន | |
|---|---|
| Համազասպ Սրվանձտյան | |
| មេបញ្ជាការ | |
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
| កើត | ថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៧៣ ក្រុងវ៉ាន,ទួរគី |
| ស្លាប់ | ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩២១ យេរេវ៉ាន,អាមេនី |
| សញ្ជាតិ | ជនជាតិអាមេនី |
| គណបក្សនយោបាយ | សហព័ន្ធបដិវត្តប្រជាជនអាមេនី |
ជីវប្រវត្តិ
[កែប្រែ]លោកបានកើតនៅក្រុងវ៉ាន ប្រទេសទួរគីសព្វថ្ងៃ នៅតំបន់អាមេនីខាងលិច លោកជាក្មួយប្រុសរបស់លោកហ្គារីហ្គិន សឺវ៉ាន់ដ្សទីយាន ដំបូងឡើយលោកគ្រាន់តែអ្នករៀនជាងធ្វើគ្រឿងអលង្ការនិងជាងនាឡិកាតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកលោកបានចូលរួមជាមួយ ចលនារំដោះជាតិអាមេនី និងក្រោយមកលោកបានរួបរួមជាមួយ គណបក្សសហព័ន្ធបដិវត្តប្រជាជនអាមេនី
ចូលរួមបម្រើការវិស័យយោធា
[កែប្រែ]អំឡុងការប៉ះទង្គិចគ្នារវាងអាមេនីនឹងតាតា នៅឆ្នាំ១៩០៥ដល់ឆ្នាំ១៩០៧ លោកត្រូវបានគេស្គាល់ថា ជាអ្នកដែលបានច្បាំងឈ្នះ កងទ័ពទួរគីដែលមានគ្នាដល់២០០នាក់ ហើយមានតែ៦នាក់ប៉ុណ្ណោះបានរួចខ្លួន នៅឆ្នាំ១៩០៨ លោកត្រូវបានចាប់ខ្លួនដោយប៉ូលីសរុស្សី ដោយគេដាក់ទោសដោយការប្រហាជីវិតក៏ប៉ុន្តែ លោកត្រូវបានគេប្ដូអោយជាប់ទោស១៥ឆ្នាំវិញ ដោយនាំលោកទៅទ្វីបសុីប៊ីរី នៅឆ្នាំ១៩១៣ លោកបានរត់គេចខ្លួនទៅទ្វីបអុឺរ៉ុប ក្រោយសង្គ្រាមលោកលើទី១បានចាប់ផ្ដើមលោកក៏បានក្លាយជាមេបញ្ជាការនៃកងវរសេនាតូចលេខ៣ អំឡុងប្រតិបត្តិការសឹកនៅកូកាសុីស លោកក៏បានជួយជនភៀសសឹកអាមេនីផងដែល ក្រោយបដិវត្តខែកុម្ភៈឆ្នាំ១៩១៧ លោកត្រូវបានគេជ្រើសរើសជាមេប៉ូលីស នៅអាឡាសស្កឺ រហូតដល់ពេលរុស្សីដកទ័ពទៅវិញ ក្រោយសង្គ្រាមលោកលើទី១បានបញ្ចប់និងបានយកឈ្នះទួរគីនៅឆ្នាំ១៩១៨ លោកត្រូវបានគេតែងតាំងជាមេបញ្ជាការយោធា