ហាម៉ូ អូហាន់ចានយ៉ាន
ហាម៉ូ អូហាន់ចានយ៉ាន | |
|---|---|
| Համօ Օհանջանեան | |
| នាយករដ្ឋមន្រ្តីអាមេនីទី៣ | |
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
| កើត | ថ្ងៃទី១ ខែកុម្ភៈ ១៨៧៣ អាខាល់កាឡាគី,ក្រុងទីភ្លីស,ចក្រភពរុស្សី |
| ស្លាប់ | ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៤៧(នៅអាយុ៧៣ឆ្នាំ) កៃរូ,អេហ្សីប |
| សញ្ជាតិ | ជនជាតិអាមេនី |
| គណបក្សនយោបាយ | សហព័ន្ធបដិវត្តប្រជាជនអាមេនី |
ជីវប្រវត្តិ
[កែប្រែ]លោកហាម៉ូអូហាន់ចានយ៉ានកើតនៅកូនភូមិតូចមួយ ឈ្មោះថាអាខាល់ស៊ីខេ(សព្វថ្ងៃនៅហ្សកហ្ស៊ី)ក្នុងចក្រភពរុស្សី ក្នុងវ័យកុមារលោកគឺជាក្មេងពូកែម្នាក់និងចូលចិត្តអាន គាត់បានចូលរៀននៅទីក្រុងទីភ្លីស(សព្វថ្ងៃនៅប្រទេសហ្សកហ្សុី)គឺជាក្រុងមួយសម្បូរទៅដោយជនជាតិអាមេនី ក្រោយមកលោកបានសិក្សារផ្នែកវិជ្ជបណ្ឌិតនៅអាល្លឺម៉ង់និងស្វីសឡង់ ជាកន្លែងដែលលោកបានចាប់អារម្មណ៍និងវិស័យនយោបាយ
ក្នុងវិស័យនយោបាយ
[កែប្រែ]ក្នុងអំឡុងពេលលោកបានសិក្សាអំពីមុខវិជ្ជាពេទ្យលោកក៏បានចូលរួមជាមួយ សហព័ន្ធបដិវត្តប្រជាជនអាមេនីផងដែល ជាក្រុមដែលទាមទារសេរីភាព និងឯករាជ្យភាពដល់ជនជាតិអាមេនី ជាពិសេសក្នុងការរំដោះប្រជាជនអាមេនីដែលរងគ្រោះដោយសារពួកអូតូម៉ង់ក្រោយបញ្ជប់ការសិក្សារ
លោកបានត្រឡប់មកកាន់ភូមិរបស់លោកវិញហើយក្លាយជាវិជ្ជបណ្ឌិត ហើយលោកការបានជួយជនក្រីក្រនិងក៏ជួយចលនាបដិវត្តសហព័ន្ធប្រជាជនអាមេនីផងដែលនិងប្រមូលផ្ដុំប្រជាជនអាមេនីទាំងអស់អោយក្រាកឈរទាមទារសេរីភាពរបស់ពួកគេ នៅឆ្នាំ១៩០៧មន្រ្តីប៉ូលីសរុស្សីបានចាប់ខ្លួនលោកដោយការបះបោរបស់លោក
ហើយក៏បានបញ្ជូនលោកទៅកាន់តំបន់សុីប៊ីរីផងដែល ប៉ុន្តែក្រោយមកលោកក៏បានរត់គេចខ្លួនបានសម្រេចនិងបន្តការងាររបស់លោកក្នុងការជួយចលនាទាមទារសេរីភាពនេះ
អំឡុងសង្គ្រាមលោកលើទី១ អំឡុងពេលដែលប្រព្រឹត្តការណ៍អំពើប្រល័យពូជសាសន៍អាមេនីកើតឡើង លោកក៏បានដឹកនាំចលនាបដិវត្តរបស់លោកក្នុងការ ការពារនិងជួយគាំទ្រជនភៀសសឹកអាមេនី ជាពិសេសជនជាតិអាមេនីដែលរត់ចេញពីប្រទេសទួកគី លោកក៏បានចូលរួមជាមួយកងទ័ពរុស្សីនិងអ្នកស្ម័គ្រចិត្តអាមេនីដទៃទៀតក្នុងការ ការពារនិងច្បាំងការពារដែនដីអាមេនីពីពួកទួក
ក្រោយពីរអាមេនីទទួលបានឯករាជ្យនៅឆ្នាំ១៩១៨ ប្រទេសអាមេនីជួបបញ្ហារជាច្រើនជាដូច បញ្ហារសេដ្ឋកិច្ច ការឈ្លានពានពីប្រទេសជិតខាង បញ្ហារជនភៀសសឹក នៅឆ្នាំ១៩២០ ខែឧសភា ក្រោយបដិវត្តរុស្សី បរាជ័យនៅអាមេនី លោកហាម៉ូអូហាន់ចានយ៉ានបានក្លាយជានាយករដ្ឋមន្រ្តីនៃប្រទេសអាមេនី ក្នុងអាណត្តិលោកប្រទេសអាមេនីពិតជាជួបប្រទះបញ្ហាច្រើន លោកក៏បានធ្វើការជាក្រសួងការបរទេសផងដែលពេលនោះ ពេលនោះលោកបានព្យាយាមពង្រឹងកងទ័ពអាមេនីនិងទប់ស្កាត់ពួកបះបោរ ប៉ុន្តែនៅឆ្នាំ១៩២០ ខែវិច្ចិការ កងទ័ពក្រហមសូវៀតបានឈ្លានពានអាមេនីនិងកាន់កាប់អាមេនីទៅហើយ លោកក៏បានចាកចេញពីអាមេនី
ជីវិតចុងក្រោយ
[កែប្រែ]លោកបានធ្វើដំណើរទៅបារាំង អ៊ីរ៉ង់ អេហ្សីប ហើយនៅតែគាំទ្រចលនាបដិវត្តលោកជានិច្ចក្នុងការប្រឆាំងនិងសូវៀត លោកក៏បានជួយជនភៀសសឹកអាមេនីជុំវិញពិភពលោកផងដែល ហើយបានកត់ត្រាអំពីប្រវត្តិសាស្រ្តនិងនយោបាយ លោកបានស្លាប់នៅក្រុង កៃរូ ប្រទេសអេហ្សីប