Jump to content

ហូវហាន្នេស កាយ៉ាស្នូនី

ពីវិគីភីឌា
ហូវហាន្នេស កាយ៉ាស្នូនី
Հովհաննես Քաջազնունի
កាយ៉ាស្នូនីនៅឆ្នាំ១៩២០
នាយករដ្ធមន្ត្រីទី១នៃសធារណៈរដ្ធអាមេនី
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៨៦៨
អាខាល់កាឡាគី,ទីភ្លីស,ចក្រភពរុស្សី
ស្លាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៣៨(នៅអាយុ៦៩ឆ្នាំ)
យេរេវ៉ាន់,អាមេនី,សហភាពសូវៀត
សញ្ជាតិអាមេនី
គណបក្ស​នយោបាយសហព័ន្ធបដិវត្តប្រជាជនអាមេនី

លោក ហូវហាន្នេស កាយ៉ាស្នូនី ត្រូវបានគេស្គាល់ថាជានាយករដ្ធមន្រ្តីទី១នៃសធារណៈរដ្ធអាមេនីទី១

ជីវប្រវត្តិ

[កែប្រែ]

លោកកើតនៅទីក្រុងអាខាល់កាឡាគី(សព្វថ្ងៃជាទីក្រុងរបស់ហ្សុកហ្សី)គាត់បានកើតក្នុងគ្រួសារជនជាតិអាមេនីក្នុងអំឡុងសម័យដែលជនជាតិអាមេនីរស់នៅអូតូម៉ង់ផងនិងរុស្សីផង លោកបានចូលរៀននៅវិទ្យាស្ថានសាំងពេទឺប៊ឺគនៃវិស្វកម្មសំណង់ស៊ីវិល ជាមហាវិទ្យាល័យដ៏ល្បីនៅជំនាន់នោះ លោកបានក្លាយជាវិស្វករសំណង់ដ៏ជំនាញ

វិស័យនយោបាយ

[កែប្រែ]

លោកមិនត្រឹមតែចាប់អារម្មណ៍លើរឿងរៀនសូត្រទេ ថែមទាំងអំពើសេរីភាពប្រជាជនលោកផងដែល អំឡុងពេលរៀនសូត្រនិងធ្វើការ លោកក៏បានចូលរួមក្នុងចលនាសហព័ន្ធបដិវត្តប្រជាជនអាមេនីផងដែល លោកក៏បានក្លាយជាប្រធានចលនា និងក៏ជាអ្នកចាត់ចែងជួយប្រជាជនអាមេនី និងណែនាំប្រជាជនអាមេនីអោយស្គាល់ចលនានេះផងដែល ក្រោយចក្រភពរុស្សីដួលរលំ ជាបានបណ្ដាលអោយមានភាពវឹកវរជាខ្លាំងក្នុងតំបន់កូកាស៊ីស ប៉ុន្តែជាក៏ជាឱកាសរបស់លោកនិងបក្សពួកក្នុងការប្រកាសឯករាជ្យអោយប្រទេសអាមេនី នៅខែឧសភា ឆ្នាំ១៩១៨ អាមេនីបានក្លាយជាប្រទេសឯករាជ្យជាផ្លូវការ វាជាលើកដំបូងក្នុងរយៈពេល៥០០ឆ្នាំដែលប្រជាជនអាមេនីមានប្រទេសផ្ទាល់ខ្លួន

លោកត្រូវបានបក្សពួកលោកចាត់តាំងអោយក្លាយនាយករដ្ធមន្រ្តីនៅពេលនោះ ការងាររបស់លោកពេលនោះពិតជាពិបាកណាស់ដោយសារ ប្រទេសលោកទើបងើបពីប្រទេសរុស្សី ហើយក៏មានធនធានតិចតួចផងដែល ជនភៀសអាមេនីរាប់ពាន់នាក់បានធ្វើដំណើរមកប្រទេសអាមេនី មានសង្គ្រាមជាពួកទួក ព្រមទាំងជំងឺកាចសាហាវនិងភាពអត់ឃ្លាន ប៉ុន្តែលោកនៅតែអាចគ្រប់គ្រង់បាន ដោយសុំជំនួយពីបរទេស បង្កើតច្បាប់ បង្កើតរដ្ឋាភិបាល លោកបានលាលែងពីដំណែងនៅឆ្នាំ១៩១៩ ប៉ុន្តែលោកនៅតែធ្វើជាតំណាងអោយប្រទេសអាមេនីនៅពេលមានកិច្ចប្រជុំអំពី សន្ធិសញ្ញាស៊ែរ ក្រោយពេលសូវៀតបានឈ្លានពាននិងកាន់កាប់អាមេនីនៅឆ្នាំ១៩២០ លោកបានចាកចេញពីអាមេនីទៅរ៉ូម៉ានី នៅឆ្នាំ១៩២៣ លោកបានសរសេរស្ដីបន្ទោសបក្សពួកលោកដែលថា ចលនាពួកគេឥឡូវនេះវាគ្មានន័យទៀតទេ លោកថែមទាំងថាអាមេនីគួរតែអភិវឌ្ឍប្រទេសខ្លួនក្រោមសូវៀត នៅឆ្នាំ១៩២៥លោកបានវិលត្រឡប់មកប្រទេសអាមេនីវិញហើយរស់ធម្មតាហើយនិងធ្វើជាគ្រូបង្រៀនព្រមទាំងវិស្វករ ប៉ុន្តែក្រោយមកនៅពេលមាន ចលនាបោសសំអាតរបស់ស្ដាលីននៅឆ្នាំ១៩៣៧ លោកក៏ត្រូវពួកប៉ូលីសសម្ងាត់សូវៀតចាប់ខ្លួនលោកដាក់មន្ទីឃុំឃាំង គេជឿថាលោកត្រូវបានស្លាប់ក្រោយការធ្វើទារុណកម្មនិងបាញ់សម្លាប់ចោល លោកត្រូវបានគេចាត់ទុកជាបិតា បិតាស្ថាបនិកសធារណៈរដ្ឋអាមេនីទី១