Jump to content

ហូឡូដូម័រ

ពីវិគីភីឌា
ហូឡូដូម័រ
ទីតាំងសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន និង សាធារណរដ្ឋសង្គមនិយមសូវៀតស្វយ័តកាហ្សាក់ស្ថាន
កាលបរិច្ឆេទ១៩៣២ដល់១៩៣៣
ប្រភេទនៃការវាយប្រហារ
គ្រោះទុរ្ភិក្សអត់ឃ្លាន
ជនរងគ្រោះជនជាតិអ៊ុយក្រែន ប្រហែល ៣,៥លាន ទៅ ៥លានបានស្លាប់ និង ប្រជាជននៅតំបន់គូបានប្រហែល៦២,០០០នាក់បានស្លាប់ និងជនជាតិអ៊ុយក្រែននៅកាហ្សាក់ស្ថានប្រហែល៣០០,០០០បានស្លាប់ឬផ្លាស់ប្ដូទីកន្លែង

ប្រវត្តិសាស្រ្ត

[កែប្រែ]

គ្រោះទុរ្ភិក្សបានប៉ះពាល់តំបន់សូវៀតអ៊ុយក្រែននិងម៉ុលដាវីដែលពេលនោះស្ថិតក្រោមតំបន់សូវៀតអ៊ុយក្រែននៅឆ្នាំ១៩៣២ដល់១៩៣៣។ នាឆ្នាំ១៩៣៣ រដូវស្លឹកឈើជ្រុះ ជាពេលដែលមនុស្សស្លាប់ច្រើនជាងគេ។

ផលប៉ះពាល់ចំពោះអត្រាប្រជាជន

[កែប្រែ]

ចាប់ពីឆ្នាំ ១៩២៦ ដល់ ១៩៣៩ ចំនួនប្រជាជននៅតំបន់អ៊ុយក្រែនកើនឡើងចំនួន ៦.៦% ដែលជាតួរលេខដ៏តូច ហើយក្នុងពេលតែមួយរុស្សីបានកំណើន ១៦.៩% បេឡារុសមានកំណើន ១១.៧% ហើយចំនួនប្រជាជនដែលចាប់ទុកពួកគេជាជនជាតិអ៊ុយក្រែនបានចុះ១០%

ហេតុដែលមានរឿងនេះ

[កែប្រែ]

ការផ្ដល់អាហារនៅទីក្រុងបានកាត់បន្ថយ ហើយនៅរដូវរងារប្រជាជននៅទីក្រុងនិងក្នុងភូមិចាប់ផ្ដើមស្រេកឃ្លាន ប៉ុន្តែតែកម្មករធ្វើក្នុងទីក្រុងក៏បានអស់អាហារ អ្នកស្រាវជ្រាវបានបង្ហាញថា ៧០%ទៅ៨០%នៃអ្នកស្លាប់ បានស្លាប់នាដើមខែ៧នៃឆ្នាំ១៩៣៣ រឿងនេះកើតឡើងពេលរដ្ធាភិបាលសូវៀតបានប្រមូលស្បៀងក៏ច្រើនពីកសិករអ៊ុយក្រែន ដោយពួកគេយកច្រើនជាងអ្វីដែលកសិករទាំងនោះអាចផលិតបាន ពួកគេមិនបានបន្ថយចំនួននៃការប្រមូលផលនោះទេ បើទោះរដូវប្រមូលមិនសូវល្អក៏ដោយ ហើយពេលនោះលោកស្ដាលីនក៏បានគិតថាអ៊ុយក្រែនមានឯករាជ្យនិងម្ចាស់ការលើខ្លួនឯងពេក ហេតុនេះលោកបានខ្លាចពួកគេនិងបះបោរប្រឆាំងលោក ដូចនេះលោកបានប្រើគោលការណ៍នេះលើតំបន់ណាដែលលោកគិតបានមិនមានភាពស្មោះត្រង់ជាមួយរដ្ធាភិបាលសូវៀត ហើយលោកបានកត់ត្រាតំបន់ទាំងនោះក្នុងបញ្ចីខ្មៅ ដោយបានកំណត់ថា គ្មានអាហារ គ្មានការជួញដូរ គ្មានការជួយ ទាហានបានបិទផ្លូវដើម្បីររាំងប្រជាជនក្នុងការរកអាហារ