ហ្វាតា
| ចលនារំដោះជាតិប៉ាឡេស្ទីន حركة التحرير الوطني الفلسطيني | |
|---|---|
| អក្សរកាត់ | ហ្វាតា |
| ប្រធាន | ម៉ះមូដ អាបបាស់ |
| ស្ថាបនិក | |
| អគ្គលេខាធិការ | ជីប៊្រីល រ៉ាជួប |
| អនុប្រធាន | ម៉ះមូដ អាលូល |
| បាវចនា | يا جبل ما يهزك ريح ('ឱភ្នំអើយ គ្មានខ្យល់ណាអាចរង្គើអ្នកឡើយ') ثورة حتى النصر ('បដិវត្តន៍ទាល់ជំនះ') |
| បង្កើត | ១៩៥៩ (ជាចលនានយោបាយ) ១៩៦៥ (ជាគណបក្សនយោបាយ)[១] |
| ទីស្នាក់ការកណ្ដាល | រ៉ាំអាឡា វ៉េសប៊ែង |
| ស្លាបយុវជន | យុវជនហ្វាតា |
| សាខាយោធា | អាល់អាស៊ីហ្វា (១៩៦៥–២០០០) កងពលតូចទុក្ករយុទ្ធអាលអាក់សា (២០០០–២០០៧) |
| មនោគមវិជ្ជា | |
| គោលជំហរនយោបាយ | មជ្ឈិមនិយម[២៣] ទៅមជ្ឈិមឆ្វេងនិយម[២៧] |
| ទំនាក់ទំនងជាតិ | អង្គការរំដោះប៉ាឡេស្ទីន |
| ទំនាក់ទំនងអន្តរជាតិ | |
| ទំនាក់ទំនងអឺរ៉ុប | គណបក្សនៃអ្នកសង្គមនិយមអឺរ៉ុប (សង្កេតការណ៍) |
| ពណ៌ផ្លូវការ | លឿង |
| ក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន | ៤៥ / ១៣២
|
| គេហទំព័រ | |
| fatehmedia.ps | |
| ទង់ | |
| នយោបាយនៅប៉ាឡេស្ទីន គណបក្សនយោបាយ ការបោះឆ្នោត | |
ចលនាហ្វាតា (ភាសាអារ៉ាប់៖ فتح) ដោយមានឈ្មោះផ្លូវការថា ចលនារំដោះជាតិប៉ាឡេស្ទីន (حركة التحرير الوطني الفلسطيني) គឺជាគណបក្សនយោបាយសង្គមប្រជាធិបតេយ្យ និងជាតិនិយមប៉ាឡេស្ទីនមួយ។ គណបក្សគឺជាក្រុមធំបំផុតនៅក្នុងអង្គការរំដោះប៉ាឡេស្ទីន (អ.រ.ប.) និងជាគណបក្សធំបំផុតទីពីរនៅក្នុងក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីន (ក.ន.ប.)។ លោកម៉ះមូដ អាបបាស់ ដែលជាប្រធានអាជ្ញាធរប៉ាឡេស្ទីន គឺជាប្រធាននៃចលនាហ្វាតានេះ។
ក្រុមហ្វាតាធ្លាប់ប្រឡូកចូលពាក់ព័ន្ធក្នុងចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល (ក៏ដូចជាប្រទេសហ្សកដានីក្នុងកំឡុងជម្លោះខែកញ្ញាងងឹតនៅរវាងឆ្នាំ១៩៧០–១៩៧១) និងធ្លាប់បញ្ជាក្រុមសកម្មប្រយុទ្ធជាច្រើនក្រុម[២៨] ក្នុងយុទ្ធនាការវាយប្រហារប្រឆាំងគោលដៅយោធា ក៏ដូចជាជនស៊ីវិលអ៊ីស្រាអែល ជាពិសេសគឺព្រឹត្តិការណ៍សម្លាប់រង្គាលលើដងផ្លូវជាប់ឆ្នេរសមុទ្រនៃឆ្នាំ១៩៧៨។ ក្រុមមួយនេះបានសម្រេចដកខ្លួនចេញពីជម្លោះប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែលក្រោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងអូស្លូ (១៩៩៣–១៩៩៥) និងជាពេលដែលសាមីខ្លួនបានទទួលស្គាល់ប្រទេសអ៊ីស្រាអែលជាថ្នូរនឹងការរក្សាសិទ្ធិអំណាចគ្រប់គ្រងលើទឹកដីប៉ាឡេស្ទីនមួយចំនួនដែលស្ថិតក្រោមការកាន់កាប់អ៊ីស្រាអែល។ ក្នុងកំឡុងចលនាអ៊ីនធីហ្វាដាលើកទីពីរ (២០០០–២០០៥) ក្រុមហ្វាតាបានបង្កើនសកម្មភាពប្រដាប់អាវុធប្រឆាំងនឹងអ៊ីស្រាអែល ដោយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតមួយចំនួន។ ក្រុមហ្វាតាមានអត្តសញ្ញាណស្និទ្ធនឹងមេដឹកនាំស្ថាបនិករបស់ខ្លួន គឺលោកយ៉ាសែរ អារ៉ាហ្វាត់ ដែលលោកបានបម្រើការជាប្រធានចលនាហ្វាតាចាប់ពីថ្ងៃដែលក្រុមនេះបានកកើតឡើងមករហូតដល់ថ្ងៃមរណៈរបស់លោកនៅក្នុងឆ្នាំ២០០៤។ លោកហ្វារូគ អាល់កាដឌូមីបានឡើងកាន់តំណែងជាប្រធាននៃចលនាហ្វាតាបន្តពីលោកអារ៉ាហ្វាត់រហូតដល់ឆ្នាំ២០០៩ មុនពេលលោកអាបបាស់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានថ្មី។ ចាប់តាំងពីមរណភាពរបស់លោកអារ៉ាហ្វាត់មក គេបានសង្កេតឃើញកាន់តែច្បាស់អំពីវត្តមាននៃក្រុមបក្សសម្ព័ន្ធនីមួយៗខុសៗគ្នារួមជាមួយនឹងមនោគមវិជ្ជាផ្សេងៗគ្នាផងដែរនៅក្នុងក្រុមហ្វាតានេះ។
នៅក្នុងការបោះឆ្នោត ក.ន.ប. ឆ្នាំ ២០០៦ ហ្វាតាបានរងបរាជ័យដោយបាត់បង់សំឡេងភាគច្រើនរបស់ខ្លួនទៅក្រុមហាម៉ាស់។ ជ័យជម្នះរបស់ហាម៉ាស់នៅក្នុង ក.ន.ប. បាននាំឱ្យផ្ទុះជម្លោះរវាងក្រុមហ្វាតា និងក្រុមហាម៉ាស់ឡើង ហើយជាលទ្ធផល តំបន់ហ្កាហ្សាបានធ្លាក់ទៅក្រោមការត្រួតត្រាទាំងស្រុងរបស់ហាម៉ាស់ ខណៈក្រុមហ្វាតាបានរក្សាអំណាចគ្រប់គ្រងក្នុងនាមជាអាជ្ញាធរជាតិប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង។ ក្រុមហ្វាតាសិទ្ធិគ្រប់គ្រងក្នុងជំរុំជនភៀសខ្លួនប៉ាឡេស្ទីនដែរ។[២៩][៣០]
ឯកសារយោង
[កែប្រែ]- ↑ "مفوضية التعبئة والتنظيم - فصائل منظمة التحرير الفلسطينية". Fatehorg.ps. Archived from the original on 26 January 2016. Retrieved 2013-04-25.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Jailed Fatah leader Barghouti: Gaza war was victory for Palestinians". The Jerusalem Post - JPost.com. 18 September 2014. Retrieved 3 July 2015.
- ↑ Wienthal, Benjamin. "German Jews slam party for working with Fatah". https://www.jpost.com/International/German-Jews-slam-party-for-working-with-Fatah.
- ↑ "Only 6% of Gazans now want Hamas to continue operations after war with Israel ends: Poll". Firstpost. March 3, 2025. https://www.firstpost.com/world/only-6-of-gazans-now-want-hamas-to-continue-operations-after-war-with-israel-ends-poll-13868105.html.
- ↑ [៣][៤]
- ↑ Ulrika Möller, Isabell Schierenbeck, រៀ. (2014). Political Leadership, Nascent Statehood and Democracy: A comparative study. Routledge. p. 139. ល.ស.ប.អ. 9781317673101. https://books.google.com/books?id=uKbAAwAAQBAJ&dq=Fatah+Secularism&pg=PA139.
- ↑ Yonah Alexander, រៀ. (2021). Palestinian Secular Terrorism: Profiles of Fatah, Popular Front for the Liberation of Palestine, Popular Front for the Liberation of Palestine - General Command, and Democratic Front for the Liberation of Palestine. BRILL.
- ↑ [៦][៧]
- ↑ Committee, United States Congress House Internal Security (1974). Terrorism, a Staff Study Prepared by ..., August 1, 1974. pp. 34. https://books.google.com/books?id=B4CVV1UXrNQC&pg=PA34. "Al Fatah is a nationalist, pan-Arab movement..."
- ↑ Ora Szekely, រៀ. (2016). The Politics of Militant Group Survival in the Middle East: Resources, Relationships, and Resistance. Springer International Publishing. p. 54.
- ↑ "The Left Has Played a Key Role in the Palestinian Struggle". Jacobin. July 2, 2024. https://jacobin.com/2024/07/palestine-left-pflp-habash-fatah-plo-hamas.
- ↑ Høigilt, Jacob (7 December 2015). "Fatah from Below: The Clash of Generations in Palestine". Taylor & Francis Online. DOI:10.1080/13530194.2015.1116375.
- ↑ Robert O Freedman, រៀ. (July 9, 2019). The Middle East Since Camp David. Taylor & Francis. https://www.google.com/books/edition/The_Middle_East_Since_Camp_David/X6yhDwAAQBAJ?hl=en&gbpv=1&dq=conservative+Fatah&pg=PT172.
- ↑ [១០][១១][១២][១៣]
- ↑ "Rewriting history, Abbas calls Israel a 'colonial project' unrelated to Judaism". The Times of Israel.
- ↑ Ely Karmon, រៀ. (June 2005). Coalitions Between Terrorist Organizations: Revolutionaries, Nationalists and Islamists. Brill. p. 291. ល.ស.ប.អ. 9789047407386. https://www.google.com/books/edition/Coalitions_Between_Terrorist_Organizatio/v8pKEAAAQBAJ?hl=en&gbpv=1&dq=anti-imperialist+%22Fatah%22&pg=PA291.
- ↑ [១៥][១៦]
- ↑ "Fatah spokesperson talks about the potential for a two-state solution in Palestine". NPR. September 22, 2025. https://www.npr.org/2025/09/22/nx-s1-5547081/fatah-spokesperson-talks-about-the-potential-for-a-two-state-solution-in-palestine.
- ↑ "Quién fue Yasser Arafat?". 17 March 2019.
- ↑ Colin P. Clarke, រៀ. (2018). Terrorism. Bloomsbury Publishing USA. ល.ស.ប.អ. 979-8-216-15458-7. https://books.google.com/books?id=zQTHEAAAQBAJ&dq=%22centrist%22+%22Fatah%22&pg=PT161. "The PLO is comprised of centrist-nationalist groups (such as al-Fatah), rightist groups, leftist groups (including communists), militant groups, and nonmilitant groups."
- ↑ Christina, Rachel (2006). Tend the Olive, Water the Vine: Globalization and the Negotiation of Early Childhood in Palestine. IAP-Information. p. xxi. ល.ស.ប.អ. 9781607525592. "A Palestinian organization, affiliated with the centrist Fatah movement, which filtered funds from the Palestinian diaspora back into social services in the West Bank and Gaza Strip."
- ↑ Halabi, Yakub (2016). Democratic Peace Across the Middle East: Islam and Political Modernisation. London: I.B. Tauris. ល.ស.ប.អ. 9780857728821. "The failure of the Palestinian left in consolidating a counterweight to the right-wing Islamic Hamas or to the centrist Fatah, furthermore, left Palestinian voters with no viable alternative to Hamas or Fatah."
- ↑ [២០][២១][២២]
- ↑ Youssef H., Aboul-Enein, រៀ. (2011). Militant Islamist Ideology: Understanding the Global Threat. Naval Institute Press. p. 230. ល.ស.ប.អ. 9781317755098. https://books.google.com/books?id=lHUKBAAAQBAJ&q=taiwan+far-right+NP&pg=PA44. "Fatah is a major Palestinian political party and the largest faction of the Palestine liberation Organization (PlO), a multiparty confederation. in Palestinian politics, it is on the center-left of the spectrum."
- ↑ Jeffrey Ian Ross, រៀ. (March 4, 2015). "center-left"+"Fatah"&pg=PT73 Religion and Violence: An Encyclopedia of Faith and Conflict from Antiquity to the Present. Taylor & Francis. ល.ស.ប.អ. 9781317461081. https://books.google.com/books?id=I_DqBgAAQBAJ&dq="center-left"+"Fatah"&pg=PT73. "The Brigades originated from Fatah (Harakat al-Tahrir al-Watani al-Filastini, or Movement of Liberation of the Nation of the Palestinians), a secular nationalist party of center-left and the oldest and largest organization of the Palestine Liberation Organization (PLO)."
- ↑ Muqtedar Khan (November 12, 2004). "Yasser Arafat's Unfinished Saga". Brookings Institution. Retrieved 5 February 2026.
The emergence of the Islamic movement as an alternative to his more or less center-left secular Fatah movement has divided the Palestinian people and their aspirations.
- ↑ [២៤][២៥][២៦]
- ↑ Terrorism in Tel Aviv Time Friday, 13 Sep 1968
- ↑ "Palestinian Leader of Hezbollah-linked Ansar Allah leaves Lebanon to Syria". 7 November 2018.
- ↑ "Lebanese army deployed to Palestinian camp after Fatah-Ansar Allah clash". 26 October 2018.
តំណភ្ជាប់ក្រៅ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ហ្វាតា |
- ទំព័រគំរូ:គេហទំព័រផ្លូវការ
- អតីតគេហទំព័រហ្វាតា (ផ្ទុកជាឯកសារដ្ឋាន)
- ធម្មនុញ្ញហ្វាតា