អក្សរខ្មែរ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អក្សរ)
អក្សរក្រមខ្មែរ
ប្រភេទ
ភាសាខ្មែរ សំស្ក្រឹត បាលី ចារ៉ាយ ខ្មែរសុរិន្ទ
រយៈកាល
រ. ៦១១–បច្ចុប្បន្ន[១]
ប្រព័ន្ធមេ
ប្រព័ន្ធកូន
ថៃ
ឡៃតៃ
ប្រព័ន្ធបងប្អូន
មនបុរាណ
ចាម
កវី
ក្រានថា
ទមិឡ
អ.ប.អ.១៥៩២៤Khmr, 355
ទិសសំណេរពីឆ្វេងទៅស្ដាំ
ឈ្មោះក្លែងឯកក្រម
Khmer
U+1780–U+17FF,
U+19E0–U+19FF
អក្សរខ្មែរដែលបង្ហាញពីពពួក អ(ក្រហម) និង ពពួក អ៊(ខៀវ)

អក្សរខ្មែរ គឺជាអក្សរស្ថិតនៅប្រភេទអក្សរអាប៊ូហ្គីដាដែលប្រើសម្រាប់សរសេរជាភាសាខ្មែរ ដែលជាភាសាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ អក្សរខ្មែរមានឥទ្ធិពលនៅតាមបណ្ដាប្រទេសជិតខាងមួយចំនួន(ដូចជា ប្រទេសថៃ , ប្រទេសឡាវ) ដែលពួកគេតែងតែហៅអក្សរខ្មែរថា អក្សរខម។ អក្សរខ្មែរមានប្រព័ន្ធទម្រង់សរសេរពីឆ្វេងទៅស្តាំក្នុងការសរសេរពាក្យក្នុងប្រយោគ ឬ​ឃ្លាចំនួន។ ពីបុរាណមកអក្សរខ្មែរមានតួព្យញ្ជនៈចំនួន ៣៥តួ (ដូចជា ឝ , ឞ ) ដែលគេសរសេរសំំំរាប់ភាសាបាលីសស្ក្រឹត ប៉ុន្តែតួអក្សរខ្មែរសម័យទំនើបប្រើតែ ៣៣តួតែប៉ុណ្ណោះ តួអក្សរនីមួយៗតំណាងឱ្យសំឡេងព្យញ្ជនៈរួមជាមួយនឹងស្រៈដែលមានស្រាប់ទាំងពពួក អ និង អ៊ ក្នុងការនិយាយភ្ជាប់សំំំឡេងនិងការនិយាយឲ្យកាន់តែប្រសើរជាងមុន។ មានតួស្រៈឯករាជ្យមួយចំនួន ប៉ុន្តែសំឡេងស្រៈត្រូវបានតំណាងជាទូទៅថាជាស្រៈនិស្រ័យ សញ្ញាបន្ថែមដែលអមជាមួយតួព្យញ្ជនៈ និងបង្ហាញពីសំឡេងស្រៈដែលត្រូវបញ្ចេញបន្ទាប់ពីព្យញ្ជនៈនោះ (ឬព្យញ្ជនៈចង្កោម)។ ស្រៈដែលពឹងផ្អែកភាគច្រើនមានការបញ្ចេញសំឡេងពីរផ្សេងគ្នា អាស្រ័យក្នុងករណីភាគច្រើនលើស្រៈដែលមានដើមនៃព្យញ្ជនៈដែលពួកគេត្រូវបានបន្ថែម។ អក្សរខ្មែរក៏មានលេខសម្គាល់មួយចំនួនផងដែរ ដែលត្រូវបានប្រើដើម្បីបង្ហាញពីការកែប្រែបន្ថែមទៀតនៅក្នុងការបញ្ចេញសំឡេង។ អក្សរមួយនេះក៏រួមបញ្ចូលលេខ និងសញ្ញាវណ្ណយុត្តិរបស់អក្សរផងដែរ។

ដើម​កំណើត​នៃ​អក្សរ​ខ្មែរ[កែប្រែ]

សិលាចារឹកអក្សរខ្មែរក្នុងប្រាសាទអង្គរវត្ត

អក្សរខ្មែរ គឺជាអក្សរប្រើសម្រាប់សរសេរភាសាខ្មែរ ដែលជាភាសាផ្លូវការរបស់ប្រទេសកម្ពុជា ។ អក្សរខ្មែរក៏ប្រើសម្រាប់សរសេរភាសាបាលីនៅពិធីបុណ្យព្រះពុទ្ធសាសនារបស់កម្ពុជានិងថៃផងដែរ។អក្សរខ្មែរត្រូវបានប្រែប្រួលពីអក្សរបល្លវៈ ជាអក្ខរក្រមនៃហ្គ្រេនតាដែលបានមកពីអក្សរព្រហ្មីដែលត្រូវបានគេប្រើនៅភាគខាងត្បូងប្រទេសឥណ្ឌានិងអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលសតវត្សទី ៥ និងទី ៦។ សិលាចារឹកចាស់ជាងគេ ដែលអាចកំណត់បានជាភាសាខ្មែរត្រូវបានរកឃើញនៅ ស្រុកអង្គរបុរី ខេត្តតាកែវនៅភាគខាងត្បូងរាជធានីភ្នំពេញ និងមានកាលបរិច្ឆេទចារក្នុងអំឡុងឆ្នាំ៦១១។ បច្ចុប្បន្ន អក្សរខ្មែរសម័យទំនើបមានភាពខុសគ្នាពីទំរង់គំរូ ដែលគេរកឃើញនៅលើសិលាចារឹកនៃប្រាសាទអង្គរ។ អក្សរថៃ និងឡាវត្រូវបានកម្លាយចេញពីទំរង់ចាស់នៃអក្សរខ្មែរ។

ពិភពលោក ប្រទេសកម្ពុជា ប្រជាធិបតេយ្ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រភព​កំណើត​របស់​អក្សរ​ខ្មែរ​នេះសមណ​និស្សិត​នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហមុនី​រាជា ព្រះតេជគុណ អ៊ឹម ទៀង មាន​ដីកា​ពន្យល់​ថា អក្សរ​ខ្មែរ​មាន​ប្រភព​មក​ពី​ព្រហ្មញ្ញ​សាសនា​និង​ពី​បាលី​សំស្រ្កឹត ព្រមទាំង​មក​ពី​ខ្មែរ​មន​ផង​ដែរ ៖ «អក្សរសាស្រ្ដ​ខ្មែរ​មាន​ប្រវត្តិ ទី​១ មក​ពី​ព្រហ្មី ព្រហ្មី​ហ្នឹង​ព្រហ្មមញ្ញ​សាសនា ដែល​មាន​មក​តាំង​ពី​មុន​សម័យ​អង្គរ ហើយ​អក្សរសាស្រ្ដ​ខ្មែរ​យើង​បាន​កើត​ចេញ​ពី​បាលី​សំស្រ្កឹត​ខ្លះ​ដែរ។ ហើយ​មួយ​ទៀត កំណើត​ប្រភព​មក​ពី​ខ្មែរ​មន»[២]

ព្យញ្ជនៈ[កែប្រែ]

អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។

អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

១-ព្យញ្ជនៈ មាន ៣៣ តួ ។

២-ស្រៈ​ពេញ​តួ ១២ តួ ។

៣-ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

១-​ព្យញ្ជនៈ

ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖

ក​ខ​គ​ឃ​ង

ច​ឆ​ជ​ឈ​ញ

ដ​ឋ​ឌ​ឍ​ណ

ត​ថ​ទ​ធ​ន

ប​ផ​ព​ភ​ម

យ​រ​ល​វ​ ស​ហ​ឡ​អ

២-ជើង​ព្យញ្ជនៈ

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​”សក់”ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។

្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ហ្ហ​ឡ្ឡ​អ្អ

៣-ស្រៈពេញ​តួ

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

៤-ស្រៈ​និស្ស័យ

គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”​ (អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ ។

ឯកសារយោង[កែប្រែ]

  1. Herbert, Patricia; Anthony Crothers Milner (1989). South-East Asia: languages and literatures : a select guide. University of Hawaii Press. pp. 51–52. ល.ស.ប.អ. 0-8248-1267-0. 
  2. សៀវភៅ វប្បធម៌ អរិយធម៌ ឆ្នាំ១៩៧១-១៩៧២ ទាវ ឆៃ សុក ទំព័រទី១៣