Jump to content

អក្សរចាវី

ពីវិគីភីឌា

អក្សរចាវី ឬ អក្សរជ្វី គឺជាប្រព័ន្ធអក្សរសរសេរដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ។ អក្សរនេះមានឫសគល់ចេញពីអក្សរអារ៉ាប់ ក្រោមឥទ្ធិពលនៃឥស្លាមសាសនា ដែលបានមកដល់ឧបទ្វីបម៉ាឡេ ក្នុងសតវត្សរ៍ទី៧ ដោយពួកពាណិជ្ជករនិងអ្នកផ្សព្វផ្សាយសាសនាមកពីអារ៉ាប់ដែលបានមករកស៊ី ពួកគេក៏ដើរតួនាទីផ្សព្វផ្សាយឥស្លាមសាសនាយ៉ាងទូលំទូលាយពាសពេញទីកន្លែងនៃឧបទ្វីបម៉ាឡេ។[១] ភស្តុតាងចំណាស់ជាងគេនៃការចារអក្សរចាវីអាចរកឃើញនៅ សិលាចារឹកតេរេងហ្គានូ សតវត្សរ៍ទី១៤ ដែលជាអត្ថបទជា ភាសាម៉ាឡេបុរាណ ដែលមានល្បាយនៃវាក្យសព្ទម៉ាឡេ សំស្ក្រឹត និងអារ៉ាប់។ អក្សរនេះត្រូវបានគេប្រើប្រាស់សរសេរជាផ្លូវការនៅប្រ៊ុយណេ និងម៉ាឡេស៊ី នៅក្នុងរដ្ឋមួយចំនួន ជាពិសេសនៅរដ្ឋ កេឡានតាន , តេរេនហ្គានូ និង ប៉ាហាំង ដែលស្ថិតនៅក្នុងតំបន់ហើយបានបន្តប្រើប្រាស់យ៉ាងសំខាន់នៅតំបន់ប្រជុំកោះនៃប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីន និងបន្តរីកសាយដល់ប្រទេសមីយ៉ាន់ម៉ានិងថៃដោយពួកម៉ាឡេដែលនៅក្នុងប្រទេសនេះ ។ អក្សរចាវីចំនួន ៣៧ ដែលរួមមានអក្សរចំនួន ៣១ ពីអក្សរសិល្ប៍អារ៉ាប់។[១][២] ពាក្យថា «ចាវី» បានមកពីកន្លែងមួយឈ្មោះចាវ៉ា ឬ ជ្វា នៃប្រទេសឥណ្ឌូនេស៊ី។[១]

ច្បាប់ចម្លងនៃ ហ៊ីកាយ៉ាត អាប់ឌុលឡា (១៨៤៣) ដោយ អាប់ឌុលឡា ប៊ីន អាប់ឌុល កាឌៀរ (មុនស៊ី អាប់ឌុលឡា, ១៧៩៦–១៨៥៤) ដែលសរសេរជាភាសាម៉ាឡេ ប្ប្រើជាអក្សរចាវី ។

មុនការមកដល់នៃសាសនាឥស្លាមនៅ ឧបទ្វីបម៉ាឡេ ជនជាតិម៉ាឡេបានសរសេរអំពីសាសនាអ៊ីស្លាមដោយប្រើអក្សរ កវី និង បល្លវៈ ប៉ុន្តែពួកគេមានអារម្មណ៍ថាវាមិនសមរម្យក្នុងការបញ្ចេញសំឡេងអាល់គួរ៉ាន់ និងហាឌីសដោយប្រើអក្សរទាំងនោះទេក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។ អក្សរចាវី ដែលមានឫសគល់នៃអក្សរអារ៉ាប់ត្រូវបានកែសម្រួលយ៉ាងហោចណាស់ចាប់ពីសតវត្សរ៍ទី១៦ គឺជាវិធីសរសេរភាសាម៉ាឡេទូទៅបំផុត ប៉ុន្តែត្រូវបានជំនួសដោយអក្សររូមី ឬអក្សររ៉ូម៉ាំងក្នុងអំឡុងសតវត្សរ៍ទី២០។ នៅឆ្នាំ ១៥២២ សំបុត្រមួយច្បាប់របស់ស៊ុលតង់ទែរណាត ពីកោះឥណ្ឌូនេស៊ីខាងលិចត្រូវបានប្រគល់ជូនព្រះមហាក្សត្រនៃព័រទុយហ្គាល់។ នេះបញ្ជាក់ថាអក្សរចាវី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងតំបន់។ ការស្រាវជ្រាវមួយត្រូវបានធ្វើឡើងថាអក្សរចាវីដែលសរសេរដំបូងគេដែលសរសេរជាភាសាបាហាសាម៉ាឡេស៊ី គឺនៅតំបន់ បាទូ ប៊ើស៊ូរ៉ាត ដែលមានទីតាំងនៅរដ្ឋតេរេនហ្គានូ ។[១] ភាពចម្រូងចម្រាសនៃអក្សរនេះត្រូវបានគេកំណត់ជាអត្តសញ្ញាណក្នុងចំណោមអ្នកកាន់ឥស្លាមសាសនានៅម៉ាឡេស៊ី ដែលឆ្លុះបញ្ចាំងពីអ៊ីស្លាមូបនីយកម្មក្នុងចំណោមពួកម៉ាឡេជាតិនិយម បានក្លាយជាប្រធានបទរសើបមួយនៅម៉ាឡេស៊ី។[៣] អក្សរចាមចាវី ក៏ទទួលរងនូវភាពសម្របសម្រួលមួយចំនួនពីអក្សរចាវី ដែលបានបង្កើតឡើងនៅដើមដំបូងនៃការមកដល់នៃសាសនាឥស្លាមនៅ ចាម ប្រហែលសតវត្សទី ១៤ ដល់ទី ១៥ ។

ឯកសារយោង

[កែប្រែ]
  1. 1 2 3 4 ajazlan (2019-10-05). "History of Jawi". MC 111 (in អង់គ្លេស). Retrieved 2026-06-30.
  2. ↑ Harun, Makmur Haji (2019-12-09). "The concept of Arabic Absorption Patterns in Indonesian and Malay Language". AJIS: Academic Journal of Islamic Studies 4 (2): 151–180. ISSN 2548-3285. DOI:10.29240/ajis.v4i2.968.
  3. ↑ "Jawi: identity and controversy". New Mandala (in Australian English). 2021-07-20. Retrieved 2026-06-30.