Jump to content

អង្គការមូលនិធិអាស៊ី

ពីវិគីភីឌា

អង្គការមូលនិធិអាស៊ី (The Asia Foundation) ជាអង្គការមិនរកប្រាក់កំរៃ ក្នុងគោលបំណងផ្សព្វផ្សាយដែលធ្វើឱ្យមានការអភិវឌ្ឃសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រវត្តិអង្គការ

[កែប្រែ]

អង្គការមូលនិធិអាស៊ីជាអង្គការឯកជនក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងនៅឆ្នាំ។ អង្គការនេះអនុវត្តនូវកិច្ចការទាំងឡាយដើម្បីធ្វើឲ្យរីកចម្រើននូវអត្ថប្រយោជន៍ទៅវិញទៅមកនៅ សហរដ្ឋអាមេរិក និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអង្គការនេះមានទីស្នាក់ការកណ្តាលនៅ សាន់ហ្វ្រាន់ស៊ីស្កូ(San Francisco) ព្រមទាំងមានសាខាចំនួន១៧ប្រទេស នៅអនុតំបន់អាស៊ីប៉ាស៊ីហ្វិក

គោលការណ៍របស់អង្គការ

[កែប្រែ]

តាមរយៈកម្មវិធីរបស់ខ្លួនអង្គការមូលនិធិ អាស៊ីបានអនុវត្តនូវកិច្ចការមួយចំនួនដូចជា៖ ការកសាងភាពជាអ្នកដឹកនាំធើ្វឲ្យប្រសើរដល់គោលនយោបាយ ពង្រឹង ស្ថាប័ននិង ជំរុញឲ្យកាន់តែមាន ការបើកទូលាយថែមទៀត ក្នុងការចូលរួមចំណែកដល់វិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បេសកកម្មក្នុងស្រុកខ្មែរ

[កែប្រែ]

អង្គការមូលនិធិអាស៊ីបាននិងកំពុងធ្វើសកម្មភាពលើការងារនានារួមមានសិទិ្ធមនុស្ស លទិ្ធប្រជាធិបតេយ្យ និងអភិបាលកិច្ចការចូលរួមរបស់ស្រី្តនៅក្នុងនយោបាយការប្រឆាំង អំពើពុករលួយការ ការពារអំពើហិង្សាទៅលើស្រី្តការកែទម្រង់ប្រព័ន្ធយុតិ្តធម៌‌ការអភិវឌ្ឍន៍សហគ្រាសធនតូចនិងមធ្យមការប្រឆាំងអំពើជួញដូរស្រី្តនិងកុមារ ការកសាងសមត្ថភាពដល់អង្គការក្នុងស្រុកនិងការផ្តល់ សៀវភៅនៅតាមបណ្ណាល័យនានា។

វិបសាយ

[កែប្រែ]