Jump to content

អង្គរ

ពីវិគីភីឌា

អង្គរ (អង់គ្លេស : Angkor) ឬត្រូវបានគេស្គាល់ផងដែរថាជា យសោធរបុរៈទី ០៣ (អង់គ្លេស : Yasodharapura, សំស្ក្រឹត : यशोधरपुर)[][] គឺជារាជធានីរបស់អាណាចក្រខ្មែរដែលសព្វថ្ងៃមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាអាណាចក្រខ្មែររីកចម្រើនរុងរឿងដល់កំពូលចាប់ពីសតវត្សរ៍ទី ០៩ រហូតដល់សតវត្សរ៍ទី ១៥។នៅក្នុងតំបន់អង្គរមានសំណង់ស្ថាបត្យកម្មជាច្រើនរួមមានប្រាសាទបុរាណ បណ្ណាល័យ គូទឹក និង សំណង់ស្ថាបត្យកម្មដទៃទៀត។សំណង់ស្ថាបត្យកម្មទាំងនោះខ្លះត្រូវបានប្រើប្រាស់ដោយមន្ត្រីរាជការហើយខ្លះទៀតគឺជាព្រះបរមរាជវាំងដ៏ស្កឹមស្កៃដែលជាទីគង់ប្រថាប់របស់ព្រះមហាក្សត្រខ្មែរ[]ចំពោះសំណង់ស្ថាបត្យកម្មទាំងឡាយណាដែលកសាងឡើងនៅខាងក្រៅបរិវេណប្រាសាទគឺមិនបានកសាងឡើងពីថ្មនោះទេ។ទីតាំងមួយនៅក្នុងចំណោមទីតាំងដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតនៅក្នុងតំបន់អង្គរគឺប្រាសាទអង្គរវត្តដែលជាសំណង់វិមានសាសនាដ៏ធំបំផុតនៅលើពិភពលោកនិងជាតំបន់ទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា

ឯកសារយោង

[កែប្រែ]
  1. Headly, Robert K.; Chhor, Kylin; Lim, Lam Kheng; Kheang, Lim Hak; Chun, Chen. 1977. Cambodian-English Dictionary. Bureau of Special Research in Modern Languages. The Catholic University of America Press. Washington, D.C. ISBN 0-8132-0509-3
  2. Chuon Nath Khmer Dictionary (1966, Buddhist Institute, Phnom Penh).
  3. Dokras, Dr Uday (2022-01-01). "ANGKOR is an important CLUE to the Ancient Civilization of Cambodia". Indo Nordic Authors' Collective p.1.